អាណាចក្រអយុធ្យា

អយុធ្យា (ថៃ: อยุธยา, ការបញ្ចេញសំឡេងសៀម:  ) គឺជារាជអាណាចក្រសៀមដែលមានអត្ថិភាពពីឆ្នាំ១៣៥១ ដល់ ១៧៦៧។ អាណាចក្រអយុធ្យារាក់ទាក់ស្វាគមចំពោះឈ្មួញបរទេស រួមមានចិន យួន ពួកឥណ្ឌា ជប៉ុន និង ពួកពែរ្ស ហើយក្រោយមក ព័រទុយហ្កាល់ ពួកអេស្ប៉ាញ ណេដឺឡន និង បារាំង ដោយអនុញ្ញាតឱ្យពួកជនបរទេសទាំងនោះតាំងជាភូមិៗនៅខាងក្រៅកំពែងរាជធានី ដែលត្រូវបានគេហៅថា អយុធ្យា ដូចគ្នា។

អាណាចក្រអយុធ្យា

อาณาจักรอยุธยา
១៣៥១–១៧៦៧
Flag of Ayutthaya Kingdom
ទង់ជ័យ
{{{coat_alt}}}
ត្រា
ផែនទីអាស៊ីគ្នេយ៍នៅសតវត្សទី១៥: ស្វាយខៀវ: រាជអាណាចក្រអយុធ្យា ត្រួយចេកដិត: លានដំរី ស្វាយ: លានស្រែ ទឹកក្រូច: រាជអាណាចក្រសុខោទ័យ ក្រហម: កម្វុជទេឝ លឿង: ចាម្បា ខៀវ: មហាវៀត
ផែនទីអាស៊ីគ្នេយ៍នៅសតវត្សទី១៥:
ស្វាយខៀវ: រាជអាណាចក្រអយុធ្យា
ត្រួយចេកដិត: លានដំរី
ស្វាយ: លានស្រែ
ទឹកក្រូច: រាជអាណាចក្រសុខោទ័យ
ក្រហម: កម្វុជទេឝ
លឿង: ចាម្បា
ខៀវ: មហាវៀត
ធានីអយុធ្យា (១៣៥១-១៤៦៣)

ពិឞ្ណុលោក (១៤៦៣-១៤៨៨)
អយុធ្យា (១៤៦៣-១៦៦៦)
លពបុរី (១៦៦៦-១៦៨៨)

អយុធ្យា (១៦៨៨-១៧៦៧)
ភាសាទូទៅ សៀមអយុធ្យា
សាសនា
ភាគច្រើន: ពុទ្ធសាសនាថេរវាទ
ភាគតិច: ព្រហ្មញ្ញសាសនា កាតូលិករ៉ូម ឥស្លាមស៊ីអ៊ីត ឥស្លាមសុនីត
រដ្ឋាភិបាលរាជាធិបតេយ្យសក្ដិភូមិដែលមានចតុស្ដម្ភជាអង្គនីតិប្រតិបត្តិ។
សម្ដេចព្រះ 
▪ ១៣៥០–៦៩
ឧទង
▪ ១៥៩០–១៦០៥
នរេឝ្វរ
▪ ១៦៥៦–៨៨
នារាយណ៍
▪ ១៧៥៨–៦៧
ឯកទឝ
នីតិបញ្ញត្តិព្រះមហាក្សត្រ
សម័យកាលប្រវត្តិសាស្រ្តយុគកណ្ដាល និង បុនវុឌ្ឍិ
▪ ឧទងឡើងសោយរាជ្យនៅអយុធ្យា
១៣៥១
▪ សហភាពបុគ្គលជាមួយរាជអាណាចក្រសុខោទ័យ
១៤៣៨
▪ រដ្ឋចំណុះរាជវង្សតោនងូ
១៥៦៤, ១៥៦៩
▪ បញ្ចូលជាមួយសុខោទ័យ និងឯករាជ្យពីតោនងូ
១៥៨៣, ១៥៨៤
▪ យុទ្ធហត្ថីរវាងនរេឝ្វរ និង ម៉ុងគ្រីស្វា
១៥៩៣
▪ End of Sukhothai Dynasty
1629
▪ ការដួលរលំអយុធ្យានៅឆ្នាំ១៧៦៧
១៧៦៧
Preceded by
Succeeded by
អាណាចក្រអយុធ្យា នគរលវ
អាណាចក្រអយុធ្យា រាជអាណាចក្រនគរឝ្រីធម៌រាជ
រាជអាណាចក្រធនបុរី អាណាចក្រអយុធ្យា
ឥឡូវជាផ្នែកនៃអាណាចក្រអយុធ្យា ថៃ
អាណាចក្រអយុធ្យា លាវ
អាណាចក្រអយុធ្យា កម្ពុជា
អាណាចក្រអយុធ្យា ម៉ាឡេស៊ី
អាណាចក្រអយុធ្យា មីយ៉ាន់ម៉ា
អាណាចក្រអយុធ្យា ចិន

ក្នុងសតវត្សទីដប់ប្រាំមួយ វាត្រូវបានពិពណ៌នាដោយពួកឈ្មួញបរទេសថាជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗ និង មានភោគទ្រព្យដ៏សំបូរបែបបំផុតនៅទិសបូព៌ា។ រាជវាំងនៃស្ដេចនារាយណ៍ (១៦៥៦-៨៨) មានចំណងមេត្រីភាពយ៉ាងរឹងមាំជាមួយព្រះបាទល្វីទី១៦នៅបារាំង ដែលពួកឯកអគ្គរាជទូតបារាំងបានប្រៀបធៀបទីក្រុងនេះទាំងទំហំ និង ភាពស្ដុកស្ដម្ភទៅនឹងក្រុងប៉ារីស។

ជិតដល់ឆ្នាំ១៥៥០ បណ្ដារដ្ឋចំណុះរបស់អាណាចក្រនេះរួមមានបណ្ដារដ្ឋបុរីភាគខ្លះនៅទៀបកោះម៉ាឡេ សុខោទ័យ និង ភាគខ្លះនៃប្រទេសកម្ពុជា

នៅក្នុងការរៀបរាប់របស់ពួកបរទេស អយុធ្យាត្រូវបានពួកគេហៅថាសៀម ប៉ុន្តែប្រភពជាច្រើននិយាយថាអ្នកនៅអយុធ្យាហៅខ្លួនឯងថា ទ័យ និងអាណាចក្ររបស់ខ្លួនថា ក្រុងទ័យ (กรุงไท)។

ទិដ្ឋភាពប្រវត្តិសាស្ត្រទូទៅ

ដើមកំណើត

អាណាចក្រអយុធ្យា 
ពុទ្ធរូបទ្រង់ភ្នែនបិទមាស 19 ម៉ែត្រs (62 ft) ដ៏ធំមហិមានៅវត្តពន័ញជើងពេលខាងក្រោយៗចាប់តាំងពីឆ្នាំ១៣២៤ មកម៉្លេះ មុនការចុះកាលបរិច្ឆេទនៃការបង្កើតក្រុងនេះទៅទៀត

តាមរយៈកំណែដែលគេទទួលស្គាល់ភាគច្រើនបំផុតអំពីកំណកំណើតនៃអាណាចក្រនេះ ថាវាជារដ្ឋទ័យតាំងនៅឯអយុធ្យាតាមដងទន្លេចៅព្រះញាមួយដែលបានផុសឡើងដំបូងគេ ក្បែរនគរលវ (នៅសម័យនោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្វុជទេឝនៅឡើយ) និង សុវណ៌ភូមិ។ ប្រភពមួយនិយាយថានៅពាក់កណ្ដាលសតវត្សទីដប់បួន ដោយសារតែមានការគំរាមកំហែងពីរោគឆ្លងរាតត្បាត ព្រះចៅឧទងបានរើព្រះរាជវាំងទៅខាងត្បូងទៅកាន់វាលទំនាបលិចទឹកនៅឯទន្លេចៅព្រះញានៅលើកោះមួយហ៊ុំព័ទ្ធដោយទន្លេជាច្រើន។ ឈ្មោះនៃទីក្រុងបានបង្ហាញនូវឥទ្ធិពលព្រហ្មញ្ញសាសនាក្នុងតំបន់នេះដែលវាជាការបន្លឺសព្ទបែបទៃយនៃឈ្មោះទីក្រុងអយុធ្យារបស់ឥណ្ឌាដ៏ល្បីរន្ទឺ។ ក្រុងនេះត្រូវបានគេគិតថាមានជាប់ទាក់ទងទៅនឹងវីរកថាជាតិរបស់ទៃយ រាមកេរ្តិ៍ ដែលជាកំណែភាសាសៀមនៃរឿង រាមាយាណ

ការសញ្ជ័យ និង ការវាតទីនិយម

អាណាចក្រអយុធ្យា 
អយុធ្យាបង្ហាញនៅក្នុងផែនទីផ្វ្រាម៉ាវរ៉ូនៃពិភពលោក (រ.១៤៥០) ស្ថិតក្រោមឈ្មោះថា "Scierno" យកចេញពីភាសាពែរ្ស "Shahr-I-Naw" មានន័យថា "ទីក្រុងថ្មី"

អយុធ្យាបានចាប់ផ្ដើមមានអនុត្តរភាពដោយការសញ្ជ័យបណ្ដាអាណាចក្រ និង មឿងភាគខាងជើងដូចជា សុខោទ័យ:២២២ កំពែងពេជ្រ និង ពិឝ្ណុលោក។ មុនចុងសតវត្សទីដប់ប្រាំ អយុធ្យាបានផ្ដើមការវាយប្រហារទៅលើអង្គរ ដែលជាមហាអំណាចធំតាំងពីបុរាណកាលក្នុងតំបន់។ ឥទ្ធិពលរបស់អង្គរនៅទីបំផុត ក៏បានសាបរលាបចេញពីវាលទំនាបទន្លេចៅព្រះញា កាលណោះអយុធ្យាក៏បានក្លាយជាមហាអំណាចធំថ្មីជំនួសអង្គរវិញ។

