សេចក្ដីសង្គ្រោះ

គ្រោងមតិកា · ក្លោងទ្វារ

ផ្នែកជាបន្តបន្ទាប់នៃ
ព្រះគ្រិស្តសាសនា

ព្រះយេស៊ូ
ព្រះ​យេស៊ូ​ប្រសូត
បេសកកម្មរបស់ព្រះយេស៊ូ
ព្រះឈើឆ្កាង
ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់ឡើងវិញ

ព្រះធម៌

គម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ដំណឹងល្អ
ព្រះគម្ពីរ
សម្ពន្ធមេត្រីថ្មី

ទេវវិទ្យា

ព្រះ
ព្រះត្រីឯក ព្រះវរបិតា ព្រះបុត្រា ព្រះវិញ្ញាណបរិសុទ្ធ
សេចក្ដីសង្គ្រោះ
បុណ្យជ្រមុជទឹក
បេសកកម្ម

ប្រវត្តិសាស្រ្ត
ពួកសាវក
សាវកសីលា
សាវកប៉ុល
ព្រះនាងម៉ារី
គ្រីស្ទសាសនាដំបូង
ខនខនស្ទីនធីន
អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ
និកាយខាងកើត - ខាងលិចខាងលិច
ចលនាបះបោរ
បូជនីយកិច្ច
ថូម៉ាសអាគីណាស
កំណែទម្រង់
ម៉ាទីន លូធើរ
សម្ដេចប៉ាបយ៉ូហានប៉ូលទី២

និកាយា
ព្រះសហគមន៍កាតូលិក
គ្រិស្តអូស្សូដក់
ប្រូតេស្ដង់
អ្នកចូលនិវត្ត អាណាបាបទីស្ទ សាសនាអង់គ្លេកាន
បាទីស្ទ លូធូរីននិយម មេតូឌីស គ្រីស្ទអឌែលហ្វៀន

សេចក្ដីសង្គ្រោះ (អង់គ្លេស: Salvation) ជាការសង្គ្រោះព្រលឹងវិញ្ញាណឲ្យរួចពីបាប និងសេចក្ដីស្លាប់។ សេចក្ដីសង្គ្រោះក៏ត្រូវបានហៅថាជាការរំដោះ ឬការរួចចាកផុត ពីនិស្ស័យបាប និងជាសេចក្ដីសន្យានៃជីវិតអស់កល្បជានិច្ច តាមរយៈព្រះវិញ្ញាណ។

យោងតាមជំនឿរបស់គ្រីស្ទាន សេចក្ដីសង្គ្រោះពីបាបទូទៅ និងបាបដែលយើងមានតាំងពីកំណើតមក ត្រូវបានធ្វើឲ្យកើតឡើងដោយជីវិត ការសុគត និងដោយការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ដែលនៅក្នុងបរិបទនៃសេចក្ដីសង្គ្រោះគឺសំដៅលើយញ្ញបូជាលោះបាប។ ទោះបីជាមានគ្រីស្ទានខុសគ្នាជាច្រើនយ៉ាងណាក៏ដោយ ក៏គ្រីស្ទានមួយចំនួនធំមានការយល់ឃើញស្របគ្នាថា សេចក្ដីសង្រ្គោះអាចកើតឡើងតាមរយៈកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះ គឹដោយការដែលព្រះអង្គសុគតនៅលើឈើឆ្កាង។

ចំណុចសំខាន់នៃជំនឿរបស់គ្រីស្ទានគឺការពិត និងសេចក្ដីសង្ឃឹម អំពីសេចក្ដីសង្គ្រោះ ក្នុងព្រះយេស៊វគ្រីស្ទ។ ជំនឿរបស់គ្រីស្ទានគឺជាជំនឿលើព្រះនៃសេចក្ដីសង្គ្រោះ ដែលត្រូវបានបើកសម្ដែងនៅក្នុងព្រះយេស៊ូវអ្នកណាសារ៉ែត។ ទម្លាប់គ្រីស្ទានតែងតែប្រៀបធៀបសេចក្ដីសង្គ្រោះនេះទៅនឹងការបំពេញឲ្យសម្រេចនូវសេចក្ដីនៃគ្រាចុងបញ្ចប់ ដ៏វិសេសវិសាល នៃការមានមនុស្ស ក្នុងជីវិតមួយដែលរួចផុតពីបាប ពីសភាពដែលមានកំណត់ទុកជាស្រេច និងពីភាពដែលរមែងតែងតែស្លាប់ ហើយឲ្យបានរួមជាមួយព្រះត្រីឯក។ នេះប្រហែលជាអ្វីដែលមិនអាចចរចាបាននៃជំនឿគ្រីស្ទាន។ អ្វីដែលជាចំណុចសំខាន់នៃការពិភាក្សាគឺទំនាក់ទំនងរវាងសេចក្ដីសង្គ្រោះ និងសកម្មភាពផ្សេងៗរបស់យើងនៅក្នុងពិភពលោកនេះ។
—Anselm Kyongsuk Min:p.79

