មាត្រា ១.-
Khmer Youth Association |
យុវជនខ្មែរទាំងពីរភេទបានរួបរួមគ្នាបង្កើតសមាគមមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា : "សមាគមយុវជនខ្មែរ " សរសេរជាអក្សរកាត់ថា "ស.យ.ខ " ។
មាត្រា ២.-
សមាគមយុវជនខ្មែរចាប់កំណើតឡើងនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ដោយទទួលបានការអនុញ្ញាតពីអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា "អ៊ុនតាក់" ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩២ និង បានចុះបញ្ជីនៅក្រសួងមហាផ្ទៃដែលមានលិខិតឆ្លើយតបលេខ ១០៩ស.ជ.ប ចុះថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៩៤ ។
មាត្រា ៣.-
សមាគមយុវជនខ្មែរមានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ ១៣៥អា ផ្លូវលេខ ២៥៩ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទីស្នាក់ការអាចផ្លាស់ប្ដូរទៅកន្លែងផ្សេងបានក្នុងករណីចាំបាច់ណា មួយ តែត្រូវមានសេចក្ដីសម្រេចពី គណៈកម្មាធិការប្រតិបត្តិ។
មាត្រា ៤.-
សមាគមយុវជនខ្មែរមានចក្ខុវិស័យ បេសកកម្ម គោលបំណង និង ទិសដៅដូចខាងក្រោម៖
ក. ចក្ខុវិស័យ
ចក្ខុវិស័យរបស់យើង គឺចង់ឃើញយុវជនខ្មែរដែលប្រកបទៅដោយសក្ដានុពលភាព ហើយយើងធ្វើការជាមួយ និងដើម្បីយុវជនសម្រាប់នាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុង សង្គម។
ខ. បេសកកម្ម
បេសកកម្មរបស់យើង គឺដើម្បីជំរុញ និងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការកសាងសន្តិភាព សុខភាព ការអប់រំ សមភាពយេនឌ័រ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនក្នុងប្រទេសកម្ពុជា។ សមាគមយុវជនខ្មែរខិតខំពុះពារឆ្ពោះទៅរកការលើកកម្ពស់ក្របខ័ណ្ឌជា មូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង ការផ្ដល់សិទ្ធិអំណាចដល់យុវជនពីសំណាក់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀតដោយឈរលើគោលការណ៍នៃការលើកទឹកចិត្តដល់ ការចូលរួមរបស់យុវជន ព្រមទាំងការទទួលស្គាល់នូវតួនាទី និង ការងាររបស់យុវជន។
គ. គោលបំណង
លើកកម្ពស់យុវជនឲ្យចូលរួមនៅក្នុងកិច្ចការអភិវឌ្ឍន៍សង្គម។
ឃ. ទិសដៅ
