នមស្ការព្រះពុទ្ធរតនៈ

ធម៌វន្ទនា

ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា

ថ្វាយគ្រឿងសក្ការ
នមស្ការពុទ្ធរតន
នមស្ការធម្មរតន
នមស្ការសង្ឃរតន
ថ្វាយបង្គំព្រះសារីរិកធាតុ

សូមបុណ្យកងកុសល
សុភមង្គលកថា
ធម៌ផ្សាយមេត្តា
ខមាបនគាថា
អាកាសដ្ឋា

ធម៌រំឭកគុណ
ជយបរិត្តគាថា
សម្ពុទ្ធេ
ព្រះបារមី១០
បត្តិទានគាថា

អញ្ជើញពពួកទេវតា
ទេវតាបកាសនគាថា
ពុទ្ធជ័យមង្គល
ឥមិនាបុញ្ញកម្មេ
អារធនាព្រះសង្ឃ
(ចម្រើនព្រះបរិត្ត)
មង្គលសូត្រពហូទេវា

នមស្ការព្រះពុទ្ធរតនៈ

          នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
          នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
          នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

ប្រែៈ រីកិរិយានមស្ការ ថ្វាយបង្គំ នៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹង

នូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណា ប្រដៅព្រះអង្គឡើយ ។

          យោ សន្និសិន្នោ វរពោធិមូលេ មារំ សសេនំ មហតឹ វិជេយ្យោ
          សម្ពោធិមាគច្ឆិ អនន្តញ្ញាណោ លោកុត្តមោ តំ បនមាមិ ពុទ្ធំ

ប្រែៈ ព្រះសម្មាសម្ពុទ្ធអង្គឯណា ទ្រង់គង់ចម្រើននូវ ព្រះអនាបានស្សតិកម្មដ្ឋានលើរតនបល្ល័ង្ក ក្រោមម្លប់ពោធិព្រឹក្សដ៏ប្រសើរ

បានផ្ចាញ់នូវមារាធិរាជ ព្រមទាំងសេនាដ៏ច្រើន ហើយទ្រង់ត្រាស់ដឹងនូវ សម្មាសម្ពោធិញ្ញាណ មានប្រាជ្ញារកទីបំផុតគ្មាន ព្រះអង្គប្រសើរ

ជាងសត្វលោក ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធអង្គនោះ ដោយគោរព ។ (ក្រាបថ្វាយបង្គំម្តង)

          យេ ច ពុទ្ធា អតីតា ច យេ ច ពុទ្ធា អនាគតា
          បច្ចុប្បន្នា ច យេ ពុទ្ធា អហំ វន្ទាមិ សព្វទា

ប្រែៈ ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធ និព្វានកន្លងទៅហើយក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា

ដែលបានត្រាស់ជាព្រះពុទ្ធក្នុងកាលខាងមុខក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធក្នុងភទ្រក័ល្បនេះក្តី

ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ គ្រប់កាលទាំងពួង ។ (ក្រាបថ្វាយបង្គំម្តង)

          ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតា លោកវិទូ
          អនុត្តរោ បុរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ

ប្រែៈ ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវ ពោលគឺកិលេស ព្រមទាំងវាសនា គឺកាយបយោគ និងវចីបយោគ

ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្កត្រាស់ដឹងនូវ ញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណា ប្រដៅព្រះអង្គឡើយ

ទ្រង់ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ ដោយវិជ្ជា៣និងវិជ្ជា៨ និងចរណៈ១៥

ទ្រង់ព្រះនាមថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ យាងទៅកាន់សុន្ទរស្ថាន គឺអមតមហានិព្វាន

ទ្រង់ព្រះនាមថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក

ទ្រង់ព្រះនាមថា អនុត្តរោ ព្រោះព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្កលណាមួយស្មើគ្មាន

ទ្រង់ព្រះនាមថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាន នូវបុរសដែលមានឧបនិស្ស័យ គួរនឹងទូន្មានបាន

ទ្រង់ព្រះនាមថា សត្ថា ទេវមនុស្សានំ ព្រោះព្រះអង្គជាសាស្តាចារ្យ នៃទេវតានិងមនុស្សទាំងឡាយ

ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ហើយញ៉ាំងអ្នកដទៃឲ្យត្រាស់ដឹងផង

ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមានដំណើរទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺថាព្រះអង្គមិនត្រឡប់កើតទៀតឡើយ ។

          នត្ថិ មេ សរណំ អញ្ញំ ពុទ្ធោ មេ សរណំ វរំ
          ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ

ប្រែៈ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ មានតែព្រះពុទ្ធជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើរ របស់ខ្ញុំព្រះករុណា

សូមសិរីសួស្តីជយមង្គល ចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យ សច្ចៈនេះ ។

          ឧត្តមង្គេន វន្ទេហំ បាទបំសុំ វរុត្តមំ ពុទ្ធេ យោ
          ខលិតោ ទោសោ ពុទ្ធោ ខមតុ តំ មមំ

ប្រែៈ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ នូវល្អងធូលីព្រះបាទ នៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរខ្ពង់ខ្ពស់ ដោយអវយវៈដ៏ឧត្តមគឺត្បូង ទោសឯណាដែល

ខ្ញុំព្រះករុណា ធ្វើឲ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះពុទ្ធជាម្ចាស់ សូមព្រះពុទ្ធជាម្ចាស់អត់នូវទោសនោះ ដល់ខ្ញុំព្រះករុណា ។ (ក្រាបថ្វាយបង្គំម្តង)

    (គិហិបតិបត្តិពិសេស)

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

យិន បូរ៉ាន់ធម្មរាជាទី២រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាទិកតុកខេត្តស្វាយរៀងអរិយដ្ឋង្គិកមគ្គប្រវត្តិនៃរបបខ្មែរក្រហមហ្វីលីពីនស្រុកសូទ្រនិគមសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចរុក្ខជាតិទង់ជាតិកម្ពុជាភាសាបាលីសំស្ក្រឹតស្រុកស្ទឹងត្រង់បទកាកគតិមណ្ឌាទេវីរឿងផ្កាស្រពោនអង្គដួងឆ្នាំ ២០២៤ដើមកំនើតជាតិខ្មែរប្រព័ន្ធព្រះអាទិត្យស៊ីហ្គេមព្រះត្រៃបិដក ភាសាខ្មែរធម៌ផ្សាយមេត្តាបញ្ចក្ខន្ធឃុំសំឡូតសាលាភូមិន្ទរដ្ឋបាលជ័យវរ្ម័នទី២គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្រីលង្កាស្រុកចំការលើស្រូវភ្នំប្រុសភ្នំស្រីស្រុកសំឡូតសាធារណរដ្ឋប្រជាមានិតកម្ពុជាអ៊ីតាលីខែគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហ៊ុន ម៉ាណែតចន្ទគតិភ្នំតាម៉ៅវិស្វកម្មគ្រោងឆ្អឹងមនុស្សប្រាសាទតាព្រហ្ម (ខេត្តតាកែវ)កប្បស្រុកត្រពាំងប្រាសាទពិធីបុណ្យព្រះរាជសម្ភារលន់ ណុនហ៊្វូណនរាជវង្សហានបំណែងចែករដ្ឋបាលនៃកម្ពុជាគ្រីស្តុប កូឡុំឃុំមានជ័យ (ស្រុកសំឡូត)សាសនានៅប្រទេសកម្ពុជាស្រុកថាឡាបរិវ៉ាត់កោះស្តេចរាំវង់រឿង ពិតរបស់ខ្ញុំ ភាគ២សមភាព​រាត្រីអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំខេមរៈ សិរីមន្តទំនៀមទំលាប់ខ្មែរសិក្ខាបទ៥ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣បរមរាជសម្ភារស្រីសុរិយោទ័យភ្នំឧដុង្គប្រព័ន្ធសេដ្ឋកិច្ចពិធីក្រុងពាលីសម័យសង្គមរាស្ដ្រនិយមខេត្តបន្ទាយមានជ័យគុណវិបត្តិនៃការជក់បារីបញ្ជីរាយប្រទេសតាមចំនួនប្រជាជនបុណ្យវិសាខបូជា🡆 More