រាជអាណាចក្រអយុធ្យាដែលកំពុងតែលេចត្រដែតឡើងមួយនេះមានអំណាចកាន់តែ ធំឡើងទៅៗ។ ទំនាក់ទំនងរវាងអយុធ្យា និង លានស្រែកាន់តែអាក្រក់ឡើងចាប់តាំងពីពួកអយុធ្យាគាំទ្រដល់ការបះបោររបស់ថៅឆូយនៅឆ្នាំ១៤៥១ លោកយុត្តិតធិរ៉ាជាអភិជនម្នាក់នៃរាជអាណាចក្រសុខោទ័យដែលលោកមានការប៉ះទង្គិចគ្នាជាច្រើនលើកជាមួយព្រះបាទបរមត្រៃលោកនាថនោះ ក៏បានចូលថ្វាយខ្លួនបំរើដល់ព្រះបាទតិលោករាជ។ យុត្តិតធិរ៉ាបានជំរុញអោយបរមត្រៃលោកនាថចូលលុកលុយពិឝ្ណុលោក ដោយបញ្ឆេះភ្លើងសង្គ្រាមអយុធ្យា-លានស្រែលើជ្រលងចៅព្រះញាភាគខាងលើ (រាជអាណាចក្រសុខោទ័យ)។ ក្នុងឆ្នាំ១៤៦០ ចៅហ្វាយស្រុកឆេល្យីងបានចុះចាញ់ព្រះបាទតិលោករាជ។ បរមត្រៃលោកនាថ ក្រោយមកបានប្រើប្រាស់យុទ្ធសាស្ត្រថ្មី ហើយផ្ដោតលើការធ្វើសង្គ្រាមជាមួយលានស្រែដោយរើរាជធានីទៅកាន់ពិឝ្ណុលោកវិញ។ លានស្រែបានរងការវាយបកវិញ ហើយតិលោករាជនៅទីបំផុតបានព្យាយាមស្វែងរកសន្តិភាពក្នុងឆ្នាំ១៤៧៥។

យ៉ាងណាមិញ រាជអាណាចក្រអយុធ្យាមិនមែនជារដ្ឋឯកភាពមួយនៅឡើយទេ ផ្ទុយទៅវិញវាគ្រាន់តែជាបំណះនៃក្សត្របុរីគ្រប់គ្រងពីពឹងខ្លួន និង ជាបណ្ដាខែត្រសួយដែលមានស្វាមីភក្ដិទៅនឹងព្រះចៅអយុធ្យាដែលស្ថិតក្រោម ប្រព័ន្ធមណ្ឌល តាមពួកអ្នកប្រាជ្ញខ្លះបានលើកឡើង។ ក្សត្របុរីទាំងនេះប្រហែលត្រូវបានគ្រប់គ្រងដោយព្រះរាជវង្សនៃអយុធ្យា រឺ ដោយអ្នកគ្រប់គ្រងប្រចាំតំបន់ដែលមានកងទ័ពឯករាជ្យផ្ទាល់ខ្លួន ហើយមានភារកិច្ចជួយដល់រាជធានីនៅពេលដែលសង្គ្រាម រឺ ការលុកលុយណាមួយបានកើតមានឡើង។ យ៉ាងណាក៏ដោយ ធ្លាប់មានភស្តុតាងថាមានការបះបោរក្នុងតំបន់ម្ដងម្កាល ដឹកនាំដោយអម្ចាស់ រឺ ក្សត្រតាមតំបន់បានផ្ទុះឡើង។ អយុធ្យាក៏បានបង្ក្រាបការបះបោរទាំងនោះរាបទាបអស់ទៅ។

អាណាចក្រអយុធ្យា 
ផែនទីបារាំង១៦៨៦ អំពីសៀម

ដោយសារកង្វះច្បាប់ឡើងសោយរាជ្យ និង ផ្នត់គំនិតនៃគុណូបការាធិបតេយ្យជាធំផងនោះ ពេលណាមានការឡើងស្នងរាជ្យតែងមានជំលោះ ពួកចៅហ្វាយស្រុកដែលជាខត្តិយវង្ស រឺ ពួកអ្នកមានយសសក្ដិប្រកបដោយឥទ្ធិពលតែងតែអះអាងនូវគុណបំណាច់របស់ខ្លួនរួចហើយបានប្រមែប្រមូលកំលាំងរេហ៍ពល ហើយបរពលទៅកាន់រាជធានីទាមទារសិទ្ធិឡើងសោយរាជ្យ ដោយតាំងខ្លួនឱ្យខ្ពស់ក្នុងរដ្ឋប្រហារបង្ហូរឈាមគ្នាជាច្រើនលើក។

ចំណាប់ផ្ដើមសតវត្សទីដប់ប្រាំ អយុធ្យាបានបង្ហាញនូវចំណាប់អារម្មណ៍លើទៀបកោះម៉ាឡេ ប៉ុន្តែកំពង់ផែពាណិជ្ជកម្មធំៗនៃស៊ុលតនាណាចក្រមល្លកាបានប្រកួតប្រជែងដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួន។ អយុធ្យាបានផ្ដើមការសញ្ជ័យជាច្រើនលើកប្រឆាំងនឹងមល្លកាតែមិនបានសំរេច ដោយសារតែមល្លកាមានភាពរឹងមាំខាងការទូត និង សេដ្ឋកិច្ចព្រោះមានការជួយពីខាងយោធាមហាមិង។ នៅដើមសតវត្សទីដប់ប្រាំ មេទ័ពជើងទឹករាជវង្សមិង លោកចឹង-ហឺបានបង្កើតមូលដ្ឋានទ័ពដើម្បីធ្វើប្រតិបត្តិការក្នុងទីក្រុងកំពង់ផែនេះ ដោយបង្កើតឡើងជាទីតាំងយុទ្ធសាស្ត្រដែលពួកចិនគ្មានចន្លោះប្រហោងណាមួយអាចចាញ់ពួកសៀមត្រង់ណាឡើយ។ ស្ថិតក្រោមការការពារនេះ មល្លកាបានរុងរឿង ប្រែក្លាយជាបច្ចាមិត្រមួយក្នុងចំណោមបច្ចាមិត្រធំៗរបស់អយុធ្យារហូតដល់ការកាន់កាប់មល្លកាដោយពួកព័រទុយហ្កាល់។

សង្គ្រាមភូមាលើកទីមួយ

ចាប់ផ្ដើមពាក់កណ្ដាលនៃសតវត្សទី១៦ រាជអាណាចក្រនេះបានស្ថិតនៅក្រោមការវាយលុកដដែលជាដដែលដោយរាជវង្សតោនងូភូមា។ សង្គ្រាមភូមា-សៀម (១៥៤៧-៤៩) បានចាប់ផ្ដើមជាមួយការលុកលុយភូមាមួយ និង ការឡោមព័ទ្ធអយុធ្យាបរាជ័យម្ដង។ ការឡោមព័ទ្ធលើកទីពីរ (១៥៦៣-៦៤) បានដឹកនាំដោយព្រះបាទព្រះរៀមអង្គយោធិននព្វរត្នបានបង្ខំព្រះបាទមហាចក្រពត្តិឱ្យចុះចាញ់នៅឆ្នាំ១៥៦៤។ គ្រួសាររាជវង្សត្រូវបានចាប់នាំទៅបារគូ ដោយមានបុត្រាទីពីររបស់ស្ដេចអយុធ្យា មហិន្ទ្រាធិរាជត្រូវបានគេលើកឱ្យសោយរាជ្យជាសាមន្តរាជ។ នៅឆ្នាំ១៥៦៨ មហិន្ទ្រាធិរាជបានបះបោរ នៅពេលព្រះបិតារបស់ទ្រង់រៀបចំយាងត្រឡប់មកពីបារគូវិញជាភិក្ខុភេទ។ ការឡោមព័ទ្ធលើកទីបីជាហេតុនាំអោយមានការកាន់កាប់អយុធ្យានៅឆ្នាំ១៥៦៩ ហើយព្រះរៀមអង្គបានតាំងព្រះមហាធម៌រាជាធិរាជជាស្ដេចចំណុះរបស់ទ្រង់វិញ។

អាណាចក្រអយុធ្យា 
ព្រះចៅនរេឝ្វរចូលទៅកាន់បារគូដែលគ្មានការគ្រប់គ្រងនៅឆ្នាំ១៦០០ គំនូរជញ្ជាំងគូរដោយព្រះញាអនុសចិត្រកូល វត្តសុវន្ទរារាម ឧទ្យានប្រវត្តិសាស្ត្រអយុធ្យា

ក្រោយពីការសោយទិវង្គតរបស់ព្រះរៀមអង្គនៅឆ្នាំ១៥៨១ ឧបរាជនរេឝ្វរបានប្រកាសឯករាជ្យអយុធ្យានៅឆ្នាំ១៥៨៤។ ពួកទៃយបានវាយបកទៅកាន់ការលុកលុយរបស់ភូមាច្រំដែល (១៥៨៤-១៥៩៣) ដែលវាត្រូវបានបិទបញ្ចប់ដោយការល្បងបារមីលើដំរីរវាងព្រះបាទនរេឝ្វរ និងរជ្ជទាយាទភូមាម៉ុងគ្រីស្វានៅឆ្នាំ១៥៩៣ កំឡុងការឡោមព័ទ្ធអយុធ្យាលើកទីបួនដែលកាលណោះ ព្រះនរេឝ្វរបានប្រហារក្ស័យព្រះជន្មព្រះម៉ុងគ្រីស្វាប្រកបដោយព្រះកិត្តិគុណល្បីរន្ទឺសុះសាយ (គេក៏បានកំណត់ថ្ងៃនោះ ត្រូវនឹង ថ្ងៃ ១៨ មករា ចាត់ទុកថាជាទិវាកងទ័ពទៃយ)។ សង្គ្រាមភូមា-សៀម (១៥៩៤-១៦០៥) គឺជាការវាយប្រហាររបស់ស្យាមទៅលើភូមា ដែលជាហេតុនាំឱ្យទទួលបានការកាន់កាប់តំបន់តនាវឝ្រីរហូតដល់មុំហ៍នៅឆ្នាំ១៥៩៥ ហើយនិងលាននានៅឆ្នាំ១៦០២។ នរេឝ្វរថែមទាំងបានលុកលុយភូមាដីគោករហូតដល់តោនងូនៅឆ្នាំ១៦០០ ប៉ុន្តែត្រូវបានរុញច្រានត្រឡប់មកវិញ។

បន្ទាប់ពីការសោយទិវង្គតរបស់ព្រះចៅនរេឝ្វរនៅឆ្នាំ១៦០៥ តនាវឝ្រីភាគខាងជើង និងលានស្រែបានវិលត្រឡប់ស្ថិតក្រោមអំណាចរបស់ភូមាវិញនៅឆ្នាំ១៦១៤។

ការប៉ុនប៉ងរបស់រាជអាណាចក្រអយុធ្យាដណ្ដើមយកលានស្រែ និង តនាវស្រីខាងជើងនៅឆ្នាំ១៦៦២-១៦៦៤ បានត្រូវបរាជ័យ។