ដើម្បីអោយសម្រេចបាននូវគោលបំណងខាងលើ សមាគមយុវជនខ្មែរមានទិសដៅដូចតទៅ៖
មាត្រា ៥.-
ផ្លាកសញ្ញារបស់សមាគមយុវជនខ្មែរ មានដូចតទៅ ៖
មាត្រា ៦.-
យុវជនខ្មែរទាំងពីរភេទដែលមានអាយុចាប់ពី ១៦ឆ្នាំ រហូតដល់ ៣៥ឆ្នាំ ទោះជាខ្មែរនៅក្នុងប្រទេស ឬក្រៅប្រទេសមានសិទ្ធិចូលជាសមាជិកសមាគមយុវជនខ្មែរបាន។
មាត្រា ៧.-
យុវជនខ្មែរទាំងពីរភេទ ដែលដាក់ពាក្យចូលជាសមាជិកសមាគមយុវជនខ្មែរត្រូវបង់ថវិកា ៣០០០រៀល (បីពាន់រៀលគត់)។
មាត្រា ៨.-
យុវជនខ្មែរទាំងពីរភេទ អាចចូលជាសមាជិកសមាគមយុវជនខ្មែរបានលុះត្រាតែបំពេញលក្ខខណ្ឌ ដូចខាងក្រោម ៖
-ពាក្យសុំចូលជាសមាជិក ចំនួន ០១ច្បាប់
-រូបថតទំហំ ៣ គុណ ៤ ចំនួន ០១សន្លឹក និង
-រូបថតទំហំ ៤ គុណ ៦ ចំនួន ០២សន្លឹក
មាត្រា ៩.-
សមាជិករបស់សមាគមយុវជនខ្មែរ ចែកចេញជា បួនប្រភេទគឺ ៖
ក. យុវជនខ្មែរទាំងពីរភេទ បន្ទាប់ពីបានចូលជាសមាជិករបស់សមាគមយុវជនខ្មែរ ទោះជាទៅថ្ងៃអនាគតខ្លួនមានអាយុលើសពី ៣៥ឆ្នាំក៏ដោយក៏នៅជាសមាជិកសមាគមយុវជនខ្មែរដដែល។
ខ. ការបាត់បង់សមាជិកភាពទៅបានលុះត្រាតែ ៖
មាត្រា ១០.-
សមាជិក សមាជិកាយុវជនខ្មែរមានសិទ្ធិ និង ករណីយកិច្ចដូចតទៅនេះ ៖
មាត្រា ១១.-
សមាជិក សមាជិការបស់សមាគមត្រូវមានផ្លាកសញ្ញា ឬប័ណ្ណកាន់ជាសំគាល់។
មាត្រា ១២.-
ចូលជាសមាជិករបស់សមាគមនឹងទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ជួយសំរួលដល់ការរកការងារធ្វើ និង ជួយឧបត្ថម្ភផ្សេងៗតាមលទ្ធភាពរបស់សមាគម។
មាត្រា ១៣.-
សមាជិកស្ថាបនិកមានតួនាទីដោះស្រាយ និង សំរបសំរួលវិវាទផ្សេងៗដែលកើតឡើងរវាងក្រុមប្រឹក្សាភិបាល និង គណកម្មាធិការប្រតិបត្តិ។ សមាជិកស្ថាបនិកដើរតួនាទីក្នុងការបង្រួបបង្រួមអោយមានឯកភាព និងសាមគ្គីភាពនៅក្នុងសមាគម។
មាត្រា ១៤.-
សមាជិកស្ថាបនិកត្រូវបង្កើតគណៈកម្មការមួយដែលមានសមាជិកយ៉ាងតិច ៥ រូប ដឹកនាំដោយប្រធានមួយរូបដើម្បីធ្វើទំនាក់ទំនងជាមួយ ក្រុមប្រឹក្សាភិបាល និងគណកម្មាធិការប្រតិបត្តិ។ គណៈកម្មការនេះមានតួនាទី និង កាតព្វកិច្ចកោះហៅក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិមកសាកសួរ និង បំភ្លឺពាក់ព័ន្ធតែនឹងការប្រេះឆា និង វិវាទក្នុងការដឹកនាំដែលមិនអាចស្វែងរកដំណោះស្រាយបានក្នុងចំណោម គណៈកម្មាធិការទាំងពីរខាងលើ។ សមាជិកគណៈកម្មការស្ថាបនិកយ៉ាងតិចបីរូបអាចកោះហៅក្រុមប្រឹក្សាភិបាល ឬគណៈកម្មាធិការប្រតិបត្តិមកសាកសួរ និងបំភ្លឺពីបញ្ហាផ្សេងៗបាន។
