រាជធានីឧដុង្គ

រាជធានីឧដុង្គ ជា​អតីត​រាជធានី​របស់ខ្មែរយើង នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦) ដែលព្រះបាទនរោត្តម បានបោះបង់ចោល នៅ​​ឆ្នាំ​១៨៦៦ ដើម្បីផ្លាស់​រាជធានី​​ទៅ​​​​ភ្នំពេញ​​រហូត​​ដល់​​សព្វថ្ងៃ​​។ ភ្នំ​ឧដុង្ត ​​មាន​​ទីតាំងនៅភាគពាយ័ព្យ ពីភ្នំពេញ ប្រហែល ​៤០​គីឡូម៉ែត្រ ​​ក្រោយមក ​មាន​ការ​ទាក់ទាញចំណាប់អារម្មណ៍សា​ជា​ថ្មី បន្ទាប់​ពី​ការ​កសាង ព្រះ​សក្យមុនី​ចេតិយ​​ដ៏​​ធំ​​ នៅ​​លើ​​កំពូល​​ភ្នំ​នេះ នៅ​ជ្រុង​ខាង​ជើង ដែល​មើល​ទៅ​ឃើញ​ធំ​ខ្ពស់ និង​មាន​ភាពស្រស់​បំព្រង។ ភ្នំ​ឧដុង្ត ​ស្ថិត​នៅ​ក្នុង ឃុំផ្សារដែក​ និង ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។ អ្នកស្រុក បានហៅភ្នំនេះ ដោយ​ឈ្មោះ​បី​ គឺ ភ្នំឧដុង្គ ភ្នំ​ព្រះរាជទ្រព្យ និង ​ភ្នំ​អដ្ឋរស្ស។


តាម​ឯកសារ​ រឿង​ព្រេង​ខែ្មរ ​ភាគ​៥ របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខែ្មរ បញ្ជាក់​ថា ទី​ក្រុង​ឧដុង្គ​ បានត្រូវក​សាង​ឡើង​ ក្នុង​សតវត្សរ៍​ទី​១៧ ក្នុង​រជ្ជកាល ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២ ។ ក្នុង ​ពស ២១៦៤ គស​ ១៦២០ ព្រះ​បាទ​​ជ័យ​ជេដ្ឋា ដែល​គង់​នៅ រាជ​វាំង​ល្វាឯម បាន​យាង ចេញ​ទៅ​ប្រពាត​នៅ តំបន់​អូរ​ក្រុង​លាយ ក្នុង​ខេត្ត​សំរោងទង ​ក្រសាល​នៅ​តាដុង​យាយជ័យ បានទតឃើញ​ទី​ទួល​មួយ​ នៅតំបន់​ស្រះ​កែវ ថាជា​ទី​​​មាន​​ទេស​ភាព​​ល្អ​​ ក៏​​ចាប់ព្រះ​ទ័យ​ចង់​សាង​ព្រះរាជ​វាំង​គង់​នៅ​ទី​នេះ ហើយក៏​ចាត់​ឧក​ញ៉ា​ក្រឡាហោម​ កែវ ឲ្យ​ជា​ មេចំណាត់​ការ​កសាង​ព្រះរាជវាំង ​នៅ​តំបន់​ស្រះកែវ​នេះ នៅ​ថៃ្ង​៥កើត ខែ​ផល្គុន ឆ្នាំ​វក ទោ​ស័ក​ ពស​២១៦៤ គស​១៦២០ បាន​​តាំង​​នាម​​នគរ (ទីក្រុង)​ ថ្មី​ នោះ​ថា ព្រះ​បរម​រាជ​វាំង​មហា​នគរ​ឧដុង្គ-មាន​ជ័យ​បុរី​រម្យ​ឧត្តមរាជ​និវេសន​ដ្ឋាន ដែល​​ហៅ​ខ្លី​ថា ក្រុង​ឧដុង្គ​មានជ័យ។
បើ​​សម្លឹង​​ពីកំពូលភ្នំទៅ​ក្រោម គេនឹង​​ឃើញ​​ទិដ្ឋភាព​​គួរ​ជាទី​​ទស្សនា មាន ដើម​ត្នោត ផ្ទះ ស្រែ ចម្ការ របស់​​​អ្នកស្រុក​​ព័ទ្ឋ​ជុំវិញ​​នោះ, បើ​មើល​ទៅ​កើត​ឃើញ ដៃ​ទនេ្លសាប និង​ភូមិ​អ្នក​ស្រុក​កំពង់​ហ្លួង, ​មើល​ទៅ​ជើង​ឃើញ ភូមិ​វាំង​ចាស់ និង​​ផ្សារឧដុង្គ, និង ​ខាង​ត្បូង​ ឃើញ​ផ្លូវ​ជាតិ​លេខ​៥ ទៅ​ភ្នំពេញ ​​យ៉ាង​​​វែង​​បី​​ដូច​​ខែ្ស​​ពួរ​មួយ​ចង្វាយ ។ ភ្នំនេះ មានទី​កនែ្លង​ ជាទី​សក្ការ​បូជា ​សម្រាប់អង្គុយ​លំហែកាយ ​និងមានផ្សារលក់​ម្អូប​ចំណី ជូន​​ភ្ញៀវ​​ដែល​​បាន ទៅ​​កម្សាន្ត​​។
ភ្នំ​នេះ​ជា​ទី​កនែ្លង​ សម្រាប់​តំកល់ អដ្ឋិធាតុ​​រាជវង្សានុវង្ស ​ដែល​គេ​ចំណាំហៅថា "ភ្នំ​ព្រះរាជ​ទ្រព្យ" មានកំពស់​មិន​ខ្ពស់​ពេក មិនទាបពេក ។ ​បើដើរឡើងតាមជណ្តើរខាង​ជើង ​ដែល​ទើបសង់ថ្មី​ ​ចំនួន ៥០៩​កាំ ​គេនឹង​បាន​ឃើញ ព្រះ​សក្យ​មុនី​ចេតិយ៍​ដ៏ធំស្រស់ស្អាត មាន​កម្ពស់ ៤០​ម៉ែត្រ ដែលបានទទួលការបញ្ចុះ​បឋម​សិលា នា​​ថៃ្ង​ព្រហស្បតិ៏ ៩​រោច ខែ​ទុតិយាសាធ ឆ្នាំ​ជូត អដ្ឋស័ក ពុទ្ឋ​សករាជ ២៥៤០ ត្រូវ​នឹង​ថៃ្ង​៨ ខែ​សីហា ឆ្នាំ​១៩៩៦៕

