អង្គរធំ

រាជធានីអង្គរធំគឺជារាជធានីចុងក្រោយគេបង្អស់ និងឋិតថេរជាងគេនៃសម័យអង្គរ រហូតដល់សតវត្សរ៍ទី១៥ ដែលជារាជធានីដ៏អស្ចារ្យមួយ និងជាកន្លែងសាសនា និងរដ្ឋបាលនៃអាណាចក្រខ្មែរ។ ទីក្រុងនេះត្រូវបានកាសាងឡើងនៅចុងសតវត្សទី១២ដោយព្រះបាទជ័យវរ្ម័នទី៧។ រាជធានីនេះគ្របដណ្តប់លើផ្ទៃដីដែលមានទំហំ ៩គីឡូម៉ែត្រក្រឡា ដែលមានពូជនីយដ្ឋានជាច្រើនបន្សល់ទុកតាំងពីសម័យមុនៗមក និងសម័យព្រះបាទជ័យវរ្ម័នទី៧ និង អ្នកស្នងរាជពីអង្គបានកសាងជាបន្តបន្ទាប់។ នៅចំកណ្តាលនៃរាជធានីនេះមានប្រាសាទមួយ ដែលកសាងដោយ ព្រះបាទជ័យវរ្ម័នទី៧គឺប្រាសាទបាយ័ន។ ពាក្យថាអង្គរធំ គឺមានន័យថាជារាជធានី ឬជាទីក្រុងដែលធំ។ រាជធានីនេះលាតសន្ធឹងពីមាត់ស្ទឹងសៀមរាបដែលជាដៃនៃ

