សារមន្ទីរទួលស្លែង

104°55′04″E / 11.54944°N 104.91778°E / 11.54944; 104.91778

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញ សម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីនេះជាអតីតមន្ទីរសន្ដិសុខ២១​ (ហៅកាត់ថា «ស.២១») នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល-ពត (ឈ្មោះដើម សាឡុតស) ពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់។ ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បក្សនិងរដ្ឋបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ៊្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្ម ខ្នោះកងជើងនិងសាកសពជនរងគ្រោះចំនួន១៤នាក់(ក្នុងនោះមានស្រ្ដីចំនួន១នាក់)តាំងជាពិពណ៌ជូនភ្ញៀវជាតិនិងអន្ដរជាតិទស្សនា។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបើកទ្វារនៅថ្ងៃដែលតុលាការប្រជាជនបដិវត្តន៍កម្ពុជាបើកសវនាការកាត់ទោសមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យ ប៉ុល-ពត អៀង-សារី និង ខៀវ-សំផន (នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៧៩)។ អតីតមន្ទីរស២១មានទំហំ៦០០មx៤០០ម មានព្រំប្រទល់ខាងជើងទល់នឹងមហាវិថីព្រះនរោត្តមសីហនុ ខាងត្បូងទល់នឹងមហាវិថីម៉ៅសេទុង ខាងកើតទល់នឹងមហាវិថីព្រះមុនីវង្ស ខាងលិចទល់នឹងផ្លូវលេខ១៦៣ ហ៊ុំព័ន្ធដោយរបងស័ង្កសីពីរជាន់រាយលួសបន្លាយ៉ាងស្អេកស្កះពីលើ។ គ្រឹះស្ថានសិក្សាពីរគឺសាលាបឋមសិក្សាទួលស្លែងនិងវិទ្យាល័យទួលស្វាយព្រៃដែលស្ថិតនៅក្នុងតំបន់នៃការហ៊ុំព័ន្ធតំបន់នោះ ពួកវាបានធ្វើរបងស័ង្កសីមានលក្ខណៈដូចគ្នាហ៊ុំព័ទ្ធគ្រឹះស្ថានទាំងពីរនេះមួយជាន់ទៀតដែលមានព្រំប្រទល់របងខាងកើតទល់នឹងផ្លូវលេខ១១៣ ខាងលិចទល់នឹងផ្លូវលេខ១៣១ ខាងជើងទល់នឹងផ្លូវលេខ៣២០ ខាងត្បូងទល់នឹងផ្លូវលេខ៣៥០។ការហ៊ុំព័ន្ធនេះធ្វើនៅក្រោយពេលបណ្ដេញប្រជាជនចេញពីភ្នំពេញ អោយទៅតំបន់ព្រៃភ្នំ ឬ ជនបទដាច់ស្រយាលរស់នៅជាភាពទាសករប្រៀបដូចជា គុកគ្មានជញ្ជាំង។ អគារទាំង៤នៃវិទ្យាល័យដែលមានបន្ទប់ថ្នាក់រៀនត្រូវបានពួកមន្ទីរស២១ ប្រែក្លាយជាបន្ទប់តូចៗដែលមានប្រវែង២មx០.៨០ម សំរាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។ ខាងមុខអគារពាសដោយលួសបន្លាជាក្រឡាចក្រត្រង្គដើម្បីការពារកុំអោយជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ ដោយឡែកនៅឆ្នាំ១៩៧៧~៧៨ អគារ "ក" បានរៀបចំជាបន្ទប់ទំហំ៦មx៤មមានបង្អួចឃាំងដោយចំរឹងដែកយ៉ាងរឹងមាំ និងពាសដោយកញ្ចក់ការពារកុំអោយសំរែកឈឺចាប់នៃជនរងគ្រោះលឺចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងៗ។ អគារ "ក" សំរាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជា អ្នកប្រឆាំង អង្គការបដិវត្តន៍មានរបបគ្រែដេក ភួយខ្នើយ កន្ទេល។ រីឯកេសដែក និង ប៊ីដុងជ័រ សំរាប់ជនរងគ្រោះប្រើប្រាស់អោយការន្ទោរបង់។ អគារ "ខ គ និង ឃ" ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋ ជាន់ទី២បន្ទប់អំពីឈើ ជាន់ទី៣បន្ទប់ឃុំឃាំងរួមគ្នា។

សារមន្ទីរទួលស្លែង
ទិដ្ឋភាពខាងក្រៅនៃអាគារមួយនៅសារមន្ទីរទួលស្លែង, ក្រុងភ្នំពេញ

ផ្នូរសាកសពចំនួន១៤ គឺសាកសពជនរងគ្រោះ ដែលបានរកឃើញដោយកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សាកសពមានសភាពហើមរលួយមិនអាចមើលស្គាល់ឡើយ បានសែងយកមកកប់នៅខាងមុខ អគារ "ក" ។ សាកសពទាំង១៤នាក់ ក្នុងនោះមានសាកសព១នាក់គឺនារី។ ពួកស២១បានសំលាប់ជនរងគ្រោះទាំងអស់នេះជាចុងក្រោយបង្អស់មុនពេលពួកវារត់គេចភៀសខ្លួនចេញទៅ។

បង្គោលឈើសំរាប់សិស្សានុសិស្សធ្វើលំហាត់កីឡា ត្រូវបានធ្វើជាកន្លែងសំរាប់ធ្វើទារុណកម្មសួរចំលើយ ដោយចងដៃជនរងគ្រោះទាំងពីរទៅក្រោយហើយទាញឡើងខ្ពស់ទៅលើរួចទំលាក់ចុះមកក្រោមជាច្រើនលើកជាច្រើនសាររហូតជនរងគ្រោះសន្លប់បាត់ស្មារតី ទើបពួកវាយកជនរងគ្រោះជ្រមុជក្បាលចូលទៅក្នុងពាងដែលមានទឹកសំអុយដើម្បីអោយមានស្មារតីឡើងវិញរួចសួរចំលើយបន្ដទៀត។

