ភូមិស្មាច់ដែង

ឈ្មោះភូមិស្មាច់ដែងនេះតាំងពីដំបូងត្រូវបានគេហៅថាភូមិស្មាច់ដែក ក្រោយមកអ្នកស្រុកបានហៅឈ្មោះភូមិនោះថាភូមិស្មាច់ដែងរហូតមកដល់ពេលបច្ចុប្បន្នភូមិនេះតាំងពីមុនគឺជាភូមិមួយដាច់ស្រយាល ហើយប្រជាជនភាគច្រើនជាអ្នកក្រីក្រហើយមានផ្ទះតូចតូចជាច្រើន មានវត្តមួយឈ្មោះថា វត្តស្មាច់ដែងនៅជាបថ្នលជាតិ វត្តនោះគេក៍សាងសង់តាំងពីសង្គមចាស់ ភូមិនេះមានស្បូវ ហើយមានព្រៃនិងមានដីមស្មាច់ជាច្រើនដុះនៅតាមភូមិនិងតាមថ្នលជាតិ ភូមិនេះគឺជាភូមិតូចមួយ ហើយមនុស្សភាគច្រើនមិនសូវហ៊ានរស់នៅទីនោះទេ។

ប្រវត្តិភូមិស្មាច់ដែង

ទីតាំងភូមិសាស្ដ្រ

សព្វថ្ងៃនេះភូមិស្មាច់ដែង ស្ថិតនៅក្នងឃុំរាម ស្រុកព្រៃនប ខេត្តព្រះសីហនុមានចំងាយប្រហែលជា២៥ គ ម។ចាប់តាំងពីភូមិស្មាច់រហូតទៅដលខេត្តព្រះសីហនុ ហើយបើយើងបាន ធ្វើដំណើរពីរាជធានីភ្នំពេញតាមបណ្ដោផ្លូវជាតិលេខ៤ យើងត្រូវឆ្លងកាត់ខេត្តកណ្ដាល កំពុងស្ពឺនិងភូមិស្មាច់ដែង ស្រុកព្រៃនប់ ក្នុងពេលវេលា៤រឺ៥ម៉ោង ភូមិនេះមានព្រំប្រទលជាប់ដូចជា ខាងកើតជាបនិង ព្រែកទឹកសាប់ ខាងជើងជាបភ្នំ ខាងលិចជាប់និងភូមិបិតត្រាំង ខាងត្បូងជាប់និងភូមិត្បូង បើគិតជាមធ្យមប្រហែលជា៤០គ ម លាតសន្ធឹងចាប់ពីព្រែកទឹកសាប់ទៅដល់ភូមិបិតត្រាំង។

សមិទ្ធិផល

ភូមិស្មាច់ដែងគេកំពុងសាងសង់មជ្ឈមណ្ឌលថ្មីជាច្រើនទៀត(សាលារៀន)ដែលមានទីតាំងស្ថិតនៅលើភ្នំហើយគេកំពុងសាងសង់នៅទីនោះគឺមិនទានហើយទេមានផ្សារមួយនៅក្នុងភូមិស្មាច់​ ដែងដែលនៅពីខាងស្ដាំដៃថ្នលជាតិលេខ៤ហើយមានសាលារៀនបឋមសិក្សាស្មាច់ដែង ដែលនៅជិតវត្តស្មាច់ដែងមាននៅទីនោះដែលមានចំនួន៤អាគារក្នុងមួយអាគារមានចំនួន៦បន្ទប់ទាំងអស់មានចំនួន​២៤បន្ទប់មានអនុវិទ្យាល័យមានចំនួន៣អាគារតែគេរៀនតែ២អគារទេក្នុងមួយអាគារមាន៦បន្ទប់ ទាំងអស់១៨បន្ទប់និងវិទ្យាល័យមាន១២បន្ទប់ដែរតែគេធ្វើពីជាន់ជាន់លើមាន៦ជាន់ក្រោមមាន៦មានបង្គន់ពីរ មានទីធ្លារទាត់បាលមួយព្រមទាំងតារាងបាលទះមួយទៀតនៅខាងមុខសាលារៀននោះ។ដែលមានសិស្សប្រមាណជាង៧០ភាគរយដែលរៀននៅទីនោះពួកគេខិតខំប្រឹងប្រែងរៀនសូត្រណាស់ភាគច្រើនគឺជាសិស្សក្រីក្រ។បច្ចប្បន្ននេះគេបានធ្វើទីគណះបក្សមួយនៅក្នុងភូមិស្មាច់ដែង ក៍សាងរួចរាលហើយ មានវត្តចំនួន២គឺវត្តស្មាច់ដែងហើយនិងវត្តលើ វត្តលើគេធ្វើនៅលើភ្នំសាមាធិ ថ្មីថ្មីនេះនៅវត្តស្មាច់ដែង គេបាននិងកំពុងសាងសង់សាលាឆាន់ថ្មីមួយទៀតនៅទីនោះ ដើម្បីបំពេញតំរូវការរបសព្រះសង្ឃ។ វិស័យទេសចរណ៍នៅព្រែកទឹកសាប់គឺជាដំបនទេសចរណ៍មួយកន្លែងនៅក្នុងព្រែកទឺកសាប់ វិស័យផ្លូវខាងផ្លូវគមនាគមន៍វិញគឺមានការរីកចំរើនយ៉ាងខ្លាំងផ្លូវ មានគ្រប់ទីកន្លែងតាមភូមិដើម្បីអោយប្រជាជនងាយស្រួលក្នុការធ្វើអាជីវកម្មនិងក្នុងការធ្វើដំណើររបស់ពួកគាត។នៅក្នងភូមិស្មាច់ដែងមានចំនូន គ្រួសារសរុប៧០៣ហើយមនុស្សសរុបមាន៣២៧៦៥ចំនួនផ្លាសទីលំនៅ១៤៩នាក់គ្រួសាជាក់ស្ដែង៦៧៣មនុស្សសរុប៣០៣៧មានចមនួនក្រុមបក្ស៦៣ក្រុមមានចំនួនគ្រួសារ១០៤៩។ប្រជាជននៅក្នុងភូមិនេះប្រកប់មុខរបរដូចជា នេសាទ ធ្វើសំនង់ រត់ម៉ូតូឌុប រោងចក្រ ធ្វើស្រែចំការ ដាំបន្លែ និងលក់ដូរជាដើម។

