សារមន្ទីរជាតិ

សារមន្ទីរជាតិ គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌​និងប្រវត្តិសាស្ត្រ​ដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុក​រូបសំណាកនិង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជា ចំនួនជាង​១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ​ សម័យអង្គរ និង សម័យក្រោយៗមកទៀត។

សារមន្ទីរជាតិកម្ពុជា
សារមន្ទីរជាតិ
ច្រកចូលនៅខាងមុខសារមន្ទីរជាតិ
ប្រភេទសិល្បៈ, បុរាណវិទ្យា, ប្រវត្តិសាស្ត្រ
Location
ទីតាំងវិថីព្រះអង្គអេង,ភ្នំពេញ
Website
cambodiamuseum.info

សារមន្ទីរជាតិ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។ អគារសារមន្ទីរដែលត្រូវបានបំផុសគំនិតដោយស្ថាបត្យកម្មប្រាសាទខ្មែរត្រូវបានសាងសង់នៅចន្លោះឆ្នាំ១៩១៧ និង ១៩២៤ ក្នុងរាជ្យរបស់ ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ សារមន្ទីរនេះត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ១៩២០ ហើយត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៦៨។ សារមន្ទីរជាតិ ជាសារមន្ទីរប្រវត្តិសាស្ត្រវប្បធម៌ដ៏ចំណាស់និងធំបំផុត ក៏ជាសារមន្ទីរប្រវត្តិសាស្ត្រ បុរាណវត្ថុឈានមុខគេរបស់ប្រទេសផងដែរ។ សារមន្ទីរនេះមានបណ្តុំសិល្បៈខ្មែរដ៏ធំបំផុតមួយរបស់ពិភពលោក រួមទាំងចម្លាក់ វត្ថុមានតម្លៃ លង្ហិន និងស្ថាបត្យកម្មមួយចំនួនត្រូវបានរក្សាទុកនៅឯសារមន្ទីរជាតិនេះ។

ប្រវត្តិសាស្ត្រ

សារមន្ទីរ​ជាតិ​​ត្រូវ​បាន​កសាង​​នៅ​​ថៃ្ង១៥​សីហា១៩១៧​ តាម​របៀប​ស្ថាបត្យកម្ម ​ប្រពៃណីខ្មែរ ​ហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០​ ​ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ ។​ ​នៅ​ខាងក្នុង​សារមន្ទីរ​ជាតិ​មាន​តំកល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ​ ​និង​សម័យ​អង្គរ ។​ ​វា​ជា​ការ​ប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ធ្វើការ​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ​ ​សិល្បៈ​ ​សាសនា​បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​ទី​៤ ​រហូត​ដល់​សតវត្ស​ទី​១៣​។​​

សារមន្ទីរជាតិ 
លោក ហ្សក ហ្រ្គូសលីយេ ស្ថាបនិកបង្កើតសារមន្នីរជាតិកម្ពុជា

សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំង​ឈ្មោះ ហ្សក ហ្រ្គូសលីយេ ដែលមានបណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។ ពិធីសម្ភោធបានប្រព្រឹត្តិនិងទៅ ថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះ​មុខ​លោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយ​ដើម្បី​លើក​កិតិ្តយស​ដល់​លោក​ទេសាភិបាល​បារាំង​ឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។​​

សព្វថៃ្ងមានការតាំងផ្លាកពីរធើ្វអំពីថ្មកែវមួយជា ភាសាខ្មែរ និងមួយទៀតជាភាសាបារាំងដែលគេចារិកតាំងពីជំនាន់នោះ។ ប្លង់សារមនី្ទរត្រូវបានគូរដោយលោក ហ្សក ហ្រ្គូសលីយេ សមូហកម្មនៃក្បាច់​ចម្លាក់របស់វិមាន​សុទ្ធសឹងជាស្នាដៃរបស់វិចិត្រករខែ្មរដែលជា គ្រូ និង ជា សិស្សរបស់សាលានេះ​ដែលមានដូចជារឿងនាងកាកី ឬ រៀមកេរ្ដិ៍ជាដើម ( កាលពីសម័យ នោះអាគារនោះជាសារមនី្ទរផងនិង ជា​សាលា​បណ្តុះបណ្តាលផង) ។ អ្នកទាំងនោះបានតុបតែងក្បាច់ចមា្លក់ដ៏រស់រវើកនៅលើបង្អួចទាំងដប់ពីរ និងទៅលើទ្វារធំទាំងបី ដែល​បាន​គូរផ្ទាំង​គំនូរ​ផេ្សងៗ​តាម​រឿង​ព្រេងនិទាន​ខែ្មរបុរាណ​តាម​សន្លឹក​បង្អួច​ជួរខាងលិច (ពីខាងក្នុង)។

