ព្រះពុទ្ធមហាធម្មរាជា

ព្រះពុទ្ធមហាធម្មរាជា (អង់គ្លេស: Phra Phuttha Maha Thammaracha ,ថៃ: พระพุทธมหาธรรมราชา) ជាព្រះពុទ្ធបដិមាទ្រង់គ្រឿងលំអដូចព្រះចក្រពត្តរាជសម័យបាយ័ន ឥរិយាបថសមាធិ ធ្វើពីមាសសំរឹទ្ធ បច្ចុប្បន្នប្រតិស្ថាននៅវត្តត្រៃភូមិ ខេត្តផេតឆាប៊ូន កសាងឡើងក្នុងសម័យព្រះបាទជ័យវរ្ម័នទីប្រាំពីរ ព្រះមហាក្សត្រនៃក្រុងអង្គរធំ។ នៅពេលដែលព្រះបាទជ័យវរ្ម័នទីប្រាំពីរ ព្រះរាជទានព្រះនាងសិង្ខរទេវីព្រះធិតាឲ្យអភិវសេកជាមួយឃុនផាមឿងស្ដេចក្រុងរ៉ាត (បច្ចុប្បន្នស្ថិតក្នុងវត្តត្រៃភូមិ ខេត្តផេតឆាប៊ូន ) និងជាព្រះពុទ្ធបដិមាសក្ដិសិទ្ធិប្រចាំស្រុកទេសរបស់ខេត្តផេតឆាប៊ូន។ បន្ទាប់មក មានសង្គ្រាមកើតឡើង ពួកមន្ដ្រីរាជសំណាក់បាននិមន្ដព្រះពុទ្ធបដិមានេះភៀសខ្លួនពីសង្គ្រាម ប៉ុន្ដែមានហេតុការណ៍ដែលធ្វើឲ្យព្រះពុទ្ធបដិមាអង្គនេះលិចទៅក្នុងទន្លេប៉ាសាក់។ ពេលវេលាកន្លងផុតទៅ មានអ្នកនេសាទបានទៅបង់សំណាញ់ជាប់ព្រះពុទ្ធបដិមាមហាធម្មរាជា ទើបនាំគ្នាជួយលើកឡើងពីទន្លេប៉ាសក់។ ក្រោយមក បាននិមន្ដទៅប្រតិស្ថានគង់នៅវត្តត្រៃភូមិ រហូតដល់ថ្ងៃ ១៥ កើត ខែកភ័ទ្របថ ដែលត្រូវនឹងបុណ្យភ្ជុំបិណ្ឌ ព្រះពុទ្ធបដិមាធម្មរាជាបានបាត់ពីវត្តត្រៃភូមិ ធ្វើឲ្យព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ បាននាំគ្នាស្វែងរក ចុងក្រោយទើបបានជួបប្រទះព្រះពុទ្ធបដិមាមហាធម្មរាជាឡឹមៗ នៅបរិវេណដែលជួបប្រទះលើកដំបូង។ បន្ទាប់ពីនោះមក ទើបពេលថ្ងៃ ១៥ កើតខែភទ្របថ មានការហែព្រះពុទ្ធបដិមាមហាធម្មរាជាជុំវិញក្រុងរហូតដល់បរិវេណមុខវត្តត្រៃភូមិ ក្រោយមកលោកអភិបាលខេត្តដែលជាតំណាងឲ្យពុទ្ធបរិស័ទ្ធខេត្តផេតឆាប៊ូន ជាអ្នកលើកបីព្រះពុទ្ធបដិមាមហាធម្មរាជាចុះមុជទឹកទាំងបួនទិស ដែលចាត់ទុកថាជាសិរិមង្គលចំពោះខេត្តរហូតដល់ក្លាយទៅជាប្រពៃណីបីព្រះមុជទឹករបស់ខេត្តផេចឆាប៊ូនរហូតដល់បច្ចុប្បន្ននេះ ហើយការនិមន្ដព្រះពុទ្ធបដិមាមហាធម្មរាជាមុជទឹក អ្នកដែលនិមន្ដត្រូវតែជាអភិបាលខេត្តតែប៉ុណ្ណោះ ព្រោះតែតំណែងនោះស្មើនឹងអ្នកគ្រប់គ្រងក្រុងសម័យបូរាណដែលធំបំផុតក្នុងក្រុង ការលះបង់របស់អ្នកដែលមានតំណែងធំក្នុងក្រុងដែលមានការព្រួយបារម្ភអំពីសុខទុក្ខរបស់ប្រជារាស្ដ្រ និងមានឈ្មោះថាជាអ្នកទំនុកបម្រុងព្រះពុទ្ធសាសនាឲ្យបានគង់វង្សជាបន្ដរៀងរហូតទៅ។ ព្រះពុទ្ធបដិមាសក្ដិសិទ្ធិអង្គនេះ ឲ្យអ្នកដទៃដែលមិនមែនជាអ្នកគ្រប់គ្រងក្រុងនិមន្ដទៅមុជទឹកជំនួសក៏ពុំបានដែរ បើឆ្នាំណាមិនមានការនិមន្តព្រះពុទ្ធបដិមាអង្គនេះទៅមុជទឹកទេ អ្នកផេតឆាប៊ូនជឿថាឆ្នាំនោះស្រុកទេសនឹងមានគ្រោះរាំងស្ងួត ទំនិញឡើងថ្លៃ ហើយព្រះពុទ្ធបដិមាអង្គនេះនឹងបាត់ទៅ។

