ផ្ការំដួល: តែងសេចក្តី អំពី

រំដួល (នាមភូតគ្រាសាស្ដ្រឡាតាំងSphaerocoryne affinis, វេវចននាមMitrella mesnyi ឬ Popowia aberrans) គឺជាផ្កាតំណាងឲ្យប្រទេសកម្ពុជា មានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ជា ប្រភេទដើមឈើដែល មានកម្ពស់ចាប់ពី 3-15 ម.

សំបកពណ៌ត្នោត រលោងរាបស្មើ ឬមានលក្ខណះ គ្រើមៗបែកមែកសាខា ស្លឹកទោលរៀង តែផ្ទុយគ្នា រលោង ស្រួចចុង ពណ៌បៃតងចាស់។ ចំណែកឯ ផ្នែកខាង ក្រោមរបស់ស្លឹកមានពណ៌បៃតងខ្ចី ចេញផ្កាតាមខ្នែងស្លឹក និងតាមចុងមែក មានពណ៌ លឿងក្លិនក្រអូប មាន២ស្រទាប់ ស្រទាប់ទាំងពីរមានលក្ខណះស្រដៀងគ្នា មានកម្រាស់ក្រាស់ ហើយរឹង។ ផ្ការំដួលមាន ៦ ត្របក រៀងគ្នាជា ២ ស្រទាប់ ក្នុង ១ ស្រទាប់មាន ៣ ត្របកហើយត្របក ខាងក្នុងមានខ្នាតតូច និងកោងជាង ចុងត្របកមានលក្ខណះស្រួច ចាប់ផ្តើមផ្កាពីខែធ្នូ - មីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ប្រមាណជា 1-2 គ្រាប់ ជាលក្ខណះកញ្ចុំ ពេលទុំ មានពណ៌ខ្មៅ រសជាតិជូរអែម។ រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណដូចជាៈ សំបកជួយ បំបាត់អាការៈក្តៅក្នុងខ្លួន ផ្កាជួយបំបាត់ការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម កេសរអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ ខ្យល់គរ។

ផ្ការំដួល
ផ្ការំដួល: តែងសេចក្តី អំពី
Scientific classification
រជ្ជៈ:
(អឋានន្តរ):
Angiosperms
(អឋានន្តរ):
Magnoliids
លំដាប់:
Magnoliales
អំបូរ:
Annonaceae
Genus:
Mitrella
ប្រភេទ:
M. mesnyi
Binomial name
Mitrella mesnyi
(Pierre) Tien Bân

ផ្ការំដួលមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំមកផ្ការំដួលថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ បច្ចុប្បន្នគេអាចរក មើលបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រៅពីយកផ្ការំដួលដំណាងឲ្យប្រទេស កម្ពុជាហើយនោះខាងមន្ទីរកសិកម្មក៏បានយកផ្កានេះដំណាងឱ្យវិស័យកសិកម្មទៀតផង។ ដូចនេះ ប្រជាជនខ្មែរគ្រប់រូបពិសេសយុវជនខ្មែរទាំងអស់ចូរចងចាំ និងធ្វើខ្លួនឱ្យមានក្លិនក្រអូប និងស្រស់ស្អាត ដូចជាផ្ការំដួលដែលតំណាងឱ្យប្រទេសក៏ដូចជាខ្លួនផ្ទាល់។

ឯកសារយោង

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រ៊ុយណេទសវត្សខេត្តពោធិ៍សាត់ប្រាសាទភិមានអាកាសពិធីបញ្ជាប់ពាក្យច្បាប់បទឧក្រិដ្ឋខ្យល់ព្រះអាទិត្យរចនាបថនៃស្ថាបត្យកម្មខ្មែរដែនជម្រកសត្វព្រៃព្រះរកាប្រាសាទបាយ័នល្បែងចាប់កូនខ្លែងអេស្ប៉ាញចតុកោណព្នាយកម្ពុជាក្រោមស្រុកស្ទឹងត្រង់សុខភាពទុំទាវតុល្យភាពគង្គ ប៊ុនឈឿនបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍ទំព័រដើមទង់ព្រះពុទ្ធសាសនាវិធី​កម្លាយស្ពានប្រាប់ទិសប្រជុំរឿងព្រេងខ្មែរធម៌សូត្រថ្វាយបង្គំព្រះល្បែងបោះអង្គញ់អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសាក្រុមហ៊ុនអ៊ែបផលថៃច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារអង្គរធំផ្ទះខ្មោចទិញធនាគារអេស៊ីលីដាគណៈអភិបាលក្រុង-ស្រុកខុងជឺប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមមូលនិធិរូបិយវត្ថុអន្តរជាតិបណ្ដាំក្រមង៉ុយខេត្តតាកែវបក្សកុម្មុយនីស្តកម្ពុជាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១លក្ខណៈសម្បត្តិនៃអ្នកដឹកនាំឡាំផូស៊ីតនិយមន័យ​សាសនាចាប៉ីដងវែងមហាសមុទ្រអាត្លង់ទិកសេដ្ឋកិច្ចនៃប្រទេសថៃខ្មែរក្រោមស្រូវរឿងបងថ្លៃនិងប្អូនថ្លៃសម្លៀកបំពាក់ប្រពៃណីខ្មែរស្រុកសំរោង(ខេត្តតាកែវ)មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសុវណ្ណសាមជាតករឿងមហាភារតយុទ្ធច្បាប់​ភូមិបាលរឿងរាមកេរ្តិ៍តំបន់ទេសចរណ៍នៅកម្ពុជាវត្តព្រះកែវមរកតរឿងក្មេងកំព្រាអង្គការសហប្រជាជាតិមហាសករាជខេត្តមណ្ឌលគិរីអូស្ត្រាលីខេត្តក្រចេះរដ្ឋសភាជាតិវៀតណាមលី ក្វាន់យូតេជោយ៉តការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សមីការដឺក្រេទី២ខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃសេរីភាពល្ខោនបាសាក់ខេត្តកំពង់ធំពិភពលោកគួច ម៉េងលី🡆 More