ពុទ្ធ​ទំនាយ​អំពី​​កុក​និ​ងខ្លា

ផ្គរលាន់ទិសបូព៌ាសូរសណ្តុក-----អ្នកតាម្ចាស់ស្រុកឱបដៃយំ កំពឹសឡើងពងលើកំពូលភ្នំ-----ក្អែកសសម្ងំក្នុងគុម្ពត្រែង ។

ពោធិព្រឹក្សរិលគល់ពុំចាក់ឫស-----ពស់វែកត្រាំពិសគ្រប់កន្លែង
ក្របីលាក់ខ្លួនពួនសម្រួចស្នែង-----រាជហង្សហើរស្វែងកាច់សម្បុក ។

ពពេចក្រាបពងក្រោមគង្គារ-----ក្អែកពាំផ្លែល្វារាយគ្រប់ស្រុក
អ្នកផងឃើញហើយខំរើសទុក-----ដំណរទៅមុខទើបដឹងខ្លួន ។

ស្វាក្រេះក្រញ៉ឹងប្រឹងហាត់គុន-----លុះឃើញសេះលន់ទើបរត់ពួន
កុកស-កវែងរែងអួតខ្លួន-----ថាដឹងចំនួនត្រីក្នុងទឹក ។

កុកសាប់រកស៊ីដោយវាលត្រាញ់-----ស្រស្រាក់ស្រស្រាញ់ពុំមានភ្លឹក
កុកគ្រោងយោងខ្លួនដើរកាត់ទឹក-----ចាប់ត្រីរាល់ព្រឹកគ្មានមេត្តា ។

ខ្លាញីរកស៊ីដោយសំសាន្ត-----លាក់ប្រាណសម្ងំចាំសាសនា
លុះឮផ្គរលាន់សប់ទិសា-----ទើបខ្លាយាត្រាពីក្នុងព្រៃ ។

សត្វកុកនិងខ្លានៅដោយខ្លួន-----មិនដែលជួបជួនគ្នាឡើយណី
បើជួបកាលណាអស្ចារ្យក្រៃ-----គ្រប់សាសន៍ដទៃភ័យមិនខាន ។

ត្បិតអ្នកទាំងពីរសឹងកោងកាច-----អួតអាងអំណាចតែរៀងបា្រណ
មាន​ឫទ្ធិចេស្តាពន់ប្រមាណ-----សឹងហៅក្លាហានឥតឧបមា ។

ឥឡូវសូមសួរអ្នកទាំងឡាយ-----ចិត្តស្ម័គ្រមេត្រីចូលខាងណា
តើចូលខាងកុកឬខាងខ្លា-----អ្នកមានបញ្ញាទើបថាត្រូវ ៕

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ជំងឺលើសឈាមជំងឺរបេងឧបករណ៍តន្ត្រីខ្មែរចេនឡាដីគោកអដ្ឋង្គិកមគ្គខេត្តសៀមរាបបញ្ជីរាយប្រទេសតាមចំនួនប្រជាជនអ៊ីនធឺណិតសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)សម័យមហានគរប្រាសាទបាគងតំបន់ទេសចរណ៍នៅកម្ពុជាច្បាប់វិសាខបូជាជនជាតិមនឥន្ទ្រទេវី (សតវត្សទី១៣)ជួន ណាតភូមិសាស្ត្រមីយ៉ាន់ម៉ាឧដុង្គប្រាសាទបន្ទាយក្តីសម័យឧដុង្គអ៊ីដ្រូសែនរបាំប្រពៃណីគោលនយោបាយសាធារណៈអាហ្វ្រិកបរិយាប័ន្នកិត្តិមុខលី ក្វាន់យូឆែកស្រុកបារាយណ៍ដែនម៉ាញ៉េទិចបំណែងចែករដ្ឋបាលនៃកម្ពុជាស្រុកកោះកុងឃុំវិគីភីឌាភាសាខ្មែរបទពង្សាវតារខ្មែរមីយ៉ាន់ម៉ាភាសា និង​អក្សរ​ខ្មែរវិទ្យាសាស្ត្រផែនដីនយោបាយទិកតុកស្រីសុរិយោវង្សសម័យសាមកុកភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ល្បែងចាប់កូនខ្លែងរីណេ ដេកាតសាសនានៅប្រទេសកម្ពុជាប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមអភិបាលកិច្ចល្អច្បាប់បទឧក្រិដ្ឋនរោត្ដម សីហនុរបាំអប្សរាព្រះសិវៈម៉ាឡេស៊ីបទកាកគតិប្រមូល​ភាសិត​ខ្មែរ​ឈាមចក្រភពអង្គរ(៨០២-១២១៨)ស្វាយភិក្ខុនីរឿងព្រេងនិទានទាក់ទងនិងទំនៀមទំលាប់ពិធីបំបួសនាគប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាសម័យទំនើបខណ្ឌចំការមននាង​សីតាហូ ជីមិញកៅណ្ឌិន្យទី២ប្រជុំរឿងព្រេងខ្មែររឿងភ្នំប្រុសភ្នំស្រីខេត្តស្ទឹងត្រែងសប្ដាហ៍ខណ្ឌសែនសុខប្រវត្តិសាស្រ្តភ្នំពេញទង់ជាតិសេដ្ឋកិច្ចកម្ពុជា🡆 More