ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរ

ការមកដល់​នៃ​ជនជាតិ​អម្បូរ​ចិន​ក្នុង​ ភូមិភាគ​ឥណ្ឌូចិន​គឺជា​បញ្ហា​ថ្មីថ្មោង ។ ដូច្នេះ​ខុសពី​ពូក​អន្តោប្រវេសន៍ ជនជាតិខ្មែរ​បានកើត​លើ​ទឹកដី​របស់​ខ្លួនឯង​ផ្ទាល់ ។ ក្នុងន័យ ​នេះហើយ​ដែល​លោក ហ្សក សឺដែស្ត បាន​សរសេរ​ក្នុង​ឆ្នាំ ១៩៤៩ ថា គេ​អាច កត់សំគាល់​សារៈសំខាន់​នៃ​សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​របស់​ប្រទេស​ឥណ្ឌា​ ដោយ​គ្រាន់តែពិនិត្យសើរៗដូចនេះ “បើ​មើល​តាម​លក្ខណៈ​នៃ​រូបរាងកាយ​អ្នកស្រែ​ចំការ​ខ្មែរ​មិនមាន​លក្ខណៈ​ខុសពី ​ជនជាតិ​ព្នង ឬ​សម្រែ​ឡើយ ។ ព្នង​ក៏​ដូច​ម៉​យ​នៅ​អាណ្ណា​ម​ដែរ ដែល​ស្ថិតក្នុង​ស្ថាន​ភាពជា​កុលសម្ព័ន្ធ ។ ពួកគេ​ដោះស្រាយ​រាល់​បញ្ហា​វិវាទ​តាមបែប​ប្រពៃណី​ដោយ​ទន្ទេញ​មាត់ ឬ​ចងចាំ ។ ខាង​សាសនា ពួកគេ​គ្រាន់​តែមាន​ជំនឿ​ជី​វច​ល​និយម​គ្រោត គ្រាត​ដែលមានលក្ខណៈខុសៗគ្នា​ពី​កុលសម្ព័ន្ធ​មួយ​ទៅ​កុល​ស​ម្ព័​ន​មួយទៀត ។ លោកធាតុ​វិទ្យា (ទស្សនៈ​ស្តីពី​ពិភពលោក) របស់​ពួក​ខ្សត់ ខ្សោយ​ពុំមាន​តូ​អក្សរ​សម្រាប់​កត់ត្រា​ភាសា​ទេ” ។ ចំនែកឯ ​ជនជាតិខ្មែរ​វិញ សូម្បីតែ​មនុស្ស​មិន​ជឿនលឿន​ក្តី ក៏​ស្ថិតក្នុង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​រឹងមាំ​ដែរ ។ ខ្មែរ​មាន​តុលាការ​សម្រាប់​កាត់ក្តី​ដោយ​ក្រឹត្យក្រម​ជា​លក្ខណៈ​ លាយលក្ខណ៍អក្សរ ។ ខ្មែរ​ប្រតិបត្តិ​ដោយ​ជ្រះថ្លា​ជាទីបំផុត​នូវ​សាសនា​មួយ​ដែលមាន​ទ្រឹ​ស្តី្គ ​គម្ពីរ​ក្បួនខ្នាត​ជា​ភាសា​ពិសិដ្ឋ (បាលី) គណៈសង្ឃ​ដែល​ផ្តល់​ចំពោះ​គេ​ក្នុងពេល​ជាមួយគ្នា​នោះ​នូវ​ទស្សនៈទាន​ស្តីពី​ លោក និង​បរលោក ព្រមទាំង​ទស្សនៈទាន​ត្រឹមត្រូវ​ដែលជា​ទស្សនៈទាន​ប្រតិបត្តិ​ដោយ​ពាក់កណ្តាល​ នៃ​មនុស្សជាតិ​អាស៊ី ។ ជាទី​បញ្ចប់ ខ្មែរ​មាន​ប្រព័ន្ធ​អក្សរ​ដែល​អនុញ្ញាត​ឱ្យគេ​ឈោង​ទៅ​ចាប់​វិស័យ​អក្ស​ សាស្ត្រ​ដ៏​ទូលំទូលាយ​មួយដោយ​ធ្វើ​ឱ្យគេ​ទាក់ទង​គ្នា​បាន​ពី​ចំងាយ ។ ទាំងអស់នេះ​ខ្មែរ​បាន​ខ្ចី​ពី​ប្រទេស​ឥណ្ឌា ហើយ​ដើម្បី​សង្ខេប​ការ​កត់សំគាល់​ខាងលើ​តាម​រូបមន្ត​មួយ​គ្រោតគ្រាត​បន្តិច គេ​អាច​និយាយបានថា ខ្មែរ​ជា​ព្នង​ទទួល​ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា ។ ដូចនេះ វា​ជា​រឿង​សំខាន់​សំរាប់​យើង​ដើម្បី​កត់សំគាល់ថា មរតក​វប្បធម៌​ឥណ្ឌា​ដែល ដូនតា​ខ្មែរ​បានទទួលត្រង់ៗតែម្តង​ពី​ប្រទេស​ឥណ្ឌា​តាមរយៈ​ការជួញដូរ​ទំនិញ ។ ក៏ប៉ុន្តែ​អ្វីដែល​សំខាន់ជាងនេះទៅទៀត គឺ​ដើម្បី​ទទួលបាន​នូវ​វប្បធម៌​ឥណ្ឌា សង្គម​ខ្មែរ​ស្ថិតក្នុង​ស្ថានភាព​មួយ​ដែលមាន​លក្ខណៈ​សមសួន​រឹងប៉ឹង និង​មាន​ចីរភាព ពោលគឺ​មានការ​អភិវឌ្ឍ​ពេញលេញ​គ្រប់​វិស័យ​ទៅហើយ​ដែរ ។ បើ​និយាយ​ម្យ៉ាងទៀត ជនជាតិខ្មែរ​មាន​សមត្ថភាព និង​ការទទួលខុសត្រូវ​ជាក់​លាក់ ។ យ៉ាងណា មិញ វប្បធម៌​ឥណ្ឌា​ដែល​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ខ្មែរ​ទូទៅ​នោះ ក៏​សមស្រប​នឹង​សេចក្តីត្រូវការ និង​គំនិត​ខ្មែរ​ដែរ ។ ដូច្នេះ តទៅ​នេះ​យើង​សូម​លើកយក​បញ្ហា​មួយចំនួន​មក​អធិប្បាយ​ដោយ​សង្ខេប​សម្រាប់​ រំលឹក​ដល់​អតីតកាល ហើយ​ធ្វើការ​ពិចារណា​រួម ទោះបី​បញ្ហា​ទាំងនោះ​មិនបាន​វិភាគ​ស៊ីជម្រៅ​នៅទីនេះ​ក៏ដោយ ព្រោះ​យើង​បានធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​រួចមកហើយ​ក្នុង​សៀវភៅ “ការបង្កើត​រដ្ឋ​ខ្មែរ” កាលពី​ឆ្នាំ ២០០៥ ។ ពឹង ​ផ្អែកលើ​វឌ្ឍនភាព​នៃ​វប្បធម៌​ចុង​យុគ​សំរឹទ្ធ និង​ដែក ដែលជា​សម័យកាល​មួយ​មានការ​ជឿនលឿន​ខាង​បច្ចេកទេស និង​បញ្ញា ញាណ យើង​អាច​និយាយបានថា មុន​ការផ្សព្វផ្សាយ​វប្បធម៌​អចិន្ត្រៃយ៍​ឥណ្ឌា​ពីស.វ​ទី ១ ដល់ទី ៧ ដែល​បាន​នាំមក​នូវ​ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ព្រមទាំង​របៀប​គ្រប់គ្រង សហគមន៍​ខ្មែរ-មន ឬ​ខ្មែរ​ដើម​មានការ​រីកចំរើន​ជា​វិជ្ជមាន​រួចមកហើយ ។ ដូច​ភាព​សម្បូរ បែប និង​ការរីកចម្រើន​នៃ​សមិទ្ធផលនា​សម័យ​បុរេប្រវត្តិសាស្ត្រ​ដែល​ឆ្លុះបញ្ចាំង ​តាម​បច្ចេកទេស​សាងសង់ (ផ្ទះ​ខ្ពស់​ពី​ដី ធ្វើ​អំពី​ឈើ ប្រក់​ស្លឹក និងភូមិ​មូល) កសិកម្ម ការ​ផ្សាំង​សត្វ សិល្បៈ ( សូន​រូប និង​គំនូរ​តាម​ជញ្ជាំង​ភ្នំ ) ឧស្សាហកម្ម និង​លោហធាតុ -ល- បានបង្ហាញ​ជា​ភស្តុតាង​ស្រាប់ ។ យើង​ត្រូវ​ សង្កត់ធ្ងន់​លើ​បញ្ហា​នេះ នៅទីនេះ​ជាថ្មី​ម្តងទៀត អ្នកស្រាវជ្រាវ ឬ​សរសេរ​ប្រវត្តិសាស្ត្រ​ខ្មែរ គ្រាន់តែ​និយាយ​ដល់​ឥណ្ឌូ​រូបនីយកម្ម​តែ​ម្យ៉ាង​ប៉ុណ្ណោះ ហើយ​បែរ​ទៅជា​ស្ងាត់ស្ងៀម​មិន​និយាយ​ដល់​វប្បធម៌​នា​សម័យមុន និង​មិនបាន​ខិតខំ​ស្វែងយល់​អំពី​ហេតុ ការណ៍​ចម្បង​ដែលជា​គ្រឹះ​មូលដ្ឋាន​នៃ​វប្បធម៌​ខ្មែរ តាមពិត​ពួកគេមានការ​ខ្វះខាត​ខាង​ទិន្នន័យ​ទាក់ទិន​នឹង​បុរេប្រវត្តិសាស្ត្រ​ យ៉ាងដំណំ ។ ចំពោះ​យើង ការស្វែងយល់​អំពី​ប្ញ​ស​កែវ​នៃ​វប្បធម៌​ឥណ្ឌា ជា​កត្តា​មួយ​សំខាន់​ចាំបាច់​ដើម្បី​ធ្វើឱ្យ​យើង​យល់ថា ហេតុដូចម្តេច​បានជា​ខ្មែរ​ដើម​បានទទួល​ចរន្ត​វប្បធម៌​ឥណ្ឌា​យ៉ាង​ងាយស្រួល​ ដោយ​គ្មាន​ប្រតិកម្ម ។ ជាបឋម​សូម​ជំរាប​ថា ការដែល​អនុភាព និង​ឥទ្ធិពល​ដ៍​ខ្លាំងក្លា​របស់​ឥណ្ឌា​បាន​ផ្សព្វផ្សាយ​យ៉ាង​ ងាយស្រួលគ្រប់ទិសទី​ដោយបាន​ក្លាយទៅជា​កម្លាំង​ស្ថាបនា​មួយ​យ៉ាង​ធំធេង បណ្តាលមកពីភាពស្រដៀងគ្នា​រវាង​ទស្សនវិជ្ជា មនោគមន៍​សាសនា និង​ចិត្តគំនិត​រវាង​ខ្មែរ និង​ឥណ្ឌា​ដែរ ។ បើ​សំអាង​លើ​វត្ថុតាង​មកពី​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ នា​ចុង​សម័យ​លោហធាតុ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ពោលគឺ​មុន​ការ បង្កើត​រដ្ឋ​ភ្នំ និង មន យើង​សង្កេតឃើញ​មាន​វត្ត​មាននៃ​ទីប្រជុំជន​ដ៏​រឹងមាំ និង​យ៉ាង​កុះករ​រួចមកហើយ ទីប្រជុំជន​ទាំងនោះ​ដែលជា​មណ្ឌល ​សេដ្ឋកិច្ច​នយោបាយ និង​សាសនា ​ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា ក្រុង ដែល​ស្ថិត​ជាពិសេស​តាម​តំបន់​វាលទំនាប​ដូចជា​នៅតាម​ដង​ទន្លេមេគង្គ ចៅ​ប្រា​យ៉ា