ភូមិបាយទា

គឺជាភូមិមួយស្ថិតនៅ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ភូមិនេះត្រូវបានប្រជាជនរស់នៅទីនោះបានដាក់ឈ្មោះ​និងបានហៅតៗគ្នាមកតាំងពី​បុរាណកាលមកម្លេះ។ តាមចាស់ៗបុរាណបាននិយាយតៗគ្នាថា ដោយហេតុបានជាដាក់ឈ្មោះភូមិនេះថាជាភូមិបាយទានោះ ក៏ព្រោះតែភូមិនេះសំបូរទៅដោយរុក្ខជាតិ ម្យ៉ាងដែលគេហៅថា បាយទា ជាប្រភេទរុក្ខជាតិដែលដុះក្នុងស្រែពេលដែលខែសន្ទង់បែកគម្ភ ហើយជាពិសេសគឺសត្វទាចូលចិត្តស៊ីនៅរុក្ខជាតិនោះ។ ភូមិនេះមានចំ​ងាយប្រមាណជាបីគីឡូម៉ែត្រពីផ្លូវជាតិលេខ៣៣ទៅ ដោយធ្វើដំណើរឆ្លងកាត់ភូមិទ្រូងអណ្តើកហើយនិងឆ្លងកាត់ភ្នំមួយឈ្មោះថា ភ្នំថ្កូវ(កូវ)ទើបដល់ភូមិនោះ។ បើធ្វើដំណើរតាមផ្លូវស្រុកកំពង់ត្រចាព្រែកចាកវិញ មកដល់ឃុំកំពូលមាសមា​នផ្លូវលំមួយដោយធ្វើដំណើរតាមក្លោងទ្វារវត្ត គិរីគង្គារ ហៅថា វត្តកំពង់គ្រញូង ប្រមាណជា បួនគីឡូម៉ែត្រទើបដល់ភូមិបាយទា។ ភូមិនេះមានប្រជាជនប្រមាណជា៨០%ជាប្រជាកសិករ ១៥%ជាអាជីវករ និង ប្រមាណជា៥% ប៉ុណ្ណោះជានាក់ធ្វើការងាររាជការ។​​ប្រជាជនសរុបក្នុងភូមិបាយទានេះមានប្រមាណជាជាង៤៥០គ្រូសារប៉ុណ្ណោះ ហើយប្រជាជនរស់នៅក្នុងភូមិនោះតែងតែធ្វើស្រែចំការតាមយថាផល។ ភូមិបាយទាមាន​ដៃ​ព្រែកជាប់មួយយ៉ាងធំដែលលាតសន្ធឹងមកពីទំនប់លំពូខា​ងលើស្រុកកំពង់ត្រាចឆ្ពោះទៅ​កាន់សមុទ្រនៃភូមិភាគនារតីនៃប្រទេសកម្ពុជា។ ហើយមកដល់បច្ចុប្បន្ននេះទំនប់​នេះត្រូវបានទប់សំរាប់យកទឹកដើម្បីយកមកធ្វើស្រែប្រាំងផង។ ទំនប់នោះត្រូវបានហៅថា ទំនប់កំពង់គ្រញូង។ ហើយជារៀងរាល់ឆ្នាំនៅមុខទំនប់ទឹកនោះត្រូវបានព្រះ​សង្ឃ​និង ពុទ្ធបរិស័ទជើង​វត្តកំពង់គ្រញូងប្រារព្ភធ្វើបុណ្យអុំទូកឈើមិនដែលខានផងដែរ។

Tags:

ខេត្តកំពតឃុំស្វាយទងខាងជើងស្រុកកំពង់ត្រាច

🔥 Trending searches on Wiki ភាសាខ្មែរ:

ធនាគារកាណាឌីយ៉ាច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់សម្ព័ន្ធកូវ៉ាឡង់ឃុំស្ថានីយ៍បុរេប្រវត្តិខ្មែរបន្ទាយលង្វែកស្រុកបារាយណ៍ភាសាបាលីមហាវិភង្គប្រព័ន្ធព្រះអាទិត្យស្រុកស្ទឹងត្រង់Main Pageត្រឹង ងាប្រវត្តិកុំព្យូទ័រកម្ពុជាល្ខោនខ្មែរក្រុងអង្គរអាហ្វ្រិកខាងត្បូងស្រុក​ទឹក​ឈូឝ្រីមារញវណ្ណដាពន្ធលើប្រាក់បៀវត្សបទកាកគតិសុត្តន្តបិដកម៉ោងឃុំ សង្កាត់នៃកម្ពុជាស្រុកសៀមរាបរៀល (រូបិយវត្ថុ)អេហ្ស៊ីបរាហុភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោមរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយអភិបាលកិច្ចល្អគណបក្ស​ប្រជាជន​កម្ពុជាអបាយមុខស្ថាប័នផ្លូវជាតិនៅកម្ពុជាប្រទេសកំពុងអភិវឌ្ឍសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤កៅណ្ឌិន្យទី២ភូមិគ្រោះថា្នក់ចរាចរណ៍ហុងកុងខណ្ឌទួលគោកអាណាចក្រអយុធ្យាច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកហួត តាតពាណិជ្ជកម្មអន្តរជាតិទំព័រដើមប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តកម្ពស់ត្រីកោណរដ្ឋាភិបាលភូមិសាស្ត្រកម្ពុជាវត្តរាជបូព៌ប្រាសាទបាយ័នវិធីសាស្រ្តក្នុងការទំនាក់ទំនងសេដ្ឋកិច្ចវៀតណាមកូរ៉េច្បាប់គូឡុំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជា ឆ្នាំ១៩៥៥រឿងបងថ្លៃនិងប្អូនថ្លៃនយោបាយនៅកម្ពុជាស៊ីសុវត្ថិ មុនីវង្សភូមិតិរច្ឆានសេដ្ឋកិច្ចព្រាហ្មណ៍ភូមិសាស្ត្រនៅឡាវស្រុករលាប្អៀរបឹងយក្សឡោមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ស្រុកក្រចេះរបាំឆៃយ៉ាំរូបវិទ្យាធនាគារជាតិនៃកម្ពុជា🡆 More