សំស្ក្រឹត

ភាសាសំស្ក្ឫត (संस्कृतम् saṃskṛtam សំស្ក្ឫតម៑ , ចេញ​មក​ពី​ពាក្យដើម​ថា​ संस्कृता वाक् សំស្ក្ឫតា វាក៑ , សម្តីឥតខ្ចោះ), គឺ​ជា​ភាសា​ដែល​​ស្ថិត​នៅ​ក្នុង​អម្បូរភាសា​ ឥណ្ឌូ-អារ្យ័ន​(Indo-Aryan) , គឺ​ជា​ភាសា​ដំបូង​សម្រាប់​ប្រើ​ក្នុង​ពិធីខាង​សាសនា នៃ​សាសនា ហិន្ទូ (Hinduism ព្រាហ្មញ្ញ​សាសនា) ព្រម​ទាំង​ជា​ភាសា​សម្រាប់​ប្រើ​ក្នុង​អក្ឞរឝាស្ត្រ និងជាភាសា​ដែល​ប្រើ​នៅ​ក្នុង​អត្ថបទរបស់​អ្នកប្រាជ្ញ​​ នៅ​ក្នុង​សាសនា​ ពុទ្ធសាសនា(Buddhism) និង ជៃន(Jainism).

ក្រោយ​ពី​ការវិវត្ត​ពីភាសា​សម័យវេទ បច្ចុប្បន្ន​នេះភាសា​សំស្ក្ឫត​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ភាសា​មួយ​ក្នុង​ចំណោម​ភាសា​ចំនួន​ ២២ នៃ ភាសា​​ផ្លូវ​ការ​នៅ​ប្រទេឝឥណ្ឌា ព្រម​ទាំង​ជា​ភាសា​ផ្លូវ​ការ​របស់​រដ្ឋ​ឧត្តរខ័ណ្ឌ(Uttarakhand). ភាសា​សំស្ក្ឫត បាន​និង​កំពុង​លេច​ធ្លោ​នៅ​ក្នុង​ការឝិក្ឞស្រាវ​ជ្រាវភាសា​នៅ​ក្នុងចំណោម​អម្បូរភាសា ឥណ្ឌូ អឺរ៉ុប (Indo-European)។

ភាសា​ សំស្ក្ឫតបុរាណ (Classical Sanskrit) គឺ​ជា​និយាម(standard)​ សម្រាប់​ប្រើទូទៅ​ដែល​បាន​ចុះ​ក្នុង​ ​បញ្ជី​(register) ដូច​ដែល​បាន​ចែង​បញ្ជាក់​នៅ​ក្នុង​វេយ្យាករណ៍​​របស់​លោក​ បាណិនី (Pānini, ​ក្នុង​រង្វង់​​សតវស្សទី ៤ មុន​គ្រិស្តសករាជ (BCE)។ សារៈសំខាន់​នៃ​ភាសា​ សំស្ក្ឫត នៅ​ក្នុង​វប្បធម៌​នៃ​ប្រទេឝ​ឥណ្ឌា​ទាំង​មូល មាន​ភាព​ស្រដៀង​គ្នា​នឹង​ភាសា ឡាតាំង (Latin) និង ភាសា ក្រិក (Greek) នៅ​ក្នុង​ទ្វីប​អឺរ៉ុប ហើយ​ភាសា​​សំស្ក្ឫតបាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំ​ង​ទៅ​លើ​ភាសា​ទំនើប​ជា​ច្រើន​នៃ​ ឧបទ្វីប​ឥណ្ឌា, ជា​ពិសេស​នៅ​ក្នុង​ប្រទេឝ ឥណ្ឌា, បាកិស្ថាន, ឝ្រីលង្កា និង នេបាល់។

