អរិយធម៌អង្គរ

អរិយធម៌អង្គរ ប្រទេសខ្មែរយើងនានទទួលឥទិ្ធពលអរិយធម៍ឥណ្ឧាចាប់តាំងពីសតវត្សទី១ នៃគ.ស ម្លេះ។ សង្គមខ្មែរចែកមនុស្សជា៤វណ្ណះតាមលទ្ធិព្រាហ្មណ៍ ប៉ុន្តែមិនរឹងត្អឹងដូចវណ្ណះនៅសង្គឥណ្ឧាទេ។

សង្គមខ្មែរនៅសម័យអង្គរ

វណ្ណះព្រាហ្មណ៍និងបព្វជិត

នៅសម័យមហានគរ វណ្ណះព្រាហ្មណ៍មានតួនាទីយ៉ាងសំខាន់ណាស់ក្នុងព្រះរាជវាំង ព្រោះគេច្រើនចាត់វណ្ណះនេះជារាជគ្រូ ឬជាអ្នករៀមចំពិធីផ្សេងៗ ទាក់ទងនិងលទ្ធិព្រាហ្មណ៍ . ពួកប៉ាន់ឃាបគឺពួកព្រាហ្មណ៍ះ ពួកគេស្លៀកពាក់ដូចគេឯងទៀតដែរ ចុសត្រង់មានពាក់អំបោះវេញមួយខ្សែនៅក ជាសញ្ញាថាជាអ្នកចេះដឹងខ្ពង់ខ្ពស់។ . ពួកជូគូ”ចៅគូ”គឺពួកព្រះសង្ឃខាងពុទ្ធសាសនា។ ពួកនេះកោរសក់និងគ្រងចីវរពណ៌លឿងបញ្ចេញស្មាស្តាំ ឆាន់ក្នុងមួយថ្ងៃតែម្តង ហើយគោរពព្រះពុទ្ធរូប។ . ពួកប៉ាស៊ីវីឬពួកតាបស ស្លៀកពាក់ដូចអ្នកស្រុកធម្មតា តែជួតក្បាលកំណាត់ពណ៌ក្រហមឬស។

វណ្ណៈក្សត្រ ឬរាជវង្សានុវង្ស

វណ្ណៈនេះមានបុព្វសីទ្ធិច្រើនយ៉ាងណាស់ដូចជា មិនបង់ពន្ធដារ មិនជាប់កំណែន និងមិនតម្រូវឪ្យធ្វើការងារធ្ងន់ជាដើម។ ស្ត្រីអំបូរក្សត្ររៀបការជាមួយក្សត្រដូចគ្នា តែបើមានស្វាមីជាប្រជារាស្រ្តវិញ នោះកូនដែលកើតមកពុំអាចរាប់បញ្ចូលក្នុងព្រះរាជវង្សទេ។

វណ្ណះពួកអ្នកជាឬកសិករ

ពួកមន្ត្រីរាជការតូចតាច ឈ្មួញ សិល្បករ កសិករ សិប្បករ និងប្រជារាជស្រ្តសាមញ្ញភាគច្រើនជាអ្នកជា។ ពួកនេះជាមនុស្សដែលមានសិទិ្ធសេរីភាពគ្រប់គ្រាន់ ព្រោះពួកគេជាវណ្ណះកណ្តាលក្នុងសង្គម។ ក្រៅពីធ្វើស្រែចំការ គេក៍ឆ្លៀតពេលទំនេរធ្វើសិប្បកម្មនិងជំនួញ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។

វណ្ណៈទាសករនិងអ្នកងារ

ពួកអ្នកបម្រើអាចនៅបម្រើកេអស់មួយជីវិត ជួនកាលតពូជទៀតផង។ គេអាចលក់ដូរឬលោះពួកនេះដូចទ្រព្យសម្បត្តិ ដីធ្លី ឬស្វពាហនៈផងទាំងពួង។ ពួកទាសកររាំងនេះគ្មានសិទ្ធិសេរីភាពទាំងអស់ គេប្រើពួកនេះពុំរើសមុខរបរឡើយដូចជា ធ្វើការផ្ទះ ធ្វើជំនួញ ធ្វើស្រែចំការ សង់ប្រាសាទ លើកទំនប់ បារាយណ៍ ផ្លូវថ្នល់ ធ្វើទ័ព...។

