អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path) គឺជាធម៌សំខាន់មួយក្នុងចំណោមធម៌ទាំងឡាយដែលព្រះពុទ្ធទ្រង់បានបង្រៀនភិក្ខុ និង បរិស័ទដើម្បីការរលត់អស់ទៅនៃទុក្ខទាំងពួង ជាផ្លូវឆ្ពោះព្រះនិព្វាន ។ អរិយអដ្ឋង្គិកមគ្គ ជាពាក្យផ្សំមកពី ៤ បទ គឺ អរិយ ប្រែថា ប្រសើរ, អដ្ឋ ប្រែថា ៨, និង អង្គៈ ប្រែថា អង្គ ឬ តួ, និង មគ្គ ប្រែថា ផ្លូវ ។ ដូច្នេះ អដ្ឋង្គិកមគ្គ មានន័យថា មាគ៌ាឬផ្លូវមានអង្គ ៨ ដ៏ប្រសើរ ។ តើអង្គទាំង ៨ របស់អរិយមគ្គមានអ្វីខ្លះ ? ហេតុអ្វីទើបហ៊ានពោលថា ប្រសើរ ? អង្គទាំង ៨ នោះគឺ សម្មាទិដ្ឋិ (ការយល់ត្រូវ), សម្មាសង្កប្បៈ (ការត្រិះរិះត្រូវ), សម្មាវាចា (ការពោលពាក្យសម្តីល្អគួរស្តាប់ និងត្រូវកាលទេសៈ), សម្មាកម្មន្តៈ (ការធ្វើការងារត្រូវតាមក្បួនខ្នាត ឬ នីតិវិធី), សម្មាវាយាមៈ (ការព្យាយាមត្រូវ), សម្មាអាជីវៈ (ការប្រកបរបរចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការមានសេចក្តីរឭកត្រូវ ឬ ផ្ចង់ស្មារតីត្រូវ), និង សម្មាសមាធិ (ការតាំងចិត្តមាំត្រូវ) ។ ការហ៊ានពោលថាមគ្គទាំង ៨ ជាផ្លូវដ៏ប្រសើរ ព្រោះថាវាជាផែនទីចង្អុលទិសឲ្យអ្នកប្រតិបត្តិតាម អាចសម្រេចគោលដៅដ៏សំខាន់ក្នុងជីវិត ពោលគឺការរំលត់អស់នូវទុក្ខទាំងពួង ដែលធ្វើឲ្យគេរស់នៅក្នុងជីវិតប្រកបដោយបរមសុខ ឬ ព្រះនិព្វាន ។
បកប្រែជាភាសាដទៃ The Noble Eightfold Path | |
---|---|
Pali: | ariyo aṭṭhaṅgiko maggo |
Sanskrit: | āryāṣṭāṅgamārga |
Burmese: | မဂ္ဂင်ရှစ်ပါး (IPA: [mɛʔɡɪ̀ɴ ʃɪʔ pá]) |
Chinese: | 八正道 (pinyin: Bāzhèngdào) |
Japanese: | 八正道 (rōmaji: Hasshōdō) |
Korean: | 팔정도 (RR: Paljeongdo) |
Mongolian: | [qutuγtan-u naiman gesigün-ü mör] Error: {{Lang}}: text has italic markup (help) |
Thai: | อริยมรรคมีองค์แปด |
Glossary of Buddhism |
ផ្នែកជាបន្តបន្ទាប់នៃ ព្រះពុទ្ធសាសនា
|
ប្រវត្តិ |
ព្រះធម៌ ឬ Concepts អរិយសច្ច៤ · បញ្ចក្ខន្ធ |
ការបដិបត្តិ ព្រះរតនត្រ័យ |
និព្វាន |
ប្រពៃណីព្រះពុទ្ធសាសនា |
The Noble Eightfold Path is sometimes divided into three basic divisions, as follows:
Division | Eightfold Path factors | Acquired factors |
---|---|---|
Wisdom (Sanskrit: prajñā, Pāli: paññā) | 1. សម្មាទិដ្ឋិ | 9. Superior right knowledge |
2. សម្មាសង្កប្បៈ | 10. Superior right liberation | |
Ethical conduct (Sanskrit: śīla, Pāli: sīla) | 3. សម្មាវាចា | |
4. សម្មាកម្មន្ដៈ | ||
5. សម្មាអាជីវៈ | ||
Concentration (Sanskrit and Pāli: samādhi) | 6. សម្មាវាយាមៈ | |
7. សម្មាសតិ | ||
8. Right concentration |
បុគ្គលដែលមិនប្រមាថហើយនៅក្នុងធម្មវិន័យ ដើរតាមផ្លូវប្រកបដោយអង្គ ៨ ប្រការដ៏ប្រសើរ បុគ្គលនោះនឹងអាចលះបង់កំណើត (ជាតិ), សង្សារ និង សម្រេចព្រះនិព្វាន ដែលជាទីបំផុតនៃកងទុក្ខ ។
This article uses material from the Wikipedia ភាសាខ្មែរ article អរិយដ្ឋង្គិកមគ្គ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.