ឧកញ៉ាសុត្តន្តប្រីជាឥន្ត

ឧកញ៉ា សុត្តន្តប្រីជាឥន្ទ(១៨៥៩-១៩២៤) កំណើតកើតនៅស្រុកទន្លេធំ គឺភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល មាតាឈ្មោះយាយមុំ បិតា​ឈ្មោះ​បពា្ចង​កែ​។ ឧកញ៉ាកើតថ្ងៃចន្ទ ខែអាសាធ ឆ្នាំវក ពុទ្ធសករាជ២៤០៣ ត្រូវនឹង ថ្ងៃទី២២ កក្កដា ឆ្នាំ១៨៥៩។ កាលអាយុ ១០ឆ្នាំនៅវត្តសិក្សាអក្សរខែ្មរ អាយុ​១៥​ឆ្នាំ​ចេញរៀនប្រែព្រះបរិយត្តិ បួសជាសាមនេរ រួចទៅរៀន នឹងលោក​ព្រះអាចារ្យពេជ ស្រុកព្រះត្រពាំង។ អាយុ១៨ឆ្នាំ លោក​បាន​ទៅ​រៀន​នឹង​លោក​គ្រូ​ព្រះពុទ្ធឃោសាចារ្យប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ លុះដល់១៩ ឆ្នាំ លោកក៏បានទៅរៀននឹងលោកគ្រូព្រះអាចារ្យសុខ វត្តកែវ ស្រុកបាត់ដំបង។ ដល់អាយុ២០ ឆ្នាំ លោកឧកញ៉ាបានបួសជាភិក្ខុ នៅវត្តកែវ បាន១វស្សាទើបលាព្រះឧជ្ឈាយាចារ្យទៅរៀន នៅក្រុងបាងកក ស្រុកសៀម។ ក្រោយពីរៀនបាន៧វស្សាក៏វិលមកស្រុកខែ្មរវិញ ក្នុងអំណាចលោកព្រះយ៉ាកថាថន(ញ៉ុញ) នៅវត្តកណ្តាល ស្រុកបាត់ដំបង រួមបាន១០វស្សា ក៏លាសិក្ខាបទសឹកមកមានបុត្រភរិយានៅភូមិជ្វាធំ លោក កថាថន(ឈុំ) ចិញ្ចឹមជាទី ហ្លួង​វិចិត្រ​វោហារ​បាន​តែង​បាន​ប្រែ​បាលី​ជា​សម្រាយ​មានឈ្មោះ៤៤ ឈ្មោះជាសៀវភៅខ្លះ ចារស្លឹករឹតខ្លះ។ លុះអាយុបាន៥៥ឆ្មាំ រាជការក្រុងភ្នំពេញ បាន​អោយ​លោកយកមកតាំងទីជា ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ប្រោសអោយជួយតែងសព្វវចនាធិប្បាយខែ្មរ នៅទីសាលាបាលី។ ក្នុងរវាងអាយុ ៥៥ឆ្នាំ ដល់អាយុ៦៥ឆ្នាំ លោក​បាន​លា​រាជ​ការវិល មកនៅស្រុកបាត់ដំបងវិញ។ លុះនៅថ្ងៃ ១០កើត ខែអស្សុជ ឆ្នាំជូត ឆស័ក លោកធ្លាក់ខ្លួនព្យាធិ ដោយមានរោគក្អក បណ្តា​កូន​ចៅ​រាល់​គ្នា នាំគ្នាប្រតិបត្តិប្រកបថ្នាំ រកគ្រូរក្សាពុំចេះធូរឡើយ លុះដល់ថ្ងៃ អាទិត្យ ១២កើត ខែកត្ដិក ឆ្នាំជូត ឆស័ក ក៏ទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹក គឺថ្ងៃ ៨ វិច្ឆិកា ឆ្នាំ ១៩២៤៕

