នរោត្តម មុនីនាថ សីហនុ

សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល (ព្រះនាមដើម ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី; ១៨ មិថុនា ១៩៣៦ ~ បច្ចុប្បន្ន) ជាសម្តេចព្រះរាជអគ្គមហេសីនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣​ ដល់ឆ្នាំ​ ២០០៤​ ក្នុងព្រះបរមនាមជាព្រះរាជអគ្គមហេសីនៃព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ​ ដោយបានរៀបអភិសេកជាព្រះស្នំ និងមានគភ៌ក្នុងអំឡុងឆ្នាំ១៩៥២ (ដែលកាលណោះ ទ្រង់គង់ក្នុងឋានៈជាអ្នកម្នាង ព្រោះសម្តេចឪមានសម្តេចព្រះរាជកន្និដ្ឋា នរោត្ដម ថាវ៉េត នរលក្ខណ៍ ជាព្រះរាជមហេសីផ្លូវការរបស់ព្រះអង្គ មុនអភិសេកអ្នកម្នាង) បន្ទាប់មកព្រះករុណាព្រះមហាវីរក្សត្រនិងសម្តេចព្រះរាជកន្និដ្ឋា បានលែងលះនៅឆ្នាំ១៩៦៨ អ្នកម្នាង ប៉ូល ម៉ូនិក បានក្លាយជាព្រះមហេសីផ្លូវការរបស់ព្រះអង្គ។

នរោត្តម មុនិនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ
នរោត្តម មុនីនាថ សីហនុ
ព្រះឆាយាលក្ខណ៍ នរោត្តម​ មុនិនាថ សីហនុ ក្នុងឆ្នាំ២០១៣
ព្រះរាជអគ្គមហេសីនៃព្រះរាជាណាចក្រកម្ពុជា
កាន់កាប់តំណែង២៤ កញ្ញា ១៩៩៣ – ៧ តុលា ២០០៤
រាជាភិសេក២៤ កញ្ញា ១៩៩៣
ប្រសូតប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី (Paule Monique Izzi)
(1936-06-18) 18 June 1936 (អាយុ 87)
សៃហ្គន, កូសាំងស៊ីន, សហភាពឥណ្ឌូចិន (ឥឡូវនេះគឺ ទីក្រុងព្រៃនគរ (ហូជីមិញ), វៀតណាម)
រាជពន្ធភាពនរោត្តម សីហនុ (m. ១៩៥២ – ២០១២) «Did not recognize date. Try slightly modifying the date in the first parameter.–Did not recognize date. Try slightly modifying the date in the first parameter.»"Marriage: នរោត្តម សីហនុ to នរោត្តម មុនីនាថ សីហនុ" Location:ទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrProp (linkback://km.wikipedia.org/wiki/%E1%9E%93%E1%9E%9A%E1%9F%84%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%98_%E1%9E%98%E1%9E%BB%E1%9E%93%E1%9E%B8%E1%9E%93%E1%9E%B6%E1%9E%90_%E1%9E%9F%E1%9E%B8%E1%9E%A0%E1%9E%93%E1%9E%BB)
រាជបច្ឆាញាតិនរោត្តម សីហមុនី
នរោត្តម នរិន្រ្ទពង្ស
ព្រះនាម
នរោត្តម មុនិនាថ សីហនុ
វង្សរាជវង្សនរោត្តម (ដោយអភិសេក)
បិតាលោក ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី
មាតាលោកចៅឃុន ប៉ុម ពាង
សាសនាព្រះពុទ្ធសាសនាថេរវាទ

ក្រោយពីរៀបអភិសេកជាមួយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានរាជបុត្រាពីរអង្គគឺព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេច ​នរោត្តម នរិន្រ្ទពង្ស ។ ក្រោយការយាងគ្រងព្រះបរមសិរីរាជសម្បត្តិលើកទី២ នៅឆ្នាំ១៩៩៣ របស់សម្តេចព្រះ នរោត្តម សីហនុ ជាព្រះរាជស្វាមី ព្រះអង្គបានទទួលការប្រោសព្រះរាជទានរាជគោរម្យងារពេញព្រះយសនៅឆ្នាំ១៩៩៦ ជា «សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនិនាថ សីហនុ» រហូតដល់ចុងឆ្នាំ២០០៤ ពេលដែលព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ដាក់រាជ្យ ហើយព្រះរាជបុត្រច្បងរបស់ព្រះអង្គ (ព្រះមហាក្សត្របច្ចុប្បន្ន) ត្រូវបានជ្រើសតាំងជាព្រះមហាក្សត្រថ្មី ព្រះអង្គត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះរាជបុត្រា សព្វព្រះទ័យព្រះរាជទាន ថ្វាយរាជគោរម្យងារថ្មី ជា «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»និងរដ្ឋសភាជាតិបានថ្វាយព្រះរាជគោរម្យងារថា «ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល» ថ្ងៃ​ចម្រើនព្រះជន្ម​របស់​ព្រះអង្គ​នៅ​ថ្ងៃ​ទី ១៨ ខែ​មិថុនា ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជា

