អំបូរភាសាអូស្ត្រូអាស៊ី

អំបូរភាសាអូស្ត្រូអាស៊ី​ ឬ​ មន-ខ្មែរ គឺជាអំបូរភាសាមួយដ៏ធំនៃអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង។ គេនិយមនិយាយភាសានៅក្នុងអំបូរនេះនៅតាមតំបន់ផ្សេងៗនៃប្រទេសថៃ នេប៉ាល់ បង់ក្លាដែស ភូមា ម៉ាឡេស៊ី ​ឡាវ ឥណ្ឌា​ និងចិនខាងត្បូង ព្រមទាំងទូទាំងប្រទេសកម្ពុជានិងវៀតណាម។​ សរុបមក ភាសានៅក្នុងអំបូរនេះត្រូវបាននិយាយដោយប្រមាណ ១១៧​ លាននាក់​។​​ នៃភាសាទាំងនេះ មាន​តែភាសាខ្មែរ មន និងវៀតណាមដែលមានអក្សរសាស្ត្រពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្នកាល មានតែភាសាខ្មែរនិងវៀតណាមដែលគេប្រើជាភាសាផ្លូវការថ្នាក់ជាតិ។ នៅប្រទេសថៃនិងភូមា ភាសាមនត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាភាសាជនជាតិដើមភាគតិច។ នៅប្រទេសភូមា ភាសាវ៉ាត្រូវជាភាសាផ្លូវការរបស់រដ្ឋវ៉ា។ នៅប្រទេសឥណ្ឌា ភាសាសាន់ថាលីត្រូវបានគេទទួលស្គាល់ថាជាភាសាកំណត់ (scheduled language) ដែលអាចប្រើបានជាផ្លូវការ។ ក្រៅពីនេះ​ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ីសុទ្ធតែជាភាសាដែលត្រូវបាននិយាយដោយជនជាតិដើមភាគតិចនិងមិនមានឋានៈផ្លូវការទេ។

អូស្ត្រូអាស៊ី
មន-ខ្មែរ
ការចែកចាយភូមិសាស្ត្រអាស៊ីអាគ្នេយ៍
អាស៊ីខាងត្បូង
អាស៊ីខាងកើត
ចំណាត់ថ្នាក់ភាសាវិទ្យាអំបូរភាសាចម្បងមួយនៃពិភពលោក
ភាសាដើមប្រូតូ-អូស្ត្រូអាស៊ី
ផ្នែករង
  • អំបូរមុនដា
  • អំបូរខាស៊ី-ប៉ាឡោង
  • អំបូរឃ្មុ
  • ភាសាម៉ាំង
  • អំបូរប៉ាកាន់
  • អំបូរវៀត
  • អំបូរកាទូ
  • អំបូរបាហ្នារ
  • ភាសាខ្មែរ
  • អំបូរព័រ
  • អំបូរមន
  • អំបូរអាស្លី
  • អំបូរនីកូបារ
ISO 639-5aav
Glottologaust1305
អំបូរភាសាអូស្ត្រូអាស៊ី
ភាសាអំបូរអូស្ត្រូអាស៊ី

Ethnologue បានកំណត់ថាមាន ១៦៨ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ី ដែលត្រូវបានបែងចែកជា ១៣ អំបូរ។ ភាសាវិទូជាច្រើនបានសន្និដ្ឋានថាអំបូរភាសានេះជាអំបូរភាសាដើមរបស់អាស៊ីអាគ្នេយ៍ដីគោក រីឯអំបូរភាសាផ្សេងៗទៀត (ដូចអំបូរក្រា-ដៃ ជាដើម) បានចូលមកក្នុងតំបន់នេះនៅពេលក្រោយ។

ឯកសារយោង

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

កម្ពុជាប្រជាធិបតេយ្យប្រវត្តិសាស្ត្រខ្មែរដំបូងវប្បធម៌កម្ពុជាប្រវត្តិដើមនៃទេសចរណ៍រឿងថៅកែចិត្តចោរសីល១០ក្រុងបាត់ដំបងជ័យវរ្ម័នទី២ជួន ណាតស្រុកអូរជ្រៅរឿងមាយាស្ត្រីខេត្តកំពង់ស្ពឺល្ខោនបាសាក់ទម្លាប់គមនាគមន៍កម្ពុជាឃុំសុចិត្រវិគីភីឌាទង់ព្រះពុទ្ធសាសនាគំនិតរាជានិយមនៃប្រទេសកម្ពុជាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជីវប្រត្តរបស់សូក្រាតប្រាសាទប្រែរូបរឿងសូផាតព្រះវិស្ណុរុស្ស៊ីឡាំផូស៊ីតច្បាប់ធម្មតារូបិយវត្ថុខេត្តព្រះវិហារសីល ៥និកាយនៃព្រះពុទ្ធសាសនាវត្តភ្នំដូនពេញបំណែងចែករដ្ឋបាលនៃកម្ពុជាល្បែងចាប់កូនខ្លែងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកីឡាអាសុីអាគ្នេយ៍ ២០២៣អំពើហិង្សាសម័យឧដុង្គភូមិសាស្ត្រកម្ពុជាព្រះសិវៈលទ្ធិ វេទនិយមរឿង ពិតរបស់ខ្ញុំ ភាគ២ប្រវត្តិនៃរបបខ្មែរក្រហមសូរ្យវរ្ម័នទី២សទ្ធាក្នុងព្រះពុទ្ធសាសនាកំណើនសេដ្ឋកិច្ចយសោធរបុរះទុំទាវរោគគ្រុនចាញ់រមណីយដ្ឋានភ្នំបូកគោជួរភ្នំដងរែកសម័យកាលចតុមុខខេត្តមណ្ឌលគិរីប្រទេសចម្ប៉ាសេដ្ឋកិច្ចកម្ពុជាប្រាសាទភិមានអាកាសស្វីសបញ្ចក្ខន្ធត្រីកោណការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការភពអង្គារស្រុកភ្នំក្រវាញរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្រសួងមហាផ្ទៃភ្នំតាម៉ៅប្រជាធិបតេយ្យកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំន័រវែសត្រឹង ងារឿងមហាភារតយុទ្ធភ្នំបូកគោលក្ខណៈសម្បត្តិនៃអ្នកដឹកនាំប្លូក🡆 More