ការជួញដូរនៅក្រៅប្រទេសបាននាំចូលមកកាន់អយុធ្យាវិញ មិនត្រឹមតែវត្ថុល្អប្រណិតៗប៉ុណ្ណោះនោះទេ តែក៏បាននាំចូលនូវគ្រឿងសស្ត្រាវុធថ្មីៗផងដែរ។ ក្នុងពាក់កណ្ដាលសតវត្សទីដប់ប្រាំពីរ កំឡុងរជ្ជកាលព្រះបាទនារាយណ៍ អយុធ្យាបានក្លាយជារាជអាណាចក្រយ៉ាងសំបូររុងរឿង។ ក្នុងសតវត្សទីដប់ប្រាំបី អយុធ្យាបានបាត់ការគ្រប់គ្រងទៅលើបណ្ដាខេត្តនានារបស់ខ្លួន បន្តិចម្ដងៗ។ ចៅហ្វាយស្រុកជាច្រើនបានប្រើអំណាចផ្ទាល់ខ្លួនដោយឯករាជ្យ ហើយការបះបោរនានាប្រឆាំងនឹងរាជធានីក៏បានផ្ទុះឡើង។

សង្គ្រាមភូមាលើកទីពីរ

ក្នុងពាក់កណ្ដាលសតវត្សទីដប់ប្រាំបី អយុធ្យាម្ដងទៀតបានជំពាក់វាក់វិនក្នុងសង្គ្រាមជាច្រើនលើកជាមួយពួកភូមា។ សង្គ្រាមភូមា-សៀម (១៧៥៩-៦០) បានផ្ដើមឡើងដោយរាជវង្សកន្បោនភូមាក៏បានត្រូវបរាជ័យ។ សង្គ្រាមភូមា-សៀម (១៧៦៥-៦៧) បានបណ្ដាលឱ្យមានការលួចឆក់ប្លន់បំផ្លិចបំផ្លាញទីក្រុងអយុធ្យា ហើយទីបញ្ចប់នៃព្រះរាជអាណាចក្រនេះដោយសារតែការសញ្ជ័យក្នុងខែមេសា ឆ្នាំ១៧៦៧។

ខត្តិយភាពរាជអាណាចក្រអយុធ្យា

អាណាចក្រអយុធ្យា 
វិកិណ្ណដ្ឋាននៃទីក្រុងអយុធ្យាបុរាណក្រោយការឈ្លានពានរបស់ភូមា។

ព្រះមហាក្សត្រនៃអយុធ្យាគឺជាស្ដេចផ្ដាច់ការដែលមានឋានន្តរសក្ដិសមសាសនា។ អំណាចរបស់ពួកទ្រង់ទាញបានពីមនោគមវិជ្ជានៃព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាដូចគ្នាដែរ ក៏ចេញពីលក្ខណៈដឹកនាំពីធម្មជាតិរបស់ទ្រង់ផងដែរ។ ព្រះមហាក្សត្រសុខោទ័យគឺជាការរំលឹកឡើងវិញនៃសិលាចារឹកលេខ១ ដែលបានរកឃើញនៅសុខោទ័យ បានថ្លាថ្លែងថា ព្រះបាទរាមកំហែងនឹងសណ្ដាប់នូវពាក្យបណ្ដឹងនៃអាណាប្រជានុរាស្ត្រដែលបានវាយជួងនៅឯក្លោងទ្វារព្រះរាជវាំង។ ព្រះមហាក្សត្រត្រង់នេះត្រូវបានគេចាត់ទុកថាជាឪពុកដោយប្រជារាស្ត្ររបស់ទ្រង់។

នៅអយុធ្យា យ៉ាងណាក៏ដោយ ទស្សនៈខត្តិយភាពបែបបិតុភាពត្រូវបានសាបសូន្យ។ ព្រះមហាក្សត្រត្រូវបានចាត់ទុកថាជា ចក្រពត្តិ (សំស្ក្រឹត ចក្រវរ្តិន៑) ដែលឆ្លងតាមរយៈការប្រកាន់ខ្ជាប់របស់ទ្រង់ទៅនឹងច្បាប់បង្កើតលោកទាំងមូលពាក់ព័ន្ធជុំវិញទ្រង់។ តាមរយៈបវេណីព្រហ្មញ្ញ ស្ដេចគឺជាអវតារនៃព្រះវិឝ្ណុ អ្នកបំផ្លាញអសុរា ដែលកើតមកជាអ្នកការពារមនុស្ស។ ជំនឿពុទ្ធសាសនាជឿថាក្សត្រគឺជាតួអង្គអ្នកដឹកនាំដ៏ត្រឹមត្រូវ (ភាសាសំស្ក្រឹត: ធម៌រាជា) ដែលសំដៅរកសុខមាលភាពនៃមនុស្សលោក ហើយក៏ជាអ្នកដែលដើរតាមការបង្រៀនរបស់ព្រះពុទ្ធគោត្តមយ៉ាងតឹងរឹងផងដែរ។

ព្រះនាមផ្លូវការរបស់ព្រះមហាក្សត្រគឺជាការឆ្លុះបញ្ចាំងនៃសាសនាអស់ទាំងនោះ: ព្រហ្មញ្ញសាសនា និង ពុទ្ធសាសនា។ ពួកទ្រង់ត្រូវបានគេចាត់ទុកថាជាការចាប់កំណើតនៃទេវៈខាងព្រហ្មញ្ញសាសនា: ឥន្ទ្រ ឝិវ រឺ វិឝ្ណុ (រាម)។ ពិធីរាជាភិសេកត្រូវបានដឹកនាំដោយពួកព្រាហ្មណ៍ ដែលគ្រានោះចាត់ទុក ទេវៈព្រហ្មញ្ញ ឝិវជា ម្ចាស់នៃចក្រវាឡ។ យ៉ាងណាមិញ តាមរយៈក្រឹត្យក្រមនេះ ស្ដេចមានភារកិច្ចចុងក្រោយជាអ្នកការពារប្រជារាស្ត្រ និងអ្នកបរិសូន្យនៃសភាវៈអាក្រក់។

តាមរយៈពុទ្ធសាសនា ព្រះមហាក្សត្រត្រូវបានគេជឿថាជាព្រះពោធិសត្វ។ ភារកិច្ចមួយក្នុងចំណោមភារកិច្ច សំខាន់ៗបំផុតនៃព្រះមហាក្សត្រគឺត្រូវកសាងវត្ត រឺ រូបចំលាក់ព្រះពុទ្ធរូបជានិមិត្តសញ្ញានៃភាពរុងរឿង និង សន្តិភាព។

ចំពោះអ្នកស្រុកវិញ ទិដ្ឋភាពផ្សេងមួយទៀតនៃខត្តិយភាពក៏មានភាពស្រដៀងគ្នាទៅនឹង "ម្ចាស់ដី" រឺ "អ្នកដែលគ្រប់គ្រងដី" (ព្រះចៅផែនដី) ដែរ។ តាមរយៈពិធីការក្នុងរាជវាំង ភាសាពិសេស រាជសព្ទ ("ភាសាស្ដេច") ត្រូវបានប្រើដើម្បីទំនាក់ទំនងជាមួយ រឺ និយាយអំពីខត្តិយវង្ស។ នៅអយុធ្យា ក្សត្រត្រូវបានគេនិយាយថាមានអំណាចលើដីអាណាប្រជានុរាស្ត្ររបស់ទ្រង់ តាំងពីពួកអភិជនរហូតដល់ប្រជារាស្ត្រសាមញ្ញ តារយៈប្រព័ន្ធ សក្ដិនា ដែលបានចងក្រងជាក្រមដោយព្រះបាទបរមត្រៃលោកនាថ (១៤៤៨-៨៨)។ ប្រព័ន្ធ សក្ដិនា មានភាពស្រដៀងគ្នាទៅនឹងសក្ដិភូមិនិយម ប៉ុន្តែមិនដូចគ្នាទេ ស្ថិតនៅក្រោមរបបសក្ដិភូមិ ស្ដេចមិនមែនជាម្ចាស់ដីទាំងឡាយឡើយ។ គ្រានោះគ្មានភស្តុតាងរឹងមាំណាមួយដែលថាប្រព័ន្ធគ្រប់គ្រងដីធ្លីនេះបានបញ្ញត្តិនូវសេដ្ឋកិច្ចរាជវាំងផ្លូវការឡើយ ជនជាតិបារាំងផ្វ្រង់ស្វ័រ-ទីម៉ូឡេអុង-ដឺ-ឆ្វេហ្ស៊ី អ្នកដែលបានមកដល់អយុធ្យានៅឆ្នាំ១៦៨៥ បានសរសេរថា "ព្រះមហាក្សត្រកាន់អំណាចផ្ដាច់ការ។ ព្រះអង្គពិតជាព្រះអាទិទេពនៃពួកសៀមមែន: គ្មាននរណាម្នាក់ហ៊ានហៅចំព្រះនាមរបស់ទ្រង់ឡើយ។" ស្មេរសតវត្សទី១៧ ម្នាក់ទៀត ជនជាតិណេដឺឡនយ៉ន់-វ៉ម់-វ្លីតបានកត់សំគាល់ថាស្ដេចសៀមត្រូវបាន "គោរព និង បូជាដោយប្រជានុរាស្ត្ររបស់ទ្រង់ទុកដូចជាព្រះទីពីរ។" ច្បាប់ និង រាជបញ្ជាត្រូវបានចេញដោយព្រះមហាក្សត្រ។ ជួនកាល ព្រះមហាក្សត្រអង្គឯងក៏ជាចៅក្រមកំពូលបំផុតដែលកាត់ក្ដី និងដាក់ទោសនូវបទល្មើសសំខាន់ៗ ដូចជាពួកជនក្បត់ រឺ ពួកអ្នកបះបោរ។

បន្ថែមលើប្រព័ន្ធ សក្ដិនា នវានុវត្តន៍ស្ថាប័នជាច្រើនផ្សេងៗនៃព្រះបាទបរមត្រៃលោកនាថបានចែងតំណែង ឧបរាជ ជាធម្មតាត្រូវបានកាន់ដោយព្រះរាជបុត្រាជាន់ខ្ពស់ រឺ ក៏ព្រះភាតាបង្កើត ក្នុងបំណងធ្វើនិយតកម្មទៅនឹងរបៀបរបបការឡើងសោយរាជ្យដ៏ពិបាកខ្លាំងចំពោះរាជវង្សពហុពន្ធភាព។ ក្នុងការអនុវត្ត មានការប៉ះទង្គិចជាប់មកជាមួយរវាងព្រះរាជា និង ឧបរាជ ហើយការឡើងសោយរាជ្យតែងមានជំលោះជាញឹកញាប់។ យ៉ាងណាក៏ដោយ វាបង្ហាញឱ្យឃើញថាអំណាចរាជបល្លង្កអយុធ្យាមានដែនកំណត់។ អនុត្តរភាពនៃស្ដេចអយុធ្យា តែងតែពឹងផ្អែកលើលក្ខខណ្ឌអំណោយទាននៃព្រះជន្ម និង អ្នកដង្ហែតាមទ្រង់។ ដោយគ្មានអ្នកគាំទ្រ រដ្ឋប្រហារបង្ហូរឈាមបានកើតឡើងពីសម័យមួយទៅសម័យមួយ។ តួអង្គដែលមានឥទ្ធិពលបំផុតក្នុងរាជធានីតែងតែជាពួកមេទ័ព រឺ មន្ត្រីនៃក្រុម ក្រឡាហោម។ កំឡុងសតវត្សចុងក្រោយនៃអយុធ្យា ការប្រយុទ្ធបង្ហូរឈាមចំណោមព្រះអង្គម្ចាស់ និង មេទ័ព មានបំណងប៉ងយករាជបល្លង្ក បានញាំញីរំខានដល់ព្រះរាជវាំង។