មាត្រា ១៥.-
ក្នុងករណីពិសេសដោយមើលឃើញថា សមាគមត្រូវឈានទៅរកវិបត្តិហើយ តែក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិមិនព្រមរិះរកវិធានការណ៍ ឬដំណោះស្រាយដើម្បីបញ្ចៀសគ្រោះអាសន្នទេនោះនឹងតម្រូវឲ្យមាន ចំណាត់ការភ្លាមៗ រួចហើយត្រូវរាយការណ៍ជូនសមាជិកស្ថាបនិកវិញមិនលើសពីមួយសប្ដាហ៍។
មាត្រា ១៦.-
ករណីមិនព្រមស្ដាប់តាមការណែនាំរបស់សមាជិកស្ថាបនិក នោះសមាជិកស្ថាបនិកមានសិទ្ធិនឹងបង្កើតគណៈកម្មការមួយដើម្បីដោះស្រាយ វិបត្តិ ហើយបើនៅតែមិនអាចដោះស្រាយបានទៀតគណៈកម្មការដែលបង្កើតឡើងដោយ សមាជិកស្ថាបនិកនេះនឹងកោះឲ្យមានមហាសន្និបាតវិសាមញ្ញភ្លាមដោយ ប្រើប្រាស់ធនធានរបស់សមាគម។
មាត្រា ១៧.-
សមាជិកស្ថាបនិកជាអ្នកពិនិត្យមើលភាពស្របច្បាប់របស់សមាគមយុវជន ខ្មែរ។ ក្នុងករណីមានវិវាទលើលក្ខន្តិកៈ និង សេចក្ដីសំរេច និង បទប្បញ្ញត្តិផ្សេងៗ ដែលប្រើនៅសមាគមយុវជនខ្មែរត្រូវប្ដឹងទៅគណៈកម្មាធិការសមាជិក ស្ថាបនិក។ សមាជិកស្ថាបនិកដែលមានតួនាទីខាងលើនេះគឺសំដៅទៅលើសមាជិកស្ថាបនិក ទាំងឡាយណាដែលបានប្រឹងប្រែងសង្គ្រោះសមាគមយុវជនខ្មែរឲ្យមានជីវិត ថ្មីនៅចុងឆ្នាំ១៩៩៤ និងសមាជិកដែលបានជួយសមាគមតាំងពីឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្ននេះទើបអាចចូលជាសមាជិកគណៈកម្មការខាងលើ បាន។
មាត្រា ១៨.-
សមាគមយុវជនខ្មែរមានរចនាសម្ព័ន្ធទាក់ទងដូចខាងក្រោម ៖
មហាសន្និបាតគឺជាអង្គការសំរេចចិត្តថ្នាក់កំពូលរបស់សមាគម។ មហាសន្និបាតចែកចេញជាពីរប្រភេទគឺ :
១. មហាសន្និបាតសាមញ្ញ : គឺត្រូវបានប្រារព្ធធ្វើឡើងជាទៀងទាត់ទៅតាមការកំណត់ដែលមានចែង នៅក្នុងលក្ខន្តិកៈ។ មហាសន្និបាតសាមញ្ញគឺសំដៅជ្រើសរើសប្រធានសមាគមរាយការណ៍ពីសកម្មភាព ការងាររយៈពេលបីឆ្នាំ របាយការណ៍ថវិកា ធ្វើវិសោធនកម្មលក្ខន្តិកៈក្នុងករណីចាំបាច់ អនុម័តគម្រោងសកម្មភាពមេ និងការចោទឆ្លើយក្នុងករណីមានការសង្ស័យ ឬយល់មិនច្បាស់ណាមួយ។ មហាសន្និបាតសាមញ្ញត្រូវតែបានរៀបចំឡើងនៅរៀងរាល់ថ្ងៃទី ២២ ខែ វិច្ឆិកា នៃឆ្នាំទី៣ក្នុងអណត្តិនីមួយៗ ប៉ុន្តែកាលបរិច្ឆេទនេះអាចផ្លាស់ប្ដូរបានក្នុងករណីប្រធានស័ក្ដិ។
