ភូមិព្រៃចំបក់

ភូមិព្រៃចំបក់ គឺជាភូមិតូចមួួយដែលមានចំងាយ៤០គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ។ ហើយស្ថិតក្នុង ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។​ ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ២៥០ គ្រួសារ ហើយមានប្រជាជនសរុបប្រហែល ១២៥០​ នាក់ ស្រី ៦៥០​ នាក់។ ភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ សាលារៀន និងមណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាពលរដ្ឋ គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ​ការប្រកបរបរកសិកម្មស្រែចំការ ចិញ្ចឹមសត្វ ការធ្វើតម្បាញ និងការប្រកបរបរផ្សេងៗជាច្រើនទៀត។

ភូមិព្រៃចំបក់
វត្តអង្គអណ្ដែត
ភូមិព្រៃចំបក់
ភ្នំចំបាប់

សេដ្ឋកិច្ផភូមិព្រៃចំបក់

ក្នុងភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន ៦០%ប្រកបរបរកសិកម្មធ្វើស្រែចំការ ២០%ប្រកបរបរលក់ដូរ ២០%ទៀតទៅធ្វើការរោងចក្រ។ ក្នុងឆ្នាំ២០១៦នេះប្រជាជនបានប្រមូលផលស្រូវកើនឡើងបាន ២០%បើធៀបទៅនិងឆ្នាំកន្លងទៅ។ ហើយក្នុងភូមិនេះក៏កំពុងសាងសង់ផ្លូវកៅស៊ូរមួយខ្សែរដែលមានប្រវែងជាង២គីឡូម៉ែត្រ ដែលធ្វើអោយមានភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។​ ចំពោះវិស័យលក់ដូរវិញខ្ញុំសង្កេតឃើញគ្រួសារមួយចំនួនមានជីវភាពកាន់តែធូរធារជាងមុនទៀតដោយសារតែពួកគាត់ប្រកបរបរលក់ដូរនេះ។ បើមកនិយាយពីការធ្វើរោងចក្រវិញប្រជាជនមួយចំនួនទៅភាគច្រើនបានធ្វើតែជាកម្មករធម្មតា ប៉ុន្តែនៅចុងឆ្នាំ ២០១៦ នេះពួកគាតភាគច្រើនបានឡើងឋានៈ និងប្រាក់ខែច្រើជាងមុនគួរអោយកត់សំគាល់។

វិស័យអប់រំ

ចំពោះវិស័យអប់រំវិញក្នុងភូមិនេះមានក៏មានការីកចម្រើនគួរអោយកត់សម្គាល់ ដោយសារតែមានសាលារៀនដែលមានចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី ១២។ ហើយដោយសារតែប្រជាជនមានការយល់ដឹងពីអត្ថប្រយោជន៏នៃការសិក្សា ពួកគេបានបញ្ជូនកូនៗរបស់ពួកគេដែលគ្រប់អាយុអោយបានសិក្សាគ្រប់គ្នា ដើម្បីក្រេបជញ្ជូកយកចំណេះវិជ្ជា ហើយអភិវ័ឌ្ឍន៍ខ្លួនអោយក្លាយជាមនុស្សថ្លៃង្នូរក្នុងសង្គម ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង។

វិស័យសុខាភិបាល

ចំពោះវិស័យសុខាភិបាល​ ក៏មានការរីកចម្រើនដែរដោយគ្រូពេទ្យសុទ្ធតែបានទទួលការបណ្ដុះបណ្ដាលបានយ៉ាងស្ទាត់ជំនាញ ដូច្នេះធ្វើឧ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការព្យាបាលជំងឺផ្សេងៗដែលកើតមានទៅលើពួកគាត់។

ការអភិវឌ្ឃន៍

ចំពោះការអភិវឌ្ឍន៍វិញ បើគិតតាំងពីឆ្នាំកន្លងទៅរហូតមកដល់បច្ចុប្បន្ននេះមានការរីកចម្រើនលើគ្រប់វិស័យ ដោយមាន ផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន ប្រឡាយទឹក និងអ្វីផ្សេងទៀតជាច្រើន ដែលជាហេតុធ្វើអោយប្រជាជនកានតែមានជីវភាពកាន់តែរីកចម្រើនឡើងជាលំដាប់។

