អាហ្វ្រិក

អាហ្វ្រិក (ភាសាអង់គ្លេស៖ Africa, ភាសាបារាំង៖ Afrique) គឺជា​ទ្វីប​ធំជាងគេ​ទីពីរនៅលើភពផែនដី និងជាទ្វីបដែលមានប្រជាជន​ច្រើនជាងគេ​ទីពីរបន្ទាប់ពី ​ទ្វីបអាស៊ី​។ ទ្វីបអាហ្វ្រិកមាន​ផ្ទៃក្រឡា​ប្រហែល ៣០.៣ លាន​គីឡូម៉ែត្រការ៉េ (ដោយ​រួមបញ្ចូល​ទាំង​បណ្ដា​កោះ​នៅ​ជុំវិញ​ផង) ដែល​គ្របដណ្ដប់​ប្រមាណ ៦% នៃ​ផ្ទៃផែនដី និង ២០% នៃ​ផ្ទៃដី​ពិភពលោក​។ ​ប្រជាជន​ប្រមាណ ១.៤ ពាន់លាន​នាក់ (គិតត្រឹម​ឆ្នាំ​២០២១) មានវត្តមានរស់នៅលើទ្វីបមួយនេះ ដែលស្មើនឹង ១៤.២% នៃ​ចំនួន​ប្រជាជនសរុបលើ​ពិភពលោក​។ ទោះបីមានឈ្មោះជាទ្វីបដែលសម្បូរធនធានធម្មជាតិច្រើនក៏ដោយក្ដី ក៏ទ្វីបអាហ្រ្វិកនៅតែជាទ្វីបដែលមានភោគទ្រព្យតិចតួចបំផុតបើគិតក្នុងមនុស្សម្នាក់ៗ និងមានភោគទ្រព្យសរុបតិចបំផុតទីពីរ ដោយនៅពីក្រោយតែទ្វីបអូសេអានីប៉ុណ្ណោះ។ វិជ្ជាករបានចោតលើកត្តាជាច្រើនជុំវិញវិបត្តិក្រីក្រនៅអាហ្វ្រិក ដោយកត្តាទាំងនោះរួមមាន៖ កត្ដាភូមិសាស្ត្រ អាកាសធាតុ កុលសម្ព័ន្ធនិយម អាណានិគមនិយម សង្គ្រាមត្រជាក់ អាណានិគមនិយមបែបថ្មី កង្វះលទ្ធិប្រជាធិបតេយ្យ និងអំពើពុករលួយជាដើម។ ថ្វីត្បិតជាដីមានភោគសម្បត្តិទាបមែន តែការពង្រីកវិស័យសេដ្ឋកិច្ចនាពេលថ្មីៗនេះ បូករួមជាមួយចំនួនប្រជាជនវ័យក្មេងដ៏ច្រើនបានធ្វើឱ្យទ្វីបអាហ្រ្វិកក្លាយជាទីផ្សារសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងបរិបទសកលលោកបច្ចុប្បន្ន។

អាហ្វ្រិក
អាហ្វ្រិក
ផ្ទៃក្រឡា៣០,៣៧០,០០០ គម (ទី២)
ចំនួនប្រជាជន១,៣៩៣,៦៦៦,៤៤៤ (២០២១, ទី២)
សន្ទភាពប្រជាជន៤៦.១/គម (២០២១)
ប្រទេស៥៤+២*+៥** (*ជម្លោះ) (**ដែនដី) (list of countries)
Dependencies
ភាសា១២៥០–៣០០០ ភាសា
ល្វែងម៉ោងUTC-១ ទៅ UTC+៤
ទីក្រុងសំខាន់ៗទីប្រជុំជនធំៗប្រចាំទ្វីប៖
គែរ • ឡាកូស • គីនស្យាសា • ចូហានណេសបួរ • លូអង់ដា • ខាទូម • ដាអេសសាឡាម • អាប៊ីច្សង់ • អាឡិចសង់ឌ្រី • គីហ្កាលី • ណៃរ៉ូប៊ី • អាល់ហ្សែរ • កាប់ថោន • កាណូ • ដាការ • កាសាប្លង់កា • អាឌីសអាបាបា • កំប៉ាឡា

