អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា

មិត្ត​អ្នក​អាន​ជាទី​មេត្រី​! ឡេឌីស៍(Ladies: ស្ត្រីៗ)​សូម​លើក​យក​មក​ ជំរាប​ជូន ​នូវ​ប្រភេទ​អាហារ​ដ៏​ ឆ្ងាញ់​ពិសា ​មាន​១០​ប្រភេទ ប្រកប​ដោយ​សុខភាព​ ខ្ពស់​បំផុត ដោយ​សារ​តែ ​ប្រភេទ​មុខ​អាហារ​នីមួយ​ៗ​ យ៉ាង​ហោច​ណាស់​ ក៏​មាន​លក្ខណៈ​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ ​បី​ចំណុច​ផង​ដែរ ក្នុង​ចំណុច​ដ៏​សំខាន់​ ប្រកប​ទៅ​ដោយ​គុណភាព ​ដូច​ខាង​ក្រោម​នេះ​៖ ជា​ប្រភព​អាហារ​ ដ៏​ប្រសើរនិង​មាន​គុណ​ប្រយោជ ព្រោះ​មាន​រសជាតិ​សរសៃ​ សំបូរ​ទៅ​ដោយ​ជីវជាតិ វីតាមីន ខនិជ​(ជាតិ​រ៉ែ) ​រួម​ជា​មួយ​នឹង​សមាសធាតុ​ បំប៉ន​ផ្សេង​ៗ​ទៀត​ផង​ដែរ។ ជា​ប្រភេទ​អាហារ ​ដែល​មាន​កំរិត ​សមាសភាគ​ជាតិ​បំប៉ន​(Phytonutrients) និង​សារ​ធាតុ​អុកស៊ីតកម្ម (អុកស៊ីដង់) យ៉ាង​ខ្ពស់​ មាន​ដូច​ជា​ប្រភេទ​វីតាមីន​ A និង E រួម​ទាំង​ វីតាមីន​បេតាការ៉ូទីន។ អាច​ជួយ​កាត់​បន្ថយ​បាន​ ចំពោះ​ករណី​មាន​ជំងឺ​ ពាក់​ព័ន្ធ​នឹង​បេះដូង​ ព្រម​ទាំង​ករណី​ ទាក់​ទិន​ទៅ​នឹង​ បញ្ហា​សុខភាព​ ផ្សេង​ៗ​ទៀត ។ មាន​កំរិត​ដង់ស៊ីតេ​កាឡូរី​ទាប​ បាន​សេចក្ដី​ថា បើ​ទោះ​បី​ជា​អ្នក​ទទួល​ទាន​ក្នុង​បរិមាណ​ច្រើន​ តាម​ចំណង់​ចំណូល​ចិត្ត​ក្ដី ក៏​មិន​បាន​បង្កើន​កាឡូរី​ ខ្លាំង​ពេក​នោះ​ដែរ ។ ជា​ប្រភេទ​អាហារ​ ដែល​មាន​ផ្សំ​ជា​ស្រេច​ នូវ​អ្វី​ដែល​ជា​តំរូវ​ការ​ របស់​រូប​កាយ​មនុស្ស​ ពិសេស​គឺ​សុខភាព ។ ជា​បន្ត​ទៀត​នោះ ​ឡេឌីស៍​សូម​លើក​យក​មក​ អធិប្បាយ​ជូន​អំពី​អាហារ​ ទាំង​១០ប្រភេទ​នោះ ដោយ​សូម​ជំរាប​ជូន​ តាម​លំដាប់​លំដោយ​ មាន​ដូច​តទៅ​៖

ផ្លែ​ប៉ោម (Apple)

