ស្រាបៀរ អង្គរ

“ស្រាបៀរ អង្គរ” ត្រូវបានផលិតចេញជាលើកដំបូងនៅឆ្នាំ១៩៦៣ ដោយរោងចក្រ ស្រាបៀរអង្គរដែលស្ថិតនៅទីក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ រោងចក្រនេះត្រូវបាន បង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា នាដើមទសវត្សទី៦០ ដែលបានកសាង និងផ្តល់ ជំនួយការ បច្ចេកទេសដោយជនជាតិបារាំង (គំរោងបង្កើតរោងចក្រស្រាបៀរនេះ មាន តាំងពីដើមទសវត្សទី២០ ក្នុងអំឡុងសម័យអាណានិគមបារាំងមកម្លេះ)។ រោងចក្រនេះ បានផលិតស្រាបៀរដោយដាក់ស្លាកសញ្ញាពីរគឺ ស្រាបៀរអង្គរ និង ស្រាបៀរបាយ័ន។

ឯកសារ:Angkor-beer.jpg
ស្រាបៀរ អង្គរ

ប្រវត្តិ

នៅទសវត្សទី៧០ (អំឡុងសម័យ លន់ នុល) រោងចក្របានខាតបង់ប្រាក់ជាបន្តបន្ទាប់ ហើយចុងក្រោយត្រូវបានបិទនិងបំផ្លាញដោយរបបខ្មែរក្រហម។ ដូច្នេះមិនមានផលិត ផលស្រាបៀរនៅចុងទសវត្សទី៧០ និងទសវត្សទី៨០ ទៀត​ទេ។

ឯកសារ:Angkor-beer-labels.jpg

រូបសញ្ញានៅលើស្រាបៀរអង្គរដោយខេមប្រ៊ូវគឺមានកំពូលប្រាសាទអង្គរប្រាំ គឺដូចនឹងរូបតំណាង នៅលើទង់ជាតិនៅសម័យនោះដែរ (សម័យរដ្ឋកម្ពុជា)។ បន្តិចក្រោយមកនៅឆ្នាំ១៩៩២ ក្រោយការរៀបចំការបោះឆ្នោតរបស់ UN (សម័យអ៊ុន តាក់) ទង់ជាតិថ្មីត្រូវបានបង្កើត​ឡើងសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលមានរូបតំណាងជាប្រាសាទអង្គរកំពូលបីវិញ ដូច្នេះក្រុមហ៊ុនក៏បានកែច្នៃរូបសញ្ញាឲ្យមានកំពូលប្រាសាទបីវិញដែរ។


នៅក្នុងឆ្នាំ១៩៩១ ក្រុមហ៊ុនមកពីប្រទេសអូស្រ្តាលីបានបង្ហាញពីចំណាប់អារម្មណ៍ក្នុង ការបង្កើតឡើងវិញនូវរោងចក្រស្រាបៀរអង្គរ ប៉ុន្តែត្រូវដកទៅវិញដោយសារស្ថានភាព មិននឹងនរនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មកនៅក្នុងឆ្នាំនោះដែរ ក្រុមហ៊ុនមកពីប្រទេស ម៉ាឡេស៊ីបានទិញក្រុមហ៊ុននិងដូរឈ្មោះទៅជា “ខេមប្រ៊ូវ (Cambrew)” ។ នៅឆ្នាំ១៩៩២ ចង្វាក់ផលិតកម្មស្រាបៀរអង្គរក៏បានចាប់ផ្តើមឡើងវិញនៅទីតំាងដើមគឺនៅទីក្រុងព្រះ សីហនុ។ ចំណែកឯស្រាបៀរបាយ័នចាប់ផ្តើមផលិតឡើងវិញដែរនៅឆ្នាំ១៩៩៥។

កាសស្បែរ(Carlsberg) ជាក្រុមហ៊ុនផលិតស្រាបៀរមួយដែលធំជាងគេក្នុងចំណោម ក្រុមហ៊ុនផលិតស្រាបៀរធំៗក្នុងពិភពលោក ដែលបានទិញភាគហ៊ុន៣០ភាគរយនៅ ឆ្នាំ២០០៥ និងបង្កើនចំណែកភាគហ៊ុនដល់៥០ភាគរយនៅក្នុងឆ្នាំ២០០៦ ពីខេមប្រ៊ូវ។ នៅឆ្នាំ២០០៧ ដោយមានឧបករណ៍ទំនើបធ្វើឲ្យមានសមត្ថភាពផលិតប្រចាំឆ្នាំបាន រហូតដល់៨០០.០០០ ហិចតូលីត្រ(២៥០លានកំប៉ុង)។

