ស្ងោរជ្រក់សាច់មាន់

គ្រឿងផ្សំខាងក្រោមនេះគឺតម្រូវសម្រាប់មនុស្សបីនាក់៖

គ្រឿងផ្សំ

ស្ងោរជ្រក់សាច់មាន់ 

  • មាន់១គីឡូក្រាម(មាន់ញី)
  • ទឹកត្រី២ស្លាបព្រាបាយ
  • អំបិល១ភាគ២ស្លាបព្រាបាយ
  • អង្ករ១ស្លាបព្រាបាយ
  • ម្សៅស៊ុប១ភាគ២ស្លាបព្រាបាយ
  • គល់ស្លឹកគ្រៃ២គល់
  • ស្លឹកក្រូចសើច១សន្លឹក(តាមចំណូលចិត្ត)
  • ខ្ទឹមស៤ ឬ៥កំពឹស ម្ទេសខ្មាំង៣ផ្លែ ក្រូចឆ្មារ២ផ្លែ
  • ស្ករស ឬស្ករត្នោត១ស្លាបព្រាកាផែ

វិធីធ្វើ

  • មាន់ធ្វើរួច លាងទឹកឲ្យស្អាត កាត់ជើងចេញត្រឹមជង្គង់រួចពុះជាពីរ។ ជើងត្រូវកាត់ក្រចកចេញ ដំឲ្យទក់បន្តិច។ កោះ ថ្លើម លាងទឹកឲ្យស្អាត។ កោះហាន់ជាផ្កា ទុកឲ្យស្រស់ទឹក។
  • គល់ស្លឹកគ្រៃ ដំឲ្យទក់បន្តិច។
  • ស្លឹកក្រូចសើច លាងទឹកឲ្យស្អាត។
  • ដាក់ទឹកក្នុងឆ្នាំង(ស្មានល្មមនឹងសាច់) បង់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច(តាមចំណូលចិត្ត) អង្ករដាក់ដាំឲ្យពុះ បង់អំបិល ទុកឲ្យពុះយូរបន្តិច ទើបបង់សាច់មាន់ ម្សៅស៊ុប ស្ករ ភ្លក់ មើលឲ្យល្មមតាមចំណូលចិត្ត។ ទុកឲ្យសាច់ឆ្អិន(កុំឲ្យផុយពេក) ទើបដាក់ចុះ។ ស្រង់សាច់មាន់ទុកឲ្យត្រជាក់ បេះជាដុំតូចៗ សាច់បេះជាសរសៃធំៗ រួចចាក់ចូលក្នុងឆ្នាំងវិញ ដាក់ឆ្នាំងកម្ដៅលើភ្លើងឲ្យនៅក្ដៅៗ។
  • ស្លឹកជីរ ខ្ទឹម បេះលាងទឹក ហាន់តូចៗ ក្រូចឆ្មារចិតជាចំនិត ឆ្កឹះយកគ្រាប់ចេញដាក់ចានទុកមួយកន្លែង។


ពេលបរិភោគ ដួសស្ងោរដាក់ចានសម្ល បង់ស្លឹកជីរ ខ្ទឹម ច្របាច់ក្រូចឆ្មារភ្លក់ឲ្យល្មមតាមចំណូលចិត្ត ឬជ្រក់ក្នុងឆ្នាំងទាំងអស់តែម្ដង ទើបដួសដាក់ចានបរិភោគក៏បាន។
របៀបធ្វើទឹកជ្រលក់ ខ្ទឹមស ម្ទេស ដុតឲ្យឆ្អិន(ប្រយ័ត្នកុំឲ្យខ្លោច) បុកឲ្យម៉ដ្ឋ ដួសដាក់ក្នុងចាន ចាក់ទឹកត្រី ស្ករ ម្សៅស៊ុបបន្តិច ច្របាច់ក្រូចឆ្មារ កូរឲ្យសព្វ ភ្លក់មើលតាមចូលចិត្ត ទុកជ្រលក់សាច់នៅពេលបរិភោគ។ ទឹកជ្រលក់នេះអាចដាក់ប្រហុកដុតជំនួសទឹកត្រីវិញក៏បានតាមចំនូលចិត្ត។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាខេត្តកំពតអុកសេរីភាពស្រុកកៀនស្វាយព្រះគណេសស្រុកមោងឫស្សីរដ្ឋសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឥទ្ធិបាទមេកានិចខណ្ឌដូនពេញវេយ្យាករណ៍នៃភាសាខ្មែរស្រុក ទាំង ១១ នៃខេត្តកណ្តាលស្រុកគងពិសីអភិបាលកិច្ចល្អស្រុកស្រីសន្ធរអាល់បឺត អែងស្តែងកេង វ៉ាន់សាក់ប៉ែន សុវណ្ណស្រុករលាប្អៀរខេត្តមណ្ឌលគិរីខេត្តព្រះនគរស្រីអយុធ្យាផលប្រយោជន៍នៃរុក្ខជាតិរឿងព្រេងនិទានទាក់ទងនិងទំនៀមទំលាប់ពិធីបំបួសនាគបទកាកគតិបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាពាណិជ្ជកម្មអន្តរជាតិអរិយធម៍ចិនបុរាណឆ្នាំ ២០២២បេតុងហេដ្ឋារចនាសម្ព័ន្ធសីល១០រឿង ភូមិតិរច្ឆានវិនយបិដកឌីយ៉ូតរឿង ដើមកំណើតក្រុងភ្នំពេញអ៊ីដ្រូសែនម៉ែត្រការ៉េទិវាពលកម្មអន្ដរជាតិខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃក្រសួងបរិស្ថានសង្រ្កាន្ត (ថៃ)នរោត្ដម សីហនុច្បាប់ប្រុសកម្ពុជាប្រជាធិបតេយ្យខណ្ឌចំការមនប្រាសាទនាគព័ន្ធសហរាជាណាចក្ររាមាធិបតីទី៣គោលនយោបាយសេដ្ឋកិច្ចសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្លូវជាតិនៅកម្ពុជាគុណវិបត្តិនៃការជក់បារីពិធីបុណ្យមាឃបូជាវេយ្យាករណ៍បាងកកឥស្លាមសាសនារីណេ ដេកាតដែនអគ្គីសនីចក្រភពអាល្លឺម៉ង់ខេត្តតាកែវសម័យកាលលង្វែកមេឌាវិគីពិធីបុណ្យឯករាជ្យជាតិកម្ពុជាប្រាសាទភ្នំបាខែងនរោត្តម សុរាម្រិតឥណ្ឌានិកាយនៃព្រះពុទ្ធសាសនាភាសាបាលីសំស្ក្រឹតសាសនាជំនាន់ដើមនៅប្រទេសកម្ពុជានរោត្តម មុនីនាថ សីហនុប្រាសាទភ្នំបាសិទ្ធក្រុងប៉ោយប៉ែតបញ្ជីរាយប្រទេសនាគខ្មែរ និង នាគសាសនាស្រុកចំការលើ🡆 More