ប្រាសាទបេងមាលា

ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។ ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នា ព្រះហស្ថរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយនោះ ដូច្នេះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។ ប្រាសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។ អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផង។ទន្ទឹមនឹងនោះកសិណទឹកនីមួយៗបានក្លាយទៅជានិមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។

ប្រាសាទបេងមាលា
ប្រាសាទបេងមាលា
ជញ្ជាំងនិងបង្អួចនៃប្រាសាទបេងមាលា
ឈ្មោះ: ប្រាសាទបេងមាលា
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ដើមសតវត្សទី១២
ឧទ្ទិសថ្វាយ: ព្រះវិស្ណុ
ស្ថាបត្យកម្ម: រចនាបថអង្គរវត្ត
ទីតាំង: ភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

រូបភាព

ឯកសារយោង

Tags:

ក្រុងសៀមរាបប្រាសាទអង្គរវត្តព្រហ្មញ្ញសាសនាព្រះបាទសូរ្យវរ្ម័នទី២ភ្នំគូលេន

🔥 Trending searches on Wiki ភាសាខ្មែរ:

កែវ សារ៉ាត់បញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាសំស្ក្រឹតសីល ៥ល្បែងបោះអង្គញ់រស់ សេរីសុទ្ធាខណ្ឌទួលគោកព្រះបរមមហារាជវាំងខេត្តស្វាយរៀងប្រភេទចម្លាក់អាណាចក្រអយុធ្យាប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីសតវត្សសង្កាត់ស្វាយដង្គំចាប៉ីដងវែងបច្ចេកវិទ្យាសារមន្ទីរទួលស្លែងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្រុងសៀមរាបស្រុកអង្គស្នួលកម្ពុជាវិស័យអប់រំនៅកម្ពុជាប៉ុលពតឧដុង្គមហានិកាយអាល់បឺត អែងស្តែងសប្ដាហ៍តុល្យភាពបដិវត្តន៍វប្បធម៌ពិធីបុណ្យអុំទូកនាងគង្ហីងខុងជឺកាល់ ម៉ាក្សដែនជម្រកសត្វព្រៃព្រះរកាជនជាតិលាវសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្សត្រីអង្គម៉ីរដ្ឋាភិបាលសង្គ្រាមវៀតណាមព្រះព្រហ្មខេត្តមណ្ឌលគិរីទំនៀមទំលាប់ខ្មែររបាំត្រុដិការរស់នៅរបស់ខ្មែរបុរេប្រវត្តិទិវានៃក្ដីស្រលាញ់សីលធម៌រាក្យៈសាទេវីស្រុកក្រឡាញ់ទីក្រុងព្រៃនគរគ្រោងឆ្អឹងមនុស្សក្រុងតាខ្មៅចក្រភពអង្គរ(៨០២-១២១៨)នរោត្តម សីហនុព្រះបរមរាជវាំងកម្ពុជាកោះត្រល់របាំអប្សរាស្រុកស្វាយជ្រំក្រុងកំពង់ចាមសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអក្សរទេវនាគរីយីកេសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ជយរាជទេវីប្រាសាទព្រៃគុកឃុំជីគរដូយមុឺយជំងឺអុតស្វាសមុទ្របិទបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ពន្ធលើប្រាក់បៀវត្សក្រុមប្រឹក្សារាជសម្បត្តិតៃវ៉ាន់សង្គមវិទ្យា🡆 More