ការអភិវឌ្ឍសង្គម និង នយោបាយ

អាណាចក្រអយុធ្យា 
គំនូរនៃអយុធ្យា បានបង្គាប់បញ្ជាដោយក្រុមហ៊ុនឥណ្ឌាខាងកើតនៃណេដឺឡន អាំស្ទែដាំ

កំណែទំរង់នៃព្រះបាទបរមត្រៃលោកនាថ (រជ.១៤៤៨-១៤៨៨) បានតំកល់ព្រះមហាក្សត្រអយុធ្យានៅចំកណ្ដាលនៃឋានានុក្រមសង្គម និងនយោបាយជាន់ខ្ពស់ដែលបានពង្រីកទូទាំងអាណាចក្រ។ ប្រសិនបើជាកង្វះភស្តុតាងក៏ដោយ វាត្រូវបានគេយល់ថានៅក្នុងរាជអាណាចក្រអយុធ្យា ឯកតាគ្រឹះនៃអង្គការសង្គមគឺជាសហគមន៍នៃភូមិផ្សំឡើងដោយគ្រួសារធំៗជាច្រើនគ្រួ។ សិទ្ធិទទួលដីធ្លីស្ថិតនៅជាមួយមេ ដែលកាន់កាប់ដីធ្លីក្នុងនាមតំណាងឱ្យសហគមន៍ ទោះបីយ៉ាងណាក្ដី ម្ចាស់កម្មសិទ្ធិដែលជាកសិករពេញចិត្តក្នុងការប្រើប្រាស់ដីធ្លីដរាបណាពួកគេនៅតែអាចអាស្រ័យផលពីវាបានជានិច្ច។ ពួកម្ចាស់ដីបានក្លាយជាអាមាត្យ និងពួកអាជ្ញាហ្លួងនៅតាមក្រុងតូចៗជាបន្តបន្ទាប់។ ព្រះមហាក្សត្រនៅទីបំផុតត្រូវបានគេទទួលស្គាល់ថាជាអវតារនៃព្រះឝិវ រឺ វិឝ្ណុ និងបានក្លាយជាបុគ្គលជាទីសក្ការបូជានៃការបដិបត្តិលទ្ធិនយោបាយ-សាសនាជាធិបតីលើពួកព្រហ្មណ៍បារគូក្នុងរាជវាំង ភាគនៃបរិវារវាំងខាងពុទ្ធនិយម។ ក្នុងបរិបទពុទ្ធនិយម ទេវរាជ គឺជាព្រះពោធិសត្វ។ ជំនឿខាងទេវរាជភាពមានជាទូទៅរហូតចូលមកដល់សតវត្សទីដប់ប្រាំបី ទោះបីយ៉ាងណានៅពេលនោះការជំពាក់វាក់វិនខាងសាសនានៃជំនឿនេះត្រូវបានរឹតត្បឹតកុំឱ្យមានផលប៉ះពាល់។

ដោយមានដីធ្លីបំរុងទុកយ៉ាងធំទូលាយនៅទំនេរសំរាប់ការដាំដុះ អាណាចក្រនេះបានពឹងផ្អែកលើលទ្ធកម្ម និង ការក្ដោបក្ដាប់កំលាំងមនុស្សឱ្យសមល្មមសំរាប់ការងារ និង ការការពារដីស្រែ។ ការងើបឡើងយ៉ាងត្រដាបត្រដួសនៃអយុធ្យាបានតំរូវឱ្យមានការធ្វើសង្គ្រាមជានិច្ច ហើយខណៈពេលនោះ គ្មានភាគីណាមួយនៅក្នុងតំបន់មានភាពជឿនលឿនខាងបច្ចេកវិទ្យាឡើយ លទ្ធផលនៃការប្រយុទ្ធគ្នាជាធម្មតាត្រូវកំណត់ដោយទំហំនៃកងទ័ព។ បន្ទាប់ពីការធ្វើយុទ្ធនាការសឹកទទួលបានជ័យជំនះម្ដងៗ អយុធ្យាបានផាត់កៀររាស្ត្រទាំងនោះមកកាន់ទឹកដីរបស់ខ្លួន ដែលជាកន្លែងពួកគេត្រូវបានធ្វើសមានកម្ម និងបញ្ចូលទៅជាកំលាំងពលកម្ម។ រាមាធិបតីទី២ (រជ.១៤៩១-១៥២៩) បានបង្កើតប្រព័ន្ធកំណែនស្ថិតនៅក្រោមប្រព័ន្ធនេះ ដែលពួកវៃស្សគ្រប់គ្នាត្រូវចុះឈ្មោះជាព្រៃ (អ្នកបំរើ) ជាមួយពួក ចៅនាយ។ នៅពេលសង្គ្រាមផ្ទុះឡើង ពួកព្រៃជាបុរសត្រូវបានគេកែនឱ្យធ្វើទាហាន។ នៅពីលើពួក ព្រៃ គឺ នាយ ដែលទទួលខុសត្រូវចំពោះការបំរើកងទ័ព ការងារកំណែនលើកិច្ចការងារសាធារណៈ និងទទួលខុសត្រូវលើដីធ្លីនៃពួកមន្ត្រីដែលមន្ត្រីនោះបានចាត់តាំងគេ។ ពួក ព្រៃសួយ (ไพร่ส่วย) បំពេញកាតព្វកិច្ចពលកម្មជំនួសការបង់ពន្ធ។ បើសិនជាគេយល់ថាការងារនោះជាការងារបង្ខិតបង្ខំនៅក្រោមលោក នាយ ដែលខ្លួនមិនពេញចិត្ត គេអាចលក់ខ្លួនជា ទាសៈ ទៅកាន់លោក នាយ ដែលគេពេញចិត្តជាង ហើយនាយនោះក្រោយមកបង់ថ្លៃសំណងចំពោះការខាតបង់កំលាំងពលកម្មកំណែន។ ស្ទើរតែ មួយភាគបីនៃការផ្គត់ផ្គង់កំលាំងមនុស្សមកទល់នឹងសតវត្សទីដប់ប្រាំបួនសំបូរទៅដោយពួក ព្រៃ

ទ្រព្យសម្បត្តិ ឋានៈ និងឥទ្ធិពលនយោបាយមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ព្រះមហាក្សត្របានចាត់ចែងដីស្រែទៅឱ្យពួកមន្ត្រីវាំង ចៅហ្វាយស្រុក មេទ័ព ជាការតបស្នងដល់ការបំរើរាជការរបស់ពួកគេ អនុលោមទៅតាមប្រព័ន្ធ សក្ដិនា។ ទំហំការបែងចែករបស់មន្ត្រីនីមួយៗត្រូវបានកំណត់ដោយចំនួនពួក ព្រៃ ដែលគេអាចបញ្ជាឱ្យទៅធ្វើការលើដីនោះ។ ចំនួននៃកំលាំងមនុស្ស ប្រធានពិសេសម្នាក់ រឺ​ មន្ត្រីម្នាក់ អាចបញ្ជាអាស្រ័យទៅតាមឋានៈរបស់គេទាក់ទងនឹងអ្នកផ្សេងៗក្នុងឋានានុក្រម និង ទ្រព្យសម្បត្តិរបស់គេ។ នៅចុងកំពូលនៃឋានានុក្រម គឺព្រះមហាក្សត្រដែលជានិមិត្តរូបម្ចាស់ដីធំបំផុតរបស់អាណាចក្រនេះ តាមទ្រឹស្ដីទ្រង់បានត្រួតត្រាលើការបំរើរាជការរបស់ពួក ព្រៃ ដ៏ច្រើនបំផុត ដែលពួកនោះត្រូវគេហៅថា ព្រៃហ្លួង បានបង់ពន្ធដោយ ការបំរើកងទ័ពហ្លួង ហើយនិងការបំរើការលើដីព្រះរាជទ្រព្យ។

អាណាចក្រអយុធ្យា 
គូរដោយលោកយ៉ូហានណិស-ភ្វីងប៊នស៍អំពីអយុធ្យា រ.១៦៦៥

យ៉ាងណាក៏ដោយ ការជ្រើសរើសកងទ័ពបានពឹងផ្អែកលើ នាយ រឺ មន្តីនាយ ពួកមន្ត្រីដែលត្រួតត្រាលើពួក ព្រៃសាម។ ពួកមន្ត្រីទាំងនេះត្រូវទទួលព្រមតាមរាជបញ្ជារបស់ព្រះរាជានៅពេលសង្គ្រាមផ្ទុះឡើង។ ពួកមន្ត្រី ដោយហេតុនេះបានក្លាយជាតួអង្គគន្លឹះក្នុងនយោបាយរបស់នគរ។ យ៉ាងហោចណាស់មានមន្ត្រីពីររូបបានរៀបចំធ្វើរដ្ឋប្រហារដណ្ដើមរាជបល្លង្កគ្នា ខណៈពេលមានការតស៊ូបង្ហូរឈាមគ្នារវាងព្រះមហាក្សត្រ និង ពួកមន្ត្រីរបស់ទ្រង់ ដែលបន្តបន្ទាប់ធ្វើឱ្យមានការបោសសំអាតពួកមន្ត្រីវាំងតែងត្រូវគេមើលឃើញជានិច្ចកាល។

ព្រះបាទត្រៃលោក នៅដើមសតវត្សទីដប់ប្រាំមួយបានបង្កើតឱ្យមានការបែងចែកដីធ្លី និង ពួក ព្រៃ ឱ្យច្បាស់លាស់សំរាប់មន្ត្រីហ្លួងគ្រប់ជាន់ថ្នាក់តាមឋានានុក្រម ដោយហេតុនេះហើយការកំណត់រចនាសម្ព័ន្ធសង្គមក្នុងប្រទេសមានជារៀងដរាបដល់ការដាក់បញ្ចូលបៀវត្ស៍សំរាប់មន្ត្រីរាជការក្នុងសតវត្សទីដប់ប្រាំបួន។

