វិបស្សនាធុរៈ
ផ្នែកមួយនៃ ព្រះពុទ្ធសាសនា |
ឈាន · បញ្ចក្ខន្ធ |
វិបស្សនាបញ្ហាវគ្គទី១ |
វិបស្សនាបញ្ហាវគ្គទី៧ |
EN:Four Noble Truths អរិយសច្ចៈ ជាពាក្យបាលី (សំស្រ្កឹត: ចត្វានិ អារ្យសត្យនិ चत्वारि आर्यसत्यानि catvāri āryasatyāni) ជាទ្រឹស្តីដ៏សំខាន់ ក្នុងព្រះពុទ្ធសាសនា ដែលព្រះពុទ្ធបង្រៀនជាប្រពៃណី ក្នុងធម្មចក្កប្បវត្តនសូត្រ ។
តាមប្រភពផ្សេងៗ ការបកប្រែខ្លី នៃពាក្យអរិយសច្ចៈគឺៈ
ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច ៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច ៤ នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។
តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤ មានដូចតទៅៈ
វែងឆ្ងាយទៀត ការបកស្រាយខ្លះ នៃធម្មចក្កប្បវត្តនសូត្រ មានសេចក្តីពន្យល់ន័យ អំពីអរិយសច្ច៤ ចំណែកខ្លះទៀត គ្មានការពន្យល់ន័យទេ ។ ឧទាហរណ៍ ដូចជាការ បកស្រាយរបស់សវ៌ាស្តិវាទ បង្ហាញសច្ចៈថាជាទ្រឹស្តី ប្រើក្នុងវិធីសមាធិផ្សេងៗ ហើយ គ្មានសេចក្តីពន្យល់ន័យទេ ។ ក្នុងកំណែថ្មីថេរវាទ និងកំណែបកប្រែ ដោយអានស៊ីគៅ An Shigao អរិយសច្ច៤មានឲ្យ ការពន្យល់ន័យៈ
ក្នុងការបកស្រាយ នៃធម្មចក្កប្បវត្តនសូត្រ ដែលមាននៅក្នុងសំយុក្តអាគម គ្មានការបរិយាយអំពីអរិយដ្ឋង្គិកមគ្គទេ ។ សមាធិលើអរិយសច្ច៤ ត្រូវគេជ្រើសរើសយក ជាមគ្គវិញ ។
ក្នុងចំណោមការសិក្សា ជំនាន់ដើម ផ្នែកព្រះពុទ្ធសាសនា សាលា ឯកវ្យាវហារិកៈ Ekavyāvahārika គាំទ្រទ្រឹស្តីដែលថា បន្ទូលរបស់ព្រះពុទ្ធ មានន័យរួមតែមួយ ដ៏ខ្ពង់ខ្ពស់ហើយថាអរិយសច្ចៈ៤ អាចចម្រើនឲ្យសម្រេចបាន ដោយសាបញ្ញាតែមួយ ។ និកាយឥណ្ឌានមួយទៀត មហីសាសកៈ Mahīśāsakas គាំទ្រថា អរិយសច្ច៤ត្រូវសមាធិ រួមជាមួយគ្នា ។
តាមភិក្ខុថនិស្សរោ Thanissaro អរិយសច្ច៤ ជាការប្រសើរ ត្រូវយល់ច្បាស់ ថាជាប្រភេទនៃការពិសោធន៍ មិនមែនជំនឿទេ ។
អត្ថបទនៃឈូកសូត្រ (សំស្រ្កឹតៈសទ្ធម៌បុណ្ឌរីកសូត្រ Saddharma Puṇḍarīka Sūtra) មានទស្សនៈចំពោះអរិយសច្ច៤ ថាជាការប្រៀនប្រដៅដំបូង របស់ព្រះពុទ្ធ ប៉ុន្តែមិនមែនជា ការបង្រៀនចុងក្រោយទេ ។ ក្នុងវគ្គទី៣ សូត្រនេះបង្ហាញ អ្វីដែលហៅថាធម៌ដ៏អស្ចារ្យ និងខ្ពង់ខ្ពស់បំផុតៈ
ព្រះភិក្ខុនិឆិរេន Nichiren (ភិក្ខុជាតិជប៉ុន) ដែលការទូន្មានរបស់ព្រះអង្គ មានមូលដ្ឋានក្នុងឈូកសូត្រ បានប្រកាសក្នុងលិខិត “ការប្រៀបធៀប រវាងឈូកសូត្រនឹងសូត្រដទៃ” ថា ទ្រឹស្តីនៃអរិយសច្ច៤ ជាការបង្រៀនពិសេស ពន្យល់ចំពោះតែ សាវ័កសិស្សប៉ុណ្ណោះ ចំណែកឯឈូកសូត្រវិញ គឺបង្រៀនស្មើៗគ្នាទាំងអស់ ។
This article uses material from the Wikipedia ភាសាខ្មែរ article អរិយសច្ច៤, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.