នីហ្សេរីយ៉ា

ប្រទេសនីហ្សេរីយ៉ា (ភាសាអង់គ្លេស៖ Nigeria) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា (Federal Republic of Nigeria) គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្រ្វិកខាងលិច។ វាត្រូវជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិក។ នីហ្សេរីយ៉ាមានទីតាំងភូមិសាស្ត្រនៅរវាងវាលលំហសាហែលទៅភាគខាងជើង និង ឈូងសមុទ្រគីនេនៅភាគខាងត្បូងក្នុងមហាសមុទ្រអាត្លង់ទិក ដោយគ្របដណ្ដប់លើផ្ទៃដីសរុប ៩២៣,៧៦៩ គីឡូម៉ែត្រការ៉េ និងមានប្រជាជនជាង ២១១ លាននាក់។ នីហ្សេរីយ៉ាមានព្រំដែនជាប់នឹងប្រទេដនីហ្សេនៅភាគខាងជើង ប្រទេសឆាដនៅភាគឦសាន កាមេរូននៅភាគខាងកើត និងបេណាំងនៅភាគខាងលិច។ នីហ្សេរីយ៉ាគឺជា សាធារណរដ្ឋសហព័ន្ធ ដែលមានរដ្ឋចំនួន ៣៦ និងដែនដីរដ្ឋធានីសហព័ន្ធមួយពោលគឺទីក្រុង អាប៊ូសា។ ទីក្រុងធំបំផុតនៅក្នុងប្រទេសនីហ្សេរីយ៉ាគឺទីក្រុងឡាហ្គោសដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗទាំងអស់នៅលើពិភពលោក និងធំបំផុតទីពីរប្រចាំទ្វីបអាហ្វ្រិក។

សាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា
Federal Republic of Nigeria (ភាសាអង់គ្លេស)
Jamhuriyar Taraiyar ta Najeriya (ភាសាហូសា)
Orílẹ̀-èdè Olómìniira Àpapọ̀ Nàìjíríà (ភាសាយ៉ូរូបា)
Ọ̀hàńjíkọ̀ Ọ̀hànézè Naìjíríyà (ភាសាអ៊ីកបូ)
ទង់ជាតិ នីហ្សេរីយ៉ា
ទង់ជាតិ
វរលញ្ឆករនីហ្សេរីយ៉ា
វរលញ្ឆករ
បាវចនា
"Unity and Faith, Peace and Progress"
"សាមគ្គីភាព និងទំនុកចិត្ត, សន្តិភាព និងវឌ្ឍនភាព"
ភ្លេងជាតិ
"Arise, O Compatriots"
ក្រោកឡើង ឱ! ជនរួមជាតិទាំងអស់ ​
ទីតាំងប្រទេសនីហ្សេរីយ៉ា (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសនីហ្សេរីយ៉ា (ក្រហម) នៅលើភូគោល
រដ្ឋធានីអាប៊ូសា
9°4′N 7°29′E / 9.067°N 7.483°E / 9.067; 7.483
ទីក្រុងធំបំផុតឡាហ្គោស
ភាសាផ្លូវការភាសាអង់គ្លេស
ភាសាជាតិ
  • ភាសាហូសា
  • ភាសាអ៊ីកបូ
  • ភាសាយ៉ូរូបា
ភាសា​ដ៏​ទៃ​ទៀតជាង ៥២៥ ភាសា រួមមាន៖
ក្រុមជនជាតិ
(ឆ្នាំ ២០១៨)
  • ៣០% ហូសា
  • ១៥.៥% យ៉ូរូបា
  • ១៥.២% អ៊ីកបូ
  • ៦% ហ្វូឡា
  • ២.៤% ទីវ
  • ២.៤% កានូរី
  • ២.៧% អ៊ីប៊ីប៊ីអូ
  • ២.៨% អ៊ីចោ
  • ២៤.៧% ជនជាតិផ្សេងៗ
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធប្រធានាធិបតីនិយម
- ប្រធានាធិបតី
មូហាំម៉ាឌូ ប៊ូហារី
- អនុប្រធានាធិបតី
យេមី អូស៊ីនបាចូ
- ប្រធានព្រឹទ្ធសភា
អាម៉េដ ឡាវ៉ាន
- ប្រធានសភាតំណាងរាស្រ្ត
ហ្វេមី ក្បាចាប៊ីអាមីឡា
- ប្រធានចៅក្រម
តានកូ មូហាំម៉ាដ
នីតិបញ្ញត្តិរដ្ឋសភា​
ព្រឹទ្ធសភា
- សភាជាន់ទាប
សភាតំណាងរាស្រ្ត
ទទួលឯករាជ្យ 
- សេចក្តីប្រកាស
១ តុលា ១៩៦០
- ប្រកាសជាសហព័ន្ធ
១ តុលា ១៩៦៣
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
២៩ ឧសភា ១៩៩៩
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៩២៣,៧៦៩ គ.ម   (ទី៣២)
- ផ្ទៃទឹក (%)
១.៤
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
២១១,៤០០,៧០៨ (ទី៧)
- ជំរឿន (ឆ្នាំ ២០០៦)
១៤០,៤៣១,៦៩១
- ដង់ស៊ីតេ
២១៨ នាក់/គ.ម   (ទី៤២)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
១.១១៦ ទ្រីលានដុល្លារ (ទី២៥)
- ក្នុងម្នាក់
៥,២៨០ ដុល្លារ (ទី១២៩)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
៥១៤.០៤៩ ពាន់លានដុល្លារ (ទី២៧)
- ក្នុងម្នាក់
២,៤៣២ ដុល្លារ (ទី១៣៧)
ជីនី (២០២០)positive decrease ៣៥.១
មធ្យម
HDI (២០១៩)increase ០.៥៣៩
ទាប · ទី១៦១
រូបិយវត្ថុណៃរ៉ា (₦) (NGN)
ល្វែងម៉ោងUTC+០១:០០ (WAT)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+២៣៤
ដែនកម្រិតខ្ពស់.ng