ប្រព័ន្ធនេះគ្មានវិសាលភាពណាមួយទៅដល់ព្រះសង្ឃឡើយ ដែលមនុស្សគ្រប់វណ្ណៈទាំងអស់អាចចូលបួសរៀនបាន បូករួមទាំងពួកអនិកជនចិនផង។ វត្តជាច្រើនបានក្លាយជាមជ្ឈមណ្ឌលអប់រំ និងវប្បធម៌ស្យាម គ្រាអំឡុងសម័យកាលនេះពួកចិនដំបូងបានចាប់ផ្ដើមតាំងលំនៅក្នុងប្រទេសថៃ ហើយយ៉ាងឆាប់រហ័សពួកគេបានចាប់ផ្ដើមបង្កើតការគ្រប់គ្រងលើជីវភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ពួកចិនមិនបានជាប់កាតព្វកិច្ចចុះបញ្ជីសំរាប់ភារកិច្ចកំណែនទេ ដូច្នេះពួកគេមានពេលទំនេរដើរហើរជុំវិញនគរតាមចិត្តចង់ និង ភ្ជាប់ខ្លួនទៅនឹងពាណិជ្ជកម្ម។ ជិតដល់សតវត្សទីដប់ប្រាំមួយ ពួកចិនបានកាន់កាប់ពាណិជ្ជកម្មផ្ទៃក្នុងរបស់អយុធ្យា និងបានចាក់រឹសចាក់គល់ក្នុងតំណែងទីសំខាន់ៗខាងសេវារាជការសាធារណៈ និង កងទ័ព។ ភាគច្រើននៃមនុស្សទាំងនេះបានយកប្រពន្ធស្យាមពីព្រោះថាមានស្ត្រីភាគតិចណាស់ដែលបានចាកចេញពីស្រុកចិនមកជាមួយប្រុសៗ។

ព្រះបាទឧទងទទួលខុសត្រូវចំពោះការចងក្រងនៃ ធម៌សាស្ត្រ ក្រមច្បាប់ផ្អែកលើប្រភពឯកសារព្រហ្មញ្ញ និងទំនៀមទំលាប់ថៃពីបុរាណ។ ធម៌សាស្ត្រ នៅតែជាឧបករណ៍ច្បាប់ស្យាមមួយរហូតដល់ចុងសតវត្សទី១៩។ ការិយាធិបតេយ្យមួយពឹងផ្អែកលើឋានានុក្រមនៃមន្ត្រីដែលមានយសសក្ដិត្រូវបានដាក់បញ្ចូល ហើយសង្គមត្រូវបានរៀបចំជាលក្ខណៈប្រទាក់ក្រឡាគ្នា។ យ៉ាងណាមិញ ប្រព័ន្ធវណ្ណៈមិនត្រូវបានគេយកមកប្រើឡើយ។

សតវត្សទីដប់ប្រាំមួយបានបង្ហាញភស្តុតាងការងើបឡើងនៃភូមា ដែលបានរុករានរាតត្បាតជៀងថ្មី និង លាវ ហើយបង្កើតជាសង្គ្រាមលើពួកស្យាម។ នៅឆ្នាំ១៥៦៩​ កងទ័ពភូមា បានចូលរួមនឹងពួកអ្នកបះបោរស្យាម ដែលភាគច្រើនជារាជវង្សានុវង្សស្យាម បានកាន់កាប់ក្រុងអយុធ្យា ហើយបានផាត់កៀរយកព្រះរាជវង្សទាំងមូលបញ្ជូនទៅកាន់ភូមា។ ធម៌រាជា (១៥៦៩-៩០) ចៅហ្វាយស្រុកស្យាមដែលបានជួយភូមា ត្រូវបានតែងតាំងជាស្ដេចចំណុះនៅអយុធ្យា។ ឯករាជ្យស្យាមត្រូវបានស្ដារដោយព្រះរាជបុត្ររបស់ទ្រង់ ព្រះបាទនរេឝ្វរ (១៥៩០-១៦០៥) ដែលបានវាយបកទៅភូមាដោយមិនឱ្យដឹងខ្លួន និងជិតដល់ឆ្នាំ១៦០០ ទ្រង់ក៏បានរុញច្រានពួកភូមាឱ្យចេញពីប្រទេសរបស់ទ្រង់។

ដោយប្ដេជ្ញាចិត្តបង្ការអំពើក្បត់ដូចព្រះបិតារបស់ទ្រង់ ព្រះនរេឝ្វរបានចាប់ផ្ដើមឯកភាពរដ្ឋបាលរបស់ប្រទេសដោយផ្ទាល់ឱ្យស្ថិតនៅក្រោមព្រះរាជវាំងអយុធ្យា។ ព្រះអង្គបានបញ្ចប់ការអនុវត្តឱ្យព្រះអង្គម្ចាស់ខត្តិយវង្សដែលមានឋានៈទៅធ្វើចៅហ្វាយស្រុកតាមខែត្រនានារបស់អយុធ្យា ដោយតែងតាំងមន្ត្រីវាំងជំនួសវិញដែលសង្ឃឹមថាពួកគេអាចអនុវត្តតាមគោលនយោបាយចេញដោយព្រះមហាក្សត្រ។ ចាប់តាំងពីពេលនោះមកពួកព្រះអង្គម្ចាស់ខត្តិយត្រកូលត្រូវបានបង្ខាំងទុកនៅតែក្នុងរាជធានីតែប៉ុណ្ណោះ។ ការដណ្ដើមអំណាចរបស់ពួកទ្រង់បានបន្ត ប៉ុន្តែនៅក្នុងព្រះរាជវាំងវិញដែលស្ថិតក្រោមការឃ្លាំមើលរបស់ព្រះមហាក្សត្រ។

ដើម្បីឱ្យប្រាកដអំណាចរបស់ទ្រង់លើវណ្ណៈពួកចៅហ្វាយស្រុកថ្មី ព្រះបាទនរេឝ្វរបានចេញរាជក្រឹត្យថាពួកវៃស្សៈទាំងឡាយស្ថិតក្រោមអំណាចបំរើការខាង ព្រៃ បានក្លាយជាពួក ព្រៃហ្លួង ដែលនៅកៀកជាប់ផ្ទាល់ទៅនឹងព្រះមហាក្សត្រ ទ្រង់បានបែងចែកសេវាបំរើរបស់ពួកនោះទៅកាន់ពួកមន្ត្រីរបស់ទ្រង់។ វិធានការនេះបានផ្ដល់ឱ្យព្រះមហាក្សត្រនូវភាពផ្ដាច់មុខតាមបែបទ្រឹស្ដីលើកំលាំងមនុស្សទាំងឡាយ ហើយគំនិតនេះបានវិវត្តដូច្នេះតាំងពីព្រះមហាក្សត្រមានបរិចារកិច្ចពីប្រជារាស្ត្រទាំងអស់របស់ព្រះអង្គ ទ្រង់ក៏ជាម្ចាស់កម្មសិទ្ធិលើដីធ្លីទាំងអស់ផងដែរ។ តំណែងក្រមការ និង តំណែងចៅហ្វាយស្រុក ហើយនិងសក្ដិនាដែលជាប់មកនឹងពួកមន្ត្រីទាំងនោះជាធម្មតាគឺជាតំណែងសួរពូជបានកាន់កាប់ដោយពួកគ្រួសារមួយចំនួនដែលមានជាប់សាច់សែលោហិតទៅនឹងព្រះមហាក្សត្រតាមរយៈអាពិហ៍ពិពាហ៍។ ជាការពិត អាពាហ៍ពិពាហ៍ជារឿយៗត្រូវបានប្រើប្រាស់ដោយព្រះមហាក្សត្រស្យាមដើម្បីផ្សារភ្ជាប់សម្ព័ន្ធភាពរវាងពួកទ្រង់ និង បណ្ដាត្រកូលគ្រួសារមានឥទ្ធិពល ជាទំនៀមទំលាប់មួយដែលមានជាទូទៅរៀងរហូតដល់សតវត្សទីដប់ប្រាំបួន។ ជាលទ្ធផលមកវិញនៃគោលនយោបាយនេះ ព្រះមហេសីរបស់ក្សត្រជាធម្មតាមានចំនួនរាប់ផ្លូន។

ទោះបីជាមានកំណែទំរង់របស់ព្រះនរេឝ្វរយ៉ាងណាក៏ដោយ ក៏ប្រសិទ្ធិកភាពនៃរាជការ ជាង ១៥០ ឆ្នាំប្លាយបន្ទាប់នៅតែមិនមានស្ថេរភាពដដែល។ អំណាចក្សត្រក្រៅពីដីព្រះរាជទ្រព្យ ទោះបីយ៉ាងណាក្នុងទ្រឹស្ដីដាច់ខាត ដែលក្នុងការអនុវត្តនៅមានកំរិតដោយសារតែភាពធូររលុងនៃរដ្ឋបាលសាធារណៈ។ ឥទ្ធិពលនៃរាជការកណ្ដាល និង ព្រះរាជាមិនមានវិសាលភាពផុតចាកឆ្ងាយពីព្រះរាជធានីឡើយ។ នៅពេលនោះសង្គ្រាមជាមួយពួកភូមាបានផ្ទុះឡើងនៅចុងសតវត្សទីដប់ប្រាំបី បណ្ដាខេត្តនានាបានបោះបង់ចោលព្រះរាជធានីដោយស្រួលៗ។ ខណៈពេលនោះ កងទ័ពជំនួយមិនងាយចូលមកប្រមូលផ្ដុំគ្នាការពាររាជធានីបានឡើយ ដូច្នោះហើយក្រុងអយុធ្យាមិនអាចស៊ូទ្រាំនឹងពួកឈ្លានពានភូមាបានទេ។

សាសនា

អាណាចក្រអយុធ្យា 
ព្រះកេសព្រះពុទ្ធដុះពាសពេញដោយដើមឧទុម្ពរក្នុងវត្តមហាធាតុ ឧទ្យានប្រវត្តិសាស្ត្រអយុធ្យា

សាសនាចំបងនៃអយុធ្យាគឺពុទ្ធសាសនាថេរវាទ។ យ៉ាងណាក្ដី ធាតុផ្សំជាច្រើននៃប្រព័ន្ធនយោបាយ និង សង្គមត្រូវសហប្រតិបត្តិការដោយគម្ពីរព្រហ្មញ្ញសាសនា និងអនុវត្តដោយពួកព្រាហ្មណ៍បារគូ។ តំបន់ជាច្រើនក្នុងព្រះរាជអាណាចក្រ ក៏មានការកាន់ពុទ្ធសាសនាមហាយាន ឥស្លាម និងរងឥទ្ធិពលពីពួកសាសនទូតបារាំងដែលបានមកដល់ប្រទេសនេះឆ្លងតាមរយៈប្រទេសចិនក្នុងសតវត្សទី១៧ តំបន់មួយចំនួនតូចក៏ត្រូវបានប្រែមកកាន់សាសនាកាតូលិករ៉ូមវិញខ្លះដែរ។ ឥទ្ធិពលនៃការបដិបត្តិមហាយាន និង តន្ត្រ ក៏បានបញ្ចូលក្នុងពុទ្ធសាសថេរវាទផងដែរ ដែលវាបង្កើតឱ្យមាននូវប្រពៃណីមួយ ហៅថាថេរវាទតន្ត្រ។

ការអភិវឌ្ឍសេដ្ឋកិច្ច

សៀមមិនដែលមានការខ្វះខាតគ្រឿងបរិភោគស្បៀងអាហារច្រើនទេ។ ពួកកសិករបានដាំស្រូវសំរាប់ការហូបចុកផ្ទាល់ខ្លួន និងទុកបង់ពន្ធសួយសារ។ អ្វីៗដែលនៅសល់ពីការប្រើប្រាស់ត្រូវយកទៅទំនុកបំរុងដល់ស្ថាប័នសាសនា។ ចាប់ពីសតវត្សទីដប់បីដល់ទីដប់ប្រាំ យ៉ាងណាមិញ ការប្រែទំរង់គួរឱ្យកត់សំគាល់មួយបានកើតឡើងខាងដំណាំស្រូវរបស់សៀម។ នៅដែនដីខ្ពស់ៗ ទឹកភ្លៀងត្រូវបានបង្គ្រប់ដោយប្រព័ន្ធបញ្ចេញបញ្ចូលទឹក ដើម្បីគ្រប់គ្រងកំរិតទឹកក្នុងស្រែ ពួកសៀមក៏បានសាបព្រួសស្រូវដំណើប ដែលវាជាស្បៀងអាហារមូលដ្ឋាននៅក្នុងតំបន់ភូមិសាស្ត្រខាងជើង និង ឦសាន។ ប៉ុន្តែនៅវាលទំនាបលិចទឹកនៃទន្លេចៅព្រះញា ពួកកសិករងាកទៅរកដាំស្រូវចំរុះផ្សេងៗទៀតដែលហៅថា ស្រូវឡើងទឹក ជាស្រូវខ្សាយបាននាំចូលពីពង្គល ដែលដុះលឿនល្មមលូតទៅលឿនស្របពេលទឹកឡើងនៅក្នុងស្រែនៅដែនដីទំនាប។

ពូជថ្មីនេះដុះលូតលាស់ស្រួល និងបានផលច្រើនលើសលប់ ដែលផលិតបានបរិមាណលើសតំរូវការអាចយកទៅលក់ក្រៅប្រទេសក្នុងតំលៃថោក។ អយុធ្យាបានតាំងនៅទីឆ្ងាយភាគខាងត្បូងបំផុតនៃវាលទំនាបលិចទឹក ដូច្នេះវាបានក្លាយជាចំណុចស្នូលនៃសកម្មភាពសេដ្ឋកិច្ច។ ស្ថិតក្រោមការឧបត្ថម្ភរបស់ព្រះរាជា គូលីកំណែនបានជីកព្រែកជាច្រើនដែលធ្វើឱ្យស្រូវអាចនាំពីស្រុកស្រែជនបទទៅដល់សំពៅរបស់ព្រះមហាក្សត្រដើម្បីនាំចេញទៅចិន។ ជាលំដាប់លំដោយ ដីល្បប់នៅតំបន់ដីសណ្ដទន្លេចៅព្រះញាបានលាតសន្ធឹងនៅចន្លោះសមុទ្រ និង ដីគោកនៅពេលនោះត្រូវបានគេចាត់ទុកថាវាមិនសមនឹងការតាំងទីលំនៅឡើយ ហើយត្រូវបានស្ដាររានយកមក និង ជំនួសមកវិញដោយការដាំដំណាំ។ តាមប្រវេណី ស្ដេចមានរាជកិច្ចប្រារព្ធពិធីសាសនាប្រសិទ្ធិពរដល់ការដាំដំណាំស្រូវ។

ទោះបីជាស្រូវមានច្រើនសំបូរនៅអយុធ្យាក៏ដោយ ក៏ការនាំចេញស្រូវត្រូវបានហាមឃាត់ម្ដងម្កាលដែរ នៅពេលមានទុរ្ភិក្សបានកើតឡើងដោយសារតែកត្តាធម្មជាតិ រឺ ក៏សង្គ្រាម។ ស្រូវជាធម្មតាត្រូវបានដោះដូរយកទំនិញប្រណិតៗ និងគ្រឿងយុទ្ធោបករណ៍ពីពួកលោកខាងលិច ប៉ុន្តែការដាំស្រូវភាគច្រើនទុកសំរាប់ទីផ្សារក្នុងស្រុក និងចំពោះការនាំចេញមិនមានភស្តុតាងណាមួយបានបញ្ជាក់ឡើយ។ ពាណិជ្ជកម្មជាមួយពួកអឺរ៉ុបមានភាពរស់រវើកក្នុងសតវត្សទីដប់ប្រាំពីរ។ ជាការពិត ពួកឈ្មួញអឺរ៉ុបបានជួញដូរទំនិញរបស់ពួកគេ ភាគច្រើនមានដូចជា កាំភ្លើងវែង និងកាំភ្លើងធំ ជាមួយផលិតផលពីដីគោកយកចេញពីព្រៃដូចជា ឈើស្ពាន ស្បែកក្ដាន់រមាំង និង ស្រូវអង្ករ។ លោកតូមាំរ-ពីរិះ ជាអ្នកដើរសមុទ្រព័រទុយហ្កាល់ ត្រូវបានវែកញែកនៅសតវត្សទីដប់ប្រាំមួយថា អយុធ្យា រឺ អូឌ្យា សំបូរទៅដោយទំនិញល្អៗ។ ភាគច្រើននៃពួកឈ្មួញបរទេសមកដល់អយុធ្យាជាពួកអឺរ៉ុប និង ចិន ហើយត្រូវបង់ពន្ធឱ្យពួកអាជ្ញាហ្លួង។ ព្រះនគរមានច្រើនលើសលប់ទៅដោយស្រូវ អំបិល ត្រីងៀត ស្រា និង បន្លែបង្ការ។

ពាណិជ្ជកម្មជាមួយពួកបរទេស ភាគច្រើនពួកណេដឺឡនបានឈានដល់ចំណុចកំពូលនៅសតវត្សទីដប់ប្រាំពីរ។ អយុធ្យាបានក្លាយជាគោលដៅសំខាន់សំរាប់ពួកឈ្មួញមកពីជប៉ុន និង ចិន។ វាពិតជាមានហើយ ដែលថាពួកជនបរទេសទាំងប៉ុន្មាននោះបានចូលរួមក្នុងឆាកនយោបាយរបស់ព្រះរាជអាណាចក្រមួយនេះ។ ស្ដេចអយុធ្យាបានជួលពួកទាហានស៊ីឈ្នួលបរទេសជាច្រើនឱ្យចូលធ្វើសង្គ្រាមជាមួយពួកសត្រូវរបស់អាណាចក្រទ្រង់។ យ៉ាងណាមិញ បន្ទាប់ពីការបោសសំអាតពួកបារាំងនៅចុងសតវត្សទីដប់ប្រាំពីរ ពួកអ្នករកស៊ីសំខាន់ជាមួយអយុធ្យាគឺពួកចិន។ ពួកណេដឺឡនមកពីក្រុមហ៊ុនឥណ្ឌាខាងកើតណេដឺឡន (Vereenigde Oost-Indische Compagnie រឺ VOC) នៅតែមានសកម្មភាពដដែល។ សេដ្ឋកិច្ចរបស់អយុធ្យាបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងសតវត្សទីដប់ប្រាំបី រហូតដល់មានការលុកលុយពីភូមាបង្កឱ្យមានការលិចលង់សេដ្ឋកិច្ចអយុធ្យានៅឆ្នាំ១៧៨៨។

ទំនាក់ទំនងជាមួយបស្ចឹមប្រទេស

អាណាចក្រអយុធ្យា 
រក្តិអនុស្សាវរីយ៍នៅលពបុរីបង្ហាញនូវព្រះឆាយាលក្ខណ៍ព្រះបាទនារាយណ៍រាជាជាមួយពួករាជទូតបារាំង

នៅឆ្នាំ១៥១១ ភ្លាមៗក្រោយពីសញ្ជ័យបានមល្លកា ពួកព័រទុយហ្កាល់បានបញ្ជូនគណៈបេសកកម្មការទូតដឹកនាំដោយលោកឌូអាត-ផ្វឺណានឌឹសទៅកាន់រាជវាំងនៃព្រះបាទរាមាធិបតីទី២នៃអយុធ្យា។ ដោយបានកសាងទំនាក់ទំនងមេត្រីភាពរវាងព្រះរាជាណាចក្រព័រទុយហ្កាល់ និង រាជអាណាចក្រសៀម ពួកគេក៏បានត្រឡប់ទៅវិញអមជាមួយគណៈទូតសៀមរួមមានដង្វាយផង និង ព្រះរាជសារជាច្រើនផងដែលត្រូវបានបញ្ជូនទៅកាន់ព្រះមហាក្សត្រព័រទុយហ្កាល់។ ពួកគេគឺជាពួកអឺរ៉ុបដំបូងគេដែលបានធ្វើទស្សនកិច្ចមកកាន់ប្រទេសនេះ។ ប្រាំឆ្នាំក្រោយមកនោះ ទំនាក់ទំនងដំបូង អយុធ្យា និង ព័រទុយហ្កាល់បានសំរេចនូវសន្ធិសញ្ញាមួយដែលផ្ដល់ការអនុញ្ញាតឱ្យព័រទុយហ្កាល់អាចរកស៊ីក្នុងព្រះរាជអាណាចក្រនេះបាន។ សន្ធិសញ្ញាមួយទៀតស្រដៀងគ្នាក្នុងឆ្នាំ១៥៩២ បានផ្ដល់អោយពួកណេដឺឡននូវតួនាទីនិងបុព្វសិទ្ធិក្នុងការជួញដូរស្រូវអង្ករក្នុងប្រទេសនេះ។

