រាមកេរ្ដិ៍

រឿងរាមកេរ្ដិ៍បែបខ្មែរនេះ មានច្រើនបែបយ៉ាងណាស់។ ប៉ុន្តែរឿងដែលបានកត់ត្រាជាលាយលក្ស៍អក្សរ ហើយដែលត្រឹមត្រូវជាងគេ គីរឿងដែលបោះពុម្ពផ្សាយចេញវិទ្យាស្ថានពុទ្ធសាសនបណិ្ឌត្យ នៃក្រសួងធម្មការ ដែលបានបោះពុម្ពលើកទី ១ ក្នុង ព.ស.

ឯកសារ:រាមកេរ្តិ.jpg

លក្ខណៈរឿង និងការបរិច្ឆេទ

២៤៨០ គ.ស.១៩៣៧ រឿងនេះមាន ១៦ ខ្សែគីខ្សែ ១ ដល់១០ និង ខ្សែ ៧៥ ដល់៨០។ អត្តបទដើមនៃរឿងបោះពុម្ពផ្សាយអំពីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនេះគីជាច្បាប់របស់អ្នកអង្គមា្ជស់វ័ឌ្ឍឆាយាវង្ស និងជាច្បាប់របស់សាលាបារាំងនៅចុងបូព៌ាប្រទេស នាក្រុងហាណូយប្រទេសវៀតណាមខាងជេីង។ តាមការស្រាវជ្រាវ និងការអោយយោបល់របស់លោក ញ៉ុក ថែម សាស្រា្តចារ្យនៅមហាវិទ្យាល័យអក្សសាស្រ្ត និងមនុស្សសាស្រ្ដលោកថា ខ្សែ ១ ដល់ ១០ មានកាលបរិច្ចេទនៃការសរសេរ ប្រមាណជាក្នុងសតវត្សទី១៧ ទៅ ១៨ នៃ គ.ស គីពីរជ្ជកាលព្រះបាទជ័យជេដ្ឋាទី ៤ ដល់រាជព្រះបាទសម្ដេចព្រះអង្គអេង ។ហើយខ្សែ ៧៥ ដល់ ៨០ ប្រហែលជាតាត់តែងឡើងក្នុងគ្រឹស្តសតវត្សទី ១៨ ដល់ ១៩រជ្ជកាលព្រះបាទអង្គ អេង មកដល់ព្រះបាទសម្ដេចព្រះអង្អឌួង

សង្កេតរឿង

ដូចយើងបានបញ្ចាក់បន្តិចហើយខាងដើមថា ការបាត់បង់រឿងពីខ្សែ ១១ ទៅដល់ ៧៥ គី ៦៤ ខ្សែបែបនេះជាការធើ្វអោយយើងស្ដាយហើយមានសេចក្ដីសង្ស័យងៀីងឆ្ងល់បន្ទិចត្រង់ថា ចុងខ្សែ ១០ គីថាព្រះរាមធើ្វចម្បាំង សម្លាប់បានកូនក្រុងរាពណ៍ដល់ទៅ ១០ នាក់សល់នៅតែក្រុងរាពណ៍ម្នាក់ប៉ុណ្ណោះដែលរត់ភៀសខ្លូនទៅកេណ្ឌទ៍ពនៅខាងចក្រវាឡឈ្មោះមូលផល័មដើម្បីមកតទាំងនិងព្រះរាម។

បញ្ចាក់រឿង

ជាមូយគ្នានិងរឿងរាមកេរ្ដិ៍ផ្សាយដោយវិជ្ចាឋានពុទ្ទសាសនបណិ្ឌត្យនេះសហជិវិន ឌឹមគាម នាយការិយាល័យបណ្ណាល័យនៃពុទ្ទសាសនបណ្ឌិត្យ បានប្រមូលយកមកពិនិត្យចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជាសុរិយាឆ្នាំទី៣៦ គ.ស ១៩៦៤ ចាប់ពីលេខ ៣ ទំព័រ ៣០៧ តមក។ រឿងរាមកេរ្តិ៍នេះទំនងជាប្រែមកពីភាសាបរទេសគីព្រះគ្រូវិជ្ចាធរព្រះនាមនៅប្រែមកជាខេមរភាសាបែបពាក្យកម្រងកែវខ្លះពាក្យរាយខ្លះកាលថ្ថៃអាទិត្យ១០កើត ខែអស្សុជឆ្នាំកុរ បពា្ចស័កត្រូវនិងថ្ថៃទី២០ តុលា ១៩២៣ ដែលមានចំនូនទាំងអស់ ១០៧​ ខ្សែ ។ អត្ថបទមូយទៀត ជាកម្រងរឿងរៀបរៀងប្រៀបធៀបរាមាយណះ និងរាមកេរិ៍្តខ្មែរបស់សហជីវីន ឪម ណាគ្រី ផ្សាយចេញពី បណ្ណគារ អឹុង ហ៊ុន ក្នុងឆ្នាំ១៩៦០ មាន ៣ ខ្សែដែលមានដំណើររឿងប្លែកគ្នាពីរឿងរាមករិ៍្តរបស់វិជ្ចាឋានពុទ្ទសាសនបណ្ឌិត្យដែរ ។