ហេតុ​អ្វី​ទើប​បាន​ជា​ ចាំបាច់​បរិភោគ​ ផ្លែ​ប៉ោម​? ផ្លែ​ប៉ោម​ជា ប្រភេទ​អាហារ ​ដែល​សំបូរ​ទៅ​ដោយ ​ប្រភព Pectin ជា​ជាតិ​សរសៃ ​ងាយ​នឹង​រលាយ ​ហើយ​ដែល​អាច​កាត់​បន្ថយ​បាន ​នូវ​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ូលក្នុង​ឈាម ​ក៏​ដូច​ជា​ ជួយ​កំហិត​ជាតិ​ស្ករ​ក្នុង​ឈាម ផង​ដែរ ។ ផ្លែ​ប៉ោម​ស្រស់​ក៏​ជា​ប្រភព ​ដ៏​ប្រសើរ​នៃ​វីតាមីន​សេ ដែល​ជា​សារធាតុ​អុកស៊ីដង់ ​ជួយ​ការពារ​ កោសិកា​នៃ​រូប​កាយ ឲ្យ​បាន​ចៀស​ផុត​ពី​ សេចក្ដី​វិនាស​អន្តរាយ ។ វីតាមីន​C ក៏​នឹង​ជួយ​ភ្ជាប់​ ជាលិកា​កូឡាហ្សេន ​ជួយ​ធ្វើ​ឲ្យ ​សរសៃ​ឈាម​តូច​ៗ​ ក្នុង​រូប​កាយ​របស់​មនុស្ស​ ប្រកប​ដោយ​សុខភាព រួម​ជា​មួយ​នឹង​ ការ​បង្ក​លក្ខណៈ​ធ្វើ​ឲ្យ​រូប​កាយ​ ងាយ​ស្រូប​យក​ជាតិ​ដែក ​និង​ជាតិ​Folate ។

គ្រាប់​ផ្លែ​អាល់ម៉ុន ឬ អាម៉ង់ ()

ហេតុ​អ្វី​ទើប​បាន​ជា ​ត្រូវ​បរិភោគ​គ្រាប់​ផ្លែ​អាល់ម៉ុន​? គ្រាប់​ផ្លែ​ដែល​មាន រសជាតិ​ឈ្ងុយ​ឆ្ងាញ់​នេះ សំបូរ​ទៅ​ដោយ​រសជាតិ និង​ជីវជាតិ ជាតិ​សរសៃ ​រីបូផ្លាវីន ម៉ាញ៉េស្យូម ជាតិ​ដែក និង​កាល់ស្យូម ។ ផ្លែ​ Almond សំបូរ​ទៅ​ដោយ ជាតិ​កាល់ស្យូម​លើស​ពី​ផ្លែ​ឈើ​ដទៃ​ទៀត គឺ​មាន​ជាតិ​កាល់ស្យូម ​ដល់​ទៅ​៧០​មីលីក្រាម​ឯ​ណោះ ​ក្នុង​ផ្លែ​ Almond នេះ​ ស្មើ​ត្រឹម​២៣​គ្រាប់ ។ ការ​បរិភោគ​ផ្លែ​ឈើ​នេះ​ ជួយ​ពង្រឹង​រូប​កាយ​របស់​អ្នក ដោយ​បង្កើត​វីតាមីន​ E ដល់​ទៅ​ពាក់​កណ្ដាល​ឯណោះ ។ ដូច​គ្នា​នឹង​ប្រភេទ គ្រាប់​ផ្លែ​ឈើ​ឯ​ទៀត ផង​ដែរ​ ផ្លែ Almond ជា​ផ្លែ​ឈើ​មាន​ប្រភព​ប្រូតេអ៊ីន ហើយ​មាន​ ផល​ប្រយោជយ៉ាង​ខ្លាំង ​ចំពោះ​សុខភាព​បេះដូង ។ ភាគ​ច្រើន​នៃ​ជាតិ​ខ្លាញ់ ដែល​មាន​នៅ​ក្នុង​ផ្លែ​ Almond នោះ​ ជា​ប្រភេទ​ប្រេងឬ​ខ្លាញ់​ដ៏​ល្អ ដែល​ធានា​បាន​ នូវ​គុណភាព​សុខភាព ជួយ​កំចាត់​ចោលបាន​ នូវ​បរិមាណ​យ៉ាង​ច្រើន​ នៃ​ជាតិ​ខ្លាញ់ ​(កូឡេស្តេរ៉ូល:cholesterol)​ ដែល​មាន​នៅ​ក្នុង​ឈាម ។

