អបាយភូមិ មានន័យថាទី ឬស្ថានទីមិនមានសេចក្តីចម្រើន មាន៤យ៉ាងគឺ៖ នរក ឬនិរយភូមិ១ បេត្តវិស័យ១ អសុរកាយ១ តិរច្ឆាន១
ដែលឈ្មោះថា និរយ(នរក) ព្រោះអត្ថថា ទៅប្រាសចាកសេចក្តីចម្រើន គឺសេចក្តីសុខ។ និរយភូមិ បានដល់នរក ដោយសង្ខេបមានពីរគឺ មហានរក (នរករណ្តៅធំ) និងចូឡនរក(នរករណ្តៅតូច) ឬហៅថា ឧស្សទនរក បានដល់សត្វក្នុងរណ្តៅនេះ។
បេត្តិវិស័យ បានដល់ភូមិនៃប្រេត ។ ប្រេតមានច្រើនប្រភេទ ពួកខ្លះមានឫទ្ធិ មានអំណាច អាចបណ្តាលឲ្យឃើញវត្ថុឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍បាន ។ ប្រេតពួកខ្លះ ពេលយប់ជាទេវតា សោយសុខសម្បត្តិក្នុងវិមាន ពេលថ្ងៃជាប្រេត សោយទុក្ខវេទនាយ៉ាងសែនខ្លោចផ្សា, ពួកខ្លះអត់ឃ្លាន មានមាត់ប៉ុនម្ជុល, ពួកខ្លះត្រូវស៊ីរបស់បដិកូល(របស់មិនស្អាត) មានសាកសពសត្វជាដើម ។ មួយប្រភេទទៀត គ្មានអាហារស៊ីរហូតអស់ពុទ្ធន្តរ (រយៈពេលចន្លោះព្រះពុទ្ធមួយអង្គទៅមួយអង្គទៀត) ដូចប្រេតជាញាតិរបស់ព្រះបាទពិម្ពិសារ ដែលមានសំដែងក្នុងអដ្ឋកថា បរមត្ថទីបនី ខុទ្ទកនិកាយ បេត្តវត្ថុ ក្នុងតិរោកុឌ្ឌបេត្តវត្ថុថា "ក្នុងកប្បទី ៩២ រាប់ថយក្រោយពីភទ្ទកប្បនេះទៅ មានព្រះពុទ្ធព្រះនាមថា ផុស្សៈ ទ្រង់ឧបត្តិឡើងក្នុងលោក មានមហាជនគោរពបូជាច្រើន បានថ្វាយទានដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធាន តែមានពួកជនខ្លះជំទាស់ចិត្ត បានធ្វើអន្តរាយដល់ទាន ដោយនាំគ្នាស៊ីទេយ្យធម៌ខ្លួនឯង និង ធ្វើការដុតរោងទាន ជនទាំងនោះកាលស្លាប់ហើយ ទៅកើតក្នុងនរកអស់កាលដ៏យូរ ពួកគេស្លាប់ពីនរកហើយ កើតក្នុងនរកទៀត ដរាបសល់ ៩២ កប្ប។ មកដល់ភទ្ទកប្បនេះ ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធកស្សបៈ ជនទាំងនោះបានកើតក្នុងពួកប្រេត ។
ក្នុងកាលនោះពួកមនុស្សនាំគ្នាធ្វើទានឧទិ្ទស ដើម្បីប្រយោជន៍ដល់ពួកប្រេត ជាញាតិរបស់ខ្លួនថា "សូមទានដែលខ្ញុំព្រះអង្គឲ្យនេះ សម្រេចដល់ពួកញាតិរបស់ខ្ញុំព្រះអង្គចុះ" ដូច្នេះ ពួកប្រេតជាញាតិទាំងនោះ រមែងសោយទិព្វសម្បត្តិ ។ លំដាប់នោះពួកប្រេតជាញាតិរបស់ព្រះបាទពិម្ពិសារ បានឃើញដូច្នោះ ទើបចូលទៅគាល់ព្រះ កស្សបៈសម្ពុទ្ធ ទូលសួរថា "បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គនឹងបានសម្បត្តិបែបនេះឬទេហ្ន៎" ព្រះមានព្រះភាគទ្រង់ត្រាស់ថា "ឥឡូវនេះអ្នកទាំងឡាយមិនទាន់បានទេ តែក្នុងអនាគតកាលនឹងមានព្រះពុទ្ធព្រះនាមថា ព្រះគោតម ក្នុងកាលនោះនឹងមានព្រះរាជាព្រះនាមពិម្ពិសារ ដែលជាញាតិរបស់អ្នកទាំងឡាយ (រាជានោះ) នឹងបានថ្វាយទានចំពោះព្រះពុទ្ធអង្គនោះ ហើយឧទ្ទិសបុណ្យឲ្យដល់អ្នកទាំងឡាយ អ្នកទាំងឡាយនឹងបានក្នុងកាលនោះ ។
អស់កាលមួយពុទ្ធន្តរកន្លងទៅ ព្រះសមណគោតមបានឧបត្តិឡើង ទ្រង់បានទទួលនិមន្តអំពីព្រះបាទពិម្ពិសារដើម្បីសោយភត្ត ។ ក្រោយពេលព្រះបាទពិម្ពិសារថ្វាយទានរួច ព្រះអង្គមិនបានឧទ្ទិសទានឲ្យដល់ពួកប្រេតទាំងនោះ ពួកប្រេតក៏មិនបានទទួលអ្វីឡើយ ។
យប់នោះពួកប្រេត ក៏មកស្រែកសំឡេងគួរភ័យខ្លាច ជិតរាជនិវេស ។ ព្រះបាទពិម្ពិសារ ក៏បានទូលសួរព្រះសមណគោតមអំពីសំឡេងនោះ។ ព្រះសមណគោតមត្រាស់ថា "មហាបពិត្រ ពួកញាតិចាស់ពីជាតិមុនរបស់ព្រះអង្គដែលកើតជាប្រេត ញាតិទាំងនោះ ប្រាថ្នានឹងជួបព្រះអង្គអស់មួយពុទ្ធន្តរហើយ ត្រាច់ទៅដោយគិតសង្ឃឹមថា ព្រះអង្គថ្វាយទានដល់ព្រះពុទ្ធហើយ នឹងឧទ្ទិសឲ្យដល់ពួកយើងខ្លះ ព្រោះព្រះអង្គថ្វាយទានក្នុងថ្ងៃម្សិលមិញ ហើយមិនបានឧទិ្ទស ទើបពួកញាតិនាំគ្នាអស់សង្ឃឹម ក៏បញ្ចេញសំឡេងស្រែកដូច្នេះ" ។
លុះថ្វាយទានក្រោយមក ព្រះបាទពិម្ពិសារក៏ឧទ្ទិសទានឲ្យដល់ប្រេត ដោយពាក្យថា "ឥទំ វោ ញាតីនំ ហោតុ សុខិតា ហោន្តុ ញាតយោ ទានដែលយើងខ្ញុំបានថ្វាយហើយនេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ ចូរជាអ្នកដល់នូវសេចក្តីសុខ"។ ពួកប្រេតទាំងនោះក៏បាននូវសម្បត្តិទិព្វ សព្វគ្រប់ដែលព្រះរាជាបានថ្វាយចំពោះព្រះពុទ្ធ មានស្រះបោក្ខរណី ដែលបានមកពីការថ្វាយទឹកទក្ខិណោទក អាហារ សំពត់ ទីដេក ជាដើម ។
ប្រេតមានច្រើនពួក តែជំពូកដែលអាចទទួលអាហារដែលគេឧទ្ទិសឲ្យបាន មានតែមួយប្រភេទ គឺ បរទត្តូបជីវកប្រេត។
ក្នុង សំយុត្តនិកាយនិទានវគ្គ ប្រេតមាន ១២ ពួក ៖
