វិទ្យាល័យមង្គលបូរី

វិទ្យាល័យមង្គលបូរី មាន​​ទីតាំង​​ស្ថិត​នៅ​ជាប់ខាងកើតផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិឫស្សីក្រោក ឃុំ​ឫស្សីក្រោក ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ។ វិទ្យាល័យមង្គលបូរី ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥០០ ម៉ែត្រ​ ខាង​ត្បូង​ផ្លូវ​​បំបែក​​មួយ​​ក្នុង​ស្រុក​មង្គលបូរី ​ដែល​​មាន​​រូប​​សំណាក​​យាយជី​ច្រូតស្រូវ​​ជា​សម្គាល់ ។ កាលពីដើមឡើយ វិទ្យាល័យ​នេះ មានឈ្មោះថា អនុវិទ្យាល័យ ព្រះបាទភវវរ្ម័ន ដែល​មាន​ព្រំ​ប្រទល់ ខាង​ជើង ទល់និងដីប្រជាជន ខាងត្បូង​ទល់​នឹង​ផ្លូវ​លំ​ទៅ​ភូមិ​ព្រះស្រែ ខាងកើត​ទល់​នឹង​ដី​ប្រជាជន និង ខាង​លិច​ជាប់​នឹង​ផ្លូវ​ជាតិលេខ ៥ ។ មាន​បណ្ដោយ​ខាង​ជើង ប្រវែង ៤៥៣ ម៉ែត្រ បណ្ដោយខាង​​ត្បូង ប្រវែង ៤៤៣ ម៉ែត្រ និង ទទឹង​​ខាង​​កើត ប្រវែង ១៥០ ម៉ែត្រ ។​ គ្រឹះស្ថាន​សិក្សា​នេះ បាន​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦២ ដែល​មាន​ទីតាំង​បណ្ដោះអាសន្ន​នៅ​កន្លែង​អនុវិទ្យាល័យ​ឯកជន​មួយ ឈ្មោះ យ៉ុង យ៉ាង ដែល​មាន​ចម្ងាយ​ប្រហែល ១០០ ម៉ែត្រ ខាងត្បូង​ទីតាំង​វិទ្យាល័យ​សព្វថ្ងៃ ៕

វិទ្យាល័យមង្គលបូរី
ខ្លោងទ្វារវិទ្យាល័យមង្គលបូរី នាពេលបច្ចុប្បន្ន

ឯកសារយោង

អានប្រវត្តិវិទ្យាល័យមង្គលបូរី The history of Mongkolborey High School Archived 2011-09-12 at the វេយប៊ែខ ម៉ាស៊ីន.


Tags:

ខេត្ត​បន្ទាយមានជ័យ

🔥 Trending searches on Wiki ភាសាខ្មែរ:

ទូរស័ព្ទកូរ៉េខាងជើងស្រុកអូររាំងឪបក្សីចាំក្រុងអេស្ប៉ាញគុណម្ដាយទាំង១២ព្យញ្ជនៈខ្មែរទីក្រុងញូវយ៉ករូបវិទ្យាជំងឺអុតស្វាគេហទំព័រអាស៊ីអាគ្នេយ៍បទព្រហ្មគីតិក្រសួងមហាផ្ទៃភ្នំបូកគោខ្មែរប្រាសាទព្រៃគុកអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាខ្សែបណ្ដោយព្រាប សុវត្ថិអក្សរសាស្រ្តខ្មែរច្បាប់​ស្តី​ពី​សភា​ពាណិជ្ជកម្មសម័យអាណានិគមនិយមបារាំងប្រ៊ុយណេសម្លកកូរសម័យឧដុង្គភពអង្គារសង្រ្គាមលោកលើកទី១ពិធីទេវរាជបញ្ជីរាយនាម ភ្នំនៅកម្ពុជាសាធារណរដ្ឋប្រជាមានិតកម្ពុជាខែចន្ទគតិ និង សូរិយគតិការត្រួតត្រារបស់ជប៉ុននៅកម្ពុជាព្រះរាជសម្ភារឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យពិធីបុណ្យអុំទូកប្រវត្តិហ្វេសប៊ុកខេត្តកំពង់ឆ្នាំងប្រទេសចម្ប៉ាសុខ ពិសីវេយ្យាករណ៍អង្គការពាណិជ្ជកម្មពិភពលោកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិសាលីណា កូមាស់ការសិក្សាអំពីសុភាវធម៌ខ្មែរកែវ សារ៉ាត់ភាសាអង់គ្លេសភូមិសាស្រ្តប្រទេសថៃល្បែងប្រជាប្រិយខ្មែររដ្ឋាភិបាលស្រុករវៀងទេសចរណ៍នៅប្រទេសកម្ពុជាសារៈប្រយោជន៍នៃទឹកអរិយសច្ច៤អាដុលហ្វ៍ ហ៊ីទ្លែរបុណ្យចូលឆ្នាំចិនភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ការប្រើប្រាស់អ៊ីនធើណែតសឺន សានហុងកុងជនជាតិថៃសូរ្យវរ្ម័ន​ទី១ការធ្វើពាណិជ្ជកម្មគោលការណ៍នីត្យានុកូលភាពស្រូវខណ្ឌដង្កោមេត្តាខណ្ឌមានជ័យការអប់រំសេរីភាពខណ្ឌឫស្សីកែវស្រុកគីរីវង់ប្រព័ន្ធសេដ្ឋកិច្ចយេនឌ័រឆ្នេរអូរឈើទាលការផ្សាយពាណិជ្ជកម្មអប្សរាទំនាក់ទំនងកម្ពុជា-ចិននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា🡆 More