ព្រះ​​រាជ​​ជីវប្រវត្តិ

សម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រសូត​នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ១៩៣៦ នាទីក្រុងសាយហ្គន ឫហូជីមិញ ហើយព្រះនាមដើមរបស់ទ្រង់គឺ​ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី (Paule Monique Izzi)។ ព្រះ​បិតា​ព្រះ​នាម ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី (Jean François Izzi) ជា​ជនជាតិ​បារាំង ដើម​កំណើត​អុីតាលី តែ​បាន​ទទួល​មរណភាព​នៅសង្រ្គាមលោកលើកទី២។ ព្រះ​មាតា​ព្រះនាម លោកចៅឃុន ប៉ុម ពាង (Pomme Peang) មានប្រវត្តិ​មក​ពីភ្នំពេញ។ ព្រះអង្គមាន​ព្រះ​អនុជ​ព្រះ​នាម អាន ម៉ារី អ៊ីហ្សហ្ស៊ី (Ann Mary Izzi)។ ព្រះអង្គបាន​រៀប​អភិសេក​ជាមួយព្រះករុណា​ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ក្នុង​ខែ​មេសា ឆ្នាំ១៩៥២។ ព្រះអង្គមានព្រះរាជបុត្រ២អង្គគឺ៖

  • ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្ដម សីហមុនី ដែល​ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ប្រសូត​នៅ​ថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ១៩៥៣។
  • សម្ដេច នរោត្តម នរិន្ទ្រពង្ស ប្រសូត​នៅ​ថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ១៩៥៤ ប៉ុន្តែបានយាងចូលព្រះទិវង្គតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៣ នាទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ដោយជំងឺបេះដូង ក្នុងព្រះជន្មាយុ៤៩ព្រះវស្សា។

ការ​សិក្សា

  • សាលាបឋមសិក្សានរោត្តម
  • វិទ្យាល័យព្រះស៊ីសុវត្ថិ
  • វិទ្យាល័យ​ Lycée René Descartes

ព្រះរាជ​កិច្ច

ស្ទើរតែពេញមួយព្រះជន្មរបស់ព្រះអង្គ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គបានថ្វាយព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងស្មោះស្ម័គ្របំផុត បម្រើនិងដង្ហែតាមព្រះរាជសកម្មភាពដ៏ថ្លៃថ្លា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅគ្រប់កាលៈទេសៈក្នុងព្រះរាជកិច្ចបម្រើនិងអភិវឌ្ឍន៍ជាតិខ្មែរទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ជាពិសេសលើវិស័យមនុស្សធម៌។

ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យយកព្រះទ័យទុកដាក់ជាដរាបរៀងមកតាំងពីព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើង ព្រះអង្គគង់ប្រថាប់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់នៃកាកបាទក្រហមខ្មែរក្នុងអំឡុងឆ្នាំ១៩៦២ - ១៩៧០ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គគង់ប្រថាប់ជាព្រះប្រធានកាកបាទក្រហមខ្មែរចាប់ពីឆ្នាំ ១៩៦៧ - ១៩៧០ មកម្ល៉េះ។

ក្នុងដំណាក់កាលនៃការបង្រួបបង្រួមជាតិឆ្នាំ១៩៩២ - ១៩៩៤ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានយាងចូលគង់ប្រថាប់ជាព្រះប្រធានគណៈកម្មាធិការសម្ព័ន្ធកាកបាទក្រហមកម្ពុជា ដើម្បីរៀបចំឱ្យកាកបាទក្រហមកម្ពុជាឱ្យទៅជាសមាគមជាតិមួយ ដោយនៅឆ្នាំ១៩៩៤ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយសរហូតមកដល់បច្ចុប្បន្ន។

បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជាទី២ បានប្រសូតជាថ្មីតាមរយៈការបោះឆ្នោតនៅឆ្នាំ១៩៩៣ ក្នុងព្រះរាជឋានៈជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រី បានយកព្រះរាជហឫទ័យទុកដាក់ខ្ពស់និងរួមសុខរួមទុក្ខជាដរាបជាមួយប្រជារាស្ត្រជាកូនចៅ ចៅទួត ដោយចាត់ទុកថា «ទុកលំបាករបស់ប្រជារាស្រ្ត ជាទុក្ខលំបាករបស់ព្រះអង្គ»។

បច្ចុប្បន្ន ទោះបីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើង ព្រះអង្គយាងសោយព្រះទិវង្គតហើយក្ដី តែសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈនៃយើង បានបន្តនូវព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តមពីព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដើម្បីភាពរីកចម្រើននិងសេចក្តីសុខសាន្តរបស់ប្រជារាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គ ដោយបានប្រោសព្រះរាជទាននូវព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកសាងនូវព្រះរាជសមិទ្ធិផលជាច្រើន សម្រាប់បម្រើសង្គមជាតិកម្ពុជា។