អង្គរធំ

ក្លោងទ្វាររាជធានីអង្គរធំ

អង្គរធំ 

កេរដំណែលជាច្រើនដែលបានបញ្ជាក់ថា ខែ្មរជាជាតិសាសន៍មួយដ៏ចំណាស់រស់នៅលើទឹកដីរបស់ខ្លួន ហើយ បានកសាងប្រទេសជាតិឲ្យមានសេដ្ឋកិច្ចរីកចំរើនរុងរឿង និងមានវប្បធខ្ពង់ខ្ពស់នៅតំបន់អាស៊ីអាគេ្នយ៍។ កេរដំណែលទាំងនោះរួមមាន ប្រាង្គប្រាសាទ បារាយណ៍ ផ្លូវថ្នល់ ស្ពាន និងឧបករណ៍ប្រើប្រាស់ធ្វើពីថ្ម ដីដុត លោហៈ ស្ពាន់ មាស លង្អិន ដែលមានអាយុកាលដ៏ចំណាស់។ ចំណែកឯស្ពាននាគនៅខ្លោងទ្វារ ចូលអង្គរធំខេត្តសៀមរាប គេឃើញមានចម្លាក់ទេវតា និងយក្ស ទាញព្រ័ត្រឈរកាន់ក្បាលនាគទាំងសងខាង ដើម្បីយកទឹកអម្រឹតដែលឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងជ្រាលជ្រៅ និងការរីកចំរើននៃប្រព័ន្ធគមនាគមន៍ និងទ្វារទឹក។ យោងតាមឯកសារប្រវត្តិសាស្រ្តបានបញ្ជាក់ថា នៅសម័យមហានគរដ៏រុងរឿង គេសងេ្កតឃើញមាន សមិទ្ធផលជាច្រើនបានរីកព្រោងព្រាតពាសពេញផៃ្ទប្រទេស ជាពិសេស ស្ពាន ថ្នល់ ដែលជាមធ្យោបាយក្នុងការធើ្វដំណើរ និងជាទ្វារទឹកដ៏សំខាន់ក្នុងការងារកសិកម្ម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេបានប្រទះឃើញផ្លូវ២ខែ្សធំ និង២ខែ្សតូចៗទៀតសំរាប់តភ្ជាប់ពីរាជធានីអង្គរទៅកាន់តំបន់នានា និងស្ពាន បុរាណមួយចំនួនទៀតសំរាប់តភ្ជាប់ប្រព័ន្ធគមន៍ក៏ដូចជា ទ្វារទឹកសំរាប់ការងារកសិកម្មផងដែរ។ ស្ពានបុរាណទាំងនោះខ្លះចាស់ទ្រុឌទ្រោម និងខ្លះទៀតនៅមានគុណភាពល្អអាចប្រើប្រាស់បាន ហើយមានរចនា រូបនាគ គ្រុឌ យក្ស ទេវតា ឆ្លុះបញ្ចាំងពីទស្សនសាសនាទៀតផង។ ចំណែកស្ពានថ្មមានរូបនាគ យក្ស និងទេវតា ទាញក្បាលនាគ ដែលស្ថិតនៅខាងមុខខ្លោងទ្វារនៃទីក្រុងអង្គរធំអតីតរាជធានីសម័យបុរាណ ហើយរូបចម្លាក់នេះ ក៏បានទទួលរងនូវការគំរាមកំហែងដោយសារ សង្រ្គាមខូចខាតអស់មួយចំនួន។ ពិសេសចំលាក់ស្ពានរូបនាគនៅខាងមុខខ្លោងទ្វាររាជធានីអង្គរធំ ផែ្នកខាងត្បូងឆ្លងកាត់ទនេ្លអុំ ដែលកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ សម័យមហានគរនោះមាន ចម្លាក់ទេវតា និងយក្សកាន់ក្បាលនាគទាញព្រ័ត្រម្ខាង៥៤។ ចម្លាក់ដ៏រស់រវើកនេះមានការអះអាងថាជា និមិត្តរូបនៃការចម្លងមនុស្សទៅកាន់ឋានបរមសុខគ្មានការកើត ចាស់ ឈឺ ស្លាប់ឡើយ ដែលទទួលឥទ្ធិពល ពីព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដើម្បីដណ្តើមយកទឹកអម្រឹតទៅផឹកឲ្យមានជីវិតអមតៈ។ នៅក្នុង គម្ពីរឥណ្ឌាបុរាណ ក៏មានចែងអំពីបញ្អានេះដែរ គឺឋានមនុស្ស និងឋានលើតភ្ជាប់គ្នាទៅដោយបន្ទាត់ ពិសិដ្ឋមួយតំណាងឲ្យ ឥន្ទធនូ ដែលមានកសិណទឹកតំណាងឲ្យចក្រវាល។ អត្ថន័យនៃចម្លាក់នេះ ត្រូវបានស្ថាបត្យករយើងឆ្លាក់នៅតាមវត្តអារាម និងទីសាធារណៈ មួយចំនួនរហូតដល់សព្វថៃ្ង ដែលមាន ការអះអាងថា ព្រះពុទ្ធបរមគ្រូនៃយើងបានយាងចុះពីឋានសួត្រៃត្រិង្សតាមជណ្តើរឥន្ទធនូនេះ ហើយ ជណ្តើរនេះនឹងជួយចំលងមនុស្សដែលធ្វើបុណ្យសន្សំកុសលបានច្រើនឲ្យទៅកើតនៅឋានសួទៀតផង។ មានការកត់សំគាល់ថា ចាប់តាំងពីសម័យអង្គរ នាគច្រើនតែងទ្រដោយមករ ដែលតំណាងឲ្យត្រីសមុទ្រ នាគក៏ជាយានជំនិះអចិន្រៃ្តយ៍របស់ព្រះភិរុណ ដែលគេសងេ្កតឃើញនៅតាមក្បាច់ចម្លាក់ខាងជើងប្រាសាទអង្គរវត្ត និងជួនកាលមានសត្វនាគអូសរទេះទៀតផង។ រូបភាពតូច|ប្លង់ព្រះបរមរាជវាំង ចំណែកក្នុងទេវកថានាគឈ្មោះថា វាសុគិ ដែលត្រូវគេចាប់យកមកធើ្វជាខែ្សសំរាប់បង្វិលស្នូលនៃលោហធាតុដោយយកភ្នំមន្ទរមកធ្វើជាប្រដាប់កូរ ដើម្បីយកទឹកអម្រឹត ហើយនៅផែ្នកក្បាលគេឃើញមានពពួកយក្សចំនួន៩២នាក់ និងផែ្នកកន្ទុយគឺមាន ទេវតាចំនួន៨អង្គ កំពុងកាន់កន្ទុយនាគយ៉ាងណែននៅនឹងដៃ ដើម្បីទាញបង្វិលភ្នំនេះឲ្យកើតជាភោគផល។ ដោយសារនាគមានសារសំខាន់បែបនេះ ទើបគេសងេ្កតឃើញស្ថាបត្យករយើងឆ្លាក់នៅតាម ខ្លោងទ្វារ ផែ្តរ ស៊ុម ហោងជាង និងតាមផ្លូវចូលវត្តអារាមនិងប្រាសាទយ៉ាងច្រើនតាំងពីសម័យបុរាណរហូតដល់សព្វថៃ្ង។ ចំណែកឯក្នុងជីវភាពរស់នៅប្រចាំថៃ្ងការកសាងស្ពានឆ្លងកាត់ព្រែក ស្ទឹង ទនេ្ល ដើម្បីតភ្ជាប់ប្រព័ន្ធ គមនាគមន៍ និងជាទ្វារទឹកដ៏សំខាន់សំរាប់ការងារកសិកម្មទៀតផង ហើយស្ពានទាំងនោះបន្ទាប់ពីកសាងរួច គេតែងរចនារូបនាគលំអផងដែរ។ សំណង់ស្ពាននាគនៅខ្លោងទ្វារអង្គរធំនេះបានឆ្លុះបញ្ចាំងពីជំនឿសាសនារបស់សង្គមខែ្មរយ៉ាងជ្រាលជ្រៅ ចំពោះទឹកអម្រឹតដែលជាវត្ថុស័ក្តិសិទ្ធិអាចជួយឲ្យមនុស្សរួចផុតពីជំងឺបៀតបៀនឧបទ្រព្យចង្រៃ មានសិរី សួស្តី ជាពិសេសមានជីវិតអមតៈទៀតផង លើសពីនេះទៀតសំណង់ស្ពាននេះ ក៏មិនខុសបែ្លកពីស្ពាន នានាដែរ គឺបានឆ្លុះបញ្ចាំងពីការរីកចំរើន នៃប្រព័ន្ធគមនាគមន៍ទ្វារទឹកដែលជាប្រភព នៃការងារកសិកម្ម និងទំនៀមទំលាប់ប្រពៃណីរបស់ជាតិសាសន៍ខែ្មរដែលនិយមឆ្លាក់រូបនាគនៅតាមវត្តអារាម សំណង់ប្រាសាទ និង ទីសាធារណៈនានា។