ចូររៀបរាប់ពីស្ថាប័នដឹកនាំសម័យអង្គរ

== វិស័យនយោបាយ

នយោបាយក្រៅប្រទេស

តាមលទ្ធិទាវរាជ ព្រះរាជាខ្មែរឈប់ទទួលស្គាល់សិទ្ធិគ្រប់គ្រងស្តេចជា្វ ហើយបានបង្រួបបង្រួមជាឪ្យមានឯកភាពឡើងវិញ ជុំវិញព្រះរាជបល្ល័ង្កហើយផ្ដើមចេញពីនេះ គឺការកសាងការពារប្រទេស និងពង្រីកទឹកដី ។ព្រះរាជាសម័យអង្គរបានអនុវត្តនយោបាយចក្រពត្តិនិយមពង្រីកទឹកដី ធ្វើសង្គ្រាមពង្រីកឥតឈប់ឈរជាមួយសមន្តរដ្ឋតូចៗតែអនុវត្តនយោបាយជាមិត្តភាពតជាមួយប្រទេសធំៗ មានអរិយធម៍រីកចម្រើនដូចជា ប្រទេសចិនជាដើម។

នយោបាយក្នុងប្រទេស

នៅក្នុងប្រទេសពិតមែនតែនៅមានសភាពអាប់អួរមានឬំនាស់ផ្ទៃក្នុងខ្លះៗ តែជាទូទៅគំនិតធំៗគឺការបង្រួបបង្រួមជាតិឪ្យមានឯកភាព ជុំវិញរាជបល្ល័ង្គ រួមកម្លាំងកសាងប្រទេសនិងពង្រីកទឹកដី។

វិស័យរដ្ឋបាល

ប្រទេសទាំងមូលត្រូវបានបែងចែកខេត្តចំនួនពី ៩០ទៅ១០១ខេត្ត ដោយមានស្តេចត្រាញ់ឬចៅហ្វាយខេត្តម្នាក់មើលការខុសត្រូវ។ អំណាចគ្រប់គ្រងត្រូវបានបែងចែកជាពីគឺ អំណាចមជ្ឈឹមនិងអំណាចភូមិភាគ។ ព្រះរាជាជាម្ចាស់ផែនដីឆ្លងតាមលទ្ធិទេវរាជ”អាទិទេព”។ គេជឿថាពេលព្រះរាជាចូលទិវង្គត ព្រះអង្គនឹងយាងទៅគង់នៅឋានទេវលោក។ ដូចនេះអំណាចព្រះរាជាមានប្រភពចេញពីព្រះអាទិទេព។ ព្រះអង្គមានសិទ្ឋិលើដីធ្លីទាំងអស់ព្រះអង្គជាអ្នកធ្វើច្បាប់និងជាអ្នកអនុវត្តច្បាប់អាចជ្រើសតាំងនិងដកហូតមន្រ្ទីធំៗតាមព្រះទ័យ។ ទ្រង់ជាមេបញ្ចាការកងទ័ពផ្ទាល់ ជាអ្នកដឹកនាំនយោបាយនិងជាមេសាសនាទៀត។ ជាទូទៅ ព្រះរាជាកាន់កាប់អំណាចទាំងបីគឺ នីតិប្បញ្ញត្តិ នីតិប្រតិបតិ្ត និងអំណាចតុលាការ។ មន្រ្តីទាំងអស់មុននឹងឡើងកាន់អំណាចរបស់ខ្លួន សុទ្ឋតែត្រូវបានធើ្វសច្ចាប្រណិធានថានិងស្មោះត្រង់ចំពោះព្រះរាជានិងប្រទេសជាតិ។

ស្ថាប័នតុលាការ

ទោះបីនៅសម័យអង្គរពុំទាន់មានស្ថាប័នតុលាការដែលមានយុត្តិធម៌សមរម្យដូចនៅសតវត្សទី២០ក៍ពិតមែន តែបើប្រៀបធៀបទៅនឹងសម័យនគរភ្នំឬចេនឡា យើងឃើញថានៅសម័យអង្គរមានយុត្តិធម៌ជូនប្រជារាស្រ្តប្រសើរជាង។ យើងបានដឹងដែរថា ព្រះរាជាជាអ្នកគ្រប់គ្រងផង ជាចៅក្រមផង តែប្រវត្តិវិទូបានអះអាងថា នៅសម័យអង្គរពិតជាមានតុលាការ ដែលទទួលបន្ទុកស្វែងរកយុត្តិធម៌។ ជាទូទៅ ការផ្តន្ទាទោសជនជាប់ទោសមានបីកំរិតគឺ . បើទោសស្រាល ពិន័យឪ្យបង់ជាប្រាក់ឬជាសម្ភារៈមានតម្លៃផ្សេងៗ។ . ទោសមធ្យមឬធ្ងន់ល្មម ចៀរស្លឹកត្រចៀក កាត់ច្រមុះ ឬកៀបក្បាលក្នុងដង្គៀបជាដើម។ . ទោសធ្ងន់ យកទៅកប់ចោលទាំងរស់ ឬចងទុកឪ្យសត្វសាហាវស៊ី។

