ប្រាសាទចៅសាយទេវតា

ប្រាសាទចៅសាយទេវតាស្ថិតនៅខាងត្បូងទល់មុខប្រាសាទធម្មនន្ទ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះនិងប្រាសាទធម្មនន្ទមានរូបរាងប្រហាក់ប្រហែលគ្នា។ ឈ្មោះចៅសាយទេវតាមានប្រភពបញ្ជាក់ច្បាស់លាស់ទេ។ តែបើតាមការសន្និដ្ឋានរបស់អ្នកស្រុក ឈ្មោះនៃប្រាសាទនេះជាឈ្មោះរបស់មេទ័ពម្នាក់ដែលមានស្នាដៃល្អ ក្នុងការធ្វើសឹកសង្រ្គាម ឬ ក៏ឈ្មោះដែលមានស្នាដៃក្នុងការធ្វើអ្វីមួយ។ ឈ្មោះនៃប្រាសាទនេះ អ្នកស្រុកហៅសព្វថ្ងៃនេះថា ចៅសាយៗ មិនមានពាក្យទេវតានៅខាងចុងទេ នេះគឺជាទំលាប់របស់ខ្មែរដែលច្រើនប្រើឈ្មោះខ្លី មិនចូលចិត្តឈ្មោះវែងៗ។ ប្រាសាទនេះមានទំហំបណ្តោយប្រវែង៥០ម៉ែត្រ និងទទឹងប្រវែង៤០ម៉ែត្រ។ ប្រាសាទមានទីតាំងស្ថិតនៅប្រហែល៥០០ម៉ែត្រពីក្លោងទ្វាររាជធានីអង្គរធំខាងត្បូង។ ប្រាសាទនេះ និងប្រាសាទមានទីតាំងក្បែរប្រាសាទធ្មនន្ទ ដែលនៅចំហៀងផ្លូវ និងមានលក្ខណៈស្រដៀងគ្នា តែប្រាសាទចៅសាយទេវតាកសាងមុនប្រាសាទធម្មនន្ទ។ ប្រាសាទនេះស្ថិតលើអក្សត្រង់ ដែលមានបួនគោបុរៈ បណ្ណាល័យ (ហោត្រ័យ)មានចំនួន២ និងប៉មសំខាន់មួយ។ ប្រាសាទបែរមុខទៅទិសខាងកើត ដែលផ្លូវដើមខាងកើតឆ្ពោះទៅកាន់ស្ទឹងសៀមរាប។ ប្រាសាទនេះមានភាពទ្រុឌទ្រោមយ៉ាងខ្លាំងរហូតដល់ឆ្នាំ១៩៦០ នៅពេលគោបុរៈ ឬក្លោងទ្វារខាងលិចបានជុសជុសដោយសាលាបារាំងចុងបូព៌ាប្រទេស និងបន្ទាប់មកត្រូវបានជុសជុលឡើងវិញដោយអ្នកជំនាញប្រទេសចិនបានចប់រួចរាល់នៅឆ្នាំ២០០៩។

ប្រាសាទនចៅសាយទេវតា
ប្រាសាទចៅសាយទេវតា
ឈ្មោះ: ប្រាសាទនចៅសាយទេវតា
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ចុងសតវត្សទី១១
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថខ្មែរ
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