រូបភាព

ឯកសារយោង

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

រឿងថៅកែចិត្តចោរគុណវិបត្តិនៃការជក់បារីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសករាជសម្របសម្រួលល្វែងម៉ោងសកលបារាំងវិស័យអប់រំនៅកម្ពុជាធម៌ភាសា និង​អក្សរ​ខ្មែរលន់ ណុនពិធីបុណ្យឯករាជ្យជាតិកម្ពុជាKids Diana Showទំព័រដើមទឹកដីកម្ពុជាក្រោមឬវៀតណាមខាងត្បូងសារពាង្គកាយខណ្ឌទួលគោកអ៊ុងសានស៊ូជីភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)សំលៀកបំពាក់ខ្មែរ តំណាងថ្ងៃស្ពានជ្រោយចង្វារធនាគារជាតិនៃកម្ពុជាខេត្តសៀមរាបយសោវរ្ម័នទី១បញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាផ្លូវជាតិលេខ៤ (កម្ពុជា)យេនឌ័ររឿង ភូមិតិរច្ឆានផ្លូវជាតិលេខ៣ (កម្ពុជា)រចនាបថបាយ័នបរិស្ថានសីល១០ស្រុក ទាំង ១១ នៃខេត្តកណ្តាលគោលនយោបាយសាធារណៈ (អសង្ស័យកម្ម)ភូមិសាស្ត្រខឹម វាសនានរោត្តម រណឫទ្ធិសម័យកាលចតុមុខមហាត្មះគន្ធីកាល​បរិច្ឆេទ​ប្រវត្តិសាស្រ្ត​កម្ពុជាខេត្តត្បូងឃ្មុំរចនាបថនៃស្ថាបត្យកម្មខ្មែរប្រពលវប្បកម្មកថាវត្ថុសហភាពអឺរ៉ុបសិល្បៈស្រុករមាសហែកអំពើអនិត្យានុកូលជនជាតិមនបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជននាគជួរភ្នំក្រវាញពន្ធលើប្រាក់បៀវត្សទិវាពលកម្មអន្ដរជាតិក្រុងតាខ្មៅប្រាសាទនាគព័ន្ធសង្គ្រាមលោកលើកទី២សុជីវធម៌ប្រធានាធិបតីនៃសហរដ្ឋអាមេរិកប្រាសាទភ្នំដាខ្មែរឥស្សរៈប្រវត្តិសាស្ត្រខ្មែរដំបូងឈូកវែបសាយបរិយាកាសអវលោកិតេស្វារសហភាពសូវៀតអតិផរណាគុណកិរិយាឆ្នាំ ២០២៣អាហ្វហ្កានីស្ថានព្រះយេស៊ូព្រះពុទ្ធផ្ចាញ់មារឃុំកូនសត្វរាជធានីនៃប្រទេសកម្ពុជាវត្តព្រះកែវមរកតសាធារណរដ្ឋប្រជាមានិតកម្ពុជាខេត្តព្រះសីហនុ🡆 More