២. មហាសន្និបាតវិសាមញ្ញ : គឺត្រូវបានប្រារព្ធធ្វើឡើងដោយពុំមានកាលបរិច្ឆេទកំណត់ច្បាស់លាស់ នៅក្នុងលក្ខន្តិកៈ។ មហាសន្និបាតវិសាមញ្ញគឺសំដៅជ្រើសរើសប្រធានសមាគមក្នុងករណីប្រធាន លាលែងពីតំណែងមុនអណត្តិ មរណភាព ឬ បាត់បង់សុពលភាពការងារ តែមហាសន្និបាតវិសាមញ្ញនឹងប្រព្រឹត្តទៅបានលុះណាតែមានសំលេង៥០%+១ នៃសមាជិកក្រុមប្រឹក្សាភិបាល។ ក្នុងករណីក្រុមប្រឹក្សាភិបាលអសកម្មមិនព្រមដោះស្រាយវិបត្តិនេះទេ គណៈកម្មការចម្រុះមួយ ដែលមានសមាសភាពយ៉ាងតិច៧រូប ដែលបង្កើតឡើងដោយសមាជិកស្ថាបនិកដើម្បីរៀបចំឲ្យមានមហាសន្និបាតនេះ ឡើងដោយឈរលើសំលេង ៥០ភាគរយបូក ១។
៣. ដំណើរការរៀបចំមហាសន្និបាត
៣-១-គណកម្មការរៀបចំមហាសន្និបាត
មុននឹងរៀបចំមហាសន្និបាត គណកម្មាធិការប្រតិបត្តិត្រូវតែរៀបចំ ជ្រើសរើសគណៈកម្មការឯករាជ្យមួយដើម្បីរៀបចំដំណើរការ មហាសន្និបាត។ គណៈកម្មការឯករាជ្យត្រូវមានសមាសភាពយ៉ាងច្រើន ០៥ រូប និងបំពេញភារកិច្ចមុន មហាសន្និបាតរយៈពេល១០ថ្ងៃ ហើយចប់ភារកិច្ច ក្រោយមហាសន្និបាតរយៈ ពេល ០៣ថ្ងៃ។ ប្រធាន និងសមាជិករបស់ គណៈកម្មការនេះត្រូវរើសចេញពីសមាជិកសកម្ម ឬ សមាជិកស្ថាបនិក របស់សមាគម លើកលែងតែអ្នកកាន់កិច្ចការរដ្ឋបាលដែលត្រូវយកចេញពី បុគ្គលិករបស់សមាគម។ ប្រធាន និង សមាជិកគណៈកម្មការរៀបចំ មហាសន្និបាតគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនប្រធាន និងសមាជិក ក្រុមប្រឹក្សាភិបាលសមាគមបានឡើយ។ រៀងរាល់មហាសន្និបាត គណៈកម្មការរៀបចំមហាសន្និបាតត្រូវតែអញ្ជើញអ្នកសង្កេតការណ៍យ៉ាង តិចចំនួន ០៣នាក់ ឲ្យចូលរួមសង្កេតការណ៍។ អ្នកសង្កេតការណ៍ទាំងអស់ គ្មានសិទ្ធិបោះឆ្នោតឡើយ តែមានសិទ្ធិចូលរួមជាយោបល់ចំពោះ មហាសន្និបាត។
៣-២-លក្ខខ័ណ្ឌគោលនៃការឈរឈ្មោះ