នីហ្សេរីយ៉ា គឺជាទីលំនៅរបស់រដ្ឋនិងអាណានិគមជនជាតិដើមភាគតិចជាច្រើនចាប់តាំងពីសហសវត្សទី២ មុនគ្រឹស្តសករាជដោយមានអរិយធម៌ន័ក នៅសតវត្សទី១៥ មុនគ្រឹស្តសករាជ ដែលជាការសម្គាល់ការបង្រួបបង្រួមផ្ទៃក្នុងជាលើកដំបូងនៅក្នុងប្រទេស។ រដ្ឋទំនើបមានដើមកំណើតពីអាណានិគមរបស់អង់គ្លេសនៅសតវត្សទី១៩ ដោយយករូបរាងទឹកដីបច្ចុប្បន្នជាមួយនឹងការបញ្ចូលគ្នានៃអាណាព្យាបាលនីហ្សេរីយ៉ាខាងត្បូង និងអាណាព្យាបាលនីហ្សេរីយ៉ាភាគខាងជើង ក្នុងឆ្នាំ១៩១៤។ ជនជាតិអង់គ្លេសបានបង្កើតរចនាសម្ព័ន្ធរដ្ឋបាល និងផ្លូវច្បាប់ ខណៈពេលដែលកំពុងអនុវត្តការគ្រប់គ្រងដោយប្រយោល តាមរយៈការដឹកនាំបែបប្រពៃណីនៅក្នុងតំបន់នីហ្សេរីយ៉ា។ នីហ្សេរីយ៉ាបានក្លាយជាសហព័ន្ធឯករាជ្យជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៦០។ វាបានឆ្លងកាត់សង្រ្គាមស៊ីវិលពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ បន្ទាប់មកដោយការបន្តបន្ទាប់នៃរបបផ្តាច់ការយោធា និងរដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ រហូតដល់សម្រេចបាននូវលទ្ធិប្រជាធិបតេយ្យស្ថិរភាពនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ១៩៩៩។ ការបោះឆ្នោតសកលឆ្នាំ២០១៥ គឺជាលើកទីមួយដែលប្រធានាធិបតីដែលកំពុងកាន់អំណាចនឹងចាញ់ការបោះឆ្នោតឡើងវិញ។

