ព្រៃឈើ

មានកត្តាជាច្រើនយ៉ាងដែលធ្វើអោយព្រៃឈើមានការបាត់បង់ធ្វើអោយព្រៃឈើវិនាសហ៊ិនហោចគឺមកពីបញ្ហា មនុស្សនិង បញ្ហាសង្គម។

មូលហេតុនៃការបាត់បង់ព្រៃឈើ

បញ្ហាមនុស្ស

មនុស្សមូយចំនួនចាំបាច់ត្រូវការកាប់ឆ្ការព្រៃដើម្បីយកទៅធ្វើអុស ធ្យូង ហើយនិងយកទៅសម្រួលក្នុងការចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។ ហើយសព្វថ្ងៃនេះប្រជាជនដែល ប្រើប្រាស់អុស ធ្យូង មានប្រមាណប្រហែល ៨៩.៩៩% ដែលពួកគេប្រើប្រាស់របស់ទាំងនេះសំរាប់ជីវិតរបស់ពួកគេប្រចាំថ្ងៃ ហើយ ១១.១%ដែលប្រើប្រាស់អគ្គីសនី ។ តើវាមានអ្វីកើតឡើងនៅពេលព្រៃឈើត្រូវបាត់បង់អស់? ប្រជាជននៅកម្ពុជាភាគច្រើនជាពលរដ្ធឬក្រុមគ្រូសារក្រីក្រដែលគ្មានលទ្ធភាពប្រើប្រាស់អគ្គីសនីឬហ្គាសដោយសារ តែពួកគេរៀនសូត្របានតិចតូចហើយគ្មានចំណេះដឹងគ្រប់គ្រាន់ទើបមិនបានយល់ពីសារៈប្រយោជន៏ឬផលប្រយោជន៏នៃព្រៃឈើហើយភាគច្រើនគឺប្រជាពលរដ្ធដែលរស់នៅតាម តំបន់ជនបទ និងនៅតាមស្រុកស្រែចម្ការ។ហើយម៉្យាងវិញទៀតនៅជនបទគ្មានអគ្គីសនីដាក់អោយប្រើប្រាស់ពីព្រោះផ្ទះរបស់ពួកគេដែលរស់នៅតំបន់ជនបទនៅឆ្ងាយពីផ្លូវជាតិ និងមានផ្ទះឆ្ងាយៗពីគ្នាហើយមានភាពស្ងប់ស្ងាត់មិនសូវអ៊ូអរដូចនៅទីក្រុងឡើយ ម្យ៉ាងវិញទៀតនៅជនបទគឺមានតែព្រៃឈើប៉ុណោះដែលធ្វើអោយពួកគេងាយស្រួលក្នុងការកាប់ ឆ្ការយកទៅធ្វើអុស និង យកទៅលក់ដើម្បីផ្គត់ផ្គង់ចិញ្ចឹមជីវិតគ្រួសាររបស់ពួកគេបានមួយចំណែកក្នុងការសម្រូលជីវភាពប្រចាំថ្ងៃ។នេះគ្រាន់តែមូយចំណែករួមតូចដែលធ្វើអោយមាន ការបាត់បង់ព្រៃឈើហើយនៅមានចំនុចជាច្រើនទៀតដែលបណ្តាលអោយបាត់បង់ព្រៃឈើមានដូចជា៖ ប្រជាជនមិនស្រឡាញ់ព្រៃឈើធម្មជាតិ មិនរួបរួមសាមគ្គីគ្នាឬចូលរូមដាំដើម ឈើ នាំគ្នាកាប់ឆ្កាព្រៃដើម្បីផលប្រយោជន៏ខ្លួឯង មានចំណេះដឹងតិចតូច មិនយល់ពីសារៈប្រយោជន៏នៃព្រៃឈើ ដុតព្រៃឈើចោលព្រោះគិតថាព្រៃឈើជាទំនុកសម្រាម និងជាព្រៃ ស្តុកដែលអាចមានសត្វសាហាវមករស់នៅក្នុងព្រៃនោះនិងអាចបណ្តាលអោយពួកគេមានគ្រោះថ្នាក់គ្រប់ពេលវេលាបាន។

