សាកលវិទ្យាល័យមានជ័យ

សាកលវិទ្យាល័យមានជ័យចាប់ផ្ដើមសាងសង់នៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០០៦ លើផ្ទៃដី ២១,៧ ហិចតា ក្នុងគម្រោងថវិកា ៣.៥០០.០០០ ដុល្លារអាមេរិច ។ សាកលវិទ្យាល័យមានជ័យមានទីតាំងស្ថិតនៅក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាមបណ្ដោយដងផ្លូវជាតិលេខ ៥ ពីទីរួមខេត្ត ទៅកាន់ស្រុកអូរជ្រៅ ស្ថិតនៅខាងកើត ស្ពានទឹកថ្លា ហើយមានព្រុំប្រទល់ខាងជើងស្របផ្លូវរថភ្លើង ខាងកើតជាប់ស្រែ ខាងត្បូង និងខាងលិចជាប់ស្ទឹងសិរីសោភ័ណ ។

សាកលវិទ្យាល័យមានជ័យ
ឡាតាំង: MeanChey University
បង្កើត០៤ មេសា ២០០៨
ប្រភេទគ្រឹះស្ថានសាធារណៈ
ទីតាំងសិរីសោភ័ណ, បន្ទាយមានជ័យ, កម្ពុជា
វិបសាយwww.mcu.edu.kh

ទីតាំងភូមិសាស្រ្ត

ប្រវត្តិ

ផ្តួចផ្ដើមកសាងដោយ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ដែលស្ថិតនៅក្នុងភូមិ បាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ដែលមានឈ្មោះផ្លូវការថា សាកលវិទ្យាល័យ មានជ័យ ជាភាសាអង់គ្លេសថា MEANCHEY UNIVERSITY ហើយមានអក្សរកាត់ថា ស.ម.ជ ជាភាសាអង់គ្លេស M.C.Uសាកលវិទ្យាល័យ មានជ័យ ស្ថិតនៅក្រោមឪវាទរបស់ ក្រសួងអប់រំ យុវជន និងកីឡា។សាកលវិទ្យាល័យ មានជ័យបានរៀបចំពិធិបើកបវេសនកាលដំបូងនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០០៩ ក្រោមអធិបតីភាពដ៏ខ្ពងើខ្ពស់ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អគ្គមេបញ្ជាការនៃកងយោធាពលខេមរភូមិន្ទ ឯកឧត្តម យឹម ឆៃលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ពិត ចំណាន ឯកឧត្តម អ៊ឹម សុទ្ធី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អន ស៊ុំ អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជីញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាយទាហាន នាយអាវុធហត្ថ នាយនគរបាលខេត្ត សាស្រ្តាចារ្យ និស្សិត សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋយ៉ាងច្រើន កុះករ ។ ឯកឧត្តម តូច ជឿន សាកលវិទ្យាធិការនៃសាកលវិទ្យា តំណាងសាស្រ្តាចារ្យ តំណាងនិស្សិត នឹងប្រជាពលរដ្ឋ បានសម្ដែងនូវអភិវន្ទនកិច្ចដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ចំពោះឯកឧត្តមអណៈអធិបតី នឹងភ្ញៀវកត្តិយសទាំងអស់ ហើយបានមានមតិស្វាគមន៍ ។ ក្នុងឱកាលដ៏ឧត្តុង្គឧត្តមនោះដែរ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា៖ ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាល សម្រាប់ក្មួយៗនិស្សិតទាំងអស់បានចូលមកបន្តការសិក្សា ក្នុងសាកលវិទ្យាល័យ មានជ័យ ជានិស្សិតដំបូងបង្អស់ អាចនិយាយបានថា ជានិស្សិតជំនាន់ទី១ ដូចច្នេះសូមក្មួយៗនិស្សិតទាំងអស់ត្រូវខិតខំពុះពាររាល់ការលំបាកទាំងឡាយដើម្បីជ័យជំនះក្នុងការសិក្សាយកសញ្ញាបត្របរិញ្ញាបត្រឲ្យបានដើម្បីអនាគតខ្លួន និងក្រុមគ្រួសារ ពិសេសចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ហើយឯកឧត្តមបានប្រកាសបើបវេសនកាលចាប់ពីថ្ងៃនោះមក។

រូបភាព

សូមមើលផងដែរ

វិបសាយ

វិបសាយផ្លូវការ Archived 2011-03-26 at the វេយប៊ែខ ម៉ាស៊ីន.

