នរាយណ៍រាមា: (គ.ស ១៤៣៣-១៤៣៧)

នរាយណ៍រាមា (អង់គ្លេស: Noreay Reamea) (ប្រ.ស|គ.ស ០០០០-១៤៣៧) រជ្ជកាលគ្រងរាជ (គ.ស ១៤៣៣-១៤៣៧) ព្រះអង្គជាព្រះរាជបុត្រច្បងរបស់ ពញ្ញាយ៉ាត ទ្រង់ឡើងសោយរាជសម្បត្តិក្នុងឆ្នាំឆ្លូវ ឆស័ក ព.សករាជ ១៩៧៧ ត្រូវនិង គ.សករាជ ១៤៣៣ ទ្រង់មានព្រះនាមហៅថា ព្រះរាជឱង្ការ ព្រះនរាយណ៍ រាមាធិបតី អំឡុងពេលសោយរាជ ទ្រង់បានចាត់ឱ្យគេសាងសង់ ចេតិយមួយយ៉ាងធំ នៅលើ វត្តភ្នំដូនពេញ ដើម្បីតម្កល់អដ្ឋិធាតុ បិតារបស់ខ្លួន ពញ្ញាយ៉ាត ផងដែរ ។

នរាយណ៍រាមា

នរាយណ៍រាមា: ប្រវត្តិឈ្មោះ ភ្នំពេញ, ក្នុងរាជស្ដេច នរាយណ៍រាមា, ចំណារពន្យល់
រជ្ជកាល ១៤៣៣-១៤៣៧

រាជាណាចក្រកម្ពុជា

គ្រងរាជ ​​១៤៣៣
រាជសម័យ សម័យកាលចតុមុខ
ព្រះនាមពេញ ​​​ព្រះរាជឱង្ការ ព្រះនរាយណ៍ រាមាធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន បរមរាជាទី១
រាជបន្ត ស្រីរាជា
សន្តិវង្ស រាជវង្ស​ចតុមុខ
ប្រសូត្រ មិនមានកំណត់ត្រា
បុត្រ មិនមានកំំណត់ត្រា
ចូលទីវង្គត់ ១៤៣៧
ជំនឿសាសនា ពុទ្ធសាសនា និកាយ មហាយាន និង ព្រហ្មញ្ញ​សាសនា
លទ្ធិ​ជំនឿ ជំនឿ​លើពពួកទេវតា

ប្រវត្តិឈ្មោះ ភ្នំពេញ

History of Phnom Penh

អំឡុងពេលដែល ព្រះនរាយណ៍រាមា សាងសង់បញ្ចប់ ព្រះចេតិយបិតា ពញ្ញាយ៉ាត លើកំពូលភ្នំ ជាប់ វត្តដូនពេញ រួចមក ព្រះអង្គបានធ្វីពិធីបុណ្យឆ្លង ព្រះចេតិយបិតា អស់រយៈពេល ៧ថ្ងៃ ទើបសំ្ររេចប្ដូរឈ្មោះ ក្រុងចតុមុខ ទៅជា ក្រុងភ្នំពេញ ក្នុងឆ្នាំ ១៤៣៤ នៃគ.សករាជ ដែលយកលំនាំតាមឈ្មោះលោកយាយ ដូនពេញ ដែលសាងសង់ វត្តភ្នំនេះឡើង ក្នុងឆ្នាំ ១៣៧២ នៃគ.សករាជ មុនពេល ព្រះបរមរាជាទី១ ផ្លាសរាជធានីពីបន្ទាយទួលបាសាន ស្រុកស្រីសន្ធរ ទៅ បង្កើតក្រុងចតុមុខ ទៅទៀត រីឯ វត្តដូនពេញ ត្រូវបានអ្នកស្រុកហៅថា វត្តភ្នំដូនពេញ និង ប្រែមកហៅកាត់ៗថា វត្តភ្នំ មកដល់សព្វថ្ងៃនេះ ។