នីហ្សេរីយ៉ា គឺជារដ្ឋពហុជាតិសាសន៍មួយដែលរស់នៅដោយក្រុមជនជាតិភាគតិចជាង២៥០ ដែលនិយាយ៥០០ ភាសាខុសៗគ្នា ដែលទាំងអស់កំណត់អត្តសញ្ញាណជាមួយនឹងវប្បធម៌ចម្រុះ។ ក្រុមជនជាតិភាគតិចធំជាងគេទាំងបីគឺ ហូសានៅភាគខាងជើង យ៉ូរូបានៅភាគខាងលិច និងអ៊ីកបូ នៅភាគខាងកើត រួមជាមួយនឹងជាង៦០% នៃចំនួនប្រជាជនសរុប។ ភាសាផ្លូវការគឺភាសាអង់គ្លេសដែលត្រូវបានជ្រើសរើសដើម្បីជួយសម្រួលដល់ការរួបរួមភាសានៅកម្រិតជាតិ។ រដ្ឋធម្មនុញ្ញរបស់ប្រទេសនីហ្សេរីយ៉ា ធានានូវសេរីភាពខាងសាសនា ហើយវាជាជម្រកសម្រាប់ប្រជាជនម៉ូស្លីម និង គ្រិស្តសាសនាធំជាងគេមួយចំនួនរបស់ពិភពលោកក្នុងពេលដំណាលគ្នា។ នីហ្សេរីយ៉ាត្រូវបានបែងចែកជាពាក់កណ្តាលរវាងអ្នកកាន់សាសនាឥស្លាម ដែលភាគច្រើនរស់នៅភាគខាងជើង និងគ្រិស្តសាសនា ដែលភាគច្រើនរស់នៅភាគខាងត្បូង។ សាសនាជនជាតិដើម ដូចជាជនជាតិដើមរបស់ អ៊ីកបូ និងយ៉ូរូបា គឺស្ថិតនៅក្នុងជនជាតិភាគតិច។

ប្រវត្តិសាស្ត្រ

ភូមិសាស្ត្រ

មើលផងដែរ

ឯកសារយោង

Tags:

នីហ្សេរីយ៉ា ប្រវត្តិសាស្ត្រនីហ្សេរីយ៉ា ភូមិសាស្ត្រនីហ្សេរីយ៉ា មើលផងដែរនីហ្សេរីយ៉ា ឯកសារយោងនីហ្សេរីយ៉ាឆាដនីហ្សេភាសាអង់គ្លេសមហាសមុទ្រអាត្លង់ទិកសាធារណរដ្ឋ

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្វីសអង្គការសហប្រជាជាតិស្រុកព្រៃឈរអាណាចក្រខ្មែរតេឡេក្រាម (កម្មវិធី)ប្រវត្តិរបស់ប្រាក់(History of Money)ស្រុកជ័យសែនប្រព័ន្ធសេដ្ឋកិច្ចស៊ីន ស៊ីសាមុតច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារសាធារណរដ្ឋប្រជាមានិតកម្ពុជាស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋគណៈអភិបាលក្រុង-ស្រុកប៊ីវ ឆៃលាងខ្មែរក្រហមជ័យវរ្ម័នទី៧សង្គមវិទ្យាច្បាប់បទឧក្រិដ្ឋលេខកូដប្រទេសនៅទ្វីបអាស៊ីខេត្តសុរិន្ទខេត្តឧត្ដរមានជ័យស្រុកអង្គរជុំជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌប្រាសាទបន្ទាយក្តីស្រុកត្រពាំងប្រាសាទឥណ្ឌូណេស៊ីបារាំងឆ្កែអូស្ត្រាលីក្រុងពោធិ៍សាត់ជ័យវរ្ម័នទី៤ព្រះគណេសបរមរាជសម្ភារស្រីសុរិយោទ័យកែវ សារ៉ាត់ស្រុកថាឡាបរិវ៉ាត់តំបន់ទេសចរណ៍ឆ្នេរសមុទ្រភូមិសាស្ត្រកម្ពុជាសទ្ធាក្នុងព្រះពុទ្ធសាសនាដើមកំនើតជាតិខ្មែរហ៊្វូណនអរិយសច្ច៤រឿង ភូមិតិរច្ឆានសង្គ្រាមលោកលើកទី២ធម្មរាជាទី២កូសាំងស៊ីនអិល.ជី.ប៊ី.ធីយិន បូរ៉ាន់ទូរស័ព្ទប្រាសាទ អង្គរវត្តរាក្យៈសាទេវីស៊ីហ្គេមរឿងបងថ្លៃនិងប្អូនថ្លៃសង្កាត់ចំការសំរោងហោព្រះកែវទំនាក់ទំនងរូបវិទ្យាសាសនានៅប្រទេសកម្ពុជាកម្ពុជារឿង ពិតរបស់ខ្ញុំ ភាគ២កប្បទន្លេសាបដេស៊ីសង្កាត់សៀមរាបឃុំភ្នំប្រាសាទរបាំខ្មែរលោកុត្តរបដិច្ចសមុប្បាទ១១ប៉ុលពតព្រះព្រហ្មពិធីបញ្ជាប់ពាក្យក្រសួងអប់រំ យុវជន និងកីឡាប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តព្រះយេស៊ូច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនហ៊ុន ម៉ាណែត🡆 More