ស្រុកអន្លង់វែង: ខេត្តឧត្តរមានជ័យ

តំបន់អន្លង់វែងត្រូវបានបង្កើតឡើងតាំងពីយូរអង្វែង់ណាស់មកហើយ។ មុនពេល ដែលតំបន់នេះក្លាយជាតំបន់កាន់កាប់ចុងក្រោយដ៍ល្បីល្បាញរបស់ចលនាកុំម្មុយនិស្តខ្មែរក្រហម។ នៅឆ្នាំ១៩០៥ តំបន់អន្លង់វែងត្រូវបានទទួលស្គាល់ដោយអ្នកគូរផែនទីជនជាតិបារាំង នៅពេលអ្នកគូរផែនទីទាំងនេះ កំពុងបង្កើតខ្សែរបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងនៅភាគខាងជើងប្រទេស។ ដូចសហគមន៍ផ្សេងៗទៀត ដែលត្រូវបានបង្កើតឡើងនៅតាមបណ្តោយព្រំដែនខាងទឹកដីថៃដែរ តំបន់អន្លង់វែងត្រូវបានតាំងទីលំនៅដោយជនជាតិខ្មែរ ដែលបានធ្វើចំណាក់ស្រុកមកពីភាគខាងត្បូងនៃទឹកដីសៀម ដែលបច្ចុប្បន្នស្ថិតនៅក្នុខេត្តស៊ីសាកេត ប្រទេសថៃ។

ប្រវត្តិ

រដ្ឋបាលទូទៅ

ស្រុកអន្លង់វែងគឺជាដែនរដ្ឋបាលស្ថិតនៅ ខេត្តឧត្តរមានជ័យ ដែលមានរដ្ឋបាល ៥ឃុំ និង ៥៨ភូមិ÷

ស្រុកអន្លង់វែង
លេខកូដឃុំ ឈ្មោះឃុំជាអក្សរខ្មែរ ឈ្មោះឃុំជាអក្សរអង់គ្លេស ចំនួនភូមិ
២២០១០ ឃុំអន្លង់វែង Anlong Veaeng Commune ១៦
២២០១០ ឃុំត្រពាំងតាវ Trapeang Tav Commune ១០
២២០១០ ឃុំត្រពាំងប្រីយ៍ Trapeang Prei Commune ១៣
២២០១០ ឃុំថ្លាត Thlat Commune ០៨
២២០១០ ឃុំលំទង Lumtong Commune ១១
ចំនួនភូមិសរុប ៥៨
  • យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក

រចនាសម្ព័ន្ធរដ្ឋបាល

តំបន់អន្លង់វែងមានប្រវត្តផ្លាស់ប្តូរច្រើនដងរវាងការគ្រប់គ្រងដោយកម្ពុជា និងការគ្រប់គ្រង់ដោយថៃ។ មុនឆ្នាំ១៨៦៧ អន្លង់វែងស្ថិតនៅក្នុងទឹកដីកម្ពុជា។ រវាងឆ្នាំ១៨៦៧ និងឆ្នាំ១៩០៧ តំបន់អន្លង់វែងស្ថិតនៅក្នុងអតីតខេត្តថៃមួយ ដែលមានឈ្មោះថាខេត្តសៀមណាខន។ នៅឆ្នាំ១៨៦៣ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំង។ ដោយមានការដាក់សម្ពាធពីបារាំង សៀមបានប្រគល់ខេត្តបាត់ដំបង និងសៀមរាបមកឱ្យកម្ពុជានៅឆ្នាំ១៩០៧។ នៅឆ្នាំ១៩៤១ តំបន់អន្លង់វែងនេះបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ថៃសារជាថ្មីទៀត បន្ទាប់ពីមានជម្លោះរយៈពេលខ្លីរវាងថៃនឹងបារាំង។ នៅចន្លោះឆ្នាំ១៩៤១ និងឆ្នាំ១៩៤៦ អន្លង់វែងត្រូវបានបញ្ជូនទៅក្នុងខេត្តរបស់ប្រទេសថៃ ដោយមានឈ្មោះថា ប្លែងភីប៊ុនសង់ក្រាម ដែលជាឈ្មោះរបស់អតីតនាយករដ្ឋមន្ត្រីនៃប្រទេសថៃនៅពេលនោះ។ នៅក្នុងដំណាក់កាលនេះ ថៃបានគ្រប់គ្រងខេត្តសៀមរាប និងខេត្តបាត់ដំបងរបស់ខ្មែររហូតដលឆ្នាំ១៩៤៦ នៅពេលបារាំងនឹងថៃបានចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញាព្រំដែន ដែលបានប្រគល់ខេត្តទាំងពីរមកឱ្យកម្ពុជាវិញ។ នៅក្នុងសម័យសង្គមរាស្រ្តនិយមខេត្តឧត្តរមានជ័យត្រូវបានបង្កើតឡើង ដោយកាត់ចេញពីខេត្តសៀមរាប។ ទោះជាយ៉ាងណាក្តីក្រោយឆ្នាំ១៩៧០ តំបន់អន្លង់វែងបានក្លាយទៅជា ដែនដីមួយ ដែលមិនមានរដ្ឋបាលគ្រប់គ្រង ដែលនៅឆ្លាស់គ្នាក្រោមខេត្ត ឬជាស្រុកនៅតាមរបបដឹកនាំក្រោយៗមកទៀត។ នៅក្នុងឆ្នាំ១៩៩៩ខេត្តឧត្តរមានជ័យត្រូវបាបង្លើតឡើងហើយតំបន់អន្លង់វែង ដែលធ្លាប់ជាភូមិមួយ បានក្លាយទៅជាស្រុកមួយ ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យរហូតមកដល់សព្វថ្ងៃ