សាសនា សិល្បៈ និងលទ្ធិផ្សេងៗ

សាសនាមានតួនាទីយ៉ាងសំខាន់ផ្នែកនយោបាយនៅសម័យអង្គរ។ ប៉ុន្តែអ្នកដឹកនាំពុំមានឯកភាពក្ុងការគោរពសាសនាទេ។ ការគោរពសាសនាប្រែប្រួលទៅតាមចំណងចំនូលចិត្តរបស់បុគ្តលម្នាក់ៗ។ ព្រះរាជាខ្លះគោរពព្រះឥសូរ ខ្លះគោរពព្រះវិស្ណុ និងខ្លះទៀតគោរពពុទ្ឋសាសនា។ . ពីៃ.តទី៩ដល់ស.តទី១១ គណៈសិវនិយមមានឧត្តមភាពយ៉ាងខ្លាំង។ . នៅស.តទី១២ គណៈវិស្ណុនិយមត្រូវបានព្រះបាទសុរ្យវរ្ម័នទី២លើកតម្កើង។ . បន្ទាប់មកពុទ្ធសាសនាមហាយានត្រូវបានព្រះបាទជ័យវរ្ម័នតី៧លើកតម្កើងឪ្យទៅជាសាសនារដ្ឋ។

ផ្នែកសិល្បៈកែប្រែ

នៅសម័យអង្គ សេដ្ឋកិច្ចមានការលូតលាស់ខ្លាំង កតា្តនេះជាលទ្ធភាបធំធេងដែលអាចឪ្យប្រជារាស្រ្តចូលរួមយ៉ាងសកម្មក្នុងការកសាងលទ្ធិទេវរាជនិងលទ្ធិបុគ្គលនិយមឪ្យមានប្រសិទ្ធភាព។  

ការកសាងប្រាសាទមានពីរបែបគឺៈ . ប្រាសាទភ្នំជាប្រាសាទដែលសង់នៅលើភ្នំធម្នជាតិឬសង់លើខឿនច្រើនជាន់ សម្រាប់លទ្ធិទេវរាជដូចជា ប្រាសាទបាគង បាខែង បក្សីចាំក្រុង អង្គរវត្ត តាកែវ បាពួន ប្រែរូប...។ . ប្រាសាទទាបនឹងដីជាប្រាសាទដែលសង់នៅផ្ទាល់ដីឬមានចឿនទាប ដើម្បីលទ្ធិបុគ្គនិយមដូចជា ប្រាសាឬព្រះគោ លលៃ វត្តអង្គរ តាព្រហ្ម បន្ទាយឆ្មារ...។ នៅសម័យអង្គរ ព្រះរាជាមានការប្រកួតប្រជែងកសាងប្រសាទច្រើនណាស់។ ព្រះរាជានៅសម័យអង្គរមានសិទ្ធិអំណាចទូលំទូលាយផ្តាច់ការ តែពុំមានន័យថាព្រះអង្គជាអ្នកឃោរឃៅរនោះទេព្រោះព្រះអង្គប្រកាន់ខ្ចាប់នូវទសពិធរាជធម៌។

លទ្ធិទេវរាជកែប្រែ លទ្ធិនេះត្រូវបានគេគោរពតាំងពីរជ្ជកាលព្រះជ័យវរ្ម័នទី២មកម្ល៉េះ ហើយលទិ្ធនេះអាចបន្តរហូតដល់រាជវង្សក្រោយៗទៀត។ លទ្ធិទេវរាជមានឥទិ្ធពលយ៉ាងខ្លាំងក្លាក្នុងការបង្រួបបង្រួមជាតិ ធ្វើឪ្យប្រជារាស្រ្តជឿស៊ប់លើព្រហរាជានិងឪ្យប្រទេសជាតិរីកចម្រលននិងមានវិសាលភាពធំទូសាយ។