ផ្លែ Blueberry

ហេតុ​អ្វី​បាន​ជា​ ត្រូវ​បរិភោគ​ផ្លែ​ Blueberry ? ផ្លែ​ឈើ​ប្រភេទ​នេះ​ ជា​ប្រភព​សំបូរ​ទៅ​ដោយ​ សារ​ជាតិ​បំប៉ន​បំផុត ហើយ​លើស​ពី​នេះ​ទៅ​ទៀត ជា​ប្រភេទ​អាហារ​អាច​ជួយ​ទប់​ស្កាត់​បាន ​អាការៈ​ឈឺ​ចាប់​ប្រព័ន្ធ​ទឹក​មូត្រ ​បាន​ទៀត​ផង ។ ផ្លែ​ Blueberry នេះ​អាច​ជួយ​ធ្វើ​ឲ្យ​ មាន​ការ​ចង​ចាំ​បាន​មួយ​រយៈ​ពេល ព្រម​ទាំង​ជួយ​បំប៉ន​ដល់​សុខភាព​ ចំពោះ​មនុស្ស​ចាស់​ជរា ។ ក៏​ជា​ប្រភេទ​ផ្លែ​ឈើ​ ដែល​ជួយ​កាត់​បន្ថយ​បាន​ទាំង​កាឡូរី​ ជា​ប្រភព​ នៃ​ជាតិ​សរសៃ​និង​វីតាមីន​ C ។ ទឹក​Blueberry ត្រឹម​១​ពែង​ ស្រស់​ៗ ​មាន​ផ្ទុក​៨៣​កាឡូរី​ ជាតិ​សរសៃ​៣,៥​ក្រាម និង​វីតាមីន​C ១៤​មីលីក្រាម ។

បន្លែ ផ្កាស្ពៃបៃតង (Broccoli)

អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា 

ហេតុ​អ្វី​ទើប​បាន​ជា​ ត្រូវ​បរិភោគ​បន្លែ​ Broccoli ? ជា​ប្រភេទ​បន្លែ​ ដែល​មាន​ប្រភព ​នៃ​សារធាតុ​កាល់ស្យូម ប៉ូតាស្យូម flolate និង​ ជាតិ​សរសៃ​ ។ បន្លែ​ Broccoli សំបូរ​ទៅ​ ដោយ​សារជាតិ​បំប៉ន ហើយ​អាច​ជួយ​ទប់​ស្កាត់​បាន ​រាល់​ជំងឺ​ឆ្លង​សួរ​ពូជ ក្នុង​នោះ​មាន​ទាំង​ជំងឺ​ ពាក់​ព័ន្ធ​នឹង​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​មហារីក​បាន​ មួយ​ចំនួន​ទៀត​ផង ។ បន្លែ​ Broccoli ជា​ប្រភព​សំបូរ​ ទៅ​ដោយ​ជីវជាតិ វីតាមីន ​A និង ​C សារធាតុ​អុកស៊ីតកម្ម​ ដែល​ជួយ​ការពារ ​កោសិការូបកាយ​មនុស្ស ទប់​ស្កាត់​បាន​ រាល់​ក្ដី​អន្តរាយ​ទាំង​ពួង ។

សណ្ដែក​ក្រហម

ហេតុ​អ្វី​បាន​ជា​ ត្រូវ​បរិភោគ​សណ្ដែក​ក្រហម​? បើ​និយាយ​អំពី​ គ្រាប់​សណ្ដែក​ក្រហម​វិញ មាន​ដល់​ទៅ​ ពីរ​ប្រភេទ​នោះ​គឺ​៖ សណ្ដែក​ក្រហម​គ្រាប់​តូច​ៗ និង​សណ្ដែក​ក្រហម​ក្រមៅ ។ ជា​ប្រភេទ​អាហារ​ សំបូរ​ទៅ​ដោយ​ដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ជាតិ​ទង់​ដែង ជាតិ​Thiamin ។ សណ្ដែក​ក្រហម​ ក៏​មាន​លក្ខណៈ​ពិសេស​ផ្សេង​ទៀត ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ កាត់​បន្ថយ​ទាំង​កាឡូរី សំបូរ​ដោយ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ ។ សណ្ដែក​ក្រហម​មាន ​ប្រសិទ្ធិ​ភាព​ដ៏​ប្រសើរ​បំផុត ​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ករណី ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​មហារីក និង​ការ​ឆ្លង​ជំងឺ​សួរ​ពូជ ។

