សតវត្សទី១៣ ឥន្ទ្រទេវី

ព្រះនាងឥន្ទ្រទេវីទី២ (អានថា:អឹន-ទ្រៈ-ទេ-វី) រជ្ជកាល (ជយវម៌្មទី៧) គេមិនបានដឹងពីកាលបរិច្ឆេទប្រសូត និងចូលទិវង្គតពិតប្រាកដរបស់ព្រះនាងឥន្ទ្រទេវីឡើយ។ ប៉ុន្ដែគេអាចដឹងតាមរយៈការស្រាវជ្រាវប្រវត្ដិសាស្ដ្រថា ព្រះនាងគឺជាព្រះរាជអគ្គមហេសីទី២នៃព្រះបាទជយវម៌្មទី៧ ពីព្រោះព្រះនាងបានទទួលព្រះរាជាភិសេកជាមួយព្រះចៅអធិការរាជ ក្រោយពេលដែលព្រះមហេសីដើមដែលត្រូវជាព្រះរាជកន្និដ្ឋារបស់ព្រះនាង(ជ័យរាជាទេវី)សោយទិវង្គតទៅ។ ព្រះនាងឥន្ទ្រទេវី គឺជាវីរក្សត្រីយ៍ខ្មែរមួយអង្គនាសម័យអង្គរ ដែលមិនត្រឹមតែមានព្រះរូបឆោមលោមពណ៌ល្អឥតមាននរណាផ្ទឹមបានប៉ុណ្ណោះទេ ព្រះអង្គថែមទាំងមានវិជ្ជាសម្បត្ដិខ្ពង់ខ្ពស់ឈ្លាសវៃក្នុងការសិក្សា ហើយនិងចេះដឹងនូវក្បួនច្បាប់ទាំងឡាយយ៉ាងជ្រៅជ្រះទៀតផង។ ដោយមានសេចក្ដីដំណាលនៅក្នុងសិលាចារឹកថា ព្រះនាងឥន្ទ្រទេវី គឺជាក្សត្រីយ៍ខ្មែរដ៏ពូកែលើសលប់ ឥតមាននរណាប្រៀបផ្ទឹមបាននៅសម័យអង្គរ ក្នុងផ្នែកភាសាសំស្ក្រឹតនិងបរមត្ថវិជ្ជា។ សិលាចារឹកដែលគេរកឃើញនៅប្រាសាទវិមានអាកាសនោះ សរសេរជាភាសាសំស្ក្រឹតដោយស្នាមព្រះហស្ថផ្ទាល់របស់ព្រះនាងបញ្ជាក់ថា ព្រះនាងគង់នៅក្នុងអាឝ្រមដែលជាមហាវិទ្យាល័យមួយនាសម័យនោះ ហើយព្រះនាងក៏ល្បីឈ្មោះក្ន្នុងទីនោះដោយសារការងារទាំងឡាយរបស់ព្រះនាងចំពោះនារីភេទ។ គេទាំងឡាយបានគោរពស្រឡាញ់ព្រះនាងទុកដូចជាទេពធីតា ឈ្មោះ សរស្វតី (មហេសីរបស់ព្រះព្រហ្ម) បែងភាគមក។ ព្រះនាងឥន្ទ្រទេវីគឺជាអ្នកអប់រំដ៏ប្រពៃចំពោះព្រះកន្និដ្ឋាដើម្បីកសាងបុគ្គលិកលក្ខណៈសម្បត្ដិ ស័ក្ដិសមជាព្រះរាជអគ្គមហេសីនៃព្រះមហាក្សត្រជាអាទិ៍ព្រះនាងមានចិត្ដជ្រះថ្លា។ នៅក្នុងព្រះពុទ្ធសាសនា និងក្រើនរំលឹកព្រះស្វាមីឱ្យប្រកាន់យកទសពិធរាជធម៌ក្នុងការគ្រប់គ្រងអាណាចក្រនិងប្រជានុរាស្ដ្រជាដើម។ ព្រះនាងឥន្ទ្រទេវីចារឹកទុកនៅក្នុងសិលាចារឹក ដែលគេបានរកឃើញនៅឯប្រាសាទវិមានអាកាសដែរនូវទុក្ខសោកនៃព្រះកន្និដ្ឋារបស់ព្រះនាង