សារមនី្ទរជាតិសិ្ថតនៅក្នុងមណ្ឌលតែមួយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង (សង់ក្នុងឆ្នាំ១៩១៧) ប្រជាជនខែ្មរមានទម្លាប់ ហៅ មណ្ឌលនេះថា សាលារចនា។ សារមនី្ទរ​ត្រូវបាន​គ្រប់គ្រង​ដោយអភិរក្សជនជាតិបារាំងមានជាអាទិ លោក ហ្សកហ្រ្គូសលីយេ ជាអភិរក្ស ទីមួយ ពែ្យរឌុយប៉ុង (Pierre Dupont) ហើយ បន្តមក​ទៀត​ការគ្រប់គ្រង​សារមនី្ទរ​ក៏ត្រូវបាន​ប្រគល់​ជូនទៅ​លោក សូឡង់ ជែរីប៊ែរណា (Solange Thierry Bernard) ធ្វើជាចាងហ្វាង រហូតដល់ឆ្នាំ១៩៤៩។

បន្តបន្ទាប់មកទៀតក្នុងឆ្នាំ១៩៥០សារមនី្ទរ កាន់កាប់ដោយលោក Jean Boesselier ដែលជាអភិរក្សរងនៅអង្គរ ក៏បានទទួលការងារដឹកនាំនៅសារមនី្ទរវិញ។ លោកបាន រៀបចំ​ការផេ្ទរ​អំណាច​គ្រប់គ្រង​សារមនី្ទរពីសាលាបារាំងចុងបូព៌ា‌មកជូនរាជរដ្ឋាភិបាលវិញ។ ពេលនោះហើយដែលសារមនី្ទរត្រូវបូ្តរឈ្មោះមកជា សារមនី្ទរជាតិ នៃ កម្ពុជា។ បន្ទាប់ពីលោក Jean Boesselier មក​កញ្ញា​ម៉ាដឺឡែន ហ្ស៊ីតូ (Madeleine Giteau) (១៩៥៦-១៩៦៦) បានមកធើ្វជាអភិរក្សបន្ត ។

ចាប់តាំងពីឆ្នាំ ១៩៦៦ កិច្ចសន្យាដប់ឆ្នាំរវាងសាលាបារាំងចុងបូព៌ា‌ និង រាជរដ្ឋាភិបាលកម្ពុជាត្រូវដល់កំណត់បញ្ចប់។ ការងារដឹកនាំគ្រប់គ្រងសារមនី្ទរជាតិ ត្រូវបានផេ្ទរ មក​ជូន​អភិរក្សខែ្មរ​ដំបូង​បំផុត គឺលោកជា ថៃសេង (Chea Thay Seng) ដែលលោកធ្លាប់ទៅសិក្សានៅ(Ecole du Louvre) និងនៅសកលវិទ្យាល័យក្រុងប៉ារីសនា ប្រទេសបារាំង ។ លោក ជា ថែសេង បាន​ដឹកនាំ​សារមនី្ទរ​ក្នុងឋានៈ ជាអភិរក្ស (ចាងហ្វាង) រហូតដល់១៩៧១ ។ បន្ទាប់មកលោក Ly Vouong ត្រូវបានតែងតាំងជា អភិរក្សបន្ត លោកទាំង ពីរនាក់ ត្រូវបានគេសម្លាប់ក្នុងរបបខែ្មរក្រហម។