ប្រេត ១២ ពួកនេះ អាស្រ័យនៅក្នុងព្រៃឈ្មោះ វិជ្ឈាដវី ជាប្រទេសនៃប្រេតទាំងនោះ។
ប្រេត ២១ ពួកផ្សេងទៀត
អសុរកាយជាសត្វមួយជំពូកកើតក្នុងអបាយភូមិ ដែលមានតែសេចក្តីស្រេកឃ្លានជានិច្ចប្រហាក់ប្រហែលប្រេតដែរ ជាទូទៅអសុកាយមានរូបរាងធំជាងប្រេត ហើយក៏មានអាយុវែងជាងប្រេតដែរ ពួកខ្លះមានកំពស់រហូតដល់ទៅ ៣គា វុត(១ គាវុត = ៤គីឡូម៉ែត្រ រាងកាយស្តួចស្គម ស្បែកលឿងភាវ ភ្នែកនៅលើក្បាលលៀនចេញដូចភ្នែកក្តាម មាត់ តូច ប៉ុនរន្ធក្តិតម្ជុលនៅលើក្បាល ពេលស៊ីចុកត្រូវដំទីងក្បាលចុះស៊ីតែមិនដែលបានស៊ីឆ្អែតម្តងណាឡើយ។
កាលបើចុះទៅផឹកទឹក ក្នុងដងស្ទឹងដើម្បីបំបាត់ការស្រេក ក៏ជួបតែអន្តាតភ្លើងជាជំនួសវិញ រហូតពេញមួយជីវិតពួកអ សុកាយមានតែសេចក្តីក្តៅក្រហាយ សេចក្តីស្រេកឃ្លានគ្មានពេលស្រាកស្រានឡើយ ពួកអសុរកាយប្រភេទនេះហៅ ថា «កាលកញ្ចិកអសុរកាយ» បាបកម្មនៃពួកនេះបណ្តាលមកពី មិច្ឆាទិទ្ធិរឺការប្រព្រឹត្តប្រមាថមើលងាយដល់អ្នកទ្រទ្រង់ សីល មានភិក្ខុសង្ឃជាដើម។
អសុរកាយពួកខ្លះ សូម្បីព្រះពុទ្ធត្រាស់ដឹងពីរបីអង្គហើយ ក៏នៅតែមិនទាន់បានបរិភោគអាហារម្តងផង ពួកខ្លះនៅពេល ថ្ងៃជាមនុស្សរឺទេវតា លុះដល់ពេលយប់ក៏ត្រូវ ភ្លើងដុតអោយក្តៅ រឺឆ្កែរោមខាំដូចពួក វេមានិកប្រេត អសុរកាយពួក នេះច្រើនតែរស់នៅតាមមហាសមុទ្រ រឺនៅជិតមាត់ស្ទឹង។
តើប្រេតនិងអសុកាយមានការប្លែកពីគ្នាយ៉ាងណាដែរ? ប្រេតមានតែសេចក្តីឃ្លាន ប្រាសចាកអាហារទឹកផឹកគ្រប់ពេ លវេលា ពួកខ្លះដើររកអាហារសំណល់បរិភោគ មានទឹកមាត់កំហាកល្លែស ពួកនេះបានទទួលរងទុក្ខប្រហាក់ប្រហែល សត្វនរកដែរពួកប្រេតមិនរស់នៅតាមមហាសមុទ្រដូចពួកអសុកាយទេ តែច្រើនរស់នៅតាមដងភ្នំ ព្រៃជ្រៅព្រៃស្ងាត់ មនុស្សដែលមានសេចក្តីលោភលន់មិនចេះពេញដោយទ្រព្យ កោងឆបោកអ្នកដទៃអោយក្តៅក្រហាយ បៀនអ្នកដទៃ អោយដល់នូវហាយនៈភាព ពួកនេះរមែងបានទៅកើតជាប្រេត។ ពួកសត្វនរកបានទទួលសេចក្តីទុក្ខធរមាន ទៅតាម ទោសដែលបានប្រព្រឹត្តល្មើសមក ពួកខ្លះត្រូវភ្លើងនរកដុតម្តងហើយម្តងទៀត ពួកខ្លះត្រូវបានធ្វើទុក្ខទោសសំលាប់ដោ យយមបាល ដូចជាកាត់ដៃ កាត់អវយវផ្សេងៗជាដើម ហើយពួកខ្លះត្រូវឆ្កែរបស់យមរាជដេញតាមខាំអិតស្រាកស្រាន ឡើយ មនុស្សដែលមានសេចក្តីក្រោធខឹង ច្រើនចូលចិត្តបៀនបៀនអ្នកដទៃដោយផ្លូវកាយ និងវាចា ពួកនេះរមែង បានទៅកើតជាសត្វនរក។