ត្រី​សូម៉ុង Salmon

ហេតុ​អ្វី​ទើប​បាន​ជា ​ត្រូវ​បរិភោគ​ត្រី​សូម៉ុង​? ត្រី​សូម៉ុង​នេះ​ជា​ប្រភព ​ដ៏​ល្អ​អស្ចារ្យ​បំផុត​សំបូរ​ដោយ ​អាស៊ីដ​ខ្លាញ់​ Omega-3 ។ Omega-3 ក៏​អាច​ជួយ​ការពារ ​មិន​ឲ្យ​បេះដូង​ដើរ​ខុស​សង្វាក់ ដែល​ជា​មូលដ្ឋានអាច​បណ្ដាល​ឲ្យ​ មនុស្ស​បាត់​បង់​ជីវិត​បាន ព្រោះ​តែ​បញ្ហា​គាំង​បេះដូង ។ លើស​ពី​នេះ​ទៅ​ទៀត នេះ​ជា​ប្រភេទ​អាហារ ដែល​ជួយ​ធ្វើ​ឲ្យ ​គ្រាប់​ឈាម​ដំណើរ​ការ​បាន​ល្អ ជួយ​កាត់​បន្ថយ​បាន ​រាល់​ការ​ប្រឈម​មុខ​ទៅ​នឹង​ករណី ស្ទះ​ដាច់​សរសៃ​ឈាម​ ក្នុង​ខួរ​ក្បាល ។ ក្រៅ​ពី​នេះ​វិញ អាហារ​ត្រី​សូម៉ុង​សំបូរ​ដោយ​ អាស៊ីដ ​Omega-3 ដែល​ជួយ​បន្សុទ្ធ​ជាតិ​ខ្លាញ់ កូឡេស្តេរ៉ូល និង​ជា​ប្រភព​ដ៏​សំខាន់​ នៃ​ប្រូតេអ៊ីន​ទៀត​ផង ។

ស្ពៃ​អេពីណា Spinach

ហេតុ​អ្វី​ទើប​បាន​ ជា​ត្រូវ​បរិភោគ​ស្ពៃ​អេពីណា​? ស្ពៃ​អេពីណា​មាន​ កំរិត​វីតាមីន​ A និង C ព្រម​ទាំង ​Folate ដ៏​ខ្ពស់​។ វា​ក៏​ជា​ប្រភព​ដ៏​ល្អ ​នៃ​សារ​ជាតិ Riboflawin វីតាមីន B6 កាល់ស្យូម ដែក និង​ម៉ាញ៉េស្យូម​។ ស្ពៃ​អេពីណា ជា​ប្រភេទ​បន្លែ​ ដែល​ជួយ​ពង្រឹង ​ប្រព័ន្ធ​ការពារ​រូប​កាយ ព្រម​ជា​មួយ​ការ​ជួយ ​ធ្វើ​ឲ្យ​សក់​ និង​ស្បែក​របស់​អ្នក​ ឲ្យ​កាន់​តែ​មាន​សុខភាព​ល្អ ​ថែម​ទៀត ។

ដំឡូង​ជ្វា

ហេតុ​អ្វី​បាន​ជា​ ត្រូវ​បរិភោគ​ដំឡូង​ជ្វា​? ដំឡូង​ជ្វា​ដែល ​មាន​ពណ៌​លឿង​ ដូច​ជាពណ៌​ទឹក​ក្រូច ជា​ប្រភេទ​អាហារ​សំបូរដោយ ​សារ​ជាតិ​បំលែង​ឲ្យ​ទៅ​ជា ​វីតាមីន​A នៅ​ក្នុង​រូប​កាយ​ របស់​អ្នក​។ អាហារ​ប្រភេទ​នេះ ក៏​ជួយ​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ កាន់​តែ​វែង ហើយ​ជួយ​កាត់​បន្ថយ​បាន ​នូវ​រាល់​ការ​ប្រឈម​មុខ ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន ។ ដំឡូង​ជ្វា​ជា​អាហារ​ ដ៏​ប្រសើរ​ដែល​ជា​ប្រភព​ នៃ​ជាតិ​សរសៃ Vitamin B6 Vitamin C និងVitamin E ហ្វូឡាត និង​ប៉ូតាស្យូម​។ ដូច​គ្នា​នឹង​ប្រភេទ​អាហារ​ទាំង​ឡាយ​ផង​ទៀត​នោះ ដំឡូង​ជ្វា​មិន​មាន​ជាតិ​ខ្លាញ់ ហើយ​មាន​បរិមាណ​កាឡូរី​ដ៏​តិច​តួច ។ ដំឡូង​ជ្វា​មួយ​មើម​ មាន​ត្រឹម​តែ​៥៤​កាឡូរី​ តែ​ប៉ុណ្ណោះ ។