ក្នុងរាជស្ដេច នរាយណ៍រាមា

ក្នុងរាជស្ដេច នរាយណ៍រាមា មិនមានព្រឹត្តការណ៍ នៃការផ្ទុះសង្គ្រាមនោះទេ ប៉ុន្តែក្នុងរាជរបស់ព្រះអង្គ ទ្រង់មិនសូវខ្វល់ពីកិច្ចការនយោបាយជាតិនោះទេ ទ្រង់ចូលចិត្តដើរលេងកំសាន្ត ដូចនេះហើយធ្វើឱ្យក្រុមមន្ត្រីក្នុងរាជវាំងមិនពេញចិត្ត ព្រះអង្គនោះទេ ក្រោយមកព្រះអង្គសោយទីវង្គត់ ដោយមិនដឹងពីមូលហេតុពិតប្រាកដនោះទេ ដោយគេអាចសន្និដ្ឋានថា ព្រះអង្គអាចសោយទីវង្គត់ដោយរោគប្រឈួន ឬ ទំនងអាចសោយទីវង្គត់ ដោយការដណ្ដើមរាជ ពីប្អូនរបស់ខ្លួនគឺ ព្រះស្រីរាជា ដែលត្រូវបានក្រុមមន្ត្រីលើកឱ្យសោយរាជបន្តពី ព្រះនរាយណ៍រាមា ក្នុងឆ្នាំ ១៤៣៧ នៃគ.សករាជ ។

ចំណារពន្យល់

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

មើលផងដែរ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

នរាយណ៍រាមា
(គ.ស ០០០០-១៤៣៧)
មុនដោយ
បរមរាជាទី១
រាជាណាចក្រកម្ពុជា
១៤៣៣-១៤៣៧
តដោយ
ស្រីរាជា

ឯកសារយោង

Tags:

នរាយណ៍រាមា ប្រវត្តិឈ្មោះ ភ្នំពេញនរាយណ៍រាមា ក្នុងរាជស្ដេច នរាយណ៍រាមា ចំណារពន្យល់នរាយណ៍រាមា មើលផងដែរនរាយណ៍រាមា តំណភ្ជាប់ រជ្ជកាលគ្រងរាជនរាយណ៍រាមា ឯកសារយោងនរាយណ៍រាមាពញ្ញាយ៉ាតវត្តភ្នំដូនពេញអង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

សិល្បៈជំងឺកូរ៉ូណាវីរុស២០១៩សង្កាត់ជ្រោយចង្វាររស់ សេរីសុទ្ធាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនសត្វឥតឆ្អឹងកងអាស៊ានគុណធម៌កាណាដារឿងឳពុកក្មេករើសកូនប្រសារបេឡារុសមន្ទីរពេទ្យគន្ធបុផ្ផារាជានិយមកម្ពុជាសម្លៀកបំពាក់ប្រពៃណីខ្មែរសត្វឆ្អឹងកងកីឡាអាសុីអាគ្នេយ៍ ២០២៣ស្រុកសៀមរាបប្រវត្តិភាសាខ្មែរល្ខោនខ្មែរសឺង ង៉ុកថាញ់រង្វាស់រង្វាល់របស់ខ្មែរអ៊ីសាក់ ញូតុនសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកស្រុកដំណាក់ចង្អើរអំពើហិង្សាទីក្រុងកេហ្ស៊ុនក្រសួងអប់រំ យុវជន និងកីឡាសហភាពអឺរ៉ុបទីម័រខាងកើតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ហ៊្វូណនចក្រភពអាល្លឺម៉ង់ហ្វេសប៊ុកសីល១០សម័យអាណានិគមនិយមបារាំងរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយព្រះកែវមរកតច្បាប់ស្រីហុង ពីវវីតាមីនពន្ធលើប្រាក់បៀវត្សរដ្ឋាភិបាលពិធីក្រុងពាលីប្រជុំភាសិតថ្មីៗរចនាបថសំបូរខណ្ឌប្រាំពីរមករាទឹកប្រវត្តិសាស្ត្រភូមាភាសាបាលីស្រុកជីក្រែងខេត្តកំពតសាលាក្ដីខ្មែរក្រហមសិល្បៈខ្មែរសម័យបុរេអង្គរនិងអង្គរស្រុកស្រីសន្ធរមីយ៉ាន់ម៉ារឿង ក្បូនជីវិតសោមារបាំត្រុដិរចនាបថនៃស្ថាបត្យកម្មខ្មែរមេឌាវិគីសូរ្យវរ្ម័ន​ទី១ច្បាប់ជ័យជេស្ឋាទី២ប្រាសាទសំបូរព្រៃគុកធនាគារពាណិជ្ជកម្មស្រុកសិរីសោភ័ណប្រពលវប្បកម្មប្រវត្តិសាស្ត្រកម្ពុជាស្រុកបាទីពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាចក្រភពអង្គរ(៨០២-១២១៨)ទិវាពលកម្មអន្ដរជាតិពិធីរៀបមង្គលការផ្លូវទឹកកម្ពុជាឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទបទពាក្យ៧ហ៊ុន សែនប្រវត្តិវិទ្យា🡆 More