ភូមិគាថាវង្សក្រោម

ភូមិគាថាវង្សក្រោមគឺជាភូមិមួយដែលស្ថិតនៅក្នុង ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។​ ហើយមានផ្ទៃដីប្រមាន ៣៨០០ម៉ែតការេដោយបូករួមទាំងដីស្រែផង។ ដីស្រែ ហើយនិងដីភូមិ គឺមានបរិមាត្រប្រហាក់ប្រហែលគ្នា។​ ប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា ពីព្រោះគេគិតថាគ្មានកន្លែងណាដែល អាចរស់ស្រួលជាងលំនៅស្ថានរបស់ខ្លួននោះទេ។ នៅក្នុងភូមិនេះមិនសូវសំបូរដំណាំ និងបន្លែនោះទេ ប៉ុន្តែវាសំបូរទៅដោយដើមឈើ និងដំណាំហូបផ្លែជាច្រើនដូចជា៖ ដើមដូង ដើមត្នោត​ ល្ហុង ខ្នុរ​ ស្វាយ ក្រូច​ ត្របែក ទៀប ចេក សេដា និងដំឡូង ។ ភូមិគាថាវង្សក្រោមគឺជាភូមិមួយដែលមានចំងាយ៧០គីឡូម៉ែត​ ពីទីរួមខេត្តកំពត​ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនក្នុងភូមិគាថាវង្សក្រោមក៏ដូចប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ចំពោះប្រជាជននៅក្នុងភូមិការរស់នៅរបស់ពួកគេគឺចុះសម្រុងគ្នាយ៉ាងល្អ ពិភូមិមួយទៅភូមិមួយ ពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយ។ ភូមិគាថាង្សក្រោមគឺជាភូមិមួយស្ថិតនៅខេត្តកំពត​ ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពត​ដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ភូមិនេះគឺជាភូមិមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមភូមិទាំងអស់នៅក្នុង ខេត្តកំពត ដែលជាភូមិនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាម​កូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ​ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស​។

ភូមិគាថាវង្សក្រោម
ទេសភាពនាវាលស្រែខែដកស្ទូង
ភូមិគាថាវង្សក្រោម
ដំណាំចេកភូមិគាថាវង្សក្រោម

សេដ្ឋកិច្ចភូមិគាថាវង្សក្រោម

ភូមិគាថាវង្សក្រោមនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៣០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​ ចេក​ ក្រូច​ ស្វាយ ទៀប ដំឡូង ត្រាវ ពោត​ ដូង...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន

ប្រព័ន្ធធារាសាស្រ្ត

ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

វប្បធម៌

ស្រុកបន្ទាយមាសច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )

ភូមិគាថាវង្សក្រោម 
ទេសភាពស្រុកស្រែរដូវច្រូតកាត់

អាកាសធាតុ

នៅទីនោះអាកាសធាតុគឺអំណោយផលមិនសូវល្អមិនក្តៅខ្លាំងហើយមានភ្លៀងមិនសូវគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការតែពុំមានផលប៉ះផល់ដល់ស្រែចំការឡើយ

ការអប់រំ

ការអប់រំ ក្នុងភូមិគាថាវង្សក្រោមមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏មិនមានច្រើនដែរជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងភូមិនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។ ផលប៉ះពាល់ដល់ស្រែចំការនិងដំណាំផ្សេងៗឡើយ។ និងមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៣ចេញពីក្រុងកំពតចូលតាមផ្លូវលំចំនួន៣។

ដំណាំស្រូ

ដោយសារលក្ខ័ណ្ឌអាកាសធាតុអំណោយផល (២៦,២៧ oC) ភ្លៀងធ្លាក់ជាមធ្យម ២ ១៤៨ ម.ម. ក្នុងមួយឆ្នាំ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍធំៗ និងក្រសួង ស្ថាប័ន ពាក់ព័ន្ធនានាទៅលើ វិស័យកសិកម្ម ភូមិគាថាង្សក្រោមមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ក្នុង ស្រុក។ ការអភិវឌ្ឍ ប្រព័ន្ធធារាស្រ្ត គឺជាគន្លឹះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពី គ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនិងការបណ្តុះបណ្តាលចំណេះដឹងដល់ ប្រជាកសិករ ខេត្ត អំពីការប្រើប្រាស់ ពូជ ប្រភេទដី និង វិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពី សត្វល្អិតចង្រៃ ជាពិសេសសត្វ មមាចត្នោត គឺជាអ្វីដែលប្រជាជនសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