ទឹក​បន្លែ (Vegetable juice)

ហេតុ​អ្វី​ទើប​បាន​ជា ​បរិភោគ​ទឹក​បន្លែ​គាប​? ទឹក​បន្លែ​សំបូរ​ដោយ ​វីតាមីន ខនិជ​(ជាតិ​រ៉ែ) ព្រម​ទាំង​ ជាតិ​បំប៉ន​ច្រើន​មុខ​ទៀត នៅ​ក្នុង​ប្រភព​ដើម ​នៃ​បន្លែ​ទាំង​អស់​។ ការ​បរិភោគ​ទឹក​បន្លែ​ ជា​មធ្យោបាយ​មួយ​យ៉ាង​ ងាយ​ស្រួល​សំរាប់​តំណម​អាហារ ​របស់​អ្នក​។ បើ​និយាយ​អំពី​ ទឹក​ផ្លែ​ប៉េងប៉ោះ និង​ប្រភេទ​ទឹក​បន្លែ​គាប​ជា​ច្រើន​មុខ​ផ្សេង​ទៀត​នោះ ជា​ប្រភព​ដ៏​ប្រសើរ​ នៃ​ជាតិ​Lycopene ជា​ប្រភព​ប្រឆាំង​ នឹង​អុកស៊ីដង់ ដែល​អាច​ជួយ​កាត់​បន្ថយ​បាន ​អាការៈ​គាំង​បេះដូង ជំងឺ​មហារីក​ប្រូស្តាត រួម​និងជំងឺ​មហារីក​ ផ្សេង​ៗ​ទៀត ។ ប្រភេទ​បន្លែ​ដទៃ​ទៀត រួម​ជា​មួយ​នឹង​ផ្លែ​ប៉េងប៉ោះ មាន​កំរិត​សូដ្យូម​ដ៏​ខ្ពស់ ហើយ​អាច​ធ្វើ​ឲ្យ​សារធាតុ​នេះ​ប្រែ​ប្រួល​ទៅ​តាម ​សេចក្ដី​ត្រូវ​ការ​ នៃ​រូបរាង​កាយ ។

បណ្ដូល​គ្រាប់​ស្រូវ​សាលី

ហេតុ​អ្វី​ទើប​បាន​ជា​ ត្រូវ​បរិភោគ​បណ្ដូល​ គ្រាប់​ស្រូវ​សាលី​? បណ្ដូល​នេះ​ហើយ​ដែល​នឹង ​ធ្វើ​ឲ្យ​ដុះ​ពន្លក ប្រៀប​បាន​នឹង​សណ្ដែក​បណ្ដុះ ដែល​ដុះ​ចេញ​ពី​គ្រាប់​សណ្ដែក​បាយ​នោះ​ ផង​ដែរ​។ បណ្ដូល​គ្រាប់​ធញ្ញជាតិ​ស្រូវ​សាលី​នេះ​ សំបូរ​ដោយ​ប្រភព ​នៃ​សារធាតុ​បំប៉ន រួម​មាន​៖ Niacin Thiamin Riboflavin វីតាមីន​ E Folate ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ដែក ស័ង្កសី និង​ប៉ាហាំង ។ បញ្ចូល​គ្រាប់​ស្រូវ​ភោគ​សាលី​នេះ ​ក៏សំបូរ​ដោយ​ប្រូតេអ៊ីន​ ជា​ពិសេស​ជាតិ​លីពីត​ ថែម​ទៀត​ផង ​៕