ព្រះពុទ្ធមហាធម្មរាជា

ព្រះពុទ្ធមហាធម្មរាជា
ព្រះពុទ្ធរូបព្រះពុទ្ធមហាធម្មរាជា ចម្លង ទំហំ​ធំ ឧទ្យានព្រះពុទ្ធមហាធម្មរាជា ខេត្តពេជ្របូរណ៍.
ប្រភេទ ព្រះពុទ្ធបដិមា
សិល្បៈ សិល្បៈខ្មែរ
សិល្បៈកម្ម សិល្បៈខ្មែរ
ឈ្មោះផ្លូវការណ៍ ព្រះពុទ្ធមហាធម្មរាជា
ព្រះពុទ្ធមហាធម្មរាជា
រូបចំលាក់របស់បដិមាព្រះពុទ្ធរូបព្រះពុទ្ធមហាធម្មរាជា ចម្លង ទំហំ​ធំ ឧទ្យានព្រះពុទ្ធមហាធម្មរាជា ខេត្តផេតឆាប៊ូន.


ព្រះពុទ្ធរូបព្រះពុទ្ធមហាធម្មរាជា ចម្លង ទំហំ​ធំ ឧទ្យានព្រះពុទ្ធមហាធម្មរាជា ខេត្តពេជ្របូរណ៍

កំណត់

មើលផងដែរ

​*ពិធីបង្វិលពពិល

Tags:

ខេត្តពេជ្របូរណ៍ឃុនផាមឿងជ័យវរ្ម័នទី៧បញ្ជីព្រះមហាក្សត្រកម្ពុជាប្រាសាទបាយ័នពិធីបុណ្យភ្ជុំបិណ្ឌព្រះនាងសិង្ខរមហាទេវីព្រះពុទ្ធរូបព្រះសង្ឃភាសាថៃភាសាអង់គ្លេសស្ដេចចក្រពត្តិអង្គរធំ

🔥 Trending searches on Wiki ភាសាខ្មែរ:

ទសជាតកពហុកីឡដ្ឋានជាតិអូឡាំពិកសេដ្ឋកិច្ចនៃប្រទេសថៃស្រុកស្អាងក្រុមប្រឹក្សាខេត្តចូលឆ្នាំខ្មែរមហោរីនរោត្ដម សីហនុរដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០អង់គ្លេសភពណិបទូនអ៊ីនធើណេតបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាទន្លេនៅកម្ពុជាMicrosoft word 2007នូវែលហ្សេឡង់ខេត្តស្ទឹងត្រែងហ៊្វូណនកូរ៉េខាងជើងសហរដ្ឋអាមេរិកការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជា ឆ្នាំ១៩៥៥បំណែងចែករដ្ឋបាលនៃកម្ពុជាពិធីបុណ្យមាឃបូជាស្រុក ទាំង ១១ នៃខេត្តកណ្តាលរចនាបថនៃស្ថាបត្យកម្មខ្មែរកញ្ឆាអាណាចក្រខ្មែរវិបត្តិក្នុងុរាជវង្សខ្មែរ​និងការជ្រៀតជ្រែករបស់យួនស្រុកអង្គរជ័យសង្គ្រាមឥណ្ឌូចិនលើកទី១ខេត្តក្រចេះខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃពុធ (ភព)សង្កាត់ភ្នំពេញថ្មីការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការផ្លូវទឹកកម្ពុជាឃុំច្រេស(ស្រុកមេសាង)ការផ្សាយពាណិជ្ជកម្មជនជាតិខ្មែរធនាគារពាណិជ្ជកម្មក្រសួងអប់រំ យុវជន និងកីឡាបាបធម៌អក្សរខ្មែរសង្រ្គាមលោកលើកទី១ស្រុកស្រែអំបិលការត្រួតត្រារបស់ជប៉ុននៅកម្ពុជាប្រាសាទព្រះវិហារស្រុកកំពង់ត្រឡាចខេត្តបាត់ដំបងស្រុកបវេលយសោធរបុរះហិរញ្ញវត្ថុទិវាពលកម្មអន្ដរជាតិសាសនា សកលឱក សុគន្ធកញ្ញាសោ ភឹមថៃស្រុកស្នួលស្រុកសៀមរាបបទកាកគតិសម្លកកូរពន្ធលើប្រាក់បៀវត្សគោលនយោបាយសាធារណៈ (អសង្ស័យកម្ម)ហ្គូហ្គលប្រាសាទកោះកេរបន្ទុកអគ្គីសនីឆ្នាំ ២០២៤ជ័យវរ្ម័នទី៣ចក្រភពអាល្លឺម៉ង់បរមរាជាទី២អូស្ត្រាលីសង្គ្រាមឆ័ត្រទន្លេសាប🡆 More