និកាយប្រូតេស្តង់

គំនិតគ្រីស្ទានប្រូតេស្តង់ចំពោះសេចក្ដីសង្គ្រោះគឺថាគ្មានអ្នកណាម្នាក់ស័ក្ដិសមនឹងទទួលព្រះគុណរបស់ព្រះ ដោយការប្រព្រឹត្តតាមពិធីសាសនា ការប្រព្រឹត្តល្អ ការតាំងសិល្ប៍ ឬដោយការតាំងសមាធិនោះទេ ពីព្រោះព្រះគុណគឺជាលទ្ធផលដែលផ្ដើមចេញពីព្រះ មិនទាក់ទងនឹងការប្រព្រឹត្តរបស់អ្នកណាម្នាក់នោះទេ។ ក្រុមនិកាយប្រូតេស្តង់ប្រកាសថា សេចក្ដីសង្គ្រោះអាចទទួលបានដោយសារតែព្រះគុណក្នុងព្រះគ្រីស្ទប៉ុណ្ណោះ តាមរយៈជំនឿតែប៉ុណ្ណោះ សម្រាប់ជាសិរីរុងរឿងរបស់ព្រះតែប៉ុណ្ណោះ ដូចដែលបានចែងនៅក្នុងបទគម្ពីរតែប៉ុណ្ណោះ។

ក្រុមប្រូតេស្តង់មួយចំនួន ដូចជាលូធើរ៉ាន និង Reformed យល់ដូច្នេះ ដោយចង់មានន័យថាព្រះ សង្គ្រោះដោយព្រះគុណតែប៉ុណ្ណោះ ហើយថាការប្រព្រឹត្តនឹងមកតាមក្រោយ បន្ទាប់ពីបានទទួលសេចក្ដីសង្គ្រោះតាមរយៈព្រះគុណហើយ។ ក្រុមផ្សេងទៀត ដូចជាក្រុមមេតូឌីស្ទជាដើម ជឿថាសេចក្ដីសង្គ្រោះគឺទទួលបានតាមរយៈជំនឿតែប៉ុណ្ណោះ ប៉ុន្តែសេចក្ដីសង្គ្រោះនោះអាចបាត់បង់ទៅវិញ ប្រសិនបើមិនបានបន្តកាន់តាមជំនឿ និងការប្រព្រឹត្តដែលមកតាមក្រោយនោះ។ ប្រូតេស្តង់ភាគច្រើនជឿថាសេចក្ដីសង្គ្រោះអាចទទួលបានតាមរយៈព្រះគុណរបស់ព្រះតែប៉ុណ្ណោះ ហើយនៅពេលដែលសេចក្ដីសង្គ្រោះត្រូវបានធានាក្នុងមនុស្សណាហើយ គឹត្រូវតែមានការប្រព្រឹត្តចេញពីជំនឿនោះ ដើម្បីឲ្យការប្រព្រឹត្តល្អនោះជាសញ្ញាបញ្ជាក់អំពីសេចក្ដីសង្គ្រោះនោះ។ មានមួយក្រុមតូច ជឿយ៉ាងមុតមាំថា សេចក្ដីសង្គ្រោះអាចទទួលបានតាមរយៈជំនឿតែប៉ុណ្ណោះ ដោយមិនចាំបាច់ធ្វើអ្វីទាំងអស់ រួមទាំងការប្រព្រឹត្តដែលនឹងមកតាមក្រោយសេចក្ដីសង្គ្រោះនោះផងដែរ។

លោក Karl Barth បានកំណត់គោលគំនិតសំខាន់ៗម្ដងមួយៗដូចតទៅ: ខាងនិតិក្រម (យើងមានទោសអំពីបទឧក្រិដ្ឋមួយ ហើយព្រះគ្រីស្ទជាអ្នកទទួលទោសនោះ) ខាងហិរញ្ញវត្ថុ (យើងជំពាក់បំណុលដល់ព្រះ ហើយព្រះគ្រីស្ទបង់ជួសយើង) និង ខាងលទ្ធិសាសនា (ព្រះគ្រីស្ទថ្វាយយញ្ញបូជាជួសយើង)។ គោលសំខាន់ៗទាំង៣នេះត្រូវបានគេយល់ឃើញថាជាយញ្ញបូជាលោះបាប។ មនុស្សជំពាក់អ្វីមួយដល់ព្រះ ដែលខ្លួនមិនអាចសងបាន។ ព្រះគ្រីស្ទសងបំណុលនោះជួសយើង។