នៅពេលដែលព្រះបាទជយវម៌្មទី7ដែលត្រូវជាស្វាមីចេញទៅធ្វើសង្គ្រាមជាមួយពួកចាម្ប៉ា។ ចារឹកនោះពោលថា ព្រះនាងមានទឹកព្រះនេត្រជោរជន់ស្រោចព្រះកាយ ទ្រង់ព្រះកន្សែងសោយសោកដូចនាងសីតារលឹកអាល័យព្រះស្វាមីដែលឃ្លាតព្រាត់ចាកទៅថា ព្រះនាងទ្រង់សុបិនឃើញព្រះភក្ដ្រាព្រះស្វាមី ហើយថាទ្រង់យល់ឃើញនូវសេចក្ដីត្រេកអរផង សេចក្ដីទុក្ខផងថា ព្រះនាងតែងបែរបន់សូមឱ្យព្រះស្វាមីឆាប់បាន យាងត្រឡប់មកវិញថា ព្រះនាងទ្រង់រកឱសថរងាប់នូវសេចក្ដីទុក្ខសោកសង្រេងតាមរយៈព្រះពុទ្ធសាសនា និងការកាន់ក្រឹត្យ។ ព្រះនាងឥន្ទ្រទេវីបានឋិតនៅនែបនិត្យផ្ទាល់ជាមួយព្រះស្វាមី ក្នុងការកសាងក្រុងយឝោធបុរ (ក្រុងអង្គរ) ជាថ្មីឡើងវិញបន្ទាប់ពីក្រុងយឝោធបុរៈនេះត្រូវពួកចាមចូលលុកលុយនៅឆ្នាំ ១១៧៧។ ព្រះនាងបានជួយកិច្ចការព្រះនគរដល់ព្រះមហាក្សត្រ ពិសេសនៅក្នុងវិស័យអប់រំបណ្ដុះបណ្ដាលឱ្យប្រទេសជាតិសម្បូណ៌ទៅដោយ អ្នកប្រាជ្ញរាជបណ្ឌិតសំរាប់ជាការរៀបចំព្រះនគរនាសម័យនោះ ឱ្យបានចំរុងចំរើនភិយ្យោភាព។ ហេតុដូច្នេះហើយ បានជានៅក្នុងរជ្ជកាលព្រះបាទជយវម៌្មទី៨ដែល មានព្រះនាងឥន្ទ្រទេវី ជាព្រះរាជអគ្គមហេសី គេសង្កេតឃើញមាន សាលារៀន រោងព្យាបាលជំងឺជាច្រើន តួយ៉ាងភស្ដុតាងមានប្រាសាទនាគព័ន្ធ ដែលជាមន្ទីរពេទ្យមួយដ៏មហាអស្ចារ្យនាសម័យអង្គរ និងសំណង់ជាប្រយោជន៍សាធារណៈដទៃទៀតជាច្រើនស្អេកស្កះ។ ប្រជារាស្ដ្របានរស់នៅក្នុងសេចក្ដីសុខក្សេមក្សាន្ដចំរើនរុងរឿងក្នុងភាពស្ដុកស្ដម្ភនៃសេដ្ឋកិច្ច និងអរិយធម៌ដ៏ខ្ពង់ខ្ពស់ និងទទួលបាននូវមនុញ្ញផលពីសំណង់សាធារណៈនោះគ្រប់ៗគ្នា។ ព្រះនាងឥន្ទ្រទេវីមានព្រះជន្មរស់នៅតាំងពីសម័យអង្គរ ក៏ប៉ុន្ដែព្រះកិក្ដិនាមរបស់ព្រះនាងនៅតែក្រអូបសុសសាយទល់សម័យបច្ចុប្បន្នហើយនៅក្នុងសម័យសង្គមរាស្ដ្រនិយម វិទ្យាល័យមួយនៅរាជធានីភ្នំពេញ មានកិត្ដិយស ដោយបានប្រសិទ្ធនាមថា “វិទ្យាល័យឥន្ទ្រទេវី” និងជារៀងរាល់ឆ្នាំនាសម័យសង្គមរាស្ដ្រនិយម សមាគមអ្នកនិពន្ធខ្មែរបានបើកការប្រឡងប្រណាំងអក្សរសាស្ដ្រខ្មែរដើម្បីទទួលរង្វាន់ឥន្ទ្រទេវីទៀតផង។