ពួកបរទេសត្រូវបានស្វាគមយ៉ាងរាក់ទាក់នៅឯព្រះរាជវាំងនៃព្រះបាទនារាយណ៍ (១៦៥៧-១៦៨៨) ថ្វីត្បិតថាទ្រង់ជាមេដឹកនាំមានលក្ខណៈសកលក៏ពិតមែន យ៉ាងណា ក៏ទ្រង់នៅតែមានការប្រុងប្រយត្ននឹងឥទ្ធិពលមកពីប្រទេសខាងក្រៅដែរ។ ចំណងពាណិជ្ជកម្មសំខាន់ៗត្រូវបានដំណើរទៅមុខយ៉ាងលំបាកលំបិនជាមួយជប៉ុន។ ក្រុមហ៊ុនពាណិជ្ជកម្មណេដឺឡន និង អង់គ្លេសត្រូវបានគេអនុញ្ញាតឱ្យបើកបង្កើតរោងចក្រ ហើយគណៈបេសកកម្មការទូតត្រូវបានបញ្ជូនទៅប៉ារីស និង ដឹនហះ។ ដោយសារចង់ថែរក្សាចំណងទាក់ទងទាំងអស់នេះ រាជវាំងសៀមបានធ្វើឱ្យពួកណេដឺឡនដើរតួប្រឆាំងនិងពួកអង់គ្លេស និងបារាំងយ៉ាងប៉ិនប្រសប់ ដើម្បីជៀសវាងឥទ្ធិពលដ៏លើសលប់នៃមហាអំណាចណាមួយផ្ដាច់មុខ។

នៅឆ្នាំ១៦៦៤ យ៉ាងណាមិញ ពួកណេដឺឡនបានប្រើប្រាស់កងទ័ពដើម្បីទាមទារឱ្យមានសន្ធិសញ្ញាដើម្បីអោយពួកគេទទួលបានសិទ្ធិក្រៅដែនដីក៏ដូចជាអ្នកមានសេរីភាពគ្រប់យ៉ាងចូលទៅធ្វើពាណិជ្ជកម្ម។ ដោយមានការជំរុញពីមន្ត្រីបរទេសរបស់ទ្រង់ ដែលជាអ្នកផ្សងព្រេងជាតិក្រិកកនស្តឹណូស-យេរ៉ាជិះ (ចៅព្រះញាវិជាយេន្ទ្រ) ព្រះនារាយណ៍ក៏បានងាករេទៅរកបារាំងឱ្យផ្ដល់ជំនួយដល់ទ្រង់។ ពួកវិស្វករបារាំងបានសាងសង់បន្ទាយការពារជាច្រើនឱ្យពួកសៀម និងបានកសាងព្រះរាជវាំងថ្មីនៅលពបុរីថ្វាយព្រះនារាយណ៍ទៀតផង។ លើសពីនោះ ពួកសាសនទូតបារាំងបានភ្ជាប់មកនូវការអប់រំ និង វេជ្ជសាស្ត្រ ហើយពួកគេក៏បាននាំមកនូវផ្នោះពុម្ពសង្កត់ដំបូងគេចូលមកកាន់ប្រទេសនេះផងដែរ។ ចំណាប់អារម្មណ៍ផ្ទាល់របស់ល្វីទី១៤បានកើតឡើងដោយសាររបាយការណ៍ពីពួកសាសនទូតលើកឡើងថាព្រះបាទនារាយណ៍ប្រហែលអាចផ្លាស់ប្រែមកបដិបត្តិគ្រិស្តសាសនាវិញ។

អាណាចក្រអយុធ្យា 
គណៈទូតស្យាមទៅកាន់ស្ដេចល្វីទី១៤នៅឆ្នាំ១៦៨៦ ដោយលោកនីកូឡា-ឡាមេសង់។

វត្តមានបារាំងបានផ្ចុងផ្តើមដោយលោកយ៉េរ៉ាជិះ យ៉ាងណាមិញបានធ្វើឱ្យអាក់អន់ស្រពន់ចិត្ត និងនាំឱ្យមានក្ដីសន្ទិសង្ស័យដល់ពួកអភិជន និង បព្វជិតពុទ្ធសាសនាសៀម។ នៅពេលពាក្យសំដីផ្សព្វផ្សាយថាព្រះបាទនារាយណ៍ជិតចូលទិវង្គតនោះ មេទ័ពម្នាក់ នាមពេទរាជា (សោយរាជ្យ ១៦៨៨-៩៣) ក៏បានធ្វើរដ្ឋប្រហារ ដែលជាបដិវត្តន៍សៀមឆ្នាំ១៦៨៨ ដណ្ដើមរាជបល្លង្ក ធ្វើគតរជ្ជទាយាទដែលបានតែងតាំងរួចហើយដែលជាគ្រិស្តសាសនិក និងបានដាក់ទោសប្រហារជីវិតលោកយ៉េរ៉ាជិះរួមនិងពួកសាសនទូតមួយចំនួន និងការបណ្ដេញពួកបរទេសដែលនៅសេសសល់នោះផង។ ការសិក្សាខ្លះថាអយុធ្យាបានចាប់ផ្ដើមនូវសម័យកាលប្រេះឆាគ្នាជាមួយពួកពាណិជ្ជករលោកខាងលិច ខណៈនោះអយុធ្យាបែរជាស្វាគមពួកឈ្មួញចិនច្រើនជាងទៅវិញ។ ប៉ុន្តែការសិក្សាថ្មីផ្សេងទៀតបានលើកឡើងថា ដោយសារតែសង្គ្រាមនិងជំលោះនៅអឺរ៉ុបនៅពាក់កណ្ដាលសតវត្សទីដប់ប្រាំបី ពួកឈ្មួញអឺរ៉ុបក៏បានបន្ថយសកម្មភាពរបស់ខ្លួននៅលោកខាងកើត។ យ៉ាងណាមិញ តាមពិតទៅ ក្រុមហ៊ុនឥណ្ឌាខាងកើតណេដឺឡន រឺ VOC នៅតែធ្វើធុរកិច្ចនៅអយុធ្យា បើទោះបីជាមានភាពលំបាកលំបិនខាងនយោបាយយ៉ាងណាក៏ដោយ។

ដំណាក់កាលចុងក្រោយ

អាណាចក្រអយុធ្យា 
ចេតិយបីនៃវត្តព្រះឝ្រីសព៌េជ្ញដែលជាទីតំកល់ព្រះអដ្ឋិធាតុនៃព្រះបាទបរមត្រៃលោកនាថ ព្រះបាទបរមរាជាធិរាជទី៣ និង ព្រះបាទរាមាធិបតីទី២

ក្រោយពីសម័យកាលនៃការបង្ហូរឈាមដណ្ដើមអំណាចគ្នានៃពួករាជវង្ស អយុធ្យាក៏បានឈានចូលដល់សម័យកាលមួយដែលត្រូវបានគេហៅថា យុគមាស គឺជាដំណាក់កាលសន្តិភាពបន្តបន្ទាប់ក្នុងរយៈទសវត្សទីប្រាំនៃសតវត្សទីដប់ប្រាំបី នៅពេលនោះសិល្បៈ អក្សរសាស្ត្រ បានស្គាល់នូវភាពរុងរឿង។ មានសង្គ្រាមក្រៅប្រទេសជាច្រើនលើក។ អយុធ្យាបានប្រយុទ្ធតតាំងនឹងពួកលោកម្ចាស់ង្វៀន (ពួកមេដឹកនាំយួននៅវៀតណាមខាងត្បូង) ដើម្បីគ្រប់គ្រងកម្ពុជាធិបតីដែលចាប់ផ្ដើមនៅប្រហែលឆ្នាំ១៧១៥។ ប៉ុន្តែការគំរាមកំហែងកាន់តែ ធំឡើងៗចេញមកពីភូមា ដែលរាជវង្សអង្គព្រះថ្មីបានបង្ក្រាបរាបទាបបណ្ដារដ្ឋឝានមួយចំនួន។

ហាសិបឆ្នាំចុងក្រោយនៃព្រះរាជអាណាចក្រនេះគេមើលឃើញថាមានការតស៊ូបង្ហូរឈាមគ្នាក្នុងចំណោមពួកព្រះអង្គម្ចាស់។ រាជបល្លង្កគឺជាគោលដៅអាទិភាពរបស់ពួកទ្រង់។ ការបោសសំអាតពួកមន្ត្រីវាំង និងពួកមេទ័ពមានសមត្ថភាពមានជាបន្តបន្ទាប់។ ព្រះមហាក្សត្រចុងក្រោយ គឺព្រះបាទឯកទឝ ដើមឡើយត្រូវបានគេស្គាល់ថាជាព្រះអនុរ័ក្ឞមន្ត្រី បានបង្ខំព្រះរាជាដែលត្រូវជាព្រះអនុជរបស់ទ្រង់ឱ្យចុះចេញពីរាជស្វេតច្ឆ័ត្រ ហើយទ្រង់ក៏ឡើងសោយរាជ្យខ្លួនឯង។

តាមរយៈប្រភពបារាំងមួយ បានពោលថា អយុធ្យានៅក្នុងសតវត្សទីដប់ប្រាំបីប្រមូលផ្ដុំទៅដោយក្រុងក្សត្របុរីជាច្រើន: មុំហ៍ លិង្គ រឺ នគរឝ្រីធម៌រាជ តនាវឝ្រី ចុងសីហល រឺ កោះភូកេត សិង្ហនគរ រឺ សិង្គខ្លា។ សុង្ករដ្ឋជាច្រើនរបស់នគរនេះគឺ ប័ត្តានី ប៉ាហាំង ប្រាក់ កត្តហៈ និង មល្លកា។

នៅឆ្នាំ១៧៦៥ កងទ័ពខ្លាំងពូកែ ៤០០០០ នាក់ផ្សែផ្សំគ្នាក្នុងកងប្រដាប់អាវុធភូមាបានចូលលុកលុយទឹកដីអយុធ្យាចាប់ពីភាគខាងជើងនិងខាងលិច។ ក្រុងដែលនៅឆ្ងាយៗភាគច្រើនបានចុះចាញ់យ៉ាងឆាប់រហ័ស។ គំរូការតស៊ូជោគជ័យគួរឱ្យកត់សំគាល់តែមួយគត់ទល់នឹងកងទ័ពទាំងនេះត្រូវបានគេដឹងថានៅភូមិបាងរៈច័ន។ បន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេល ១៤ ខែ ទីក្រុងអយុធ្យាក៏បានចុះចាញ់ និងត្រូវបានដុតបំផ្លាញក្នុងខែមេសា ១៧៦៧។ សម្បត្តិសិល្បៈរបស់អយុធ្យា បណ្ដាល័យដែលមានអក្សរសិល្ប៍ និង បណ្ណសារដ្ឋានតំកល់ក្បួនច្បាប់គម្ពីរប្រវត្តិសាស្ត្រស្ទើរតែត្រូវបានបំផ្លាញទាំងស្រុងអស់ទៅហើយ ហើយពួកភូមាក៏បាននាំព្រះរាជអាណាចក្រអយុធ្យាដល់នូវក្ដីវិនាសហិនហោចខ្លោចផ្សា។

