អំបូរភាសាអូស្ត្រូអាស៊ី

អំបូរភាសាអូស្ត្រូអាស៊ី​ ឬ​ មន-ខ្មែរ គឺជាអំបូរភាសាមួយដ៏ធំនៃអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង។ គេនិយមនិយាយភាសានៅក្នុងអំបូរនេះនៅតាមតំបន់ផ្សេងៗនៃប្រទេសថៃ នេប៉ាល់ បង់ក្លាដែស ភូមា ម៉ាឡេស៊ី ​ឡាវ ឥណ្ឌា​ និងចិនខាងត្បូង ព្រមទាំងទូទាំងប្រទេសកម្ពុជានិងវៀតណាម។​ សរុបមក ភាសានៅក្នុងអំបូរនេះត្រូវបាននិយាយដោយប្រមាណ ១១៧​ លាននាក់​។​​ នៃភាសាទាំងនេះ មាន​តែភាសាខ្មែរ មន និងវៀតណាមដែលមានអក្សរសាស្ត្រពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្នកាល មានតែភាសាខ្មែរនិងវៀតណាមដែលគេប្រើជាភាសាផ្លូវការថ្នាក់ជាតិ។ នៅប្រទេសថៃនិងភូមា ភាសាមនត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាភាសាជនជាតិដើមភាគតិច។ នៅប្រទេសភូមា ភាសាវ៉ាត្រូវជាភាសាផ្លូវការរបស់រដ្ឋវ៉ា។ នៅប្រទេសឥណ្ឌា ភាសាសាន់ថាលីត្រូវបានគេទទួលស្គាល់ថាជាភាសាកំណត់ (scheduled language) ដែលអាចប្រើបានជាផ្លូវការ។ ក្រៅពីនេះ​ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ីសុទ្ធតែជាភាសាដែលត្រូវបាននិយាយដោយជនជាតិដើមភាគតិចនិងមិនមានឋានៈផ្លូវការទេ។

អូស្ត្រូអាស៊ី
មន-ខ្មែរ
ការចែកចាយភូមិសាស្ត្រអាស៊ីអាគ្នេយ៍
អាស៊ីខាងត្បូង
អាស៊ីខាងកើត
ចំណាត់ថ្នាក់ភាសាវិទ្យាអំបូរភាសាចម្បងមួយនៃពិភពលោក
ភាសាដើមប្រូតូ-អូស្ត្រូអាស៊ី
ផ្នែករង
  • អំបូរមុនដា
  • អំបូរខាស៊ី-ប៉ាឡោង
  • អំបូរឃ្មុ
  • ភាសាម៉ាំង
  • អំបូរប៉ាកាន់
  • អំបូរវៀត
  • អំបូរកាទូ
  • អំបូរបាហ្នារ
  • ភាសាខ្មែរ
  • អំបូរព័រ
  • អំបូរមន
  • អំបូរអាស្លី
  • អំបូរនីកូបារ
ISO 639-5aav
Glottologaust1305
អំបូរភាសាអូស្ត្រូអាស៊ី
ភាសាអំបូរអូស្ត្រូអាស៊ី

Ethnologue បានកំណត់ថាមាន ១៦៨ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ី ដែលត្រូវបានបែងចែកជា ១៣ អំបូរ។ ភាសាវិទូជាច្រើនបានសន្និដ្ឋានថាអំបូរភាសានេះជាអំបូរភាសាដើមរបស់អាស៊ីអាគ្នេយ៍ដីគោក រីឯអំបូរភាសាផ្សេងៗទៀត (ដូចអំបូរក្រា-ដៃ ជាដើម) បានចូលមកក្នុងតំបន់នេះនៅពេលក្រោយ។

ឯកសារយោង

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ទេវនិយមសិទ្ធិមនុស្សនិមិត្តសញ្ញាគីមីការប្រើប្រាស់ អ៊ីម៉ែលអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំចក្រភពអង្គរ(៨០២-១២១៨)ខណ្ឌបឹងកេងកងរឿងព្រេងទាក់ទងនិងពិធីបញ្ចូលម្លប់កូនស្រីសាកលវិទ្យាល័យភូមិន្ទភ្នំពេញសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤សមុទ្រទេវតា(ពុទ្ធសាសនា)សារៈប្រយោជន៍នៃទឹកសង្គ្រាមលោកលើកទី១ចលនានៅក្នុងរូបវិទ្យារឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់កងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាវត្តភ្នំដូនពេញបាងកកសង្គ្រាមលោកលើកទី២កាណាដាព្រះសិវៈរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដើមសម័យអង្គរឆ្នាំ ២០២៣ទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣វីគីប្រជុំថូម៉ាសអាគីណាសទ្វីបអឺរ៉ុបអក្សរសិល្ប៍សីលធម៌ការផ្សាយពាណិជ្ជកម្មការអប់រំភ្នំបូកគោនិយមន័យ​សាសនាសង្គ្រាមផ្ទៃក្នុងកម្ពុជាកាសែតភូមិសាស្ត្រហ្វីលីពីនបក្សីចាំក្រុងសុជីវធម៌អង់គ្លេសកោសិកាជីវវិទ្យាស្រុកសៀមរាបស្រុករមាសហែកសោមាប្រាសាទតាព្រហ្មវិធីវិទ្យាសាស្ត្រនយោបាយឡាវព្រះពុទ្ធសាសនាចិត្តសាស្រ្តរចនាបថនៃស្ថាបត្យកម្មខ្មែរបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបរឿងកុលាបប៉ៃលិនវគ្គទី១គោលនយោបាយសារពើពន្ធសង្រ្កាន្ត (ថៃ)តំបន់ទេសចរណ៍នៅកម្ពុជាខែចន្ទគតិ និង សូរិយគតិព្រះស្កន្ទសិល្បៈការ៉េសេដ្ឋកិច្ចកម្ពុជាតៃវ៉ាន់នរោត្តម សុរាម្រិតទន្លេមេគង្គជួន ណាតប្រវត្តិទីស្តីការគណៈរដ្ឋមន្រ្តីប្រទេសនៅអឺរ៉ុបភពសៅរ៍អរិយធម៌អង្គរមីយ៉ាន់ម៉ាISO 3166-1រឿងកូរសមុទ្រទឹកដោះរឿងធនញ្ជ័យទុំទាវប្រតិកម្មគីមីបន្លែផ្លែឈើអាណាចក្រអយុធ្យាសេវាកម្ម🡆 More