ទ្វីប​នេះត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយសមុទ្រមេឌីទែរ៉ាណេនៅប៉ែក​ខាងជើង ព្រែកជីកស៊ុយអេ និងសមុទ្រក្រហមនៅ​ភាគឦសាន្ត មហាសមុទ្រឥណ្ឌានៅ​ភាគអាគ្នេយ៍ និង មហាសមុទ្រអាត្លង់ទិកនៅភាគ​ខាងលិច​។ ទ្វីបអាហ្វ្រិកមានរដ្ឋចំនួន ៥៤ ប្រទេស (ទទួលស្គាល់ដោយ អសប ទាំងអស់) បូករួមទាំងកោះម៉ាដាហ្កាស្កា និងប្រជុំកោះ​ចំណុះ​ជាច្រើន​ទៀត​។ អាល់ហ្សេរីគឺជាប្រទេសធំជាងគេនៅទ្វីបអាហ្រ្វិកបើគិតតាមទំហំផ្ទៃដី រីឯនីហ្សេរីយ៉ាជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតប្រចាំទ្វីបនេះ។ បណ្ដាប្រទេស​នៃទ្វីបអាហ្វ្រិកចូល​សហការ​គ្នា​តាម​រយៈ​អង្គការសហភាព​អាហ្វ្រិក​ដែល​មាន​ទីស្នាក់ការ​នៅទី​ក្រុងអាឌីសអាបាបា។

អាហ្រ្វិកជាទ្វីបតែមួយគត់ដែលស្ថិតនៅលើខ្សែអេក្វាទ័រ និងមេឌីរីយាងតែមួយ ហើយក៏ជាទ្វីបតែមួយដែរដែលលាតសន្ធឹងពីតំបន់អាកាសធាតុភាគខាងជើងទៅអាកាសធាតុភាគខាងត្បូង។ មួយភាគធំនៃទ្វីបនេះនិងប្រទេសភាគច្រើនមានទីតាំងស្ថិតនៅក្នុងអឌ្ឍគោលខាងជើង ហើយតំបន់និងប្រទេសមួយចំនួនតូចស្ថិតនៅអឌ្ឍគោលខាងត្បូង។ មួយចំណែកធំនៃទ្វីបនេះបានគ្របដណ្ដប់លើតំបន់ត្រូពិច លើកលែងតែសាហារ៉ាខាងលិច អាល់ហ្សេរី លីប៊ី និងអេហ្ស៊ីប ចុងខាងជើងនៃប្រទេសម៉ូរីតានី និងទឹកដីទាំងមូលនៃប្រទេសម៉ារ៉ុក ស៊ីអ៊ូតា មេលីឡា និងប្រទេសទុយនីស៊ី ដោយតំបន់និងប្រទេសខាងលើនេះសុទ្ធតែស្ថិតនៅផ្នែកខាងលើតំបន់ត្រូពិចកក្កដានិវត្តន៍ ពោលគឺនៅតំបន់អាកាសធាតុខាងជើង។ ផ្ទុយទៅវិញ ភាគខាងត្បូងប្រទេសណាមីប៊ី ភាគខាងត្បូងប្រទេសបូតស្វាណា មួយផ្នែកធំនៃប្រទេសអាហ្វ្រិកខាងត្បូង ទឹកដីទាំងមូលនៃរដ្ឋឡេសូតូ និងអេស្វាទីនី និងចុងខាងត្បូងនៃប្រទេសម៉ូសំប៊ិក និងម៉ាដាហ្កាស្កាសុទ្ធតែមានទីតាំងនៅផ្នែកខាងក្រោមនៃតំបន់ត្រូពិចមករានិវត្តន៍ ពោលគឺនៅតំបន់អាកាសធាតុខាងត្បូង។

ទ្វីបអាហ្រ្វិកជាដែនដីដែលមានជីវចម្រុះខ្ពស់ និងជាទ្វីបដែលមានមហាសត្តនិករច្រើនជាងគេ។ ក៏ប៉ុន្តែ ទ្វីបអាហ្រ្វិកក៏ទទួលរងនូវផលប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែររួមមាន៖ វាលលំហកម្ម ការកាប់បំផ្លាញព្រៃឈើ កង្វះទឹក និងការបំពុលជាដើម។ ស្ថានភាពបរិស្ថាននៅទ្វីបមួយនេះត្រូវបានគេប៉ាន់ស្មានថានឹងកាន់តែមានលក្ខណៈធ្ងន់ធ្ងរជាមុន ជាពិសេសនៅពេលដែលបាតុភូតបម្រែបម្រួលអាកាសធាតុកំពុងតែរីកសកម្មនៅទូទាំងសកលលោក។ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលនៃអង្គការសហប្រជាជាតិទទួលបន្ទុកបម្រែបម្រួលអាកាសធាតុបានកំណត់ថា អាហ្រ្វិកជាទ្វីបដែលងាយរងគ្រោះបំផុតដោយបម្រែបម្រួលអាកាសធាតុ។