ទម្រង់​ដើម​នៃ​ភាសា​សំស្ក្ឫតបុរាណ (pre-Classical form) ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភាសា​សំស្ក្ឫត​សម័យ​វេទ (Vedic Sanskrit), ដោយ​មាន​ភាសា​នៃ​គម្ពីរឫគវេទ (Rigveda) មាន​អាយុ​ចាស់​ជាង​គេ ​ហើយ​មាន​រក្ឞាទុក​នូវ​ទម្រង់​បុរាណ​របស់​ភាសា​នេះ​ ដែល​ទម្រង់​មូលដ្ឋាន​ចំណាស់បំផុត​​របស់​វា​មានលេច​​ឡើង​ចាប់​តាំង​ពី​ឆ្នាំ 1500 មុន​គ្រិស្តសករាជ​ (BCE)។ នេះ​សបញ្ជាក់​ថា​ភាសា​សំស្ក្ឫតនៃ​គម្ពីរ​ ឫគវេទ (Rigvedic Sanskrit) គឺ​ជាភស្តុតាង​ចំណាស់​ជាង​គេនៃ​អម្បូរភាសា [[ឥណ្ឌូ-អឺរ៉ុប (Indo-EU)]], ហើយវា​ក៏​ជា​សមាជិក​មុន​គេ​មួយ​ដែល​មាន​ភស្តុតាង​ច្បាស់លាស់​នៃ​អម្បូរ​ភាសា ឥណ្ឌូ-អឺរ៉ុប, គឺ​ជា​អម្បូរ​ភាសា​ដែល​រាប់​ទាំង​ភាសា អង់គ្លេស និង ភាសា​ភាគច្រើន​នៃ​ទ្វីប​អឺរ៉ុប ។

កម្រង(corpus)​នៃ​អក្ឞរឝាស្ត្រ​ភាសា​សំស្ក្ឫតប្រមូលផ្តុំ​នូវ​ប្រពៃណីខាង​កំណាព្យ​កាព្យ​ឃ្លោង​ដ៏​សម្បូរ​បែប ព្រម​ទាំង នាដឝាស្ត្រ​សំស្ក្ឫត និង វិទ្យាឝាស្ត្រ, ​បច្ចេកទេស, ទស្សនវិទ្យា និង អត្ថបទ ធម៌​ ផង​ដែរ ។ ភាសា​សំស្ក្ក្ឫត​នៅ​តែ​ទទួល​បាន​ការពេញនិយម​និង​​បន្តប្រើប្រាស់​ជាទូទៅ​នៅ​ក្នុង​ភាសា​ខាង​ពិធីនៃ​លទ្ធិ​ព្រាហ្មណ៍ និង ការ​ប្រតិបត្តិ​ពុទ្ធសាសនា នៅ​ក្នុងរូបភាព​ជា​បទចម្រៀង​ស្តុ តី(hymns) និង ធម៌សូត្រ​ថ្វាយបង្គំព្រះ​(mantra) ។ ការ​ប្រើ​ភាសា​សំស្ក្ក្ឫត​សម្រាប់​និយាយ​ប្រាឝ្រ័យ​ទាក់​ទង​គ្នា​ក៏​នៅ​តែ​ឃើញ​មាន​នៅ​ក្នុង​ស្ថាប័ន​បុរាណ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេឝ​ឥណ្ឌា ហើយ​គេ​ក៏​សង្កេត​ឃើញ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ស្តារ​ឡើង​វិញ​​នូវ​ការ​ប្រើប្រាស់​ភាសា​សំស្ក្ក្ឫត​ ។

ឈ្មោះ

គុណនាម​ដែល​ក្លាយ​មក​ពី​កិរិយាឝព្ទ​នៅ​ក្នុង​ភាសា​សំស្ក្ឫត (verbal adjective) សំស្កឫត- អាច​បក​ប្រែ​ថា "ដាក់​បញ្ចូល​គ្នា, បង្កើតឡើង, កើត​រូបរាងឡើង​យ៉ាង​ល្អ​ឬ​យ៉ាង​ពេញលេញ; សម្រឹតសម្រាំង, បំពាក់​ដោយ​គ្រឿង​លម្អ, អធិប្បាយ​ន័យ​យ៉ាង​ខ្ពង់ខ្ពស់" ។ ពាក្យ​នេះ​ក្លាយ​មក​ពី​ឫស​ពាក្យ សំស្ការៈ- មាន​ន័យ​ថា "ដាក់​បញ្ចូល​គ្នា, ផ្សំផ្គុំ, រៀបចំ, រៀបរៀង", ដែលមាន​​ឫសពាក្យ​ ស័ម- មាន​ន័យ​ថា "ជា​មួយ​គ្នា" (ដូច​ពាក្យ​ថាsame ក្នុង​ភាសា​អង់គ្លេស​ដែរ) និង ​ឫសពាក្យ (ស)ការ- មាន​ន័យ​ថា "ធ្វើ, បង្កើត" ។