នៅទសវត្សឆ្នាំ ១៩៧០ ដោយប្រទេសកម្ពុជាជួបនឹងវិបតិ្តនយោបាយហើយ សនិ្តសុខមិនធានាផងនោះ លោក Bernard Philippe Groslier ដែលជាអ្នកគ្រប់គ្រង ប្រាសាទអង្គរវត្ត ក៏បាន​ដឹកជញ្ជូន​វត្ថុដ៏មានតមៃ្លពីអភិរក្សអង្គរ ខេត្តសៀមរាប មកកាន់សារមនី្ទរជាតិ។ វត្ថុសិល្បៈដ៏មានតមៃ្លពីសារមនី្ទរទាំងពីរនៃខេត្តបាត់ដំបង និង សារមនី្ទរ​ដទៃទៀត​ក៏ត្រូវបានជញ្ជូន​មកទុក​ក្នុង​សារមនី្ទរជាតិដែរ។

ក្រោយពីបិទទ្វារចោលក្នុងរបបខែ្មរក្រហមអស់រយៈពេលជិត ៤ឆ្នាំ សារមនី្ទរក៏បានរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងបើកបម្រើជូនភ្ញៀវចូលទស្សនាជាថី្មឡើងវិញនៅថៃ្ងទី ១៣ ខែមេសា ឆ្នំា១៩៨០ អ្នកដែលមានសញ្ញាប័ត្រជាន់ខ្ពស់ចេញពីមហាវិទ្យាល័យត្រូវបានតែងតាំងឲ្យធ្វើជាប្រធាន ដឹកនាំគ្រប់គ្រងជាបន្តបន្ទាប់ដែលមានលោក អ៊ុកជា លោក អ៊ុកស៊ុនហេង។ តមកគឺលោកពេជកែវ (ពី ឆ្នាំ ១៩៩១-១៩៩៦) ។ នៅថៃ្ងទី ២៦ ខែកញ្ញា ឆ្នាំ១៩៩៦ មានពិធីផេ្ទរតំណែងរវាងលោក ពេជ កែវ និង លោក ឃុនសាម៉េន ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្រី្ត​ក្រសួងវប្បធម៌‌​និង​វិចិត្រសិល្បៈ ​នុតណារាំងនៅសារមនី្ទរជាតិ។​ តមកទៀតគឺលោកហាប់ ទូច និងចុងក្រោយគឺលោក គង់ វីរៈ មកដល់បច្ចុប្បន្ន។

កាលពីដំបូងសារមនី្ទរជាតិ ជាអាគារមួយសិ្ថតនៅក្នុងអតីតវិទ្យាល័យព្រះស៊ីសុវតិ្ថ ដែលមានឈ្មោះថា "សារមនី្ទរ ភំ្នពេញ" ។ នៅពេល ដែលសារមនី្ទរជាតិ (សារមនី្ទរ សព្វថៃ្ង) ធ្វើ​ការសាងសង់​រួចហើយ ទើបសារមនី្ទរភំ្នពេញមកតាំងនៅ សារមនី្ទរជាតិសព្វថៃ្ង ដោយប្រែឈ្មោះថា "សារមនី្ទរក្រុងកម្ពុជាធិបតី"។

ក្រោយពីថៃ្ងសម្ពោធក្នុងឆ្នាំ១៩២០ សារមនី្ទរក្រុងកម្ពុជាធិបតី ត្រូវបានប្តូរឈ្មោះជា: "សារមនី្ទរអាល់ប៊ែរសារូត៍"។ ហើយនៅឆ្នាំ១៩៩៦ បានប្តូរឈ្មោះជា "សារមនី្ទរ ជាតិនៃកម្ពុជា" ។ លុះ​មក​ដល់​ឆ្នាំ១៩៧៩ សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា : "សារមនី្ទរវត្ថុបុរាណ"។ បន្ទាប់មកក្នុងសម័យលោក ពេជ កែវជា អភិរក្សសារមនី្ទរត្រូវបាន ប្រែឈ្មោះថា "សារមនី្ទរជាតិនៃកម្ពុជា" រហូត​ដល់​សព្វ​ថៃ្ងនេះ។