Tags:

សាកលវិទ្យាល័យមានជ័យ ទីតាំងភូមិសាស្រ្តសាកលវិទ្យាល័យមានជ័យ ប្រវត្តិសាកលវិទ្យាល័យមានជ័យ រូបភាពសាកលវិទ្យាល័យមានជ័យ សូមមើលផងដែរសាកលវិទ្យាល័យមានជ័យ វិបសាយសាកលវិទ្យាល័យមានជ័យក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យសង្កាត់ទឹកថ្លាស្រុកអូរជ្រៅ

🔥 Trending searches on Wiki ភាសាខ្មែរ:

មហោធារៈទេវីឡាវឥណ្ឌាល្បែងទាញព្រ័ត្រប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តចូលឆ្នាំខ្មែរសាសនា​សកលព្រះពុទ្ធសាសនាអរិយសច្ចៈទាំង៤អំពើអនិត្យានុកូលតំបន់ទេសចរណ៍នៅកម្ពុជារដ្ឋសភាកម្ពុជាបញ្ជីរាយប្រទេសតាមចំនួនប្រជាជនអក្សរសិល្ប៍សារមន្ទីរទួលស្លែងរឿងភ្នំប្រុសភ្នំស្រីស្រុកស្ទឹងត្រង់ក្រុងបាត់ដំបងព្រះត្រៃបិដកទំនាក់ទំនងតំបន់អាកាសធាតុខេត្តកំពង់ស្ពឺធនាគារអេស៊ីលីដាសហភាពអឺរ៉ុបស្ថានីយ៍សំរោងសែនរបាំអប្សរាស្រុកស្អាងបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ផ្លូវជាតិនៅកម្ពុជាល្បែងចត្រង្គក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ប្រាសាទភ្នំជីសូរកែវ សារ៉ាត់ប្រលេឡូក្រាមតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរសូរ្យវរ្ម័នទី២គុនខ្មែរប្រាសាទ អង្គរវត្តទិវានៃក្ដីស្រលាញ់Skypeស្រុកមេសាងក្រុមប្រឹក្សារាជសម្បត្តិខណ្ឌទួលគោកប្រវត្តិសាស្ត្ររាមាយណៈកម្ពុជាសម័យទំនើបព្យញ្ជនៈខ្មែរសិល្បៈខ្មែរសម័យបុរេអង្គរនិងអង្គរឧដុង្គសាសនានៅប្រទេសកម្ពុជាឌីយ៉ូតរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយអាហ្វ្រិកខាងត្បូងជំងឺទឹកនោមផ្អែមប្រាសាទសំបូរព្រៃគុកស្រុកកៀនស្វាយសង្គ្រាមកូរ៉េជនជាតិខ្មែររដ្ឋបាលក្រុង ស្រុក ខ័ណ្ឌបរិស្ថាននិកាយនៃព្រះពុទ្ធសាសនាសង្គ្រាមវៀតណាមបណ្ដាំក្រមង៉ុយទសពិធរាជធម៌ព្រះរាជាណាចក្រកម្ពុជាខណ្ឌសែនសុខភាសាខ្មែរពាក្យកាព្យប្រដៅជនប្រុសស្រីមហាសករាជស្រុកសៀមរាបបដិវត្តន៍បៃតងឥទ្ធិបាទខេត្តរតនគិរី🡆 More