ជីវប្រវត្តិសង្ខេប

ឧកញ៉ាសុត្តន្តប្រីជាឥន្ត 


ស្នាដៃ

  • គតិលោក (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
  • និរាសនគរវត្ត ពាក្យកាព្យ (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
  • រឿងអំបែងបែក (ជាសាស្ត្រាស្លឹករឹត)
  • បឋមសម្ពោធិ (ជាក្រាំង)
  • លោក នីតិបករណ៍ (ពាក្យកាព្យ)
  • សុភាសិតច្បាប់ស្រី (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
  • ក្បួនមេកាព្យ
  • និងស្នាដៃដទៃច្រើនទៀតបូករួមមាន ៤៤ មុខ។

*ស្នាដៃផ្សេងៗរបស់លោក

ឯកសារពិគ្រោះ

Tags:

ឧកញ៉ាសុត្តន្តប្រីជាឥន្ត ជីវប្រវត្តិសង្ខេបឧកញ៉ាសុត្តន្តប្រីជាឥន្ត ស្នាដៃឧកញ៉ាសុត្តន្តប្រីជាឥន្ត *ស្នាដៃផ្សេងៗរបស់លោកឧកញ៉ាសុត្តន្តប្រីជាឥន្ត ឯកសារពិគ្រោះឧកញ៉ាសុត្តន្តប្រីជាឥន្តក្រុងភ្នំពេញខេត្តកណ្ដាលវត្តឧណ្ណាលោមស្រុកបាត់ដំបងស្រុកមុខកំពូលឧកញ៉ា

🔥 Trending searches on Wiki ភាសាខ្មែរ:

សង្គមរាស្រ្តនិយមការវិត្តន៏របស់មនុស្សលោកឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទសម័យអាណានិគមបារាំងរចនាបថអង្គរវត្តបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាទ្វីបអឺរ៉ុបសេវាសាធារណៈផ្លូវជាតិលេខ៣ (កម្ពុជា)ព្រះពុទ្ធ​២៨​ព្រះអង្គកូរ៉េខាងជើងត្រឹង ងាខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមមេឌាវិគីសម្របសម្រួលល្វែងម៉ោងសកលព្រះយេស៊ូសៀវភៅម៉ាស៊ីនត្រជាក់ការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិខ្សែទឹកមហាសមុទ្រចេនឡាគោលនយោបាយរូបិយវត្ថុកសិកម្មនៅប្រទេសកម្ពុជាសញ្ញាចរាចរណ៍នៃប្រទេសកម្ពុជាទំព័រដើមភូមិសាស្ត្រហែម ចៀវក្រុងកំពតជំងឺអុតស្វាHTMLការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣កៅណ្ឌិន្យជ័យវរ្ម័នម៉ុងហ្គោលីបំណែងចែករដ្ឋបាលនៃកម្ពុជាសារពាង្គកាយនរាយណ៍រាមាសិង្ហបុរីរាជានិយមនៃប្រទេសកម្ពុជាសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រេស៊ីលខណ្ឌឫស្សីកែវរូបិយវត្ថុរឿងកុលាបប៉ៃលិនវិគីភីឌាភាសាខ្មែរព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិក្រុងកំពង់ឆ្នាំងវិធី​កម្លាយអុកពុទ្ធសករាជឧទានសព្ទសាលាភូមិន្ទរដ្ឋបាលប្រវត្តិច្បាប់រក្សាសិទ្ធពិធីចូលម្លប់វត្តភ្នំដូនពេញទន្លេមេគង្គវណ្ណ មូលីវណ្ណមីយ៉ាន់ម៉ាបញ្ជីឈ្មោះធនាគារនៅកម្ពុជាអ៊ីរ៉ាក់រមណីយដ្ឋានខេត្តបាត់ដំបងស្រុកចំការលើវណ្ណដាអាស៊ានព្រះបាទឥសានវរ្ម័នទី១យេនឌ័រស្រុកសាមគ្គីមានជ័យខ្មែរឥស្សរៈមង្គលសូត្រច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ប្រាសាទបាយ័នអភិធម្មបិដកខេត្តព្រះវិហារសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃរាជានិយមកម្ពុជាព្រះសិវៈបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុប🡆 More