តំណភ្ជាប់ក្រៅ

ឯកសារពិគ្រោះ

មើលផងដែរ

ឯកសារយោង

Tags:

ស្រុកអន្លង់វែង ប្រវត្តិស្រុកអន្លង់វែង រដ្ឋបាលទូទៅស្រុកអន្លង់វែង រចនាសម្ព័ន្ធរដ្ឋបាលស្រុកអន្លង់វែង មើលផងដែរស្រុកអន្លង់វែង ឯកសារយោងស្រុកអន្លង់វែង

🔥 Trending searches on Wiki ភាសាខ្មែរ:

ខែឧសភាស្រុកបាកានព្រះចន្ទសាធារណរដ្ឋខ្មែរISO 3166-1ទិកតុកវិស័យអប់រំនៅកម្ពុជាឡាវប្រវត្តិនៃរបបខ្មែរក្រហមខណ្ឌកំបូលល្បែងលាក់កន្សែងស្រុករមាសហែកភាសាបាលីគុណវិបត្តិនៃការជក់បារីកាណាដាអង្គដួងរចនាបថនៃស្ថាបត្យកម្មខ្មែរខណ្ឌសែនសុខរឿងរាមកេរ្តិ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨សង្រ្កាន្ត (ថៃ)ខ្មែរបញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តសៀមរាបអាស៊ីអាគ្នេយ៍ផ្កាម្លិះរមណីយដ្ឋានភ្នំបូកគោបុណ្យកឋិនខេត្តព្រះនគរស្រីអយុធ្យាខែចន្ទគតិ និង សូរិយគតិគោរាគៈទេវីស្រុកស្វាយអន្ទររបាំព្រះរាជទ្រព្យប្រាសាទព្រះប៉ាលីឡៃស្រុកបរសេដ្ឋអ៊ុយក្រែនច្បាប់​ព្រះ​រាជសម្ភារប្រាសាទថ្មដុះស្រីសុគន្ធបទជំងឺរលាកទងសួតស្រុកអង្គរជ័យទឹករមណីយដ្ឋានភ្នំសន្ទូចធម្មបទក្រុងប៉ៃលិន​សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ស្រុកជាំក្សាន្តប្រទេសចម្ប៉ាប្រាសាទតាព្រហ្មខេត្តត្បូងឃ្មុំប្រវត្តិហ្វេសប៊ុកប្រាសាទភ្នំដាស្រីសុរិយោវង្សទុង្សាទេវីរុស្ស៊ីគម្ពីរវិមុត្តិមគ្គការប្រើប្រាស់ អ៊ីម៉ែលវណ្ណ មូលីវណ្ណទសជាតកជនជាតិថៃរូបវិទ្យាបញ្ជីរាយប្រទេសគណបក្សហ៊្វុនស៊ិនប៉ិចស្ពានប្រាប់ទិសវត្តភ្នំដូនពេញក្រុងកំពង់ចាមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ស៊ីសុវត្ថិ កុសមៈក្រុងកំពង់ឆ្នាំងឃុំឈើទាលល្បែងចោលឈូងអភិធម្មត្ថសង្គហរាំវង់ថៃលោកបណ្ឌិត សាម អ៊ីនស្រុកស្វាយទាបប្រវត្តិសាស្ត្រចិនប៊ុន រ៉ានី🡆 More