នូ ហាច

កាលពីកុមារភាពលោកសិក្សានៅសាលាបឋមសិក្សាវត្តកំពង់ព្រះ ដែលមានគ្រូជាព្រះសង្ឃនៅសាលានេះ​ ហើយដែលលោកចេះអានសាស្រ្តាស្លឹករឹតយ៉ាងស្ទាត់ជំនាញ។ ឆ្នាំ១៩៣២ លោកបានប្រលងជាប់ ចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ហើយលោកតស៊ូរៀនសូត្ររហូតបានទទួលសញ្ញាប័ត្រកម្រិតមធ្យមសិក្សា

ការ​សិក្សា​អប់រំ

ប្រវត្តិការងារ

បន្តាប់ពីទទួលបានសញ្ញាបត្រ័នៅវិទ្យាល័យព្រះស៊ីសុវត្តិ លោកនូ​​ ហាច បានចេញទៅបំពេញការងារនៅ ខេត្តសៀមរាប ជាចៅក្រម។

  • ឆ្នាំ១៩៤៧ លោកបានធ្វើការជាអ្នកបោះពុម្ពផ្សាយឱ្យកាសែតកម្ពុជា ក្នុង ក្រសួងព័ត៌មាន
  • ឆ្នាំ១៩៤៨ លោកបានក្លាយជាលេខាផ្ទាល់របស់នាបឪយករដ្ឋមន្រ្តី(យុត្តិវង្ស)។ បន្តាប់មក លោកបានវិលមកធ្វើការឱ្យក្រសួងព័ត៌មានវិញ មានឋានៈជា ប្រធាននាយកដ្ឋាន។
  • ឆ្នាំ១៩៥២ លោកបានផ្លាស់ទៅធ្វើការនៅក្រសួងការបរទេស ជាប្រធានផ្នែកកិច្ចការ នយោបាយ​ការ​បរទេស​(Director en Direction des Affaires Politiques)។ ក្នុងការងារថ្មីនេះលោកត្រូវបានតែងតាំងឱ្យទៅបំពេញបេសកកម្មផ្សេងៗនៅបរទេសដូចជា ទៅប្រទេស​សៀម និង យូហ្គោស្លាវីជាដើម។ ក្រោយមកដោយសារលោកមានស្នាដៃក្នុងការងាររាជរដ្ឋា​​ភិបាលប្រចាំ​នៅប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម និងជាអ្នកតំណាងពិសេសប្រចាំ អង្គការសហប្រជាជាតិផងដែរ។
  • ឆ្នាំ១៩៥២ នាយករដ្ឋមន្រ្តី សម្តេចព្រះនរោត្តមសីហនុ បានតែងតាំងលោកនូ ហាច ជារដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍ ដោយព្រះរាជក្រិត្យលេខ២៥២។
  • ១៧ មករា ឆ្នាំ១៩៥៨ លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ (ទស្សនាវដ្តីអ្នកនិពន្ធខ្មែរ ឆ្នាំទី២ លេខ៣ ខែកុម្ភៈ ឆ្នាំ១៩៩៦ ទំព័រ១៣) (សមាគមអ្នកនិពន្ធខ្មែរកើតឡើងនៅឆ្នាំ ១៩៥៤ ដោយលោករឹម គីន)។

ស្នាដៃ​តែង​និពន្ធ

លោកនូ​ ហាច ត្រូវបានគេទទួលស្គាល់ជាពិសេសក្នុងស្នាដៃរឿងមនោសញ្ចេតនាដែល មានចំណងជើងថាផ្កាស្រពោន។ តែជារួមលោកមានស្នាដៃផ្សេងៗទៀតដូចជារឿងខ្លី កំណាព្យ (លោកសរសេរកំណាព្យជាកាព្យបែបបារាំង)។ល។ ហើយលោកជាអ្នកនិពន្ធ ដែលសរសេរ អោយទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ ទស្សនាវដ្តីនារី ទស្សនាវដ្តីរួមមិត្ត។ល។ ចំណងជើងអត្ថបទនានាដែលប្រមូលបានមាន៖