បេក្ខជនប្រធានសមាគម និង សមាជិកក្រុមប្រឹក្សាភិបាលដែលកំពុង ប្រតិបត្តិក្នុងរចនាសម្ព័ន្ធសមាគមត្រូវលាលែងរយៈពេល ០៣ថ្ងៃ មុនពេល រៀបចំមហាសន្និបាត។ ក្នុងករណីដែលប្រធានសមាគមបន្តឈរជាបេក្ខជន ហើយលាលែងពីតំណែងរបស់ប្រធានរយៈពេល០៣ថ្ងៃ នោះរចនាសម្ព័ន្ធសមាគម ទាំងមូលត្រូវស្ថិតនៅក្រោមការដឹកនាំរបស់គណៈកម្មការរៀបចំ មហាសន្និបាត របស់សមាគម។ ការឈរឈ្មោះជាបេក្ខជនប្រធានគឺត្រូវដាក់ពាក្យសុំជា លាយលក្ខណ៍អក្សរ និង បំពេញបែបបទទៅតាមទម្រង់ និងកាលបរិច្ឆេទដែល គណៈកម្មការរៀបចំមហាសន្និបាតបានកំណត់។
៣-៣-សមាជិកចូលរួមមហាសន្និបាត
សមាជិក សមាជិកាទាំងអស់របស់សមាគមយុវជនខ្មែរអាចចូលរួមក្នុង មហាសន្និបាត ប៉ុន្តែគណៈកម្មការរៀបចំមហាសន្និបាតមានសិទ្ធិកំណត់ចំនួននៃ អ្នកចូលរួមមហាសន្និបាតអាស្រ័យទៅតាមធនធានរបស់ខ្លួន។
៣-៤-ធនធាននិងថវិកាសម្រាប់រៀបចំមហាសន្និបាត
ធនធាន និងថវិកាសម្រាប់រៀបចំមហាសន្និបាតគឺជាធនធាន និងថវិការបស់ សមាគមយុវជនខ្មែរ។ គណកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលត្រូវមាន ភារកិច្ចធានារ៉ាប់រងក្នុងការស្វែងរកធនធាន និងថវិកាទាំងអស់នេះ។
១-អំពីសមាសភាព
២-អំពីការប្រជុំ
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាភិបាល គឺត្រូវប្រារព្ធធ្វើឡើង ៤ដង ក្នុងមួយឆ្នាំដោយមានការចូលរួមពីប្រធានសមាគម អនុប្រធាន ប្រធានគណនេយ្យ និងរដ្ឋបាលដើម្បីរាយការណ៍ជូនពីសកម្មភាពការងារ និង ថវិការបស់សមាគម។ ចំពោះការប្រជុំវិសាមញ្ញ គឺអាស្រ័យទៅលើការចាំបាច់របស់សមាគម។
៣- អំពីភារកិច្ច
ក្នុងករណីប្រព្រឹត្តផ្ទុយនឹងលក្ខន្តិកៈសមាជិកក្រុមប្រឹក្សាភិបាល ត្រូវដកហូត ដោយសំលេង ២/៣(ពីរភាគបី) នៃសមាជិកក្រុមប្រឹក្សាភិបាលទាំងមូលចំពោះ សមាជិកដែលធ្វើការជ្រើសតាំងឡើងដោយមហាសន្និបាតត្រូវតែដកហូតវិញ ដោយមហាសន្និបាត។
គណៈកម្មាធិការប្រតិបត្តិត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាភិបាល។
១.សមាសភាពគណៈកម្មាធិការប្រតិបត្តិនៃសមាគមយុវជនខ្មែររួមមាន ៖
២.តួនាទីគណៈកម្មាធិការប្រតិបត្តិ គឺដើម្បីអនុវត្តអោយបានសម្រេចនូវ ផែនការ និង កម្មវិធីរបស់សមាគម ហើយមានតែគណៈកម្មាធិការប្រតិបត្តិ ប៉ុណ្ណោះ ដែលមានសិទ្ធិគ្រប់គ្រងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត/ក្រុង របស់ សមាគមយុវជនខ្មែរ និង មានសិទ្ធិស្នើសុំដាក់របៀបវារៈស្ដីពីការដកហូត ឬ តែងតាំងបុគ្គលណាម្នាក់អោយកាន់កិច្ចការណាមួយទៅតាមសេចក្ដីត្រូវ ការ របស់ខ្លួនជូនក្រុមប្រឹក្សាភិបាលសម្រេច ហើយប្រធានសមាគមត្រូវឆ្លើយ បំភ្លឺនូវរាល់ការសួរដេញដោលនានាពីសមាជិកក្រុមប្រឹក្សាភិបាលនូវ ហេតុផលផ្សេងៗ។