ការគ្រប់គ្រងរបស់ភូមាបានបន្តបានតែពីរបីខែប៉ុណ្ណោះ។ ពួកភូមា ដែលកំពុងប្រយុទ្ធតទល់នឹងសង្គ្រាមមួយជាមួយចិនក្នុងពេលដំណាលគ្នាចាប់ពីឆ្នាំ១៧៦៥មក ត្រូវបានបង្ខំអោយដកកងទ័ពថយនៅដើមឆ្នាំ១៧៦៨ នៅពេលដែលកងទ័ពចិនបានគំរាមកំហែងដល់រាជធានីរបស់ខ្លួន។

ដោយកងទ័ពភូមាភាគច្រើនបានដកចេញទៅវិញ ប្រទេសនេះក៏ត្រូវបានថមថយនូវភាពវឹកវរចលាចល។ អ្វីទាំងឡាយដែលនៅសេសសល់មានតែរាជធានីចាស់ដែលជាសំណល់បាក់បែកនៃព្រះរាជវាំង។ បណ្ដាខេត្តមួយចំនួនបានប្រកាសឯករាជ្យក្រោមការដឹកនាំពួកមេទ័ព ពួកសង្ឃបោកប្រាស់ និងរាជវង្សានុវង្ស។

មេទ័ពម្នាក់ ព្រះញាតាកសិន អតីតចៅហ្វាយស្រុកតាក បានខិតខំប្រឹងប្រែងឯកភាពផ្ទៃប្រទេសឡើងវិញ។ លោកបានប្រមែប្រមូលកងទ័ព និងបានចាប់វាយប្រហារបកទៅកាន់ពួកភូមាវិញ។ នៅទីបំផុត លោកបានបង្កើតរាជធានីមួយនៅធនបុរី កាត់ទន្លេចៅព្រះញាពីរាជធានីបច្ចុប្បន្ន បឹងកក់។ លោកសិនបានឡើងសោយរាជ្យ ក្លាយជាព្រះបាទតាកសិន។

សំណល់បែកបាក់នៃក្រុងប្រវត្តិសាស្ត្រអយុធ្យា និង "ទីប្រជុំជនប្រវត្តិសាស្ត្រនៅរួបរួមគ្នា" នៅក្នុងឧទ្យានប្រវត្តិសាស្ត្រអយុធ្យាត្រូវបានចុះបញ្ជីដោយយូណេស្កូជាស្ថានីយ៍កេរដំណែលពិភពលោក។ ទីក្រុងអយុធ្យាត្រូវបានបង្កើតឡើងវិញនៅក្បែរទីក្រុងចាស់ ហើយឥឡូវគឺជាស្រុកមឿងនៃចង្វាតអយុធ្យា។

បញ្ជីជនបរទេសលេចធ្លោនៅអយុធ្យាក្នុងសតវត្សទីដប់ប្រាំពីរ

  • កនស្តឹណូស-យេរ៉ាជិះ អ្នកផ្សងព្រេងក្រិក និងជារាជអាមាត្យទីមួយនៃព្រះបាទនារាយណ៍
  • ផ្វ្រង់ស្វ័រ-ទីម៉ូឡេអុង-ដឺ-ឆ្វេហ្ស៊ី
  • លោកឪពុកហ្គី-តាស្ឆាដ ស្មេរយេស៊ូជាតិបារាំង និង ឯកអគ្គរាជទូតសៀមនៅបារាំង (១៦៨៨)
  • ល្វី-ឡេណូ វិឞ្ដិអបស្ថលានៃស្យាម
  • យ៉ាម៉ាដា-ណាហ្កាម៉ាសា អ្នកផ្សងព្រេងជប៉ុន ដែលបានក្លាយជាអ្នកគ្រប់គ្រងនៅខែត្រនគរឝ្រីធម៌រាជ

វិចិត្រសាលរូបភាព

សូមមើលផងដែរ

កំណត់

ឯកសារយោង

អាគតដ្ឋាន

អំណានបន្ថែម

  • Smithies, Michael. A Siamese Embassy Lost in Africa 1686: The Odyssey of Ok-Khun Chamman. Chiang Mai: Silkworm Books, 1999.

បរមាធិប្បាយទាយចេញពីបរមាធិប្បាយប្រូខ្វេះ និង និក្ខេបទថ្ងៃ ១៦ សីហ. ២០០៦

Subject: Art History

    Listopad, John A. "The art and architecture of the reign of Somdet Phra Narai." Diss. U of Michigan, 1995.

Subject: Buddhist literature

    Chrystall, Beatrice. "Connections without limit: The refiguring of the Buddha in the Jinamahanidana." Diss. Harvard U, 2004.

Subject: History

    Smith, George V. "The Dutch East India Company in the Kingdom of Ayutthaya, 1604–1694." Diss. Northern Illinois U, 1974.

Subject: Buddhist literature

    Chrystall, Beatrice. "Connections without limit: The refiguring of the Buddha in the Jinamahanidana." Diss. Harvard U, 2004.

Subject:Urban planning

    Peerapun, Wannasilpa. "The economic impact of historic sites on the economy of Ayutthaya, Thailand." Diss. U of Akron, 1991.

ពង្សាវតារក្រុងឝ្រីអយុធ្យា

There are 18 versions of Royal Chronicles of Ayutthaya (Phongsawadan Krung Si Ayutthaya) known to scholars.(According to Wyatt, David K. (1999). Chronicle of the Kingdom of Ayutthaya. Tokyo: The Center for East Asian Cultural Studies for UNESCO, The Toyo Bunko. pp. Introduction, 14. ល.ស.ប.អ. 978-4-89656-613-0. )

Some of these are available in Cushman, Richard D. (2000). The Royal Chronicles of Ayutthaya: A Synoptic Translation, edited by David K. Wyatt. Bangkok: The Siam Society.

ការរៀបរាប់របស់ភូមា

These are Burmese historical accounts of Ayutthaya.

  • Kham Hai Kan Chao Krung Kao (Lit. Testimony of inhabitants of Old Capital (i.e. Ayutthaya))
  • Kham Hai Kan Khun Luang Ha Wat (Lit. Testimony of the "King who Seeks a Temple" (nickname of King Uthumphon)) - An English translation. Archived 3 March 2016[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
  • Palm Leaf Manuscripts No.11997 of the Universities Central Library Collection or Yodaya Yazawin – Available in English in Tun Aung Chain tr. (2005) Chronicle of Ayutthaya, Yangon: Myanmar Historical Commission

ការរៀបរាប់របស់បស្ចឹមប្រទេស

  • Second Voyage du Pere Tachard et des Jesuites envoyes par le Roi au Royaume de Siam. Paris: Horthemels, 1689.

តំណខាងក្រៅ

— វង្សក្សត្រ —
រាជវង្សអយុធ្យា
ឆ្នាំបង្កើត: ១៣៥០
មុនដោយ
រាជអាណាចក្រសុខោទ័យ
រាជវង្សកាន់អំណាចនៃ
រាជអាណាចក្រអយុធ្យា

១៣៥០–១៧៦៧
តដោយ
រាជអាណាចក្រធនបុរី

Tags:

អាណាចក្រអយុធ្យា ទិដ្ឋភាពប្រវត្តិសាស្ត្រទូទៅអាណាចក្រអយុធ្យា ខត្តិយភាពរាជអាណាចក្រអយុធ្យា ការអភិវឌ្ឍសង្គម និង នយោបាយអាណាចក្រអយុធ្យា សាសនាអាណាចក្រអយុធ្យា ការអភិវឌ្ឍសេដ្ឋកិច្ចអាណាចក្រអយុធ្យា ទំនាក់ទំនងជាមួយបស្ចឹមប្រទេសអាណាចក្រអយុធ្យា ដំណាក់កាលចុងក្រោយអាណាចក្រអយុធ្យា បញ្ជីជនបរទេសលេចធ្លោនៅអយុធ្យាក្នុងសតវត្សទីដប់ប្រាំពីរអាណាចក្រអយុធ្យា វិចិត្រសាលរូបភាពអាណាចក្រអយុធ្យា សូមមើលផងដែរអាណាចក្រអយុធ្យា កំណត់អាណាចក្រអយុធ្យា ឯកសារយោងអាណាចក្រអយុធ្យា អាគតដ្ឋានអាណាចក្រអយុធ្យា អំណានបន្ថែមអាណាចក្រអយុធ្យា តំណខាងក្រៅអាណាចក្រអយុធ្យា

🔥 Trending searches on Wiki ភាសាខ្មែរ:

សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ទម្លាប់សម្លៀកបំពាក់ប្រពៃណីខ្មែរអភិបាលកិច្ចល្អស្រុកមោងឫស្សីអេស្ប៉ាញមូលនិធិរូបិយវត្ថុអន្តរជាតិបុណ្យរឿង ដើមកំណើតក្រុងភ្នំពេញច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារគូលែនត្រចៀកប្រពលវប្បកម្មបទពាក្យ៨រឿងកុលាបប៉ៃលិនលន់ នល់ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​HTMLរូបវិទ្យាលោកុត្តរបដិច្ចសមុប្បាទ១១មេកានិចកោសិកាជីវវិទ្យាទេព វង្សតំបន់អាកាសធាតុគណបក្ស​ប្រជាជន​កម្ពុជាប្រាសាទបាពួនកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាបន្ទាយលង្វែកកាណាដារបាំត្រុដិពិធីឡើងផ្ទះថ្មីវើលវ៉ាយវែប​ (World Wide Web)យសោធរបុរះវិទ្យាសាស្ត្រក្រុងសិរីសោភ័ណសហរដ្ឋអាមេរិកស្ពានអ្នកលឿងរឿងផ្កាស្រពោនរដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០សម្ព័ន្ធកូវ៉ាឡង់រឿងអាឡេវអំពើអនិត្យានុកូលមហាសករាជជយបរិត្តគាថាស្រុកកំរៀងសុខភាពព្រះពុទ្ធឧស្សាហកម្មសណ្ឋានដីកម្ពុជាសង្កាត់ជ្រោយចង្វារហ៊ុន ម៉ាណែតភូមិពលអតុល្យតេជសង្កាត់ស្វាយដង្គំការប្រាស្រ័យទាក់ទងអន្តរបុគ្គលស៊ីន ស៊ីសាមុតមេឌាវិគីសេដ្ឋកិច្ចកម្មបថ១០បុណ្យភ្ជុំបិណ្ឌខែបញ្ជីរាយនាមប្រាសាទខ្មែរវត្តភ្នំដូនពេញប្រវត្តិសាស្ត្រកម្ពុជាឃុំតាំងក្រសាំង(ស្រុកបាធាយ)គេហទំព័រដើមកំនើតជាតិខ្មែររឿង ភូមិតិរច្ឆានបន្ទុកអគ្គីសនីភ្នំភ្លើងថៃចាម្ប៉ាបញ្ជីរាយនាម ប្រាសាទខ្មែរភូមិនិយមន័យ​សាសនា🡆 More