ផលិតផលស្រាបៀរ អង្គរ មិនត្រឹមតែពេញនិយមនៅក្នុងប្រទេសកម្ពុជាទេ ពួកវាក៏ត្រូវ បាននាំចេញទៅប្រទេសជាច្រើនជុំវិញពិភពលោករួមមាន សហភាពអឺរ៉ុប ជប៉ុន អូស្រ្តាលី និងសហរដ្ឋអាមេរិកជាដើម។

បញ្ជាក់៖ អត្ថបទនេះមិនមែនសរសេរឡើងក្នុងគោលបំណងផ្សព្វផ្សាយផលិតផល ស្រាបៀរអ្វីនោះទេ វាគ្រាន់តែចង់បង្ហាញពីប្រវត្តិត្រួសៗទាក់ទិននឹងស្រាបៀរផលិត នៅស្រុកខ្មែរតែប៉ុណ្ណោះ។

ការផលិត

ឯកសារយោង

http://sareth.wordpress.com/tag/%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%80%E1%9E%9A%E2%80%8B%E1%9E%94%E1%9E%B6%E1%9E%99%E1%9F%90%E1%9E%93/ Archived 2016-04-06 at the វេយប៊ែខ ម៉ាស៊ីន.

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ជួន ណាតស្រុកចំការលើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកវណ្ណយុត្តិប�’រទេសពាណិជ្ជកម្មអន្តរជាតិទុំ (តួអង្គ)សេវាកម្មប្រាសាទបាគងរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញខេត្តព្រៃវែងបារាំងឃុំលំទងព្រះបាទជ័យវរ្ម័នទី២ប្រទេសគណបក្ស​ប្រជាជន​កម្ពុជាចាប៉ីដងវែងមហាជនកជាតកចូលឆ្នាំខ្មែរឥន្ទ្រទេវី (សតវត្សទី១៣)លក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តច្បាប់នៃកម្មរឿងមហាភារតយុទ្ធ ភាគទី១៖សេចក្ដីឫស្យានៃញាតិស៊ីសុវត្ថិ មុនីវង្សចង្វាក់នៃរបាំប្រពៃណីខ្មែរសិល្បៈខ្មែរសម័យបុរេអង្គរនិងអង្គរវិធីវិទ្យាសាស្ត្រស្ថាប័នស្រុកសម័យឧដុង្គរចនាបថនៃស្ថាបត្យកម្មខ្មែរបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនគុណកិរិយារឿង រ៉ូមេអូ និង ហ្ស៊ុយលីយេរឿងមហាភារតយុទ្ធក្រុងតាខ្មៅភពព្រហស្បតិ៍ប៊ីវ ឆៃលាងភ្នំគូលែនការរស់នៅរបស់ខ្មែរបុរេប្រវត្តិការអប់រំការត្រួតត្រារបស់ជប៉ុននៅកម្ពុជាច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារត្រីកោណកែងប្រពលវប្បកម្មស្រុកសង្កែរូបិយវត្ថុនរោត្តម សុរាម្រិតអក្សរសិល្ប៍ពុទ្ធនិយមក្លាយធនាគារកាណាឌីយ៉ាស្រុកស្រីសន្ធរនរោត្តម មុនីនាថ សីហនុសព្វនាមម៉ិកស៊ិករដ្ឋកាល់ ម៉ាក្សក្បាច់ខ្មែររាជធានីនៅសម័យនគរភ្នំប្រតិកម្មគីមីស្រុកស្រែអំបិលពិធីបុណ្យបច្ច័យបួនរឿងព្រះគោព្រះកែវប្រជាធិបតេយ្យអាណាចក្ររតនកោសិន្ទ្រ៍ប្រភេទចម្លាក់ភពអង្គារសមុទ្រភូមិសាស្ត្រកម្ពុជាអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)បុណ្យចូលឆ្នាំចិនរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យវិគីភីឌារឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់ធម្មរាជាទី២បុណ្យភ្ជុំបិណ្ឌ🡆 More