និង​ជ្រលង​នគររាជ​សីមា​រវាង​ដង​ទន្លេ​ស្រែ​មូល (សេ​មូ​ន ជា​ពាក្យ​សៀម) និង ជីរ (ឈី​រ បើ​ហៅ​តាម​សៀម) ។ សូមជម្រាបថា ទីប្រជុំជន​ទាំងនោះ មុន​ឥណ្ឌូ​រូបនីយកម្ម​ដូចជា​ម្តុំ​ភ្នំពេញ (វត្ត​ជើងឯក) សំរោង​សែន អង្គរបុរី បាន​ឈៀង បាន​ណា​ឌិ អ៊ូ​ថង (នៅ​ថៃ) វត្ត​ភូ (លាវ) អូ​រកែវ (កម្ពុជា​ក្រោម) -ល- ដែល​លទ្ធផល​ជា​វិជ្ជមាន គឺ​ការបង្កើត​រដ្ឋ​ត្រូវបាន​ត្រួតត្រា​គ្រប់គ្រង​ដោយ​មេកន្ទ្រាញធំ។ ក្នុង​បរិបទ​នយោបាយ​នេះហើយ យើង​អាច​លើក​ជា​ឧទាហរណ៍​ប្រវត្តិ​របស់​កោះ​គោកធ្លក​ដឹកនាំ​ដោយ​នាង​លីវយី​ ដែលជា​ទេវ​កថា​បែប​ខ្មែរ​ដើម្បី​បង្ហាញ​នូវ​ប្រព័ន្ធ​ដឹកនាំ​ខ្មែរ​នាគ្រា​ ដំបូង ។ នៅទីនេះ​យើង​ចង់​និយាយថា របប​រាជាធិបតេយ្យ​ខ្មែរ គឺជា​លទ្ធផល​នៃ​សាសនា និង​សេដ្ឋកិច្ច​នៃ​សង្គម​ខ្មែរ-មន ពី​លក្ខណៈ​ជា​សហគមន៍​ទៅជា​ប្រទេស ឬ​ព្រះរាជាណាចក្រ​កម្ពុជា ។ ពី​មេកន្ទ្រាញ​ដែលជា​មេទ័ព​ទៅជា​ស្តេច ឬ​ព្រះមហាក្សត្រ ហើយពី​ជំនឿ​បែប​ជី​វច​ល​និយម​ដែលមាន​ជាអាទិ៍​ដូចជា​ការគោរព​ថ្ម (ដូចជា​ថ្មដុះ​ជាដើម) ឬ​ភ្នំ​ខ្មែរ​បាន​ប្រារព្ធ​លទ្ធិ​សិវ​និយម​ដែលមាន​ជំនឿ​ស្រដៀង​គ្នា​ដោយ​ គ្មានអ្វី​រារាំង​សូម្បីតែ ​បន្តិចបន្តួច ។ ស្ថានភាព​នេះ គឺជា​ស្ថានភាព​ពិត ។ ដូចជា​គ្រាន់តែ​រយៈពេល​ខ្លី​ល្មម​ប៉ុណ្ណោះ ប្រមាណ​ជា ២-៣ ស.វ ហេដ្ឋារចនាសម្ព័ន្ធ​ឥណ្ឌា​បាន​ជំរុញ ទីប្រជុំជន ឬ​ក្រុង​ឱ្យ​ប្រែ​ក្លាយទៅជា​អាណាចក្រ ឬ​រដ្ឋតូចៗស្ទើរតែ​គ្រប់ទិសទី​ក្នុង​ចក្រភព​ភ្នំ ។ ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយទៀត ការ​ផ្តុំ​បង្រួបបង្រួម​ជាតិខ្មែរ ក៏​ត្រូវបាន​អនុវត្ត​ដូច​អ្វីដែល​កំណត់ហេតុ​ចិន​បាន​ពិពណ៌នា​ដោយ​ប្រយោល ។ អ្វីដែល​ទើប​ពោល​បង្ហាញ​ឱ្យដឹងថា ក្នុង​រយៈកាល​នេះ​ដែល​ត្រូវបាន​បន្ត​រហូតដល់​ចុង​ស.វ​ទី ៦ ដើម ស.