ប្រាសាទចតុមុខ

thumb ប្រាសាទចតុមុខ ជាប្រាសាទមួយស្ថិតនៅក្រុមប្រាសាទបាកាន(ព្រះខ័នកំពង់ស្វាយ) ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះមានរូបព្រះពុទ្ធទ្រង់ឈរបែរទល់ខ្នងគ្នាចំនួន៤ទិស និងកម្រឃើញមានប្រាសាទនៅតំបន់ផ្សេងក្នុងប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទនេះ។ ប្រាសាទនេះបានដួលរលំអស់ពាក់កណ្តាលតាំងពីយូរណាស់មកហើយ នៅសល់តែត្រឹមចង្កេះចុះមកក្រោមតែប៉ុណ្ណោះ ហើយនៅតាមជញ្ជាំង និងផ្នែកខាងក្នុងមានដើមឈើ និងឫសឈើដុះញែកជញ្ជាំងកាន់តែខ្លាំង ដែលកត្តា នេះនាំឱ្យប្រាសាទប្រឈមនឹងការដួលរលំទាំងស្រុង។ ចំណែកព្រះកេសព្រះពុទ្ធបានធ្លាក់នៅរាយប៉ាយនៅផ្នែកខាងមុខផ្លូវចូល និងជ្រុងទាំងបី ហើយភ្ញៀវដែលមកទស្សនានៅទីនេះបានដើរជាន់ពីលើ។ ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតជូន លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ផ្តល់នូវថវិកា ដែលបានមកពីសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវឧបនាយករដ្ឋមន្ត្រី ព្រមទាំងសប្បុរសជននានា សម្រាប់ជួសជុលប្រាសាទនេះ ដើម្បីលើកស្ទួយវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងលើកតម្លៃផ្នែកវប្បធម៌ ឲ្យកាន់តែទូលំទូលាយ។ ការងារអភិរក្ស និងជួសជុលត្រូវបានអនុវត្តឡើងដោយនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ព្រះពុទ្ធរូបមួយអង្គនៃប្រាសាទចតុមុខនេះ ត្រូវបានជួសជុលដោយក្រុមអ្នកអភិរក្សរបស់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌ និងវិចិត្រសិ​ល្បៈ ដែលមានគ្នា ៤៤នាក់។ គម្រោងការជួសជុលប្រាសាទចតុមុខនៃក្រុមប្រាសាទបាកាណនេះ បានបើកការដ្ឋានកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ ដោយអ្នកជំនាញបានកាយចេញនូវប្រអប់ព្រះបាតព្រះពុទ្ធរូបមួយអង្គដែលបានបាក់បែកកប់ក្នុងដី និងប្រមូលផ្គុំរូបបដិមា ដើម្បីរៀបចំដំណើរការជួសជុលឡើងវិញ។ ពិធីក្រុងពាលីតភ្ជាប់ព្រះកេស រូបបដិមាចតុមុខ បានប្រារព្ធឡើងចំនួនលើកទី២ រួចហើយ គឺលើកទី១នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ និងលើកទី២ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ថ្មីៗនេះ ក្រោមអធិបតីភាពរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

ព័ត៌មានទូទៅ

រូបភាព

ឯកសារយោង

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

សង្គមធម៌នរោត្តម ជេនណាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជា ឆ្នាំ១៩៥៥ភាសាខ្មែរស៊ូកាណូបក្សីចាំក្រុងសង្គ្រាមផ្ទៃក្នុងកម្ពុជាខេត្តត្បូងឃ្មុំជប៉ុនលន់ នល់ពិធីបុណ្យអុំទូកហុងកុងភពសុក្រក្រុងសិរីសោភ័ណTrichinellosisកូរ៉ុមសិទ្ធិកុមារសុវណ្ណសាមជាតកបក្សីស្រុកពញាក្រែកនាមភ្នំគូលែនមនុស្សប្រាសាទបាយ័នធម្មបទសាតាំងសម្លៀកបំពាក់ប្រពៃណីខ្មែរឥន្ទ្រទេវី (សតវត្សទី១៣)ព្រះពុទ្ធសាសនារបាំ​ទន្សោង​គោ​ព្រៃស៊ីសុវត្ថិ កុសមៈបញ្ជីរាយនាម ប្រាសាទខ្មែរអំពីប្រទេសកម្ពុជាសាលីណា កូមាស់សាសនានៅប្រទេសកម្ពុជាសាសនាល្បែងបោះអង្គញ់រឿងឳពុកក្មេករើសកូនប្រសារតំបន់ទេសចរណ៍ឆ្នេរសមុទ្រខេត្តកំពង់ស្ពឺពិធីបុណ្យសង្គ្រាមវៀតណាមប៉េងប៉ោះភ្នំពេញខេត្តឧត្ដរមានជ័យព្រះសិវៈពិធីរៀបមង្គលការវណ្ណយុត្តិសេដ្ឋកិច្ចកម្ពុជាស្រុករវៀងគុណឪពុកទាំង២១អរិយធម៌របាំខ្មែរសម័យកាលលង្វែកផ្សារហិរញ្ញវត្ថុចក្រភពអង្គរ គ.ស (៨០២-១៤៣១)ប្រាសាទបេងមាលាក្រុងកំពតមហាសករាជវិធីសាស្រ្តក្នុងការទំនាក់ទំនងតៃវ៉ាន់ល្ខោនខោលបុណ្យជាតិភូមិសាស្រ្តប្រទេសថៃស្រុកកំពង់ស្វាយឆ្នេរអូរឈើទាលស្រុកពញាឮគុណកិរិយាប្រាសាទបាគងព្រះយេស៊ូសូរ្យវរ្ម័នទី២សាសនាតាវវិស័យអប់រំនៅកម្ពុជាស្ពានអ្នកលឿងស្រីសុគន្ធបទបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជន🡆 More