ការជួសជុលសារមនី្ទរ

វិមានដ៏ប្រណិតនៃសារមនី្ទរជាតិ ដែលប្រកបដោយស្ថាបត្យកម្ម និង ជាលក្ខណៈ ជាតិ ខែ្មរពិតៗបានត្រូវកែប្រែពង្រីក ជួសជុល និងរៀបចំសាជាថី្មឡើងវិញជាបន្ត បន្ទាប់នៅ ក្នុងឆ្នាំ១៩៦៩។ តួអាគារខាងកើតផែ្នកកណ្តាលដែលជាផែ្នកចាស់ជាងគេបានត្រូវរុះរើ និងសង់ឡើងវិញ។ ប៉ុនែ្តបានរក្សាទុកទ្រង់ទ្រាយជាលក្ខណៈ ដើមដោយសារ សំណង់ អំពី​បេតុង​អារមេ​បាន​តម្រូវ​ជាបីជាន់​គឺ​បង្កើត លេណគ្រឹះមួយសម្រាប់តម្កល់វត្ថុស្តុកជាន់កណ្តាលនៅដដែលនិងជាន់សម្រាប់ជាការិយាល័យ រដ្ឋបាល កនែ្លងតម្កល់ ឯកសារ ប័ណ្ណសារដ្ឋាន និងបណ្ណាល័យ ។ ដោយ​ការជួយជ្រោមជ្រែង​​ពី​បណ្តាប្រទេតជាមិត្ត និងពីអង្គការនានាពីសប្បុរសជនជាច្រើនសារមនី្ទរជាតិត្រូវបានកែលម្អ និងបំពាក់ សម្ភារៈ បរិក្ខារព្រមទាំងធនធានមនុស្ស។

នៅឆ្នាំ១៩៨៤ សារមនី្ទរត្រូវបានជួសជុលជាថី្មក្រោយពីមានការជួយឧបត្ថម្ភពីរដ្ឋាភិបាល (សាធារណរដ្ឋប្រជាមានិតកម្ពុជា)។ ដោយរូបបដិមាទាំងឡាយទទួលរងនូវ ការខូចខាតតម្រូវឲ្យ មាន​ការជួសជុល​ជាថី្មឡើង វិញ។

ជាបន្តមកទៀតសារមនី្ទរបានទទួលការឧបត្ថម្ភថវិកាពីប្រទេសអូស្រ្តាលី ត្រូវបានជួសជុលកែលម្អឡើងវិញ ។ ដូចជានៅលើដំបូលនៅលើពិដានឈើមានការ ខូតខាតត្រូវបានជួសជុលបនែ្ថម ដើម្បី​ការពារលាមកប្រចៀវ ។ មានការលាបពណ៌‌ជញ្ជាំងខាងក្នុងនិង ខាងក្រៅឲ្យ មានសម្រស់ឡើង វិញ។ សារមនី្ទរត្រូវបានសម្ពោធ នៅ ថៃ្ងទី ២៨ ខែមេសា ឆ្នាំ ១៩៩៥ ក្រោយ​ពី​ការជួសជុល​រួចជាស្ថាពរក្រោមព្រះរាជធិបតីព្រះករុណាព្រះបាទ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម បៀលហាយដិន អគ្គទេសាភិបាល​នៃ​ប្រទេសអូស្រ្តាលី ដើម្បីរំលឹកចំពោះការជួសជុលសម្រេចជាស្ថាពរនៃសារមនី្ទរជាតិ ឡើងវិញ។ បច្ចុប្បន្ន​ស្ថានភាព​របស់សារមនី្ទរ​កាន់តែ​មានភាពទ្រុឌទ្រោម​ទៅតាម​អាយុកាល​ដែលអភរិក្ស​កំពុង​អំពាវនាវសែ្វង រកជំនួយជាថវិកានិងបចេ្ចកទេសដើម្បី ដោះស្រាយបញ្ហានិងធ្វើឲ្យសារមនី្ទរមានភាពប្រសើរឡើងវិញ។