សំស្ក្ឫតនៃ​គម្ពីរ​វេទ

សំស្ក្រឹត 
Rigveda (padapatha) manuscript in Devanagari, early 19th century

ភាសា​ សំស្ក្ឫត, ដូច​ដែល​បាន​ឲ្យ​និយមន័យ​ដោយ​លោក បាណិនិ (Pānini), បាន​វិវត្ត​ចេញ​ពី​ទម្រង់​ដើម​នៃ​ភាសា​ សំស្ក្ឫតក្នុង​គម្ពីរ​វេទ (Veda) ។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

រដ្ឋាភិបាលស្រុកកំពង់រោទិ៍ស្ពានគីហ្សូណារឿងថៅកែចិត្តចោរស្រុកព្រៃឈរបព្វជិតរឿងឳពុកក្មេករើសកូនប្រសារអក្សរសាស្រ្តខ្មែររឿងមហាភារតយុទ្ធក្រុងពោធិ៍សាត់ភ្នំឧដុង្គគមនាគមន៍កម្ពុជាត្រីផ្សោតនៅកម្ពុជាខេត្តព្រះវិហារភាសាអង់គ្លេសវិធី​កម្លាយការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិការធ្វើសំភាសន៍ច្បាប់បទឧក្រិដ្ឋវារៈវ័នបតក្រុមប្រឹក្សារាជសម្បត្តិប្រាសាទបាយ័នវិទ្យាសាស្ត្រខេត្តសៀមរាបឃុំតានីក្រុមហ៊ុនអ៊ែបផលក្រុងបាត់ដំបងគណិតវិទ្យារាជធានីភ្នំពេញសង្ឃស័ព្ទបំណែងចែករដ្ឋបាលនៃកម្ពុជាខេត្តស្វាយរៀងអេស្ប៉ាញអាស៊ានជនជាតិលាវអរិយដ្ឋង្គិកមគ្គម៉ារី ស្កូដូស្កា គុយរីអាហ្វ្រិកមង្គលសូត្រពហូទេវាភពព្រហស្បតិ៍មករមហានិកាយរឿងក្មេងកំព្រាជនជាតិមនខណ្ឌដូនពេញជប៉ុនសង្កាត់ស្រយ៉ូវពិធីបុណ្យចូលព្រះវស្សាព្រះអាទិត្យប្រាសាទក្នុងខេត្តសៀមរាបភ្នំក្រាំងរមាសបុណ្យជាតិទេសចរណ៍គុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការលិខិតឆ្លងដែនកម្ពុជាស្រុកភ្នំក្រវាញហុល្លង់ចំណែកថ្នាក់នៃភាវៈរស់អង្គជ័យសង្គមវិទ្យាសង្គ្រាមត្រជាក់វណ្ណដាការរាប់អានមិត្តល្អឈាមរាជានិយមនៃប្រទេសកម្ពុជាបញ្ជីព្រះមហាក្សត្រកម្ពុជាទឹកព្រះយេស៊ូមហាសមុទ្រប៉ាស៊ីហ្វិកស្រុកបាទីកម្ពុជាក្រោមអាណាព្យាបាលបារាំងប្រទេសកំពុងអភិវឌ្ឍខេត្តខ្មែរដែលបាត់បង់នៅប្រទេសឡាវរណសិរ្សរំដោះជាតិប្រជាជនខ្មែរប្លុក(វែបសាយ៍)ស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋដែនជម្រកសត្វព្រៃព្រះរកាហ៊្វូណន🡆 More