ភូមិអ្នកតាជ័យ

ប្រវត្តិភូមិ «អ្នកតាជ័យ»

រៀបរៀងដោយៈ ខ្ញុំបាទ អុល សុគង់

អ្នកតាជ័យ គឺជាឈ្មោះភូមិមួយដែលមានទៅតាំងស្ថិតនៅក្នុងភូមិអ្នកតាជ័យ ឃុំគោគគង់លិច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។សព្វថ្ងៃភូមនេះមានប្រជាជនរស់នៅប្រហែលជាង៥០០គ្រួសារ។ប្រជាជននៅភូមិនេះភាគច្រើនប្រកបរបរកសិកម្មដើម្បីចិញ្ចឹមជីវិត។

បើតាមចាស់ៗដំណាលតៗគ្នាថា កាលដើមឡើយភូមិអ្នកតាជ័យនេះ មិនទាន់មានឈ្មោះនៅឡើយទេគឺមានតែព្រៃនៅពាសពេញទាំងអស់ហើយគ្មានមនុស្សរស់នៅឡើយ។ ថ្ងៃមួយមានបុរសម្នាក់ដែលរស់នៅនៅភូមិនៅក្បែរនោះដែរ បាននាំគ្រួសារមករានព្រៃនៅទីតាំមួយនេះដើម្បីតាំងទីលំនៅមុនគេបង្អស់។ បុរសម្នាក់នោះមានឈ្មោះថា «ជ័យ»។ដោយ «ជ័យ» ជាអ្នកដែលមករស់នៅដំបូងគេបង្អស់នៅក្នុងទីតាំនេះ ពេលបងប្អូនរបស់គាត់ដែលនៅក្បែរភូមិនោះមកលេងម្តងៗ ពួកគេបានធ្វើដំណើរកាត់ភូមិផ្សេងទៀតដែលនៅក្បែរៗនោះ។ ជួនជាជួបអ្នកស្គាល់គ្នា ពួកគេក៏សួរគ្នាថា «លោកបងអញ្ជើញទៅណា»? ឬ «អ្នកអើយធ្វើដំណើទៅណាហ្នុង»? ពេលនោះសេចញាតិរបស់ «ជ័យ» ក៏តបទៅវិញថា «អរ! ខ្ញុំទៅភូមិអ្នកជ័យ!»។លុះដល់យូរៗទៅ ការសួរសុខទុក្ខគ្នាក៏មានជាញឹកញាប់ មនុស្សម្នារក៏បានស្គាល់ទីតាំមួយនោះថា «ភូមិអ្នកជ័យ»។ ចំណេក្រោយមក ក៏មានមនុស្សមករស់នៅទីនោះកាន់តែច្រើនឡើនៗ។ ក្រោយពី «ជ័យ» បានទទួលមរណភាពទៅ អ្នកភូមិនៅទីនោះបានកសាងរោងអ្នកតាមួយ ដើម្បីរំលឹកនឹកគុណរបស់ លោកតា«ជ័យ»ដែលបានបង្កើតភូមិមួយនេះឡើង និងជាទីកន្លែងសការៈបូជាសុំសេចក្តីសុខដល់ប្រជាជនក្នុងភូមិផងដែរ។រោងអ្នកតាដែលអ្នកស្រុកបានកសាងនោះពួកគេបានឱ្យឈ្មោះថា«អ្នកតាជ័យ»។ក្រោយពីសង់រោងអ្នកតានោះរួចមក នៅពេលអ្នកស្រុកមានជំងឺឈឺថ្កាត់ម្តងៗ ពួកគេតែងតែមកបន់ស្រន់«អ្នកតាជ័យ» ហើយការបន់ស្រន់នោះក៏ទទួលផលសក្តិសិទ្ធិភ្លាមៗគ្រប់ៗគ្នា។ពីមួយថ្ងៃទៅមួយថ្ងៃអ្នកស្រុកក៏មានជំនឿទៅលើ«អ្នកតាជ័យ» កាន់តែខ្លាំងឡើៗ។ដោយគោរពទៅលើ«អ្នកតាជ័យ» ផង និងគិតថា«អ្នកតាជ័យ» ជាម្ចាស់ភូមិដំបូងគេផង អ្នកស្រុកក៏បានដូរឈ្មោះពី «ភូមិអ្នកជ័យ» ទៅជា «ភូមអ្នកតាជ័យ» វិញ ហើយភូមិនេះក៏មានឈ្មោះថា«ភូមិអ្នកជ័យ»មកដល់បច្ចុប្បន្ន។ក្រោយៗមកទៀត ក៏មានការកសាង វត្តអារាម សារៀន មន្ទីរពេទ្យ ផ្លូវផ្នល់ និងសមិទ្ធផលផ្សេងៗជាច្រើនទៀតមកដល់បច្ចុប្បន្ន។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

សង្កាត់ស្លក្រាមណ្វៃយូរាជានិយមកម្ពុជាមហាសមុទ្រអាត្លង់ទិកការធ្វើពាណិជ្ជកម្មវីតាមីនការរស់នៅរបស់ខ្មែរបុរេប្រវត្តិភូមិសង្កាត់បឹងកេងកងទី១ច្បាប់វិសាខបូជាផែនដីអង់គ្លេសកេង វ៉ាន់សាក់វិគីភីឌាស្រុកមុខកំពូលរឿងធនញ្ជ័យសាសនា​សកលភូមិសាស្រ្តឥណ្ឌូនេស៊ីនាគខ្មែរ និង នាគសាសនាព្រះគណេសបញ្ញាខេត្តស្ទឹងត្រែងសូរ្យគ្រាសស្រុកសៀមរាបប្រាសាទបេងមាលាអបាយមុខខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃជំងឺលើសឈាមអគ្គនាយកដ្ឋានរតនាគារជាតិធ្នាក់ការអប់រំសង្គ្រាមលោកលើកទី២នរោត្តម ជេនណារដ្ឋបាលថ្នាក់ក្រោមជាតិរបបកម្ពុជាប្រជាធិបតេយ្យភាសាបាលីដើមសម័យអង្គរទូរស័ព្ទកែវ សារ៉ាត់ទេព វង្សបរមរាជាទី២ប្រមូល​ភាសិត​ខ្មែរ​ការប្រាស្រ័យទាក់ទងអន្តរបុគ្គលរដ្ឋបាលសាធារណៈខេត្តកោះកុងព្រះបរមរាជវាំងកម្ពុជាប្រាសាទភ្នំបាណន់ប្រវត្តិបុណ្យភ្ជុំបិណ្ឌបេតុងប្រវត្តិភាសាខ្មែរឱក សុគន្ធកញ្ញាចេនឡានិមិត្តសញ្ញាកាលប្បវត្តិកម្ពុជាក្រុងសិរីសោភ័ណភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យចន្ទគតិព្រះរាជពិធីច្រត់ព្រះនង្គ័លឈាមច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ឆែកសង្គ្រាមឥណ្ឌូចិនលើកទី១សមុទ្រចិនខាងត្បូងខេត្តឧត្ដរមានជ័យឥណ្ឌាបុណ្យចូលឆ្នាំចិនហ្វេសប៊ុកខ្មែរក្រហមមង្គល៣៨ប្រការគណបក្សហ៊្វុនស៊ិនប៉ិចក្រុងអង្គរខណ្ឌច្បារអំពៅព្យញ្ជនៈខ្មែរព្រះនិព្វាន៤ថ្នាក់ស៊ូកាណូឃុំត្រពាំងប្រីយ៍នយោបាយនៅកម្ពុជា🡆 More