ថែវទាំងបួនរបស់សារមនី្ទរ

  1. ថែវខាងកើត ៖​ ខាងជើងបំផុតអ្នកអាចមើលឃើញការតាំងពិពណ៌‌អំពីពុទ្ធបដិមាសម័យក្រោយអង្គរ។ ទូកញ្ចក់តាំងជាពីរជួរ (ខាងឆេ្វង និងខាងស្តាំដៃគ្រុឌ) ពោរពេញ​ទៅ​ដោយ​វត្ថុ​ដែល​ធ្វើ​អំពី​សំរិទិ្ធ ដូចនេះហើយទើបគេហៅថាស្តង់សំរិទិ្ធ។ ស្តង់សំរិទិ្ធត្រូវបានចែកចេញជាពីរ គឺភាគខាងឆេ្វងដៃគ្រុឌគឺស្តង់" A" និងខាងស្តាំដៃ គ្រុនគឺស្តង់ " B"។ បន្ទាប់ពីស្តង់នេះ គឺស្តង់ ផែ្នក​បុរេប្រវតិ្តសាស្រ្ត​ដែលទើបតែរៀបចំថី្ម ។ ខាងត្បូងស្តង់នេះគឺ រោងជួសជុលវត្ថុសិល្បៈ។
  2. ថែវខាងត្បូង ៖ ថែវនេះមានវត្ថុសិល្បៈជាច្រើនធ្វើអំពីភក់ចាប់តាំងពីសតវត្សទី៦ រហូតដល់សតវត្សទី១១ (រចនាបថបាពួន)។
  3. ថែវខាងលិច ៖ មានតែពីររចនាបថប៉ុណ្ណោះគឺរចនាបថអង្គរវត្ត និងរចនាបថបាយ័ន។ ស្តង់សម្រាប់វត្ថុសិល្បៈក្នុងរចនាបថបាយន្ត ត្រូវបានចែកចេញជាពីរគឺស្តង់ " A" ជា ស្តង់ដែលមានព្រះបដិមា ព្រះបាទជ័យវរ្ម័នទី៧ និងស្តង់" B" ដែលមានប្រាជ្ញាបាមិតាលុតជង្គង់។
  4. ថែវខាងជើង ៖ ជាថែវផែ្នកជាតិពន្ធុ ចុងខាងកើតនៃថែវនេះគឺ ជាស្តង់ផែ្នកកុលាលភាជន៍។ អ្នកទស្សនាក្រោយពីបានទស្សនាកុលាភាជន៍ហើយត្រូវចូលទៅស្តង់ព្រះពុទ្ធ បដិមា​រួច​ទើប​ចូល​មក​ទស្សនា​ស្តង់ " A" នៃស្តង់សំរិទិ្ធ។ ចំពោះភ្ញៀវណាដែលចាប់អារម្មណ៍អំពីគឿ្រងលម្អផែ្នកស្ថាបត្យកម្ម អាចចេញតាមទ្វារធំ (ខាងក្រោយគ្រុឌ) ទៅ សិក្សាវត្ថុដែលដាក់តាំងនៅតាមសំយាបថែវ ខាងត្បូង ខាងលិច និងខាងជើងថែមទៀត។ តាមសំយាបថែវនីមួយៗ មានតាំងផែ្តរ និងបដិមាជាច្រើនទៀត។ នៅសំយាបថែវ ខាងជើងភាគខាងកើតមានតាំងផ្ទាំងសិលាចារិក និង​ផ្ទាំង​ក្បាច់​ក្រេឡាត​ទាប បន្ទាយឆ្មារពីរផ្ទាំងធំៗ។

ការប្រៀបធៀបពីភ្ញៀវទេសចរណ៍ចូលទស្សនាសារមនី្ទរជាតិ

នៅក្នុងទសវត្ស ឆ្នាំ១៩៨០ ចំនួនភ្ញៀវទេសចរដែលចូលមកទស្សនាសារមនី្ទរជាតិ នៅមានកម្រិតទាប។ បើប្រៀបធៀបក្នុងទសវត្សបន្តបន្ទាប់ដោយ ហេតុថាស្ថានភាព ក្នុង​ស្រុក​មិនទាន់​មាន​សេ្ថរភាព​គ្រប់គ្រាន់ និងសង្រ្គាមស៊ីវិល មិនទាន់បានបំបាត់ទាំងស្រុង។ ផែ្អកតាមសិ្ថតិភ្ញៀវទស្សនាសារមនី្ទរជាតិក្នុងទសវត្សនោះភ្ញៀវទស្សនា ភាគច្រើនគឺមកតាមរយៈ គណ​ប្រតិភូ​ពី​បណ្តា​ប្រទេស​ផេ្សងៗ ពិសេសបណ្តាប្រទេសជាមិត្ត។ ចំពោះភ្ញៀវក្នុងស្រុកភាគច្រើនជានិស្សិតដែលមក សិក្សាស្រាវជ្រាវ តែប៉ុណ្ណោះ។ តាមរយៈការពិនិត្យទូទៅចំនួនភ្ញៀវបរទេស ដែល​បាន​ចូល​ទស្សនា​សារមនី្ទរជាតិ​មានការប្រែប្រួលទៅតាមរដូវដែលអ្នកទាំងនោះបានទទួលការសម្រាក ពីការងារ។ អត្រាកំណើននៃភ្ញៀវទេសចរ បានកើនឡើងខ្ពស់ពីដើម ខែកញ្ញា រហូត​ដល់​ខែវិចិ្ឆកា​និង ថយចុះ វិញចាប់ពីខែមីនា ភ្ញៀវទេសចរត្រូវ ថយចុះវិញ បន្តិចម្តងៗ។ ដោយឡែកចំនួនភ្ញៀវទេសចរក្នុងស្រុកមិន អាស្រ័យទៅតាមរដូវកាលនេះទេ។

ចាប់ពីឆ្នាំ១៩៩៣ ស្ថានភាព​ក្នុងស្រុក​មានការប្រែប្រួលច្រើនកំណើន​ទេសចរក៏មានសន្ទុះកើនឡើងដែលជំរុញឲ្យវិស័យសិល្បៈ វប្បធម៌‌ រីកលូតលាស់ យ៉ាងឆាប់រហ័ស ហើយ កំណើន​ភ្ញៀវ​ទេសចរ​ទស្សនា​សារមនី្ទរជាតិគួរឲ្យកត់សម្គាល់។ ចំពោះ​ភ្ញៀវទេសចរ​ក្នុងស្រុកក៏បាន​កើនឡើង​ជាបន្តបន្ទាប់ពិសេសក្នុងពិធីបុណ្យប្រពៃណីជាតិអុំទូក បានទាក់ទាញភ្ញៀវក្នុងស្រុកយ៉ាងច្រើនមក ក្រុងភ្នំពេញ ហើយក្នុងឱកាសដ៏កម្រនេះដែរ សារមនី្ទរជាតិបានបើកទ្វារទទួលភ្ញៀវក្នុងស្រុកបានយ៉ាងច្រើន កុះករមកពី បណ្តាខេត្តនានា។ ផែ្អកតាមសិ្ថតិនៃភ្ញៀវក្នុងស្រុកទស្សនា សារមនី្ទរជាតិ​បង្ហាញ​ថាកំណើតភ្ញៀវក្នុងស្រុកចាប់​កើនខ្ពស់ពីឆ្នាំ១៩៩៧មក ហើយកំណើននេះកើនឡើង ខ្ពស់ ជាងភ្ញៀវបរទេស។ សិ្ថតិនេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ប្រជាពលរដ្ឋខែ្មរ​បាន​ចាប់​អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ចំពោះវិស័យសិល្បៈ វប្បធម៌‌ខែ្មរ ពិសេសនិស្សិតដែលមកពីបណ្តា ស្ថាប័នអប់រំខេត្តក្រុងនានា។ ក្នុងទិសដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពី សិល្បៈ​វប្បធម៌‌ខែ្មរ​ជាពិសេស​សំដៅ​ចំពោះយុវជនជំនាន់ក្រោយ ដែលជាទំពាំង ស្នងឫស្សី។ សារមនី្ទរបានផ្តល់ឱកាសបម្រើជូនសិស្សនិស្សិតព្រះសង្ឃនិងកងទ័ពចូលទស្សនាដោយឥតគិតថៃ្ល។ ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវទិញ​សំបុត្រក្នុងតមៃ្លទាប ប្រាំរយ រៀល បើ បៀ្របធៀប ទៅ នឹង តមៃ្ល សំបុត្រ ចូល ទស្សនា សម្រាប់ជនបរទេសដែលមានតមៃ្លដប់ដុល្លារ។ ក្នុង​ចំណោម​ភ្ញៀវ​ទស្សនា​សារមនី្ទរជាតិ​ក៏​មាន​ភ្ញៀវ​ជា​គ​ណៈប្រតិភូ ក្នុងស្រុក និងបរទេសដែលចូលទស្សនា សារមនី្ទរជាតិជាផ្លូវការដែរ ។