សាសនា

សាសនាមានតួនាទីយ៉ាងសំខាន់ផ្នែកនយោបាយនៅសម័យអង្គរ។ ប៉ុន្តែអ្នកដឹកនាំពុំមានឯកភាពក្ុងការគោរពសាសនាទេ។ ការគោរពសាសនាប្រែប្រួលទៅតាមចំណងចំនូលចិត្តរបស់បុគ្តលម្នាក់ៗ។ ព្រះរាជាខ្លះគោរពព្រះឥសូរ ខ្លះគោរពព្រះវិស្ណុ និងខ្លះទៀតគោរពពុទ្ឋសាសនា។ . ពីៃ.តទី៩ដល់ស.តទី១១ គណៈសិវនិយមមានឧត្តមភាពយ៉ាងខ្លាំង។ . នៅស.តទី១២ គណៈវិស្ណុនិយមត្រូវបានព្រះបាទសុរ្យវរ្ម័នទី២លើកតម្កើង។ . បន្ទាប់មកពុទ្ធសាសនាមហាយានត្រូវបានព្រះបាទជ័យវរ្ម័នតី៧លើកតម្កើងឪ្យទៅជាសាសនារដ្ឋ។

ផ្នែកសិល្បៈ

 នៅសម័យអង្គ សេដ្ឋកិច្ចមានការលូតលាស់ខ្លាំង កតា្តនេះជាលទ្ធភាបធំធេងដែលអាចឪ្យប្រជារាស្រ្តចូលរួមយ៉ាងសកម្មក្នុងការកសាងលទ្ធិទេវរាជនិងលទ្ធិបុគ្គលនិយមឪ្យមានប្រសិទ្ធភាព។  

ការកសាងប្រាសាទមានពីរបែបគឺៈ . ប្រាសាទភ្នំជាប្រាសាទដែលសង់នៅលើភ្នំធម្នជាតិឬសង់លើខឿនច្រើនជាន់ សម្រាប់លទ្ធិទេវរាជដូចជា ប្រាសាទបាគង បាខែង បក្សីចាំក្រុង អង្គរវត្ត តាកែវ បាពួន ប្រែរូប...។ . ប្រាសាទទាបនឹងដីជាប្រាសាទដែលសង់នៅផ្ទាល់ដីឬមានចឿនទាប ដើម្បីលទ្ធិបុគ្គនិយមដូចជា ប្រាសាឬព្រះគោ លលៃ វត្តអង្គរ តាព្រហ្ម បន្ទាយឆ្មារ...។ នៅសម័យអង្គរ ព្រះរាជាមានការប្រកួតប្រជែងកសាងប្រសាទច្រើនណាស់។ ព្រះរាជានៅសម័យអង្គរមានសិទ្ធិអំណាចទូលំទូលាយផ្តាច់ការ តែពុំមានន័យថាព្រះអង្គជាអ្នកឃោរឃៅរនោះទេព្រោះព្រះអង្គប្រកាន់ខ្ចាប់នូវទសពិធរាជធម៌។

លទ្ធិទេវរាជ

លទ្ធិនេះត្រូវបានគេគោរពតាំងពីរជ្ជកាលព្រះជ័យវរ្ម័នទី២មកម្ល៉េះ ហើយលទិ្ធនេះអាចបន្តរហូតដល់រាជវង្សក្រោយៗទៀត។ លទ្ធិទេវរាជមានឥទិ្ធពលយ៉ាងខ្លាំងក្លាក្នុងការបង្រួបបង្រួមជាតិ ធ្វើឪ្យប្រជារាស្រ្តជឿស៊ប់លើព្រហរាជានិងឪ្យប្រទេសជាតិរីកចម្រលននិងមានវិសាលភាពធំទូសាយ។

លទ្ធិបុគ្គនិយម

ចាប់ពីស.តទី៩ដល់.តទី១២ ព្រះមហាក្សត្រនីមួយៗតែងបានកសាងទេវបដិមាឬពោធិសត្វបដិមាជាច្រើន។ រូបបដិមាទាំងនោះមិនមែនតំណាងទេវៈឬពោធិសត្វទេគឺភាគច្រើនតំណាងព្រះរាជាឬជនដែលមានគុណបំណាច់ចំពោះព្រះអង្គនិងប្រទេសជាតិមានរាជវង្សានុវង្ស រាជគ្រូ និងមេទ័ព។

របាំ ភេ្លង និងការកំសាន្ត

នៅក្នុងពិធីសក្ការបូជាចំពោះអាទិទេព ក៍ដូចជាពិធីផ្សេងៗក្នុង​ព្រះរាជវាំងមានប្រគំភ្លេងឬរបាំទៅតាមពិធីនីមួយៗ ដែលមានពួកព្រាហ្មណ៍ជាអ្នករៀបចំចាត់ចែង។ ក្នុងចំណោមឧបករណ៍ទាំងនោះមានស្គរ រនាត ទ្រ ចាប៉ី ឃឹម ពិណ...ដែលបុព្វបុរសខ្មែរចេះប្រើតាំងពីរាប់ពាន់ឆ្នាំមកហើយ។ជាដំបូងប្រជាជនខ្មែរចូលចិត្ត ស្ដាប់ភ្លេង ចំរៀង របាំ និង លេង​កំសានពេលមានថ្ងៃ បុណ្យឬក្រោយសម្រាកពីការងារ ឬពីធីរៀបចំសែនប្រេងជាដើម។