វ​ទី ៧ ក្រោម​ការដឹកនាំ​របស់​ស្តេច​សឹក​ដ៏​ខ្លាំងពូកែ​ជាច្រើន​អង្គ​មុន​ ការបង្ក្រាប​រាល់​ការបះបោរ​ប្រឆាំងនឹង​អំណាចកណ្តាល​រហូតដល់​ការបង្កើត​ ប្រទេស​កម្ពុជា​ដោយ​ច្របាច់​ចូលគ្នា​នូវ​ចេនឡា​ទឹក និង​ចេនឡា​គោក ។ សរុបសេចក្តី ​មក គឺ​ភាពស្រដៀងគ្នា​នៃ​មនោគមន៍​សាសនា និង​វប្បធម៌​រវាង​ខ្មែរ និង​ឥណ្ឌា​ជា​ហេតុផល​ដែលនាំឱ្យ​ជាតិខ្មែរ​ទាញ យក​ផលប្រយោជន៍​យ៉ាង​ឆាប់រហ័ស​ពី​ប្រទេស​ឥណ្ឌា​ដើម្បី​ស្ថាបនា​សំណង់​វប្បធម៌ និង​សំភារៈ​របស់​ខ្លូន ។

ឯកសារ​យោង

Tags:

ហ្សក សឺដែស្ត

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្ពានគីហ្សូណារដ្ឋបាលសាធារណៈរឿងកុលាបប៉ៃលិនអង្គការសហប្រជាជាតិប្រពលវប្បកម្មបញ្ជីរាយនាម កោះនៅកម្ពុជាខេត្តក្រចេះព្រះវិស្ណុប្រព័ន្ធសេដ្ឋកិច្ចសិល្បៈជំងឺលើសឈាមតេជោយ៉តកម្មបថ១០តួនាទីអ្នកប្រវត្តិសាស្ត្ររបាំត្រុដិធម្មនុញ្ញនៃអង្គការសហប្រជាជាតិរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​រុក្ខជាតិភាសាខ្មែរសង្គមវិទ្យាពុទ្ធសាសនា​ដូច​ម្តេចសុភាសិត​ខ្មែរទិវាពលកម្មអន្ដរជាតិរឿងអាសំគមបាញ់លលកមហាជនកជាតកគណបក្ស​ប្រជាជន​កម្ពុជាបុណ្យភ្ជុំបិណ្ឌក្រុងអង្គរជំងឺអេដស៍ប្រវត្តិសាស្ត្រលាវបណ្ណាល័យធនាគារពិភពលោកសង្គ្រាមត្រជាក់ល្បែងគ្របមាន់ចិនខេត្តប៉ៃលិនសម័យកាលចតុមុខដែនអគ្គីសនីជ័យវរ្ម័នទី៧ខ្មែរសម័យមហានគរអាស៊ានខេត្តស្ទឹងត្រែងព្រហ្មវិហារធម៌សង្គមរាស្រ្តនិយមចេនឡាដីគោកប្រវត្តិប្រាសាទព្រះវិហារទំនាក់ទំនងកម្ពុជា-ចិនសាសនានៅប្រទេសកម្ពុជាហ៊ុន សែននីតិរដ្ឋចេនឡាកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាប្រាសាទភ្នំបាសិទ្ធសារៈប្រយោជន៍នៃទឹករស់ សេរីសុទ្ធាអំពើហិង្សាអាប្រាហាម លីនខូនភ្នំគូលែនខណ្ឌព្រែកព្នៅប្រាសាទប្រែរូបច្បាប់ធម្មតាមង្គល៣៨ប្រការពិធីបុណ្យឯករាជ្យជាតិកម្ពុជាសហគមន៍អតិផរណាអស្សាមិករណ៏គោលនយោបាយរូបិយវត្ថុសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនភ្នំភ្លើងនំបញ្ចុករាជានិយមនៃប្រទេសកម្ពុជាវចនានុក្រមខ្មែរនរោត្ដម សីហនុរដ្ឋសភាកម្ពុជាល្បែងលាក់កន្សែងព្រហ្មញ្ញ សាសនា🡆 More