៣.ប្រធានគណៈកម្មាធិការប្រតិបត្តិ គឺជាប្រធានសមាគមដែលមានសិទ្ធិ គ្រប់គ្រងក្នុងមួយអណត្តិរយៈពេល៣ឆ្នាំ ហើយមានសិទ្ធិឈរឈ្មោះជា បេក្ខជនប្រធានសមាគមតែក្នុងរយៈពេលពីអណត្តិជាប់ៗគ្នាតែប៉ុណ្ណោះ។
៤.អនុប្រធាន អគ្គលេខាធិការ ប្រធានគណនេយ្យ ប្រធានរដ្ឋបាល និង ផ្នែក ជំនាញនានា ព្រមទាំងប្រធានសាខាខេត្ត/ក្រុង ត្រូវបានតែងតាំងដោយ សេចក្ដីសម្រេចរបស់ប្រធានសមាគមបន្ទាប់ពីមានការយល់ព្រមភាគច្រើន ពីរភាគបីពីសមាជិក សមាជិកា របស់ក្រុមប្រឹក្សាភិបាល។
៥.ក្នុងករណីប្រធានលាលែងពីការងារមុនអណត្តិ ឬបាត់បង់សុពលភាព ដោយប្រការណាមួយអនុប្រធានត្រូវដឹកនាំការងារជំនួសជាប្រធានស្ដីទី ដោយមានការយល់ព្រមដោយសំលេងពីរភាគបីនៃក្រុមប្រឹក្សាភិបាលរហូត ដល់មានការរៀបចំមហាសន្និបាតដើម្បីជ្រើសរើសប្រធានថ្មីត្រូវបានធ្វើ ឡើង។
៦.ត្រូវផ្ញើរបាយការណ៍សកម្មភាព និង ថវិកា ព្រមទាំងផែនការសកម្មភាពមេ ជូនក្រុមប្រឹក្សាភិបាលស្របតាមរបាយការណ៍ និងផែនការដែលផ្ញើជូន ម្ចាស់មូលនិធិ។
៧.ពិធីផ្ទេរតំណែង និងស្បថចូលកាន់មុខតំណែងរបស់ប្រធានសមាគម : ពិធីផ្ទេរ និងស្បថចូលកាន់មុខតំណែង និង ផ្ទេរតំណែងនឹងត្រូវធ្វើឡើងនៅ ត្រឹមថ្ងៃទី ៣១ ខែ ធ្នូ នៅក្នុងអណត្តិនីមួយៗ។
៨.រាល់សេចក្ដីសម្រេចចិត្តនានាដែលធ្វើឡើងក្នុងនាម សមាគមត្រូវផ្ញើទៅ ជូនក្រុមប្រឹក្សាភិបាល និងគណៈកម្មការសមាជិកស្ថាបនិកជាកំហិត។
មាត្រា ១៩.-
ក. លក្ខខណ្ឌឈរឈ្មោះជាបេក្ខជនប្រធាន
ខ. លក្ខខណ្ឌឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាភិបាល
មាត្រា ២០.-
ក្រុមប្រឹក្សាភិបាលរបស់សមាគមនឹងដាក់វិន័យដល់សមាជិកណាដែលមិនគោរព លក្ខន្តិកៈ និងលិខិតបទដ្ឋាននានារបស់សមាគមដោយប្រការ :
១. ការណែនាំលើកទី១ លើកទី២ និង លើកចុងក្រោយ
២. ដកសិទ្ធិសមាជិកភាព
៣. ការលួចទ្រព្យសម្បត្តិរបស់សមាគម ការធ្វើអោយខូចកេរ្តិ៍ឈ្មោះ និងខូច ប្រយោជន៍របស់សមាគមដោយចេតនានឹងត្រូវកោះមកសាកសួរនៅចំពោះមុខ ក្រុមប្រឹក្សាភិបាល។ ក្នុងករណីមិនអាចសម្រុះសម្រួលបាននឹងត្រូវប្ដឹងទៅតុលាការ នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២១.-