សង្កេតរឿងរាមកេរ្ដិ៍ខ្សែរទី១ដល់ទី៨០

  • ខ្សែរទី១៖ ព្រះរាមនិងព្រះលក្ខ្សណ៍ប្រហារយក្សកាកនាសូរតាមសេចក្ដីស្នើស៉ំរបស់ឥសីពិស្វាមិត្រ។
  • ខ្សែរទី២៖ ព្រះរាមព្រះលក្ស្ខណ៍និងនាងសីតាយាងទៅដល់អាស្រមតសីពារទ្ធាហើយសំណាក់នៅអស់មូយយប់លុះព្រឹកឡើងបន្តដំណើរទៅដល់ទន្លេកាលតីហើយរៀបចំឆ្លងបន្តទៅដល់ចិត្រកូដមហាគិរី។
  • ខ្សែរទី៣៖ ព្រះរាមឃើញព្រះលក្សណ៍ទន់ដៃក្នុងការប្រយុទ្ធនឹងពិរោធ ព្រះអង្គក៍ថ្លែងសរប្រហារអសុរនោះចោលទៅ។
  • ខ្សែរទី៤៖ តាមអាកាសនាងសិតាយំសោកអាឡោះអាល័យព្រះរាមហើយកើតសេចក្ដីភិតភ័យខ្លាចព្រះរាមមានមន្ទិលមិនល្អ។
  • ខ្សែរទី៥៖ ព្រះរាមនិងព្រះលក្សណ៍សម្រាកក្រោមដើមស្វាយមូយ។
  • ខ្សែរទី៦៖ សុគ្រីពភិភ័យក៍ហោះទៅលំនៅហនុមាននៅកន្ទលីវ័ន។
  • ខ្សែរទី៧៖ ព្រះរាមព្រះលក្សណ៍គង់នៅភ្នំគន្ធមាទន៍។
  • ខ្សែរទី៨៖ក្រុងរាពណ៍ភ្ជំពលហើយបញ្ចាឪ្យប្អូនឈ្មោះពិភេគគន់គូរទាយទស្សន៍អំពីគ្រោះស្រុក។

ភស្តុតាងរឿងរាមកេរ្តិ៍សម័យបុរាណ

ភស្តុតាងរឿងរាមកេរ្តិ៍សតវត្សរ៍ទី៦-១៤

  • មានរូបចម្លាក់តួអង្គតាំងពីសតវត្សរ៍ទី៦ ឬទី៧នៅខេត្តតាកែវ
  • សិលាចារឹកវាលកន្ទេលលេខK.៣៥៩ សតវត្សរ៍ទី៧ និយាយពីគម្ពីរឿងរាមកេរ្តិ៍
  • មានចម្លាក់រឿងរាមកេរ្តិ៍ តាមប្រាសាទរាប់មិនអស់នៅសម័យអង្គរ
  • មានឈ្មោះតួអង្គក្នុងរឿងរាមកេរ្តិ៍នៅក្នុងសិលាចារឹកច្រើនក្នុងសម័យអង្គរ។

ភស្តុតាងសម័យកណ្តាលសតវត្សរ៍ទី១៥-១៩ រឿងរាមកេរ្តិ៍ខ្មែរ ដែលជាអត្តបទសរសេរនៅគង់វង្សគឺមានស្នាដែ(ច្បាប់)ផ្សេងៗ ដែលចារចម្លងតៗគ្នាលើសាស្រ្តស្លឹករឹត តាំងពីសតវត្សរ៍ទី១៦ ឬទី១៧៖

