ជួនជាថ្ងៃនេះជាថ្ងៃពេញបូណ៌មី។យាយនួនគាត់ទៅកាន់ឧបោសថឯវត្តពោធិ៍។នាងវិធាវីកាលបើម្ហូបរៀបចំដាក់ចានស្រាក់ឲ្យម៉ែផៃ គាត់លើកទៅជូនម្តាយនាងរួចស្រេចហើយ នាងក៏ម្នីម្នាបិទទ្វារផ្ទះ ហើយយកប្រលោមលោកសៀមមួយកាន់ចុះទៅគេងអានក្នុងអង្រឹងមួយចងក្រោមស្វាយមួយដើមដែលបែកមែកត្រសាយនៅកន្សៃផ្ទះនាង។ នេត្រនាងរំពៃតាមខ្សែបន្ទាត់អក្សរសៀវភៅ តែដួងចិត្តនាងរសាត់ដោយទៅតាមខ្យល់រំហើយ។គ្រលីគ្រលោងមួយគូដែលទំលើមែករុក្ខា យំឆ្លើយឆ្លងគ្នា ហើយជួនកាលមានកំប្រុកលោតពីលើធាងដូងមួយ ឮសូរក្រាកៗ នាងវិធាវីកំពុងតែស្រងូតចិត្ត គិតអាណិតខ្លួនពន់ពេកក្រៃ ស្រាប់តែស្រមៃឮសូរមនុស្សដើរលើស្លឹកឈើស្វាយទុំដែលជ្រុះរោយរាយលើពសុធា។នាងក៏ងាកមើលទៅ ហើយក៏ញញឹមព្រាង៖
ប៊ុន-ធឿនចូលទៅជិត ហើយគំនាប់នាងដោយញញឹមស្ងួត៖
ដំណឹងនេះធ្វើឲ្យប៊ុន-ធឿនត្រេកអរឥតឧបមា តែខំទប់កិរិយាមិនឲ្យបញ្ចេញសេចក្តីសប្បាយឲ្យឃើញឡើយ។
ថាហើយនាងងើបមុខមើលមុខប៊ុន-ធឿន ហើយឱនភ័ក្ត្រចុះមិនចេញស្តី។
ប៊ុន-ធឿនគិតស្មានដោយខុសថា នាងមានសេចក្តីជួយព្រួយនឹងការគ្រោះថ្នាក់នៃគ្រួសារខ្លួន ក៏និយាយទៅកាន់នាងថា៖
ត្រង់នេះ ប៊ុន-ធឿន សម្លឹងនេត្រនាងវិធាវី ដែលខ្មៅយង់ដូចត្បូងនិល ទើបចរចាទៅទៀត។
នាងវិធាវីឮសម្ដីបងដូច្នោះហើយ ទឹកភ្នែកដែលនាងខំទប់បានកុំឲ្យជោរជលកាលពីមុននោះមក ក៏ហៀរហូរខ្ចាយធ្លាក់មក។ នាងប្រឹងយកកូនកន្សែងមកជូត។
ប៊ុន - ធឿន ឃើញដូច្នោះហើយ ក៏ធ្វើភ្នែកឡឹងឡង់៖
នាងវិធាវី ដោយអៀនខ្មាស ក៏មិនឆ្លើយតបចំពោះពាក្យសួរនេះទេ បែរជាស្ដីថា៖
ប៊ុន - ធឿន ដែលស្មារតីអណ្ដែតទៅឆ្ងាយ លុះឮថារូបថតដូច្នោះ ក៏ភ្ញាក់ខ្លួនព្រើតដាក់ភ្នែកមក មើលឃើញនាងវិធាវីដកកូនរូបថតតូចមួយដាក់ក្នុងកញ្ចប់មូលក្រឡង់ ដែលមានសរសៃមាសវង់ព័ទ្ធជាក្របជុំវិញ។ ប៊ុន - ធឿន ក៏ទទួលយកមកគន់មើលដោយសេចក្ដីប្រតិព័ទ្ធយ៉ាងចំហុត។
ថាហើយ នាងក៏ក្រោកពីអង្រឹង ប៊ុន - ធឿន ក៏ឈានជើងដើរចេញទៅ មុខស្រងូត។
ភ្នែកនាងវិធាវី តាមមើលគូសង្សារ លុះត្រាតែ ប៊ុន - ធឿន ដើរផុតឆ្ងាយទៅកំបាំងនឹងរុក្ខជាតិ ទើបនាងដាក់មុខចុះ ហើយដកដង្ហើមធំ...
សែងព្រះអាទិត្យនៃវេលាល្ងាចស្លឹកល្មុត បណ្ដាលឲ្យមានរស្មីភ្លឺច្រាលដូចកម្ទេចសុវណ្ណ... នាងវិធាវី ដែលមានភក្ត្រស្ងប់ស្ងួត នាងអង្គុយមើលធម្មជាតិ និងពពួកមនុស្សដែលដើរហូរហែ មកពីមើលបុណ្យ១៤ ស៊ូយ៉េត។ នៅសញ្ជប់សញ្ជឹងយ៉ាងនេះយូរបន្តិច ស្រាប់តែយាយនួនស្លៀកពាក់ស យួរកញ្ច្រែងស្លាដើរចូលមក។ ឃើញកូនមុខក្រៀមក្រំដូច្នោះ គាត់ក៏សួរថា៖
នាងវិធាវីឆ្លើយយ៉ាងតិចៗ ថា៖
យាយនួនគាត់សម្លឹងមើលមុខកូនគាត់មួយសន្ទុះ ទើបគាត់ដើរចូលទៅខាងក្នុង ទឹកមុខគាត់មានអាការប្រែប្រួលសម្ដែងឲ្យឃើញថា គាត់មានមនោគតិអ្វីៗមួយពុំខាន៕
This article uses material from the Wikipedia ភាសាខ្មែរ article រឿងផ្កាស្រពោនវគ្គទី៤, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.