ទ្វីបអាហ្វ្រិមានប្រវត្តិសាស្រ្តវែងឆ្ងាយ ស្មុគស្មាញ ហើយជារឿយៗមិនសូវត្រូវបានសហគមន៍ប្រវត្តិសាស្ត្រពិភពលោកឱ្យតម្លៃប៉ុន្មានទេ។ តំបន់អាហ្រ្វិកខាងកើតត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាទីដើមកំណើតនៃមនុស្សលោក និងក្រុមអូមីនីដេ។ មនុស្សដំបូងបំផុត និងបុព្វបុរសរបស់ពួកគេត្រូវបានឧប្បតិដ្ឋាននៅប្រមាណ ៧ លានឆ្នាំមុន (សូមអាន​អត្តបទអំពី មនុស្ស)។ សំណល់គ្រោងឆ្អឹងអូម៉ូសាព្យាងបុរាណៗត្រូវបានគេរកឃើញនៅក្នុងប្រទេសអេត្យូពី អាហ្វ្រិកខាងត្បូង និងប្រទេសម៉ារ៉ុក ហើយអូម៉ូសាព្យាងជាទូទៅត្រូវបានគេជឿថាមានដើមកំណើតនៅប្រមាណ ៣៥០,០០០ ទៅ ២៦០,០០០ ឆ្នាំមុនមកម៉្លេះ។ ទ្វីបអាហ្រ្វិកក៏ត្រូវបាននរវិទូចាត់ទុកថាជាទ្វីបដែលមានហ្សែនចម្រុះជាងគេផងដែរ ដែលជាលទ្ធផលនៃវត្តមានមនុស្សរស់នៅយូរជាងគេ។

អរិយធម៌​មនុស្ស​សម័យដើមដូចជា​ អេហ្ស៊ីប​បុរាណ និង​ការតាចបាន​លេចឡើង​នៅ​តំបន់អាហ្វ្រិក​ខាងជើង។ ក្រោយពីឆ្លងកាត់ប្រវត្តិដ៏យូរអន្លាយ បូករួមជាមួយការធ្វើចំណាកស្រុក និងពាណិជ្ជកម្មនានា ទ្វីបអាហ្រ្វិកបានក្លាយជាទឹកដីដែលមានជាតិសាសន៍ វប្បធម៌ និងភាសាចម្រុះច្រើនសន្ធឹកសន្ធាប់។ ក្នុងរយៈពេល ៤០០ ឆ្នាំចុងក្រោយនេះ ឥទ្ធិពលអរិយធម៌អឺរ៉ុបបានហូរចូលទ្វីបនេះដោយចាប់ផ្តើមនៅសតវត្សទី ១៦ នៅពេលដែលអឺរ៉ុបបានចូលធ្វើពាណិជ្ជកម្មជាមួយជនជាតិដើមអាហ្វ្រិក ដែលជាលទ្ធផល ពាណិជ្ជកម្មទាសករឆ្លងអាត្លង់ទិកក៏បានកើតមានឡើង និងនាំឱ្យមានវត្តមានជនជាតិអាហ្រ្វិកជាច្រើននៅទ្វីបអាមេរិក។ ចាប់ពីចុងសតវត្សទី ១៩ ដល់ដើមសតវត្សទី ២០ ប្រជាជាតិអឺរ៉ុបបានដាក់អាណានិគមលើទឹកដីនៃទ្វីបអាហ្រ្វិកស្ទើរតែទាំងអស់ ដោយមានតែប្រទេសអេត្យូពី និងលីបេរីយ៉ាប៉ុណ្ណោះដែលជារដ្ឋឯករាជ្យ។ រដ្ឋបច្ចុប្បន្ននៅទ្វីបអាហ្រ្វិកភាគច្រើនបានកើតចេញពីដំណើរដកអាណានិគមកិច្ចក្រោយចប់សង្គ្រាមលោកលើកទី២។

ប្រវត្តិសាស្ត្រ

បុរេប្រវត្តិ

អាហ្វ្រិក 
គ្រោងឆ្អឹងប្រភេទមនុស្សបុរាណហៅ អូស្ត្រាឡូពីតេកឺស អាហ្វារិនស៊ីស ដែលអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះសាមញ្ញថា លូស៊ី ត្រូវបានគេរកឃើញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៧៤ នៅជ្រលងអាវ៉ាសនៃប្រទេសអេត្យូពី