សន្តិសុខ

ត្រឡប់មកនិយាយពី សន្ដិសុខវិញក្នុងភូមិព្រៃចំបក់ មានសន្ដាប់ធ្នាប់ល្អ ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់​ ដោយបានបង្កើតក្រុមសន្តិសុខភូមិមួយក្រុមដើម្បីកាពារភូមិកុំឲមានក្មេងទំនើងបង្ករឿងរ៉ាវផ្សេងៗដូចជាជក់ថ្នាំ​ វ៉ៃគ្នា​ជាដើម។ ដូចនេះទើបប្រជាជនមានសេចក្ដីសុខ គ្រប់ពេលវេលាដោយមិនភ័យខ្លាចពីបញ្ហាអសន្តិសុខអ្វីឡើយ។

វត្តអារាម

ក្នុងភូមិនេះមានវត្តចំនួនមួយគឺ វត្តអង្គអណ្ដែត

Tags:

ភូមិព្រៃចំបក់ សេដ្ឋកិច្ផភូមិព្រៃចំបក់ វិស័យអប់រំ​ភូមិព្រៃចំបក់ វិស័យសុខាភិបាល​ភូមិព្រៃចំបក់ ការអភិវឌ្ឃន៍​ភូមិព្រៃចំបក់ សន្តិសុខ​ភូមិព្រៃចំបក់ វត្តអារាម​ភូមិព្រៃចំបក់ខេត្តតាកែវឃុំតាំងយ៉ាបស្រុកព្រៃកប្បាស

🔥 Trending searches on Wiki ភាសាខ្មែរ:

នាគខ្មែរ និង នាគសាសនាស៊ីសុវត្ថិ មុនីវង្សចូលឆ្នាំឡាវព្រះពុទ្ធសាសនានំបញ្ចុកព្រះរាជាណាចក្រឡាវទេព វង្សខ្មែរក្រហមច្បាប់សង្គ្រាមកម្ពុជា-វៀតណាមកម្ពុជាក្រោមប្រលេឡូក្រាមមីក្រូសេដ្ឋកិច្ចបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាអរិយសច្ចៈទាំង៤ប្រវត្តិសាស្ត្រសង្គមបរមរាជាទី២ខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃនយោបាយនៅកម្ពុជាឆ្នាំ ២០២៣អ៊ីស្រាអែលទសជាតកច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ប្លាតុងរដ្ឋាភិបាលស្រីសុរិយោវង្សស្រុកសារមន្ទីរវាលពិឃាតជើងឯកឥណ្ឌូណេស៊ីពិធីចូលម្លប់តេជោយ៉តខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមកម្ពុជាសម័យទំនើបចក្រភពអាល្លឺម៉ង់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រព្រះមហាក្សត្រកម្ពុជាផ្លូវទឹកកម្ពុជាល្បែងចោលឈូងអរិយសច្ច៤ត្រៃលក្ខណ៍ឃុំអាហ្វ្រិកល្ខោនស្បែកធំក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ហិណ្ឌូសាសនាគោលនយោបាយសេដ្ឋកិច្ចស្ពានអ្នកលឿងរីម គីនលន់ នល់មហាសមុទ្រប៉ាស៊ីហ្វិកកៅណ្ឌិន្យទី២ភូមិសាស្ត្រកម្ពុជាស្រុកកៀនស្វាយគុណនាមមីយ៉ាន់ម៉ាផ្ការំដួលសិទ្ធិមនុស្សរឿងផ្កាស្រពោនខេមរៈ សិរីមន្តភ្នំប្រុសភ្នំស្រីតេមិយជាតកធម៌សូត្រថ្វាយបង្គំព្រះប្រពលវប្បកម្មទង់ព្រះពុទ្ធសាសនាដើមកំនើតនៃពិធីរៀបអាពាំហ៍ពិពាហ៍ស៊ូកាណូរីណេ ដេកាតបញ្ចក្ខន្ធសាសនាជំនាន់ដើមនៅប្រទេសកម្ពុជាម៉ាយន៍ក្រាហ្វត៍Main Pageវិទ្យាល័យព្រះស៊ីសុវត្ថិរៀល (រូបិយវត្ថុ)អតិផរណានាគល្បែងគ្របមាន់ប្រាសាទនាគព័ន្ធ🡆 More