រឿងស្ថាននរក ស្ថានសួគ៌ជារឿងមានហេតុមានផលមួយទៅតាមធម្មជាតិ ដែលខ្មែរ យើងជាពុទ្ធសានិកគ្រប់ៗគ្នាជឿ យ៉ាងមុតមាំក្នុងដួងព្រលឹង ហើយតែងនិយាយថា ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ តែបច្ចុប្បន្នមនុស្សសម័យថ្មីគេ មិនសូវយកចិត្ត ទុកជឿទៅលើរឿងនេះដោយគិតថា ជារឿងហួសសម័យ ហួសនិស្ស័យមិនអាចធ្វើ អោយប្រសាក់ ឃើញជាក់នឹងភ្នែកបាន។
មនុស្សណាដែលជឿកុដនៃកម្ម មនុស្សនោះ នឹងមានជំជឿក្នុងស្ថាននរកស្ថានសួគ៌ នោះផងដែរ ព្រោះយល់ថា ឋានន រកជាផលកម្មរបស់អំពើបាប។
ឯកសារយោង http://buddhism4cambo.blogspot.com/2010/05/blog-post_306.html
ស្វែងរកដោយ ភិក្ខុ គួនសុខគា បើសិនជាមានកំហុសសូមជួយប្រាប់ មកខ្ញុំព្រះករុណាអាត្មាភាពផង។
តិរច្ឆានយោនិ ប្រែថា កំណើតសត្វតិរច្ឆាន។ តិរច្ឆានមានពីរប្រភេទ គឺប្រភេទដែលឃើញដោយភ្នែកតាមប្រក្រតី និងប្រភេទដែលមិនឃើញដោយភ្នែកតាមប្រក្រតី, មួយទៀត សត្វតិរច្ឆានដែលមានអត្តភាពធំ និងដែលមានអត្តភាពតូច។ សត្វតិរច្ឆានទាំងអស់ចែកជា៤ប្រភេទគឺ
សត្វតិរច្ឆានពួកខ្លះមានឫទ្ធិ មានអានុភាពច្រើន ដូចជា ស្តេចនាគ ស្តេចគ្រុឌ ស្តេចដំរី និងស្តេចរាជសីហ៍ជាដើម។ សត្វទាំងអស់ វៀរតែព្រះពោធិសត្វ រមែងមានកាមសញ្ញា(ការសេពកាម) គោចរសញ្ញា(ការស្វែងរកអាហារ) និងមរណសញ្ញា(ការខ្លាចស្លាប់)ដោយច្រើន។ ចំណែកព្រះពោធិសត្វប្រកបដោយសញ្ញាវិសេស ហៅថា ធម្មសញ្ញា និងចាប់តាំងពីទទួលព្យាករណ៍ គឺជានិយតពោធិសត្វហើយ មិនកើតជាសត្វដែលតូចជាងសត្វចាប និងមិនធំជាងសត្វដំរី។
បានឮថា ស្តេចកាឡនាគរាជ មានអាយុវែង បានឃើញព្រះពុទ្ធមក៤ព្រះអង្គហើយ មានព្រះពុទ្ធកុក្កុសន្ធោជាដើម ហើយស្តេចនាគនេះនឹងបានឃើញព្រះសិរអារ្យមេត្រីសម្មាសម្ពុទ្ធទៀត។
This article uses material from the Wikipedia ភាសាខ្មែរ article អបាយភូមិ៤, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.