ប្រាសាទភ្នំឈ្ងោក

ប្រាសាទភ្នំឈ្ងោក

ឈ្មោះ: ប្រាសាទភ្នំឈ្ងោក
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី១
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី៦
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថខ្មែរ
ទីតាំង: ភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត

ប្រវត្តិប្រាសាទ

វត្ថុតាងស្តីពីចំណាស់់នៃប្រាសាទឥដ្ឋភ្នំ ឈ្ងោក (ភ្នំងោក)

សូមរំលឹកថា ប្រសាទភ្នំឈ្ងោកដែលស្ថិតនៅក្នុងរូងភ្នំមួយនៅចង្កេះភ្នំឈ្ងោកមានទីតាំងនៅក្នុងភូមិតរពាំងព្រីង ស្រុក កំពត ខេត្ត កំពត ។ ប្រាសាទរូងនេះត្រូវបានអ្នកប្រជ្ញខាងបុរណវិជ្ជាចាត់តទុកថាជាប្រាសាទមុនអង្គរ ដោយហេតុថាទម្រង់ទ្រង់ទ្រាយរាជប្រសាទឥដ្ឋនេះមានលក្ខណ:ស្រដៀងទៅនឹងប្រាសាទថ្មអាស្រមមហាឥសី នៅក្បែប្រាសាទភ្នំដា ក្នុងខេត្ត តាកែវ និងប្រសាទហាន់ជ័យនៅខេត្តកំពង់ចាម បច្ចុប្បន្ន ។ មួយវិញទៀតចំណាស់អស់ប្រាសាទឥដ្ឋខាងលើនេះ ក៏អាចគូសបញ្ជាក់តាមរយ:ផ្ទាំងសិលាចារិកមួយផ្ទាំង ដែលត្រូវបានសិក្សាដោយ លោកអៃម៉ូនីញ៉េរ នៅឆ្នាំ ១៩០១ និងសំនបំណែកកុលាលភាជន៏បុរាណជាច្រើន និងស្នានទ្រោនិថ្មមួយ ដែលទើបតែត្រូវបានរកឃើញនៅពេលថ្មីៗនេះ។ស្នានទ្រោនិដេលជាយោនីរបស់ព្រះសិវសិង្គធម្មជាតិជាថ្មតំណាងអង្គជាតិព្រះនាង ឧមា ដែលត្រូវបានធ្វើឡើងក្នុងដើមសម័យ វប្បធម៌ចេនឡា ។ ម្យ៉ាងវិញទៀតការសិក្សារបៀបប្របធៀបលក្ខណ:នៃប្រសាទរូងភ្នំឈ្ងោក ឬភ្នំងោកនេះទៅនឹងប្រាសាទផ្សេងៗéទៀតជាច្រើនក្នុងតំបន់ ហើយដោយឡែកប្រាសាទភ្នំខ្យង ក៏អាចបង្ហាញនូវអាយុកាលរបស់បូជនីយដ្ឋាន បែបព្រហ្មញ្ញសាសនារបស់យើងផងដែរ ។ ព្រោះភាពស្រដៀងគ្នានៃក្បាច់ក្បូរចនារវាងវត្ថុសិល្ប:ពុំមែនជាការចៃដន្នឡើយ ក៏ប៉ុន្តែជាការកំនត់នៅកាលបរិច្ឆេត នៃប្រាសាទយ៉ាងប្រាកដ ។ភស្តតាងជាវត្ថុសំខាន់មួយទៀត គែបំណែកនៃកុលាលភាជន៏ ដែលនៅខាងមាត់មានលំអរដោយក្បច់ឆ្នូតព៌ណក្រហម ដូចដែលគេធ្លាប់ជួបនៅ អង្គរបុរី នៅស្ថានីយន៏ស្នាយ និងនភៅប្រសាទកំពុងព្រះ រួមទាំងនៅព្រែកតាគាំ ជ្រួយចង្វាជាដើម ។បើគេប្រៀបធៀបបំណែកកុលាលភាជន៏ ទៅនឹងបំណែក ឆ្នាំង ក្រឡកណ្ឌីបុរាណនៅប្រាសាទរូងភ្នំឈ្ងោកគេក៏អាចដឹងថា សមិទ្ធិផលខាងបុរាណវិទ្យា ពិតេះជាមានអាយុកាលរាប់ពាន់ឆ្នាំហើយដែរ ពោលគឺមិនមែនទើបតែពុំមែនទើបតែកើតមាននាពេលមិនយូឆ្នាំនោះទេ ។ ព្រោះអស្ថេភាពខាងនយោបាយ សេដ្ឋកិច្ច និងសង្គមនាសម័យក្រោយអង្គរ ដូចជាចម្បាំវាទីរបស់កងទ័ព្ធយួន គួបផ្សំជាមួយការផ្លាស់ប្តូប្រព័ន្ធគ្រប់គ្រងពីព្រហ្មញ្ញសានាទៅជាព្រះពុទ្ធសានានាសម័យក្រោអង្គរ ពុំអាចផ្តល់លិទ្ធភាពដល់ជនជាតិខ្មែរក្នុងការកសាងប្រាសាទសម្រាប់ការគោរពសក្ការបូជាដល់អទិទេពខាងព្រហ្មញ្ញសានាបាននៅឡើយ។សរុបសេចក្តីមក ការដែលប្រាសាទឥដ្ឋភ្នំ ឈ្ងោកត្រូវបានស្ថាបនាឡើងដោយព្រះសង្ឃនៅសតវត្សទី ១៨ នៃគ្រឹស្តសរាជ មិនមានលក្ខណ:សមស្របឡើយ ។ ចំពោះលោកអៃម៉ូនីញេរ(Aymonier , I, 153-154)ដែលបានសិក្សាប្រសាទនេះមុនគេ ចំណាស់របស់ប្រសាទភ្នំឈ្ងោអាចបញ្ជាក់តាមរយោះសិលាចារិកមួយនាសតវត្សទី ៧ ដែលព៌ណនាអំពីតង្វាយទៅព្រះសិវ:ដែលមានព្រះនាមថា អុត្បននេស្វរ: ។ ក៏ប៉ុន្តែចំពោះយើងស្ថិតនៅចុងសតវត្សទី៦ ដើម សតវត្សទី៧ នៃគ.សដោយសាក្បច់ផ្តែរមួយស្តិតនៅក្នុងរចនាបទ្មថលាបរិវត្ត ៕