Tags:

អរិយធម៌អង្គរ សង្គមខ្មែរនៅសម័យអង្គរអរិយធម៌អង្គរ វណ្ណះព្រាហ្មណ៍និងបព្វជិតអរិយធម៌អង្គរ វណ្ណៈក្សត្រ ឬរាជវង្សានុវង្សអរិយធម៌អង្គរ វណ្ណះពួកអ្នកជាឬកសិករអរិយធម៌អង្គរ វណ្ណៈទាសករនិងអ្នកងារអរិយធម៌អង្គរ ចូររៀបរាប់ពីស្ថាប័នដឹកនាំសម័យអង្គរអរិយធម៌អង្គរ នយោបាយក្រៅប្រទេសអរិយធម៌អង្គរ នយោបាយក្នុងប្រទេសអរិយធម៌អង្គរ វិស័យរដ្ឋបាលអរិយធម៌អង្គរ ស្ថាប័នតុលាការអរិយធម៌អង្គរ សាសនា សិល្បៈ និងលទ្ធិផ្សេងៗអរិយធម៌អង្គរ សាសនាអរិយធម៌អង្គរ ផ្នែកសិល្បៈអរិយធម៌អង្គរ លទ្ធិទេវរាជអរិយធម៌អង្គរ លទ្ធិបុគ្គនិយមអរិយធម៌អង្គរ របាំ ភេ្លង និងការកំសាន្តអរិយធម៌អង្គរ

🔥 Trending searches on Wiki ភាសាខ្មែរ:

ព្រះបាទជ័យវរ្ម័នទី២ម៉ាឡេស៊ីសង្ឃស័ព្ទរដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០សិក្ខាបទ៥ទេព វង្សនិកាយនៃព្រះពុទ្ធសាសនាញ៉ុក ថែមរឿងព្រះសិរិធរប្លូកវិទ្យាសាស្ត្រប្រាសាទព្រះវិហារប្រព័ន្ធខ្នាតអន្តរជាតិប្រាសាទអង្គរខណ្ឌច្បារអំពៅរឿង ក្បូនជីវិតល្បែងប្រជាប្រិយខ្មែររឿងកុលាបប៉ៃលិនវគ្គទី១ជួរភ្នំដងរែកភ្នំពេញសាសនសុភាសិតល្បែងចោលឈូងភពសៅរ៍ភ្នំក្រាំងរមាសប្រមូល​ភាសិត​ខ្មែរ​នីវរណធម៌ឧបករណ៏ភ្លេងខ្មែរបន្លែផ្លែឈើមនុស្សប្រុសប្រាសាទសំបូរព្រៃគុកខណ្ឌសែនសុខឃុំផ្លូវជាតិនៅកម្ពុជានំបញ្ចុកព្រះសត្ថាទី១ទ្រឹស្តី ទំនាក់ទំនងស្រុកអង្គរជុំបន្ទាយលង្វែកគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១ ឆ្នាំ១៩៩៣ - ១៩៩៧ព្រហ្មវិហារធម៌តំបន់ទេសចរណ៍នៅកម្ពុជាស្រុកពញាឮទសជាតកសមីការដឺក្រេទី២ប្រាសាទបាយ័នស្រុកឯកភ្នំវារៈឡើងស័កអរិយធម៌ស្រុកបាទីឆ្នាំ ២០២៣ធនាគារកណ្ដាលស្រីសុគន្ធបទHTMLជនជាតិជប៉ុនសហភាពសូវៀតទស្សនវិជ្ជាបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបកម្លាំងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកផ្កាម្លិះនរោត្តមភពសុក្រពិធីបុណ្យបក្សីវារៈវ័នបតអុកដើមសម័យអង្គរគ្រោះថា្នក់ចរាចរណ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបុណ្យវិសាខបូជាខេត្តកំពង់ចាមអេស្ប៉ាញប្រាសាទភ្នំបាសិទ្ធឋានានុក្រមនៃតម្រូវការផ្លូវទឹកកម្ពុជាស្រុកអូររាំងគុណធម៌ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ🡆 More