ប្រាសាទចៅសាយទេវតា

ប្រាសាទចៅសាយទេវតាស្ថិតនៅខាងត្បូងទល់មុខប្រាសាទធម្មនន្ទ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះនិងប្រាសាទធម្មនន្ទមានរូបរាងប្រហាក់ប្រហែលគ្នា។ ឈ្មោះចៅសាយទេវតាមានប្រភពបញ្ជាក់ច្បាស់លាស់ទេ។ តែបើតាមការសន្និដ្ឋានរបស់អ្នកស្រុក ឈ្មោះនៃប្រាសាទនេះជាឈ្មោះរបស់មេទ័ពម្នាក់ដែលមានស្នាដៃល្អ ក្នុងការធ្វើសឹកសង្រ្គាម ឬ ក៏ឈ្មោះដែលមានស្នាដៃក្នុងការធ្វើអ្វីមួយ។ ឈ្មោះនៃប្រាសាទនេះ អ្នកស្រុកហៅសព្វថ្ងៃនេះថា ចៅសាយៗ មិនមានពាក្យទេវតានៅខាងចុងទេ នេះគឺជាទំលាប់របស់ខ្មែរដែលច្រើនប្រើឈ្មោះខ្លី មិនចូលចិត្តឈ្មោះវែងៗ។ ប្រាសាទនេះមានទំហំបណ្តោយប្រវែង៥០ម៉ែត្រ និងទទឹងប្រវែង៤០ម៉ែត្រ។ ប្រាសាទមានទីតាំងស្ថិតនៅប្រហែល៥០០ម៉ែត្រពីក្លោងទ្វាររាជធានីអង្គរធំខាងត្បូង។ ប្រាសាទនេះ និងប្រាសាទមានទីតាំងក្បែរប្រាសាទធ្មនន្ទ ដែលនៅចំហៀងផ្លូវ និងមានលក្ខណៈស្រដៀងគ្នា តែប្រាសាទចៅសាយទេវតាកសាងមុនប្រាសាទធម្មនន្ទ។ ប្រាសាទនេះស្ថិតលើអក្សត្រង់ ដែលមានបួនគោបុរៈ បណ្ណាល័យ (ហោត្រ័យ)មានចំនួន២ និងប៉មសំខាន់មួយ។ ប្រាសាទបែរមុខទៅទិសខាងកើត ដែលផ្លូវដើមខាងកើតឆ្ពោះទៅកាន់ស្ទឹងសៀមរាប។ ប្រាសាទនេះមានភាពទ្រុឌទ្រោមយ៉ាងខ្លាំងរហូតដល់ឆ្នាំ១៩៦០ នៅពេលគោបុរៈ ឬក្លោងទ្វារខាងលិចបានជុសជុសដោយសាលាបារាំងចុងបូព៌ាប្រទេស និងបន្ទាប់មកត្រូវបានជុសជុលឡើងវិញដោយអ្នកជំនាញប្រទេសចិនបានចប់រួចរាល់នៅឆ្នាំ២០០៩។

ឯកសារយោង

Tags:

ប្រាសាទធម្មនន្ទព្រហ្មញ្ញសាសនាព្រះបាទសូរ្យវរ្ម័នទី២សាលាបារាំងចុងបូព៌ាប្រទេស

🔥 Trending searches on Wiki ភាសាខ្មែរ:

ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាក្រុងអង្គរទំនាក់ទំនងគោលនយោបាយសេដ្ឋកិច្ចប្រាសាទព្រៃគុកនរោត្តម មុនីនាថ សីហនុខេត្តកណ្ដាលអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសាប្រវត្តិសាស្រ្តភ្នំពេញចក្រភពអាណានិគមបារាំងវចនានុក្រមខ្មែរឆ្នាំ ២០២២អ៊ីតាលីច្បាប់ប្រុសកៅណ្ឌិន្យទី២ឃុំត្រពាំងប្រីយ៍យេនឌ័រគ្រោះថា្នក់ចរាចរណ៍ស្រុកសៀមរាបអរិយធម៍ចិនបុរាណស្រុកអន្លង់វែងធនាគារអេស៊ីលីដាក្រសួងអប់រំ យុវជន និងកីឡារឿងស៊ឹមអ្នកបរឡានសិល្បៈខ្មែរសម័យបុរេអង្គរនិងអង្គរសូរ្យគ្រាសភពណិបទូនសង្ឃស័ព្ទរូបវិទ្យាម៉ាស៊ីនស្វែងរកធ្វិតថឺរបញ្ញាប្រវត្តិសាស្ត្រខ្មែរដំបូងធម្មបទបឹងទន្លេសាបសេដ្ឋកិច្ចវៀតណាមធនាគារកណ្ដាលគណបក្ស​ប្រជាជន​កម្ពុជាបារាំងឥណ្ឌាប្រាសាទភ្នំដាព្រឹទ្ធសភាកម្ពុជាជនជាតិចាម្ប៍ខ្មែរវិទ្យាសាស្ត្រក្រសួងបរិស្ថានស្រុកពញាឮស្រុកក្រចេះគូឡាឡាំពួប្រវត្តិនៃរបបខ្មែរក្រហមប្រវត្តិសាស្ត្រកម្ពុជាខ្មែរក្រោមគុណវិបត្តិនៃការជក់បារីស្រុកវាលវែងច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ថូម៉ាសអាគីណាសការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាស្រុកស្អាងសមុទ្រចិនខាងត្បូងទង់ជាតិអរិយដ្ឋង្គិកមគ្គខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃផ្ការំដួលបុរាណវិទ្យាស្រុកភ្នំស្រុកឧដុង្គការរស់នៅរបស់ខ្មែរបុរេប្រវត្តិការបោះឆ្នោតនៅកម្ពុជាវារៈឡើងស័កហិណ្ឌូសាសនារឿងគ្រូ និង សិស្សខេត្តកែបជួន ណាតបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនប្រវត្តិកុំព្យូទ័ររឿងកូន៤នាក់មិនបំរើឪពុកល្បែងចត្រង្គនួន ជា🡆 More