ផែ្អកតាម​តារាង​ស្ថិតិ​នៃភ្ញៀវចូលទស្សនាសារមនី្ទរជាតិក្នុងកំឡុងពេល៨ឆ្នាំកន្លងមកនេះ គឺចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០០ បញ្ជាក់ឲ្យឃើញថាពីឆ្នាំ ១៩៩៣ មក ភ្ញៀវ​ក្នុង​ស្រុក​មាន​កម្រិត​ទាប​នៅឡើយប៉ុនែ្ត រហូតដល់ឆ្នាំ១៩៩៧ភ្ញៀវក្នុងស្រុកចាប់ មានកំណើនខ្ពស់ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ។ ដោយឡែកភ្ញៀវបរទេស ចាប់មាន កំណើននៅ ឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន។ សរុប​សេចកី្ត​ផែ្អក​ទៅតាមតារាងស្ថិតិភ្ញៀវទស្សនាសារមនី្ទរជាតិមានការកើនឡើង ឬថយ ចុះអាស្រ័យទៅតាមស្ថានភាព ប្រែប្រួល នៅក្នុងប្រទេសនិង ការយល់ដឹងពីសិល្បៈ វប្បធម៌‌ របស់​ប្រជាពលរដ្ឋយើង។

វត្ថុមានតម្លៃដាក់បង្ហាញនៅសារមន្ទីរជាតិ

សារមន្ទីរជាតិ 
បដិមា​ព្រះវិស្ណុផ្ទំ​នៃប្រាសាទមេបុណ្យខាងលិច រូបសំណាកធ្វើពីសំរិទ្ធ មានអាយុកាលតាំងពីសតវត្សរ៍ទី១១ ហើយបច្ចុប្បន្នដាក់តាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជា។
សារមន្ទីរជាតិ 
រូបសំណាក់គ្រុឌចាំទទួលស្វាគមន៍ភ្ញៀវដែលបានមកដល់សារមន្ទីរជាតិ
សារមន្ទីរជាតិ 
បដិមាក្បាលគ្រុឌនៅស.វទី១៤
សារមន្ទីរជាតិ 
ព្រះរាម នៅសារមន្ទីរជាតិកម្ពុជា រចនាប័ទ្មសម័យអាណាចក្រភ្នំ រចនាប័ទ្មភ្នំដានាសតវត្សទី៦។
សារមន្ទីរជាតិ 
ទិដ្ឋភាពសារមន្ទីរជាតិកម្ពុជាមើលពីលើអាកាស

ឯកសារយោង

សារមន្ទីរជាតិ 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:
  • ម៉ក់សោភា :"សមាជ ស្រាវជ្រាវ សង្គម-វប្បធម៌‌ អំពីកម្ពុជា លើកទី៤ "អត្ថបទអត្ថរាគមន៍ក្នុងសមាជ ស្រាវជ្រាវសី្តពី " សារមនី្ទរជាតិ និងវិស័យទេសចរណ៍"រៀបចំដោយ សាកលវិទ្យាល័យភូមិន្ទភំ្នពេញ ថៃ្ងទី៦-៨ ខែវិចិ្ឆកា ឆ្នាំ២០០១។