ព្រះនាងឥន្ទ្រទេវី
ព្រះនាងឥន្ទ្រទេវីទី២
សតវត្សទី១៣ ឥន្ទ្រទេវី
បដិមាព្រះនាងឥន្ទ្រទេវីទី២ សិល្បៈបាយ័ន ប្រាសាទព្រះខ័ន .
សតវត្សទី១៣ ឥន្ទ្រទេវី
បដិមាព្រះនាងឥន្ទ្រទេវីទី២ សិល្បៈបាយ័ន ប្រាសាទព្រះខ័ន .
សតវត្សទី១៣ ឥន្ទ្រទេវី
បដិមាព្រះនាងឥន្ទ្រទេវីទី២ សិល្បៈបាយ័ន ប្រាសាទព្រះខ័ន .

ព្រះបាទ​ឥន្ទ្រវម៌្មទី២បាន​ឡើង​គ្រងរាជ្យ​បន្ទាប់​ពី​ព្រះបាទ​ជយវម៌្មទី៨ ក៏ប៉ុន្តែ​គេ​មិន​បាន​ដឹង​ច្បាស់​ទេ ថា​តើ​បុត្រ​អង្គ​ណា​មួយ​បាន​ឡើង​សោយរាជ្យ​ស្នង​ពី​ព្រះអង្គ​ទេ ដោយសារ​ត្បិត​ព្រះអង្គ​មាន​ព្រះរាជ​បុត្រ​ច្រើន។ គេ​គ្រាន់​តែ​សង្ស័យ​ថា ព្រះរាជា​អង្គ​នេះ​ប្រហែល​ជា​ព្រះរាជ​បុត្រ​របស់​ព្រះនាង​ឥន្ទ្រទេវីទី២។ បើផ្អែកលើសិលាចារឹកមួយចំនួនបានបញ្ជាក់ថាក្រោយពីវិទ្យានន្ទន៍វាយបានវិជយ វិទ្យានន្ទន៍បានអោយអនុជថ្លៃនៃជយវម៌្មទី៨ សោយរាជ្យនៅទីនោះ ដែលមាននាមថាអិន អនុជអង្គនេះគឺជាប្អូនប្រុសរបស់ជយរាជទេវី ដូច្នេះព្រះនាងមានបងប្អូនបីនាក់។

កំណត់

មុនដោយ
ព្រះនាងជយរាជទេវី
ព្រះអគ្គមហេសី១ នៃវ្រះបាទជយវម៌្មទី៧.
ព្រះអគ្គមហេសីសម័យមហានគរ តដោយ
ព្រះអគ្គមហេសី(មិនស្គាល់ឈ្មោះ)
ព្រះអគ្គមហេសីនំ នៃវ្រះបាទឥន្ទ្រវម៌្មទី២

កំណត់

មើលផងដែរ

ឯកសារយោង

Tags:

សតវត្សទី១៣ ឥន្ទ្រទេវី កំណត់សតវត្សទី១៣ ឥន្ទ្រទេវី កំណត់សតវត្សទី១៣ ឥន្ទ្រទេវី មើលផងដែរសតវត្សទី១៣ ឥន្ទ្រទេវី ឯកសារយោងសតវត្សទី១៣ ឥន្ទ្រទេវីចាម្ប៉ាជយរាជទេវីជ័យវរ្ម័នទី៧ទសពិធរាជធម៌បរមត្ថវិជ្ជាប្រាសាទនាគព័ន្ធពុទ្ធសាសនាព្រះនាងសរស្វតីព្រះព្រហ្មភ្នំពេញរាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូសម័យអង្គរសិលាចារឹកសំស្ក្រឹតអាណាចក្រ

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រមូល​ភាសិត​ខ្មែរ​រឿងមនុស្សលោភប្រព័ន្ធសេដ្ឋកិច្ចវត្តត្រឡែងកែងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាប្រជាធិបតេយ្យខណ្ឌដូនពេញដើមត្នោតអារ៉ាប៊ីសាអ៊ូឌីតសិង្ហបុរីវត្តប្រាសាទថ្មដុះឧស្សាហកម្មបក្សកុម្មុយនីស្តកម្ពុជាពិធីបុណ្យបច្ច័យបួនប្រវត្តិសាស្ត្រកម្ពុជាខណ្ឌពោធិ៍សែនជ័យព្រះរាជសម្ភារប្រាសាទតាព្រហ្ម (ខេត្តតាកែវ)ជនជាតិខ្មែររាំវង់រាជវង្សហានគ្រីស្តុប កូឡុំយសោធរបុរះស្រុកក្រគរមង្គលសូត្រពហូទេវាប្រាសាទនាគព័ន្ធវណ្ណយុត្តិសង្រ្កាន្ត (ថៃ)ភ្នំឧដុង្គសករាជខេត្តកំពង់ចាមឥន្ទ្រទេវី (សតវត្សទី១៣)គួច ម៉េងលីស្រុកសម្បូរមណ្ឌាទេវីប្រទេសឥណ្ឌាផលិតផលក្នុងស្រុកសរុបបុណ្យកឋិនក្រុងប៉ោយប៉ែតព្រះបរមរាជវាំងកម្ពុជាព្រះត្រៃបិដក ភាសាខ្មែររឿង ពិតរបស់ខ្ញុំ ភាគ២រឿងធនញ្ជ័យខណ្ឌចំការមនអ៊ីតាលីនិមិត្តសញ្ញាគីមីស្រុកបរសេដ្ឋពុទ្ធជ័យមង្គលសម័យឧដុង្គរស់ សេរីសុទ្ធាស័ក (ហោរាសាស្ត្រ)ហែម ចៀវកុម៉ែរាជ (រឿងនិទាន)ខេត្តព្រះសីហនុទ្វីបអឺរ៉ុបចេនឡាទឹកលិចរបបកម្ពុជាប្រជាធិបតេយ្យប្រាសាទបាគងសម្លៀកបំពាក់ប្រពៃណីខ្មែរខ្មែរក្រហមរឿងភ្នំប្រុសភ្នំស្រីមហោទរាទេវីភ្នំពេញស្រីសុរិយោទ័យបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាតំបន់ទេសចរណ៍នៅកម្ពុជារឿង ដើមកំណើតក្រុងភ្នំពេញរមណីយដ្ឋានភ្នំសន្ទូចល្បុក្កតោអប្សរាទេសចរណ៍ក្រុងប៉ៃលិន​ចិនស្រុកព្រៃកប្បាសសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកម្ពុជាក្រោមអាណាព្យាបាលបារាំង🡆 More