បញ្ហាសង្គម

មានការបង្កើតរោងចក្រច្រើនបំពុលផ្សែងចេញពីរោងចក្រ បញ្ហាកម្តៅនៅក្នុងសង្គមមានការឡើងខ្ពស់ ការបំពុលទឹក ការកាប់ឈើធ្វើជំនួញ ធ្វើវិនិយោគទុនក្នុងនិងក្រៅប្រទេស កាប់ដើមឈើធ្វើផ្លូវ ធ្វើផ្ទះ ភូមិ ស្រុក...។ហើយការបំពុលផ្សែងចេញពីរោងចក្រនេះវាជាមូលហេតុធំមួយដែលធ្វើឳ្យព្រៃឈើបាត់បង់យ៉ាងឆាប់រហ័សពីព្រោះថាការបំពុលផ្សែង បែបនេះអាចធ្វើអោយព្រៃឈើគ្មានការលូតលាស់មិនអាចធំធាត់ និងអាចធ្វើឳ្យព្រៃឈើងាប់បានយ៉ាងឆាប់រហ័សផងដែរ។ មួយចំណែកវិញទៀតការធ្វើជំនួញនិងវិនិយោគទុនបែបនេះ ក៏ជាចំណែកធំខ្លាំងបំផុតហើយយើងអាចនិយាយបានថាធំជាងការបំពុលផ្សែងចេញពីរោងចក្រទៅទៀតពីព្រោះការធ្វើជំនួញនេះមិនមែនការធ្វើជំនួញធម្មតានោះទេគឺធ្វើការជូញដូរទៅ ក្រៅប្រទេសទៀតផង។ យើងងាកមកមើលនៅក្នុងសង្គមសព្វថ្ងៃជាក់ស្តែងនៅក្នុងសង្គមយើងព្រៃឈើដែលបានបាត់បង់យើងសង្កេតឃើញថាគឺមានកត្តាជាច្រើនដែលមានការប៉ះទង្គិច និងប្រឈមមុខនិងការបាត់បង់ព្រៃឈើដោយសារអ្នកវិនិយោគទុនធំៗមូយចំនួនពួកគាត់បានរកស៊ីខាងជួញឈើដោយបច្ចុប្បន្ននេះសង្គមកំពុងតែស្អប់ខ្ពើមព្រោះការជូញដូរឈើនេះជា ការរកស៊ីតាមផ្លូវងងឹតនិងគេចពន្ធក្នុងការជូញដូរខុសច្បាប់។ ហើយក្នុងពេលនោះផងដែរក៏មានក្រុមសមត្ថកិច្ចមួយចំនួនបានចុះត្រូតពិនិត្យដែលជាតូនាទីរបស់ពូកគេតែបែរជាគ្មានហេតុការណ៏អ្វីកើតឡើងទាល់សោះឡើយព្រោះដោយសារពូកគាត់បានត្រូវស៊កប៉ាន់ពីអ្នកវិនិយោគទុនមូយចំនួនដែលបានបំផ្លាញព្រៃឈើ ហេតុការណ៏បែបនេះគឺបានត្រូវឃើញនៅក្នុងសង្គមយើងជាក់ស្តែង។ ប៉ុន្តែមិនមែនជាចំណែកធំទេគឺសមត្ថកិច្ចមួយចំនួនតូចប៉ុណ្ណោះ។ ដោយសារតែពូកគាត់មិនបានយល់នៅសារៈប្រយោជន៏អំពីព្រៃឈើ(.......) សូមបញ្ជាក់ថាផងដែរថា៖ អ្នកដែលអាចជូញឈើបាន គឺមិនមែនជាមនុស្សធម្មតាទេ មនុស្សធម្មតាមិនអាចរកស៊ីឈើបានទេគឺមានតែអ្នកដែលមានថ្នាក់ស័ក្តិនិងមានមុខមាត់ធំធេងនៅក្នុងសង្គមសព្វថ្ងៃ។ ជាចុងក្រោយ ប្រទេសនិងសង្គមមិនអាចអភិវឌ្ឈន៏និងគ្មានការរីកចម្រើនបានរលូនដោយសារតែមានព្រៃឈើបាត់បង់ដោយមានសកម្មភាពឬកត្តាជាច្រើដោយសារមានមនុស្សមួយចំនួន មិនចេះស្រឡាញ់ព្រៃឈើធម្មជាតិ មិនខ្វល់ខ្វាយពីសង្គមខ្លូនឯង គិតតែពីប្រយោជន៏ខ្លូនឯង មិនចូលរូមនិងជួយកសាងប្រទេសហើយមានតែបំផ្លាញព្រៃឈើធម្មជាតិនៅក្នុងសង្គម ខ្លួនឯងអោយវិនាសហ៊ិនហោច។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ខេត្តត្រាចហិរញ្ញវត្ថុសាធារណៈទីម័រខាងកើតស៊ីន ស៊ីសាមុតចតុកោណកែងរង្វាស់រង្វាល់របស់ខ្មែរវេយ្យាករណ៍ខេត្តកំពង់ស្ពឺអំពី​ភិក្ខុសង្ឃរដ្ឋបាលសាធារណៈព្រះរាជពិធីច្រត់ព្រះនង្គ័លទំនាក់ទំនងអន្តរជាតិរឿងគង់ហ៊ានបញ្ជីរាយនាម ប្រាសាទខ្មែរស្រុកវាលវែងសេដ្ឋកិច្ចអក្សរខ្មែរខណ្ឌឫស្សីកែវកាលប្បវត្តិព្រះពុទ្ធសាសនាហ៊ុន ម៉ាណែតការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាគ្រោងឆ្អឹងមនុស្សកសិកម្មនៅប្រទេសកម្ពុជារឿងឳពុកក្មេករើសកូនប្រសារសង្ឃវេស្សន្ដរជាតករឿងកុលាបប៉ៃលិនបាត់ដំបងរស់ សេរីសុទ្ធាប្រវត្តិសាស្ត្រខ្មែរដំបូងជនជាតិភាគតិចនៅកម្ពុជាសុភាសិត​ខ្មែរសម័យសង្គមរាស្ដ្រនិយមជម្លោះព្រំដែនកម្ពុជា-ថៃធ្នាក់ស្រីសុរិយោទ័យទន្លេមេគង្គស្រុកទឹកឈូបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាខេត្តកោះកុងស្រុកបាកានស្រីជេដ្ឋារឿងគ្រូ និង សិស្សហ្វីលីពីនសម័យកាលលង្វែកក្រុងដូនកែវព្រះរាជាណាចក្រកម្ពុជាផែនដីចលនាអក្សរសិល្ប៍ខ្មែរប្រាសាទអង្គរសង្រ្កាន្ត (ថៃ)ការអប់រំ​របស់​ពុទ្ធសាសនាលទ្ធិកុម្មុយនីស្តពុទ្ធសាសនា​ដូច​ម្តេចភពអង្គារប្រជុំរឿងព្រេងខ្មែរបណ្ណាល័យហិរញ្ញវត្ថុរឿង ភូមិតិរច្ឆានគុណវិបត្តិនៃការជក់បារីធម៌នមស្សការនន្ទ ង៉ែតច្បាប់​ភូមិបាលល្បុក្កតោស្ដេចចក្រពត្តិមហាត្មះគន្ធីអាមេនីសារៈប្រយោជន៍នៃទឹកច្បាប់ស្រីប្រាសាទបាគងវិបត្តិក្នុងុរាជវង្សខ្មែរ​និងការជ្រៀតជ្រែករបស់យួនមហានិកាយព្រះពុទ្ធសាសនាបឹងយក្សឡោមខណ្ឌដង្កោការប្រាស្រ័យទាក់ទងអន្តរបុគ្គលស្រុកស្ទឹងហាវ🡆 More