ព្រះរាជគោរម្យងារ

  • ១៩៥២ ជាអ្នកម្នាង
  • ២២ កុម្ភៈ ១៩៩២ ជាសម្ដេចព្រះជាយា
  • ១៩៩៣ ជាសម្ដេចព្រះមហេសី និងព្រះនាម នរោត្ដម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា
  • ២ មករា ១៩៩៦ ជាសម្ដេចព្រះរាជអគ្គមហេសី
  • ២៩ តុលា ២០០៤ ជាសម្ដេច​​ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះ​​វររាជ​មាតា​ជាតិ​ខ្មែរ និងរដ្ឋសភាជាតិបានថ្វាយព្រះរាជគោរម្យងារថា «ក្នុង​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​សុភមង្គល»។

គ្រឿង​ឥស្សរិយយស

  • បារាំង

ឯកសារយោង

មុនដោយ
ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្នសេរីវឌ្ឍនា
ព្រះអគ្គមហេសីនៃព្រះបាទ ព្រះបាទ​សម្ដេច​ព្រះ​ នរោត្ដម សុរាម្រិត.
សម្ដេច​ព្រះ​រាជ​អគ្គ​មហេសីនៃព្រះមហាក្សត្រកម្វុជទេឝ តដោយ
មិនទាន់មានព្រះអគ្គមហេសី
នៃព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី.

Tags:

នរោត្តម មុនីនាថ សីហនុ ព្រះ​​រាជ​​ជីវប្រវត្តិនរោត្តម មុនីនាថ សីហនុ ការ​សិក្សានរោត្តម មុនីនាថ សីហនុ ព្រះរាជ​កិច្ចនរោត្តម មុនីនាថ សីហនុ ព្រះរាជគោរម្យងារនរោត្តម មុនីនាថ សីហនុ គ្រឿង​ឥស្សរិយយសនរោត្តម មុនីនាថ សីហនុ ឯកសារយោងនរោត្តម មុនីនាថ សីហនុនរោត្តម សីហនុព្រះរាជាណាចក្រកម្ពុជា

🔥 Trending searches on Wiki ភាសាខ្មែរ:

ឦសានវរ្ម័នទី១អំពើហិង្សាប្រភេទចម្លាក់សីល ៥ភូមិហាណូយភាពជាអ្នកនិយាយរឿងគ្រូ និង សិស្សសិក្ខាបទ៥សាវ័កព្រះពុទ្ធគួច ម៉េងលីជំងឺរលាកទងសួតនរោត្ដម សីហនុសាមគ្គីធម៌លី ក្វាន់យូមង្គល៣៨ប្រការទំនាក់ទំនងកម្ពុជា-ចិនម៉ាឡេស៊ីលក្ខណៈ​នៃ​ភាសាខ្មែររចនាបថនៃស្ថាបត្យកម្មខ្មែរមហានិកាយល្បើកឡាហ្វុងតែនសុត្តន្តបិដកការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការយេនឌ័រភូមិសាស្ត្រម៉ាឡេស៊ីសាសនាឥស្លាមនៅកម្ពុជាអង់គ្លេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិវិគីភីឌាភាសាខ្មែរជីកំប៉ុសបទនគររាជអង្កត់ផ្ចិតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញវៀតណាមខាងជើងរឿងកុលាបប៉ៃលិនវគ្គទី១ល្បែងបាយខុំច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​សេវាកម្មប្រព័ន្ធខ្នាតអន្តរជាតិបង់ក្លាដែសភ្នំគូលែនទិវាពលកម្មអន្ដរជាតិណ្វៃយូសេដ្ឋកិច្ចនៃប្រទេសថៃព្រះបរមរាជវាំងកម្ពុជាស្រុករមាសហែកពិធីបុណ្យអុំទូកវណ្ណ មូលីវណ្ណខេត្តបន្ទាយមានជ័យរឿងធនញ្ជ័យសហគមន៍ប្រជាធិបតេយ្យស្ថានីយ៍សំរោងសែនល្បែងប្រជាប្រិយខ្មែរវៀតណាមស្គរធំសេរីនិយមរបាំខ្មែរអង្គទងរាជាសុវណ្ណសាមជាតកហ៊ុន សែនប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីអង្គរធំផ្ទះខ្មោចទិញទន្លេសាបការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកហ្គូហ្គលរឿងភ្នំនាងកង្រីល្ខោនយីកេប្រាសាទនាគព័ន្ធវប្បធម៌​​ទីក្រុង​ភូមិ​ជា​រាង​មូល និង ពង​ក្រពើ​នៅក្រែក កំពង់​ចាមខេត្តព្រះវិហារភ្លេងមហោរីវណ្ណដាមន្ទីរពិសោធន៍វេជ្ជសាស្រ្តស្រុកមោងឫស្សីម៉ូនីទ័រកុំព្យូទ័រ🡆 More