ឯកសារយោង

Tags:

ព្រះរាជាណាចក្រកម្ពុជា

🔥 Trending searches on Wiki ភាសាខ្មែរ:

សង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)ខេត្តនៃកម្ពុជាអង្គដួងសាសនាឥស្លាមនៅកម្ពុជារដ្ឋសភាកម្ពុជាភ្លើងចរាចររូបវិទ្យាកោះរ៉ុងច្បាប់​ភូមិបាលល្បែងស្វាដណ្ដើមស្លឹកឈើឆ្នាំ ២០២២នមស្ការព្រះពុទ្ធរតនៈរបាំឆៃយ៉ាំភាសាបាលីសំស្ក្រឹតរុស្ស៊ីជំងឺអេដស៍ម៉ាយន៍ក្រាហ្វត៍ច្បាប់អូមទិវាពលកម្មអន្ដរជាតិជ័យវរ្ម័នទី៩ស្រុកគងពិសីល្បឿនទំនាក់ទំនងកម្ពុជា-ចិនសុខ ពិសីអរិយដ្ឋង្គិកមគ្គព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរល្បែងបាយខុំហុក ឡងឌីល្ខោនខោលរបបកម្ពុជាប្រជាធិបតេយ្យធនាគារកាណាឌីយ៉ាកូរ៉េខាងជើងពិធីបុណ្យការធ្វើពាណិជ្ជកម្មឱក សុគន្ធកញ្ញាមហាសមុទ្រចេនឡាដីគោកព្រះបាទកៅណ្ឌិន្យទី២ព្រហ្មញ្ញ សាសនាពិធីទេវរាជយេនឌ័របញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបការអប់រំអាណាចក្ររតនកោសិន្ទ្រ៍ល្បែងបោះអង្គញ់ចក្រភពអង្គរ(៨០២-១២១៨)ឧទ្យានជាតិនៅកម្ពុជាសាធារណរដ្ឋខ្មែរបឹងទន្លេសាបខ្មែរក្រហមស្រុកអន្លង់វែងរដ្ឋបាលក្រុង ស្រុក ខ័ណ្ឌអរិយធម៏ប្រវត្តិកុំព្យូទ័រសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចរឿង ភូមិតិរច្ឆានបក្សកុម្មុយនីស្តកម្ពុជាសង្កាត់ស្វាយដង្គំទំនាក់ទំនងប្រដាប់រំលាយអាហារសង្គ្រាមស៊ីវិលរាំវង់ហូ ជីមិញស្រុកមោងឫស្សីពូនភ្នំខ្សាច់ខេត្តកំពង់ឆ្នាំងសហរាជាណាចក្រអូស្ត្រាលីឡាវពិធីចូលម្លប់កម្ពុជាក្រោមរដ្ឋបាលសាធារណៈបន្ទាយលង្វែកវិគីភីឌាភាសាខ្មែររបាំខ្មែរភូមិសាស្រ្តឥណ្ឌូនេស៊ីបាងកក🡆 More