  1. រឿងផ្កាស្រពោន ឆ្នាំ ១៩៤៧, ១៩៤៨, ១៩៤៩
  2. រឿងមាលាដួងចិត្ត ឆ្នាំ១៩៧២
  3. រឿង ត្រួយជីវិត ឆ្នាំ១៩៧៣
  4. មធុរសជាតិ សិក្សាអត្ថបទ ដកស្រង់ពីទស្សនាវដ្តីនារីលេខ១0 ទំព័រ៣៥៣ ដល់ ៣៥៦ ខែតុលា ឆ្នាំ១៩៥១
  5. រឿងខ្លី កូនក្រក ផ្សាយដោយទស្សនាវដ្តីរួមមិត្តលេខ៨ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៣ ទំព័រ១៥ និង១៦។
  6. ដំណើរចេញទៅប្រទេសបារាំង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារី លេខ១៥ ឆ្នាំ ១៩៥២។
  7. ខ្ទីង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារីលេខ ១១ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទំព័រ៣៩៦។
  8. រឿង នារីជាទីស្នេហា ឆ្នាំ១៩៥៣
  9. លាវ័ណ្យ និង រវិន្ទ ឆ្នាំ១៩៥៣ បោះពុម្ពភាគ១ ឆ្នាំ ១៩៥៥ បោះពុម្ពភាគ២
  10. ​ រឿងខ្លី ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប ដកស្រង់ពីទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ លេខ ១0 ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥២ ទំព័រ២៩ ដល់៣១។
  11. ថូបែក កាព្យបែបបារាំង លោកនូ ហាចដកស្រង់ពីទស្សនាវដ្តីនារីលេខ១៣ ខែមករា ឆ្នាំ ១៩៥២ ទំព័រ១១។

ជីវិត​អាពាហ៍​ពិពាហ៍

លោកនូ ហាច បានរៀបការជាមួយអ្នកស្រីតាន់ រ៉េម និងមានបុត្រចំនួន៨នាក់។ សព្វ ថ្ងៃកូនៗ របស់លោកមួយចំនួនរស់នៅសហរដ្ឋអាមេរិក និងអូស្រ្តាលី។ ចុងក្រោយ ខ្មែរក្រហម បានសំលាប់ លោកប្រហែលនៅឆ្នាំ១៩៧៥។

ឯកសារ​យោង

Tags:

នូ ហាច ការ​សិក្សា​អប់រំនូ ហាច ប្រវត្តិការងារនូ ហាច ស្នាដៃ​តែង​និពន្ធនូ ហាច ជីវិត​អាពាហ៍​ពិពាហ៍នូ ហាច ឯកសារ​យោងនូ ហាចភ្នំពេញវិទ្យាល័យព្រះស៊ីសុវត្ថិ

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រាសាទបាណន់វត្តក្រមសីលធម៌ភ្នំគូលែនឧកញ៉ាហរិហរាល័យនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានរោត្តមបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាយសោធរបុរះព្រែកជីក(ព្រែកយួន)បញ្ញត្តិសទ្ធាក្នុងព្រះពុទ្ធសាសនាសង្រ្គាមលោកលើកទី១ប្រទេសចម្ប៉ាច្បាប់នៃកម្មថៃនិកាយនៃព្រះពុទ្ធសាសនាវិធី​កម្លាយទន្លេបាទីនគរគោកធ្លកសង្គ្រាមលោកលើកទី១គុណនាមស្រុកជាំក្សាន្តផ្នត់គំនិតវត្តភ្នំដូនពេញខេត្តបន្ទាយមានជ័យកេង វ៉ាន់សាក់ឃុំអភិវឌ្ឍន៍(ស្រុកទឹកផុស)បុណ្យឯករាជ្យជាតិកម្ពុជាស្ថានីយ៍បុរេប្រវត្តិខ្មែរស្នេហាប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមធម្មរាជាទី៣កម្មសិទ្ធិបញ្ញាប្រវត្តិភាសាអ៊ីតាលីសារៈប្រយោេជន៍នៃដើមត្នោតកោសិកាជីវវិទ្យាភ្នំកំពង់ត្រាចល្បែងទាញព្រ័ត្រការស្រាវជ្រាវបែបវិទ្យាសាស្ត្រអង្គការពាណិជ្ជកម្មពិភពលោកព្រឹទ្ធសភាកម្ពុជាភាសាជប៉ុនពិធីបុណ្យអុំទូកប្រាសាទភិមានអាកាសរឿងផ្កាស្រពោនល្ខោនបាសាក់ឃុំបឹងត្រាញ់ខាងជើងភាសា និង​អក្សរ​ខ្មែររឿងស័ង្ខសិល្បជ័យលីសា (រ៉េប)ក្រុងអង្គរសារមន្ទីរទួលស្លែងគង្គ ប៊ុនឈឿនរីម គីនការធ្វើពាណិជ្ជកម្មប្រជុំភាសិតថ្មីៗប្រវត្តិរបស់ក្រុងព្រះសីហនុស្រុក ទាំង ១១ នៃខេត្តកណ្តាលស្រុកស្ទឹងត្រង់ឥស្លាមសាសនាក្រុងបានលុងលក្ខណៈសម្បត្តិនៃអ្នកដឹកនាំធម្មនុញ្ញនៃអង្គការសហប្រជាជាតិខេត្តកំពង់ចាមម៉ុងហ្គោលីគណិតវិទ្យាខេត្តតាកែវសង្កាត់តាខ្មៅសហភាពអឺរ៉ុបព្រះបាទជ័យវរ្ម័នទី៧វិគីភីឌាប្រាសាទបាពួនបុណ្យទំព័រដើមវិគីភីឌាភាសាខ្មែរ🡆 More