ទំនប់ទឹកសាប់

ភូមិនេះគេបានទប់ទឹកសាប់បានយ៉ាងល្អដើម្បីងាយស្រួលក្នុងការធ្វើស្រែ ប្រជាជនភាគច្រើនចូលចិត្តធ្វើស្រែ ពីព្រោះដីនៅទីនោះសំបូរទៅដោយជីជាតិ ហើយទទូលបានទិន្ទផលច្រើននៅពេលដែលពួកគេច្រូតកាត់ម្តងម្តង ស្រូវនៅទីនោះក្នុងមួយឆ្នាំគេធ្វើតែម្ដងទេ។ស្រូវដែលគេធ្វើភាគច្រើនគឺជាស្រូវធ្ងន មួយចំនួនទៀតគឺជាស្រូវស្រាល ស្រូវទាំងពីនេះគេពេញនិយមធ្វើណាសជាពិសេសនៅពេលមានភ្លៀងធ្លក់នៅខែដើមឆ្នាំ ប្រជាជនចាប់ផ្ដើនភ្ជួរាសនិងធ្វើថ្នាលដើម្បីអោយស្រូវរបសពួកគេកាន់តែល្អ ទឹកគឺមានសារះសំខាន់់ណាសសំរាបធ្វើស្រែចំការជាពិសេសសំរាបមនុស្ស និងសត្វ។[[ចំណាត់ថ្នាក់ក្រុម:ព្រៃនប់]​​​]

Tags:

ភូមិស្មាច់ដែង ប្រវត្តិភូមិស្មាច់ដែង ទីតាំងភូមិសាស្ដ្រភូមិស្មាច់ដែង សមិទ្ធិផលភូមិស្មាច់ដែង ទំនប់ទឹកសាប់ភូមិស្មាច់ដែង

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្រុកកៀនស្វាយវប្បធម៌សេវាសាធារណៈប្រាសាទភ្នំជីសូរពុទ្ធជ័យមង្គលបក្សកុម្មុយនីស្តកម្ពុជាខណ្ឌដង្កោវប្បធម៍បារាំងខេត្តកណ្ដាលសង្ឃស័ព្ទស្រុកស្ទឹងត្រង់សាសនាជំនាន់ដើមនៅប្រទេសកម្ពុជាជ័យវរ្ម័នទី៣ថ្មបាយក្រៀមបញ្ជីរាយនាមប្រាសាទខ្មែរការអប់រំ​របស់​ពុទ្ធសាសនាអង់គ្លេសសត្វឆ្អឹងកងរដ្ឋាភិបាលវិនយបិដកជួន ណាតស្រុកពារាំងសប្ដាហ៍អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសាវចនានុក្រមខ្មែរទសជាតកស្រុកមង្គលបូរីនាង​សីតាក្រុមប្រឹក្សាខេត្តសង្គមសមុទ្រចាប៉ីដងវែង៧ មករាប្រទេសអភិវឌ្ឍខណ្ឌបឹងកេងកងពន្លឺអាហ្វ្រិកខាងត្បូងសុត្តន្តបិដកវេយ្យាករណ៍ភាសាខ្មែរអាល្លឺម៉ង់នូវែលហ្សេឡង់ខេត្តពោធិ៍សាត់ភាសាថៃខេត្តក្រចេះគណបក្ស​ប្រជាជន​កម្ពុជារឿងបងថ្លៃនិងប្អូនថ្លៃធ្នាក់រុក្ខជាតិស្រូវប្រាសាទបន្ទាយឆ្មារសករាជប្រាសាទព្រះគោកម្លាំងល្បែងបាយខុំច្បាប់ប្រុសរាជានិយមកម្ពុជាព្រះបាទកៅណ្ឌិន្យទី២ភ្នំភ្លើងស្រុកកោះកុងប្រវត្តិភាសាខ្មែរជីកំប៉ុសប្រាសាទអង្គរព្រះគណេសក្រុងបានលុងសុខ អានច្បាប់ការបោះឆ្នោតនៅកម្ពុជាមហាយានរាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរភាសា និង​អក្សរ​ខ្មែរប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមលក្ខណៈ​នៃ​ភាសាខ្មែរត្រឹង ងាជ័យវរ្ម័នទី៤ព្រហ្មញ្ញ សាសនាព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)ប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តប្រមូល​ភាសិត​ខ្មែរ​🡆 More