តំណភ្ជាប់

Tags:

សារមន្ទីរជាតិ ប្រវត្តិសាស្ត្រសារមន្ទីរជាតិ ការជួសជុលសារមនី្ទរសារមន្ទីរជាតិ ថែវទាំងបួនរបស់សារមនី្ទរសារមន្ទីរជាតិ ការប្រៀបធៀបពីភ្ញៀវទេសចរណ៍ចូលទស្សនាសារមនី្ទរជាតិសារមន្ទីរជាតិ វត្ថុមានតម្លៃដាក់បង្ហាញនៅសារមន្ទីរជាតិ ឯកសារយោងសារមន្ទីរជាតិ តំណភ្ជាប់សារមន្ទីរជាតិបុរេប្រវត្តិកម្ពុជាប្រវត្តិសាស្ត្រកម្ពុជាសម័យមហានគរ

🔥 Trending searches on Wiki ភាសាខ្មែរ:

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេចំណែកថ្នាក់នៃភាវៈរស់បញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍កោះត្រល់ព្រះបរមមហារាជវាំងបុណ្យឯករាជ្យជាតិកម្ពុជាសប្ដាហ៍ទិវាកុមារអន្តរជាតិរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញសង្កាត់ចោមចៅរាជានិយមនៃប្រទេសកម្ពុជាអ៊ីតាលីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យខណ្ឌឫស្សីកែវសាធារណរដ្ឋប្រជាមានិតកម្ពុជាបញ្ចក្ខន្ធយសោវរ្ម័នទី១កាណាដាព្រះច័ន្ទស្រុកបរិបូណ៌សម្លៀកបំពាក់ប្រពៃណីខ្មែរទន្លេនៅកម្ពុជាចក្រភពអង្គរ(៨០២-១២១៨)គុណវិបត្តិនៃការជក់បារីពិធីបុណ្យមាឃបូជាកំណត់ហេតុរបស់ ជីវ តាក្វាន់ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)ដែនម៉ាញ៉េទិចល្បែងចាប់កូនខ្លែងនរោត្តម មុនីនាថ សីហនុវៀតណាមគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១ ឆ្នាំ១៩៩៣ - ១៩៩៧ឧស្សាហកម្មនិងសិប្បកម្មខ្មែរអង្គរសង្ក្រាន្តពុទ្ធជ័យមង្គលសង្កាត់ទួលសង្កែសហគមន៍ប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមសង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែកបញ្ជីរាយនាម ប្រាសាទខ្មែរហុងកុងភពសុក្រក្ដារចុចកុំព្យូទ័រស៊ូកាណូលោកិយបដិច្ចសមុប្បាទ១២សមុទ្រចិនខាងត្បូងពិធីបុណ្យអុំទូកប្រវត្តិសាស្ត្រទសជាតកប្រាសាទបាពួនសម័យមហានគរធម្មនុញ្ញនៃអង្គការសហប្រជាជាតិស្រីរាជាអរិយសច្ច៤ខេត្តត្បូងឃ្មុំព្រះកែវមរកតសុភាសិត​ខ្មែរធនធានធម្មជាតិកម្ពុជាអារ៉ាប៊ីសាអ៊ូឌីតស្ថានភាពប្រជាជនកម្ពុជាជនជាតិខ្មែរសង្រ្គាមលោកលើកទី១ខេត្តនៃកម្ពុជាស៊ីសុវត្ថិ មុនីវង្សបរិស្ថានល្បែងប្រជាប្រិយខ្មែរភូមិសាស្រ្តឥណ្ឌូនេស៊ីមហាសមុទ្រអូស្ត្រាលីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១នរោត្តម សុរាម្រិតព្រះរាជាណាចក្រកម្ពុជាល្បែងបោះអង្គញ់ខេត្តព្រៃវែងមីយ៉ាន់ម៉ាការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការទង់ព្រះពុទ្ធសាសនា🡆 More