ទ្វីបអាហ្រ្វិកត្រូវបានចាត់ទុកដោយបុរាណវិទូភាគច្រើនថាជាទឹកដីដែលមានវត្តមានមនុស្សរស់នៅដ៏ចំណាស់ជាងគេបំផុតនៅលើភពផែនដី ដោយពួកមនុស្សគឺមានប្រភពមកពីទ្វីបនេះឯង។ ក្នុងអំឡុងពាក់កណ្តាលសតវត្សទី ២០ នរវិទ្យាបានរកឃើញហ្វូស៊ីលជាច្រើន និងភស្តុតាងនៃវត្តមានរបស់មនុស្សដែលមានអាយុកាលប្រមាណ ៧ លានឆ្នាំមុន។

ក្រោយការវិវត្តនៃអូម៉ូសាព្យាងនៅប្រមាណ ៣៥០,០០០ ទៅ ២៦០,០០០ ឆ្នាំ ម.ប. (មុនបច្ចុប្បន្ន) មនុស្សភាគច្រើនរស់នៅចិញ្ចឹមជីវិតដោយការបរបាញ់សត្វ និងប្រមូលបន្លែផ្លែឈើនៅតាមតំបន់នៃទ្វីបអាហ្វ្រិក។ ក្រុមមនុស្សដំបូងទាំងនេះបានផ្លាសទីចេញពីទ្វីបអាហ្រ្វិក ហើយបានទៅតាំងទីលំនៅនៅជុំវិញពិភពលោកនៅប្រមាណ ៥០,០០០ ឆ្នាំ ម.ប. ដោយធ្វើដំណើរចេញតាមច្រកបាបអែលម៉ង់ដេប ច្រកសមុទ្រជីប្រាល់តា និងដីសន្ទះស៊ុយអេ។

ការលេចឡើងនៃអរិយធម៌មនុស្ស

ប្រទេសនៅទ្វីបអាហ្វ្រិក

មាន៦១ប្រទេសនៅអាហ្រ្វិក (ខ្លះជាដែនដីរបស់ប្រទេស នៅទ្វីប អីរ៉ុប មាន៥តំបន់

អាហ្វ្រិក 
តំបន់ទ្វីបអាហ្វ្រិក

អាហ្វ្រិកខាងកើត

អាហ្វ្រិកកណ្តាល

  • អង់ហ្គូឡា
  • កាមេរូន
  • សាធារណរដ្ឋ អាហ្វ្រិកកណ្ដាល
  • ឆែត
  • កុងហ្គូ (ឃីនសាសា)
  • កុងហ្គូ (ប្រេសាវីល)
  • អេក្វាទ័រ ហ្គីនី
  • ហ្កាបុង
  • សៅតូមេ និង ព្រីនស៊ីប

​អាហ្វ្រិកខាងជើង​

លេខរៀង ទង់ជាតិ និង ឈ្មោះប្រទេស ឈ្មោះប្រទេសជាអក្សរអង់គ្លេស អក្សរកាត់ ទីក្រុង ផ្ទៃដី (km2)
អាហ្វ្រិក  អាល់ហ្សេរី Algeria ALG Algiers 2,381,740
ទំព័រគំរូ:ទិន្នន័យប្រទេស កោះកាណារី Canary Islands
ទំព័រគំរូ:ទិន្នន័យប្រទេស សេយូតា Ceuta
អាហ្វ្រិក  អេហ្ស៊ីប Cairo 1,001,451
អាហ្វ្រិក  លីប៊ី Libya Tripoli 1,759,540
ទំព័រគំរូ:ទិន្នន័យប្រទេស ម៉ាឌីរ៉ា Madeira
ទំព័រគំរូ:ទិន្នន័យប្រទេស ម៉េឡីលឡា Melilla
អាហ្វ្រិក  ម៉ារ៉ុក Morocco
អាហ្វ្រិក  ស៊ូដង់ Sudan
១០ ទំព័រគំរូ:ទិន្នន័យប្រទេស ទុយណេស៊ី Tunisia TUN Tunis 163,610
១១ អាហ្វ្រិក  សាហារ៉ាខាងលិច Western Sahara
  • អាល់ហ្សេរី
  • អេហ្ស៊ីប
  • លីប៊ី
  • ម៉ារ៉ុក
  • ស៊ូដង់
  • ទុយណេស៊ី
  • សាហារ៉ាខាងលិច
  • ប្រជុំកោះកាណារីអាស (រាជាអាណាច័ក្រអេស្ប៉ាញ)
  • សេអូតា (រាជាអាណាច័ក្រអេស្ប៉ាញ)
  • ប្រជុំកោះម៉ាដេអីរ៉ា (ព័រទុយហ្គាល់)
  • មេលីយ៉ា (រាជាអាណាច័ក្រអេស្ប៉ាញ)