  • ស្នាដៃមួយនៅសល់៥០៣៤ ល្បះ
  • ស្នាដៃមួយទៀតសល់១៧៧៤ល្បះ

ភស្តុតាងរឿងរាមកេរ្តិ៍ខ្មែរសម័យទំនើប សតវត្សរ៍ទី១៩ ដល់បច្ចុប្បន្នមានដូចជា

  • មានអត្តបទច្រើនស្នាដៃផ្សេងៗគ្នា
  • មានអ្នកចេះនិទានតាមតំបន់ផ្សេងៗ
  • គូរជាគំនូរ ឬចម្លាក់នៅតាមវត្តអារាមនានា
  • មាននិយាយខ្លីៗក្នុងក្បួនទាយ ឬក្បួនមើលជំងឺនានា។ល។

រឿងរាមកេរ្តិ៍ បានជ្រួតជ្រាបក្នុងគំនិតប្រជាជនខ្មែរយ៉ាងខ្លាំង រហូតក្លាយជាទំនៀមទម្លាប់ ប្រពៃណី សិល្បះ និងអ្វីៗជាច្រើនទៀតនៅក្នុងសង្គមតាំងពីសម័យបុរាណ(សតវត្សរ៍ទី៦ ឬទី៧)តរៀងមករហូតដល់ពេលបច្ចុប្បន្ន។

Tags:

រាមកេរ្ដិ៍ លក្ខណៈរឿង និងការបរិច្ឆេទរាមកេរ្ដិ៍ សង្កេតរឿងរាមកេរ្ដិ៍ បញ្ចាក់រឿងរាមកេរ្ដិ៍ សង្កេតរឿងខ្សែរទី១ដល់ទី៨០រាមកេរ្ដិ៍ ភស្តុតាងរឿងរាមកេរ្តិ៍សម័យបុរាណរាមកេរ្ដិ៍

🔥 Trending searches on Wiki ភាសាខ្មែរ:

សុត្តន្តបិដកស្រុកឈូករមណីយដ្ឋានទឹកឆាភ្នំពេញអក្សរខ្មែរចូលឆ្នាំឡាវកូរ៉េខាងត្បូងអប្សរាអេស្ប៉ាញពាណិជ្ជកម្មអន្តរជាតិដើមសម័យអង្គរបញ្ជីរាយប្រទេសតាមចំនួនប្រជាជនគោលការណ៍នីត្យានុកូលភាពខេត្តកំពង់ធំមហាត្មះគន្ធីល្បែងទាញព្រ័ត្រគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសសង្រ្គាមលោកលើកទី១លក្ខណៈសម្បត្តិនៃអ្នកដឹកនាំស្រុកអង្គស្នួលព្រះនិព្វានសេដ្ឋកិច្ចនៃប្រទេសថៃស្រុកថ្មពួកស្រុកបារាយណ៍ប្រាសាទព្រះខ័នម៉ែត្រការ៉េសព្វនាមកោសិកាជីវវិទ្យាចិនចក្រភពអាល្លឺម៉ង់សង្កាត់ស្រយ៉ូវម៉ង់តេរីយើសុវណ្ណសាមជាតកពិធីបញ្ជាប់ពាក្យឃុំតានីល្បែងចាប់កូនខ្លែងបញ្ជីរាយនាម សមាសភាព រាជរដ្ឋាភិបាល អាណត្តិទី៥ (២០១៣-២០១៨)បំណែងចែករដ្ឋបាលនៃកម្ពុជាទំនាក់ទំនងអន្តរជាតិរូបិយវត្ថុរាជធានីភ្នំពេញដែនជម្រកសត្វព្រៃនៅកម្ពុជាសារៈប្រយោជន៍នៃទឹកសាសនាតាវស្រុកជីក្រែងរស់ សេរីសុទ្ធាខេត្តកំពង់ចាមឡាំផូស៊ីតសារពាង្គកាយអង់គ្លេសប្រវត្តិនៃរបបខ្មែរក្រហមស្រូវភ្នំឧដុង្គបញ្ជីរាយនាម ភ្នំនៅកម្ពុជាកម្ពុជាក្រោមក្សត្រីអង្គម៉ីព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)លន់ នល់ព្រហ្មវិហារធម៌ជម្លោះព្រំដែនកម្ពុជា-ថៃចុងសម័យអង្គរអាល់បឺត អែងស្តែងនយោបាយឡាវពុទ្ធជ័យមង្គលសិក្ខាបទ៨ខ្មែរក្រហមស្រុកពញាក្រែកវិទ្យាសាស្ត្រឥន្ទ្រទេវី (សតវត្សទី១៣)ច្បាប់​ភូមិបាលព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាប្រវត្តិសាស្ត្រចិនប្រមូល​ភាសិត​ខ្មែរ​សង្គ្រាមលោកលើកទី១ចន្ទគតិកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជា🡆 More