សមាជិកគ្រប់រូបរបស់សមាគមយុវជនខ្មែរមិនអាចយកឈ្មោះ ទង់ ផ្លាកសញ្ញា និង ត្រា របស់សមាគមទៅប្រើប្រាស់ក្នុងន័យបម្រើគណបក្សនយោបាយ និងបុគ្គលខ្លួនជាដាច់ខាត។ ប៉ុន្តែសមាជិកជាបុគ្គលអាចចូលរួមក្នុងសកម្មភាពគណបក្សនយោបាយដោយ សេរី។
មាត្រា ២២.-
លទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការដឹកនាំ និង អភិវឌ្ឍន៍សមាគមយុវជនខ្មែរ។
មាត្រា ២៣.-
បុគ្គលិកគ្រប់រូបរួមទាំងគណៈកម្មាធិការគ្រប់គ្រងគ្រប់លំដាប់ ថ្នាក់របស់សមាគមយុវជនខ្មែរមានសិទ្ធិពេញលេញក្នុងការបញ្ចេញមតិ យោបល់រិះគន់ស្ថាបនាដោយសេរីនៅក្នុងអង្គប្រជុំដោយគ្មានការរារាំង ឬគំរាមកំហែងពីជនណាម្នាក់ឡើយ។ ការនិយាយបរិហារកេរ្តិ៍សមាគម រឺបុគ្គលិក ត្រូវធ្វើការព្រមាន រឺក៏បញ្ឈប់ពីការងារក្នុងករណីធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរ។
មាត្រា ២៤.-
មូលនិធិរបស់សមាគមយុវជនខ្មែរបានមកពី ៖
មាត្រា ២៥.-
រាល់ការចាយវាយ និង ការប្រើប្រាស់ថវិការបស់សមាគមត្រូវមានផែនការ និង គោលការណ៍ច្បាស់លាស់ និង មានតម្លាភាព ដែលប្រកបទៅដោយស្មារតីសន្សំសំចៃ និងមានផលប្រយោជន៍ចំពោះសមាគម ហើយរាល់ការចាយវាយនានាត្រូវរាយការណ៍ជូនមហាសន្និបាត អង្គប្រជុំប្រចាំខែ និង សន្និបាតប្រចាំឆ្នាំ។
មាត្រា ២៦.-
ប្រធានគណនេយ្យមានតួនាទីគ្រប់គ្រងចំនួនទឹកប្រាក់ និងសាច់ប្រាក់ដោយផ្ទាល់ តែគ្មានសិទ្ធិបញ្ជាចំណាយទេ។ មានតែអាណាប័ក ឬអាណាប័កផ្ទេរសិទ្ធិប៉ុណ្ណោះដែលមានសិទ្ធិបញ្ជាចំណាយ។ ចំពោះចំណាយដែលមានករណីប្រធានស័ក្ដិត្រូវសុំការអនុម័តពី ក្រុមប្រឹក្សាភិបាល។
មាត្រា ២៧.-
សមាគមយុវជនខ្មែរជាអង្គការ មិនមែនរដ្ឋាភិបាល ឯករាជ្យ មិនបម្រើគណបក្សនយោបាយ និងមិនរកកំរៃ។ ដូចនេះសមាជិក នៃគណៈកម្មាធិការប្រតិបត្តិគ្រប់លំដាប់ថ្នាក់ និងប្រធានសាខាខេត្ត/ក្រុង ដែលកំពុងប្រតិបត្តិ និង បំពេញមុខនាទីក្នុងសមាគមយុវជនខ្មែរមិនអាចជាសមាជិកសកម្មនៃគណបក្ស នយោបាយ ឬជាសមាជិកនៃគណៈរដ្ឋមន្ត្រីដែលកំពុងកាន់អំណាចឡើយ។
មាត្រា ២៨.-