កសិកម្ម

​គឺ​ជា​ទិន្នផល​កសិកម្ម​ចម្បង​សម្រាប់​ភូមិ។ ដី​ប្រហែល​ ១២៥ ០០០ ហិកតា ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ដាំស្រូវ​ដោយ​មាន​ទិន្នផល​ជា​មធ្យម​ខ្ពស់​ចំនួន​ ២,៦​ តោន​ក្នុង​មួយ​ហិកតា​នៅ​រដូវ​វស្សា​ និង ៣,៣ តោន ក្នុងមួយហិកតានៅរដូវប្រាំង។ ផ្លែឈើក៏ជាដំណាំសំខាន់ផងដែរ។ ជាពិសេសដូង ស្វាយ និងចេក ជា ដើម។ ភូមិគាថាវង្សក្រោមមានឈ្មោះ ល្បីល្បាញខាងដំណាំចេកដូង ទទួលបានពានរ។ បច្ចុប្បន្ននេះ ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅ។ ។ បន្លែត្រូវបានដាំនៅលើផ្ទៃដីប្រហែល ៦៦ ហិកតា ហើយផ្គត់ផ្គង់ដល់រាជធានីភ្នំពេញ។ ការននិងការដាំក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចខេត្តផងដែរ។ភូមិគាថាវង្សក្រោមតំណាង អោយជាង ១០ % នៃការចិញ្ចឹមបក្សីសរុបរបស់ប្រទេសកម្ពុជា។

ភូមិគាថាវង្សក្រោម 
ខេត្តកំពត

ការអភិវឌ្ឃន័

ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ​។ ​មិនត្រឹមតែប៉ណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ។

Tags:

ភូមិគាថាវង្សក្រោម សេដ្ឋកិច្ចភូមិគាថាវង្សក្រោម ប្រព័ន្ធធារាសាស្រ្តភូមិគាថាវង្សក្រោម វប្បធម៌ភូមិគាថាវង្សក្រោម អាកាសធាតុភូមិគាថាវង្សក្រោម ការអប់រំភូមិគាថាវង្សក្រោម ដំណាំស្រូភូមិគាថាវង្សក្រោម កសិកម្មភូមិគាថាវង្សក្រោម ការអភិវឌ្ឃន័ភូមិគាថាវង្សក្រោម

🔥 Trending searches on Wiki ភាសាខ្មែរ:

នាយករដ្ឋមន្ត្រីថៃឥស្លាមសាសនាប្រព័ន្ធព្រះអាទិត្យគុណមាតាបិតារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញសង្គ្រាមលោកលើកទី១សាសនាល្បែងលាក់កន្សែងសាសនា​សកលប្រាសាទនាគព័ន្ធប្រាសាទលលៃប្រព័ន្ធទឹករងៃថ្នាក់ពាក្យអភិរក្សនិយមអស្សាមិករណ៏ធនាគារជាតិនៃកម្ពុជារឿងបុរសជីកក្ដាមស្ថានភាពប្រជាជនកម្ពុជាម៉ូនីទ័រកុំព្យូទ័រស្រុកសូទ្រនិគមល្បែងប្រជាប្រិយខ្មែររឿង ដើមកំណើតក្រុងភ្នំពេញអាស៊ីតអាមីនេប្រាសាទភ្នំជីសូរគ្រោងឆ្អឹងមនុស្សគំរោងអាជីវកម្មក្រុងបាត់ដំបងប្រវត្តិកំនាព្យខ្មែររឿង ភូមិតិរច្ឆានសង្កាត់ភ្នំពេញថ្មីចិត្ត៨៩បក្សីចាំក្រុងនរោត្តមមាលាដួងចិត្តកាយរិទ្ធកម្ពុជារដ្ឋបញ្ជីរាយប្រទេសតាមចំនួនប្រជាជនកូរ៉េខាងត្បូងប្រព័ន្ធកុំព្យូទ័រក្រុងកំពង់ចាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ព្រះពុទ្ធសាសនារដ្ឋបាលរាជធានី ខេត្តគុណធម៌កងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាខេត្តពោធិ៍សាត់ស្រុកជីក្រែងឃុំស៊ីធរទឹកការធ្វើពាណិជ្ជកម្មអភិធម្មត្ថសង្គហឧទ្យានជាតិនៅកម្ពុជាសង្គ្រាមត្រជាក់រាជធានីឧដុង្គមហាជនកជាតកលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តកម្ពុជាក្រោមប្រហុកស្រុកគងពិសីគង់ ប៊ុនឈឿនកម្ពុជាសម័យទំនើបប្រាសាទបក្សីចាំក្រុងប្រដាប់របត់ឈាមមហាសករាជសម្លកកូរធម្មរាជាទី២ហ៊ុន សែនប្រាសាទបេងមាលាមន្ទីរពេទ្យគន្ធបុផ្ផាបញ្ជីឈ្មោះធនាគារនៅកម្ពុជាហ្គូហ្គលគ្រោះថា្នក់ចរាចរណ៍អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសាសហភាពឥណ្ឌូចិនរដ្ឋបាលថ្នាក់ក្រោមជាតិជ័យជេស្ឋាទី២សឺន គុយ🡆 More