ក្រុមលូធើរ៉ាន

គ្រីស្ទានក្នុងក្រុមលូធើរ៉ាន ជឿថាព្រះបានរាប់មនុស្សបាបទាំងអស់ជាសុចរិត គឺព្រះអង្គបានប្រកាសថាពួកគេគ្មានទេ ដោយព្រោះតែព្រះគ្រីស្ទ។ គ្រីស្ទានលូធើរ៉ានជឿថាចំណុចនេះគឺជាខ្លឹមសារដ៏សំខាន់នៅក្នុងព្រះគម្ពីរ ហើយមានក្រុមជំនុំជាច្រើនលេចចេញឡើង ក៏ដោយសារតែហេតុផលនេះដែរ។ ចំពោះក្រុមលូធើរ៉ាន ខ្លឹមសារនេះគឺជាសារមួយដែលទាក់ទងមនុស្សគ្រប់ជាតិសាសន៍ គ្រប់ស្រទាប់វណ្ណៈ គ្រប់សម័យកាល និងគ្រប់ទីកន្លែង ដ្បិត "ការផ្ដន្ទាទោសមកដល់មនុស្ស​ទាំងអស់ ​តាមរយៈ​​ការបំពានមួយ" (រ៉ូម 5:18)។ មនុស្សទាំងអស់ត្រូវការការអត់ទោសបាប នៅចំពោះព្រះ ហើយបទគម្ពីរប្រកាសថាមនុស្សទាំងអស់ត្រូវបានរាប់ជាសុចរិត ដ្បិត "ការរាប់ជា​សុចរិត​នៃ​ជីវិតក៏​មកដល់​មនុស្ស​ទាំងអស់​ តាមរយៈ​អំពើ​សុចរិត​មួយយ៉ាងនោះ​ដែរ" (រ៉ូម 5:18).

ក្រុមលូធើរ៉ានបង្រៀនថា មនុស្សម្នាក់ៗទទួលបានអំណោយទាននេះស្ដីអំពីការអស់ទោសបាប និងសេចក្ដីសង្គ្រោះ មិនមែនផ្អែកលើការប្រព្រឹត្តនោះទេ គឺតាមរយៈជំនឿវិញ។

ជាការពិត អ្នក​រាល់គ្នា​ត្រូវបាន​សង្គ្រោះដោយសារតែ​ព្រះគុណ ​តាមរយៈ​ជំនឿ ​ហើយ​សេចក្ដី​នេះ​មិន​បានចេញពីអ្នករាល់គ្នា​ទេ គឺជា​អំណោយទាន​ពី​ព្រះ​វិញ—ក៏​មិនបាន​មក​ពី​ការ​ប្រព្រឹត្ត​ដែរ ដើម្បីកុំឲ្យ​មាន​អ្នកណា​អួត​ខ្លួនឡើយ។ (អេភេសូ 2:8,9)

ឯកសារយោង

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

រឿងបុរសជីកក្ដាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់មេកានិចខេត្តឧត្ដរមានជ័យរឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើករាំវង់ថេរវាទទំព័រដើមប្រវត្តិដើមនៃទេសចរណ៍បញ្ជីរាយនាម ប្រាសាទខ្មែរវារៈវ័នបតកូរ៉េប្រវត្តិសាស្ត្រអ៊ីស្រាអែលតៃវ៉ាន់សារមន្ទីរទួលស្លែងអស្សាមិករណ៏គណបក្សហ៊្វុនស៊ិនប៉ិចប៉ារ៉ាបូលភូមិរឿង ភូមិតិរច្ឆានសារមន្ទីរជាតិគុណវិបត្តិនៃការជក់បារីរុស្ស៊ីខេត្តក្រចេះច្បាប់ចលនារបស់ញូតុនព្រះបារមី៣០ឃុំកូនសត្វសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចមជ្ឈិមបូព៌ាគណបក្សប្រជាធិបតេយ្យ (កម្ពុជា)កម្ពុជាក្រោមអាណាព្យាបាលបារាំងសុជីវធម៌សីល៨ព្រហ្មញ្ញ សាសនាភូមិសាស្ត្រកម្ពុជាការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាប្រវត្តិសាស្ត្រខ្មែរដំបូងប្រាសាទភ្នំដាល្បែងប្រជាប្រិយខ្មែរចេនឡាន័រវែសប្រាសាទកោះកេរស្ថាប័នសារពាង្គកាយជំងឺទឹកនោមផ្អែមក្សត្រីអង្គម៉ីគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១ ឆ្នាំ១៩៩៣ - ១៩៩៧ខេត្តពោធិ៍សាត់សង្កាត់៤ (ក្រុងព្រះសីហនុ)ឃុំតាំងក្រសាំង(ស្រុកបាធាយ)ស្រុកកោះធំធនាគារជាតិនៃកម្ពុជាខណ្ឌទួលគោករបាំខ្មែររឿងរាមកេរ្តិ៍សង្គមត្រីកោណអរិយធម៌អង្គរសហភាពអឺរ៉ុបប្រព័ន្ធកុំព្យូទ័របរិស្ថានរបាំអប្សរានយោបាយជនជាតិខ្មែរប្រវត្តិនៃការបង្កើតរដ្ឋាភិបាលនៃកោះតៃវ៉ាន់ខេត្តមណ្ឌលគិរីជំងឺអុតស្វាព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាល្បែងទាញព្រ័ត្រឈាមសង្កាត់ភ្នំពេញថ្មីខេត្តកំពតសទ្ធាក្នុងព្រះពុទ្ធសាសនាប៉ុលពតសង្គ្រាមលោកលើកទី២ជាតកស្រីសុរិយោពណ៌ទី១បទពាក្យ៧ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា🡆 More