ការិយាល័យដែលតាំងនៅរាជធានីភ្នំពេញ ជាទីស្នាក់ការកណ្ដាលរបស់សមាគមយុវជនខ្មែរ។ ទង់ និងផ្លាកសញ្ញារបស់សមាគមយុវជនខ្មែរមានកំណត់នៅក្នុងឧបសម្ពន្ធ ១ និង ឧបសម្ព័ន្ធ ២។
មាត្រា ២៩.-
មានតែមហាសន្និបាតរបស់សមាគមយុវជនខ្មែរតែមួយគត់ ដែលមានសិទ្ធិរំលាយសមាគមបានដោយឈរលើសំលេងភាគច្រើនដាច់ខាតពីរ ភាគបី។ ក្នុងករណីមានសមាជិកមហាសន្និបាត ចាប់ពីសាមសិបភាគរយឡើងទៅមានសិទ្ធិសុំបន្តសកម្មភាពរបស់សមាគមបាន តែត្រូវកំណត់រយៈពេលមួយឆ្នាំ បើគ្មានការរីកចម្រើនត្រូវបញ្ចប់សកម្មភាពជាស្វ័យប្រវត្តិ។
មាត្រា ៣០.-
បន្ទាប់ពីត្រូវបានរំលាយ ទ្រព្យសម្បត្តិ និង សារពើភ័ណ្ឌរបស់សមាគមទាំងអស់ត្រូវធ្វើជាអំណោយដល់សមាគមឬអង្គការ នានាដែលមានអព្យាក្រិតភាព និង ឯករាជ្យភាពត្រឹមត្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មាត្រា ៣១.-
មានតែមហាសន្និបាតរបស់សមាគមយុវជនខ្មែរទេ ដែលអាចធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមយុវជនខ្មែរបាន តែត្រូវឈរលើសំលេងយល់ព្រម ៥០បូក ១ នៃសមាជិកចូលរួមមហាសន្និបាត។
មាត្រា ៣២.-
ចំពោះការធ្វើវិសោធនកម្មដែលប៉ះពាល់លើសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់សមាជិក ឬ បុគ្គលិកត្រូវហាមឃាត់ជាដាច់ខាត។
មាត្រា ៣៣.-
លក្ខន្តិកៈនេះ ក្រោយពីបានធ្វើការអនុម័តត្រូវប្រកាសអោយចូលជាធរមានភ្លាមដោយ អង្គមហាសន្និបាត និងចុះហត្ថលេខាដោយប្រធានសមាគមដែលកំពុងមានសុពលភាព។
មាត្រា ៣៤.-
លក្ខន្តិកៈ និងលិខិតបទដ្ឋានទាំងឡាយនៅសមាគមយុវជនខ្មែរ ដែលធានាការពារនូវទ្រព្យសម្បត្តិសមាគមសិទ្ធិ សេរីភាព និងផលប្រយោជន៍ត្រឹមត្រូវតាមច្បាប់របស់សមាជិកត្រូវមានអានុភាព អនុវត្តបន្តទៅមុខទៀតរហូតដល់មានអត្ថបទថ្មីមកកែប្រែឬលុបចោល។ លើកលែងតែបទបញ្ញត្តិណាដែលផ្ទុយនឹងស្មារតីនៃលក្ខន្តិកៈនេះ។
ការកែប្រែ និង វិសោធនកម្មលក្ខន្តិកៈ
(មហាសន្និបាត របស់សមាគមយុវជនខ្មែរ បានធ្វើវិសោធនកម្មនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០០៥) ការធ្វើវិសោធនកម្ម និង កែប្រែលក្ខន្តិកៈ ទៅលើ៖
This article uses material from the Wikipedia ភាសាខ្មែរ article សមាគមយុវជនខ្មែរ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.