ឯកសារពិគ្រោះ

អំពី​ស្ត្រី[តំណភ្ជាប់ខូច]

Tags:

អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា ផ្លែ​ប៉ោម (Apple)អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា គ្រាប់​ផ្លែ​អាល់ម៉ុន ឬ អាម៉ង់ ()អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា ផ្លែ Blueberryអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា បន្លែ ផ្កាស្ពៃបៃតង (Broccoli)អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា សណ្ដែក​ក្រហមអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា ត្រី​សូម៉ុង Salmonអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា ស្ពៃ​អេពីណា Spinachអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា ដំឡូង​ជ្វាអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា ទឹក​បន្លែ (Vegetable juice)អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា បណ្ដូល​គ្រាប់​ស្រូវ​សាលីអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា ឯកសារពិគ្រោះអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសាសុខភាព​

🔥 Trending searches on Wiki ភាសាខ្មែរ:

សំណើប្រវត្តិសាស្ត្រភូមាភ្នំសុពណ៌កាលីភ្នំឧដុង្គតៃវ៉ាន់ប្រដាប់រំលាយអាហារនរោត្តម សុរាម្រិតកសិកម្មការប្រើប្រាស់ អ៊ីម៉ែលព្រះបាទស្រីរាជាប្រជាសាស្ត្រនៃកម្ពុជាតារាងខួបនៃធាតុគីមីស្រុកកំពង់រោទិ៍ទង់ជាតិកម្ពុជាប្រជាធិបតេយ្យនីហ្សេរីយ៉ាប្រព័ន្ធសេដ្ឋកិច្ចប្រាសាទព្រះខ័នសម្ព័ន្ធកូវ៉ាឡង់រដ្ឋបាលថ្នាក់ក្រោមជាតិសង្ឃស័ព្ទរឿង ព្រះពាន់ខណ្ឌពោធិ៍សែនជ័យពិធីបុណ្យបច្ច័យបួនកន្សោមពីជគណិតស្ពានជ្រោយចង្វារនិមិត្តសញ្ញាគីមីអំពើអនិត្យានុកូលគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការក្រុងបាត់ដំបងជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌផ្កាស្ថានភាពប្រជាជនកម្ពុជាប្រវត្តិ ទិវា សិទ្ធិ នារី អន្តរជាតិពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាប្លាតុងប្រវត្តិសាស្ត្រអ៊ីស្រាអែលទំនៀមទំលាប់ខ្មែរសេរីនិយមស៊ុយអែតរឿងមាយាស្ត្រីគណៈអភិបាលក្រុង-ស្រុកព្រះរាជាណាចក្រកម្ពុជាអ៊ីតាលីប៉ុលពតប្រាសាទបេងមាលាហិណ្ឌូសាសនាពិធីបុណ្យមាឃបូជារេស៊ីស្ទ័រសហគមន៍គង់ ប៊ុនឈឿនចុងសម័យអង្គរចន្ទរាជារឿងធនញ្ជ័យស្រុកអង្គស្នួលរាជធានីឧដុង្គអាហ្សង់ទីនរឿងបុរសចាក់ស្មុគកសិកម្មនៅប្រទេសកម្ពុជាភ្នំផ្ការំដួលភ្នំគូលែនចន្ទ្រគ្រាសសេវាកម្មសង្គមជំងឺកូរ៉ូណាវីរុស២០១៩អដ្ឋង្គិកមគ្គបញ្ជីរាយនាម តំណាងរាស្រ្ត នីតិកាលទី៥ នៃរដ្ឋសភាម៉ាស៊ីនស្វែងរកមុំប្រាសាទអង្គរអរិយសច្ចត្រីកោណសម័ង្សមេដ្យាទ័រកោះបាលីភាសាស័ក (ភូគព្ភវិទ្យា)ប្រវត្តិសាស្ត្រចិនយសោធរបុរះប្រវត្តិសាស្រ្តភ្នំពេញសម័យអាណានិគមនិយមបារាំង🡆 More