​ អាហ្វ្រិកខាងត្បូង

  • បូសស្វានណា
  • លេសូតូ
  • ហ្ស៊ីមបាវ៉េ
  • ណាមីប៊ី
  • ប្រទេសអាហ្វ្រិកខាងត្បូង
  • អេស្វាទីនី

អាហ្វ្រិកខាងលិច

  • ប៊ែនីន
  • ប៊ូគីណា ហ្វាសូ
  • ខេបវើត
  • កូឌីវ័រ
  • ហ្សែមបៀរ
  • ហ្គាណា
  • ហ្គីនៀ
  • ហ្គីនៀ-ប៊ីសូ
  • លីបេរីយ៉ា
  • ម៉ាលី
  • មូរីតានី
  • នីហ្សេ
  • នីហ្សេរីយ៉ា
  • សាងហេឡេង អាសេណសីអូណ និង ទ្រីស្សតាង របស់កូណា (ចក្រភពអង់គ្លេស)
  • សេណេហ្គាល់
  • សេរ៉ាឡេអូន
  • តូហ្គូ

ឯកសារយោង

Tags:

អាហ្វ្រិក ប្រវត្តិសាស្ត្រអាហ្វ្រិក ប្រទេសនៅទ្វីបអាហ្វ្រិក ឯកសារយោងអាហ្វ្រិកទ្វីបអាស៊ីប្រជាធិបតេយ្យផែនដីភាសាបារាំងភាសាអង់គ្លេសសង្គ្រាមត្រជាក់អូសេអានី

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រវត្តិនៃរបបខ្មែរក្រហមខេត្តនៃវៀតណាមភាពជោគជ័យវិសាខបូជាប្រដាប់របត់ឈាមនគរហង្សាវត្តីត្រីវិស័យមហាយានសារៈប្រយោជន៍នៃទឹកសមភាព​រាត្រីឃុំលំទងមង្គល៣៨ប្រការសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ខណ្ឌមានជ័យសិលាចារឹកឧបទ្វីបឥណ្ឌូចិនគំរោងអាជីវកម្មអូស្ត្រាលីសង្គមសាលាក្ដីខ្មែរក្រហមដូងនរោត្តម មុនីនាថ សីហនុរឿងភ្នំប្រុសភ្នំស្រីសិល្បៈតែងកំនាព្យខ្មែរច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនរឿងផ្កាស្រពោនវគ្គទី១ច្បាប់​ពាក្យ​ចាស់អប្សរាបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបបញ្ញត្តិមូលនិធិរូបិយវត្ថុអន្តរជាតិអាល្លឺម៉ង់ច្បាប់របស់អ្នកការសែតនិងក្រមសីលធម៌ប្រាសាទបន្ទាយឆ្មារការធ្វើសំភាសន៍ប្រាសាទបន្ទាយក្តីទន្លេមេគង្គអាស៊ីអាគ្នេយ៍ដីគោកខណ្ឌសែនសុខសព្វនាមវ៉ាក់សាំងច្បាប់ធម្មតាខ្មែរក្រោមព្រាប សុវត្ថិសាសនានៅប្រទេសកម្ពុជាផលប្រយោជន៍នៃរុក្ខជាតិប្រវត្តិសាស្ត្រខ្មែរដំបូងធនាគារអេស៊ីលីដាអេឡិចត្រូម៉ាញ៉េទិចមហោសថជាតកស្រុកព្រះនេត្រព្រះម៉ាក្រូសេដ្ឋកិច្ចភាសាជប៉ុនអាស៊ីអាគ្នេយ៍សត្វឥតឆ្អឹងកងភាសាបាលីល្បែងស្វាដណ្ដើមស្លឹកឈើធ្នាក់ស្រីរាជាទាវ (តួអង្គ)រឿងព្រះសិរិធររឿងចៅអាចម៍សេះរីម គីនសូរ្យវរ្ម័ន​ទី១អរិយធម៌ឡាវអ៊ីនធឺណិតរបាំឆៃយ៉ាំប�’រទេសសាសនាជំនាន់ដើមនៅប្រទេសកម្ពុជារដ្ឋបាលសាធារណៈច្បាប់ល្បើកថ្មីសង្ឃស័ព្ទចំនួនបឋមប្រវត្តិសាស្ត្រវៀតណាមតេមិយជាតកម៉ង់តេរីយើប្រភេទសិលា🡆 More