Tags:

ខេត្តកណ្តាលឃុំភ្នំបាតភ្នំឧដុង្គស្រុកពញាឭ

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្រុកព្រៃឈរច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​បដិវត្តន៍វប្បធម៌ចិនប្រជុំភាសិតថ្មីៗគុណធម៌ព្រះនិព្វាន៤ថ្នាក់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចសាសនាសង្ឃស័ព្ទមហាជនកជាតកសេដ្ឋកិច្ចកម្ពុជាគណៈរដ្ឋមន្ត្រីនំបញ្ចុកហុល្លង់អាណាចក្រខ្មែរម៉ាឡេស៊ីចក្រភពអាល្លឺម៉ង់រឿងផ្កាស្រពោនទស្សនវិជ្ជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចន្ទរាជាល្បែងចោលឈូងហ្វេសប៊ុកល្ខោនយីកេសង្កាត់ស្វាយដង្គំព្រះបរមមហារាជវាំងសិទ្ធិកុមារខេត្តកំពង់ឆ្នាំងក្រុងសួងមហាយានកាល់ ម៉ាក្សវត្តបទុមវតីលោកិយបដិច្ចសមុប្បាទ១២ស្រុកព្រះនេត្រព្រះគេហទំព័ររាមាធិបតីទី៣ប្រាសាទភ្នំបាសិទ្ធគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការប្រាសាទភ្នំដាការិយាល័យល្បុក្កតោប្រវត្តិប្រាសាទព្រះវិហារប្រជាធិបតេយ្យប្រតិកម្មគីមីល្ខោនស្បែកធំរឿងថៅកែចិត្តចោរសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកយេនឌ័រខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមអាល្លឺម៉ង់ស្រុកទ្រាំងសេដ្ឋកិច្ចនៃប្រទេសថៃព្រះត្រៃបិដកសង្ក្រាន្តប្រាសាទបាគងថៃភាសាអង់គ្លេសល្បែងបោះអង្គញ់សុជីវធម៌ហ៊ុន សែនជួរភ្នំដងរែកអាស៊ានសង្គ្រាមវៀតណាមរុស្ស៊ីស្រុកអង្គរជ័យគីឡូម៉ែត្រការ៉េក្រសួងអប់រំ យុវជន និងកីឡាសមីការដឺក្រេទី២ចតុកោណព្នាយភ្លេងពិណពាទ្យសារៈប្រយោជន៍នៃទឹកបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាទិវាកុមារអន្តរជាតិអង្គជ័យកែវ សារ៉ាត់ប្រវត្តិសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិច🡆 More