ដើម្បីរក្សាសន្ដិសុខ និង ចាត់ចែងការងារផ្ទៃក្នុងមន្ទីរស២១ និងសាខានានា ពួកកម្ពុជាប្រជាធិបតេយ្យ បានប្រើប្រាស់កំលាំងបុគ្គលិកនៅក្នុងឆ្នាំ១៩៧៦ មានចំនួន១៦៨៤នាក់ ចែកចេញជា៣អង្គភាពគឺៈ មន្ទីរស២១(ទួលស្លែង) មន្ទីរស២១ ក(នៅតាខ្មៅ) មន្ទីរស២១ ខ(នៅព្រៃស ខាងលិចក្រុងភ្នំពេញខណ្ឌដង្កោ ខេត្តកណ្ដាល) ជាកន្លែងផលិតគ្រឿងកសិកម្មផ្ដល់អោយមន្ទីរស២១។ មន្ទីរនិងសាខាទាំងអស់នេះ ស្ថិតនៅក្រោមឪវាទក្រសួងការពារប្រទេសនិងមជ្ឈឹមបក្ស ប៉ុលពត ផ្ទាល់ដែលមានគណៈអចិន្រ្ដៃយ៍មជ្ឈឹមបក្សជាជំនួយការម្នាក់និងជាអ្នកទទួលខុសត្រូវគឺឈ្មោះ កាំងហ្គេកអ៊ាវ ហៅ ឌុច ជាតិខ្មែរ ស្រុកកំណើតនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរសាស្រ្ដាចារ្យ។ ឈ្មោះឌុចគឺអតីតប្រធានមន្ទីរស២១។

យោងតាមការស្រាវជ្រាវទៅលើបញ្ជីឈ្មោះជនរងគ្រោះដែលចេញចូលពីឆ្នាំ១៩៧៥ មកទល់ខែមិថុនាឆ្នាំ១៩៧៨។

  • ឆ្នាំ១៩៧៥ មានចំនួន១៥៤នាក់
  • ឆ្នាំ១៩៧៦ មានចំនួន២២៥០នាក់
  • ឆ្នាំ១៩៧៧ មានចំនួន២៣៥០នាក់
  • ឆ្នាំ១៩៧៨ មានចំនួន៥៧៦៥នាក់

ចំនួននេះមិនបានរាប់បញ្ចូលកុមារតូចៗដែលពួកវាបានសំលាប់ផងទេ។ តាមការប៉ាន់ស្មានមានប្រហែល ២០ ០០០នាក់។ រយៈពេលឃុំឃាំងមាន២ខែទៅ៤ខែខ្លះទៀតដែលពាក់ព័ន្ធរឿងនយោបាយ(អ្នកទោសនយោបាយ)គឺឃុំឃាំងរហូតដល់៦ ឬ ៧ខែក៏មាន។

ដូច្នេះជាការចាំបាច់បំផុត យើងត្រូវការពារកន្លែងនេះអោយបានគង់វង្សជាពិសេសឯកសារ និងភស្ដុតាងនានាដើម្បីបញ្ជាក់និងដក់ងំក្នុងចិត្ត នូវអំពើជិះជាន់សង្កត់សង្កិននៃរបប កម្ពុជាប្រជាធិបតេយ្យ ហើយកុំអោយរបបនេះវិលត្រឡប់សារជាថ្មីក្នុងសង្គមកម្ពុជាទៀត។ កូនខ្មែរជំនាន់ក្រោយគ្រប់ៗរូបត្រូវចង់ចាំជានិច្ចនៅសោកនាដកម្មដ៏ខ្លោចផ្សានិងជូរចត់មួយនេះទុកជាបទពិសោធន៍ជីវិតសំរាប់ទៅពេលអនាគត ហើយខិតខំកសាងប្រទេសជាតិដោយដើរជៀសអោយផុតពីផ្លូវមួយនេះ។

ជាចុងបញ្ចប់សូមឧទ្ទិសអត្ថបទនេះជូនចំពោះបងប្អូនខ្មែរដែលបានបាត់បង់ជីវិតក្នុងរបបនេះ សូមបងប្អូនធ្វើដំណើរទៅកាន់សុគតិភពស្ងប់ក្នុងបរលោក។

ប្រវត្តិ

ដើមឡើយទីនេះគឺជាវិទ្យាល័យចៅពញ្ញាយ៉ាត តែត្រូវពួកខ្មែរក្រហមយកធ្វើជាមន្ទីរឃុំឃាំងនិងសួរចម្លើយ នៅខែសីហាឆ្នាំ១៩៧៥ គឺរយៈពេល៤ខែក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាច។

មន្ទីរ​ស‑២១ ជា​មណ្ឌល​កណ្តាល​ដ៏​ធំ​មួយ​នៃ​ប្រព័ន្ធ​គុក​នៅ​ទូទាំង​ប្រទេស ហើយ​គុក​នេះ​ក៏​ជា​កន្លែង​សម្ងាត់សម្រាប់​ឃុំឃាំង សួរ​ចម្លើយ ធ្វើ​ទារុណកម្ម និង​កំទេច​អ្នក​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា “អ្នក​ទោស​នយោបាយ” របស់​របប​នេះ​។ ខ្មែរ​ក្រហម​ចាប់​យក​អ្នក​ទោស​មក​ឃុំ​ឃាំង​ទាំង​ក្រុម​គ្រួសារ ដោយ​ផ្អែក​លើ​គោល​នយោបាយ​ដាក់​កំហុស​ជា​ប្រព័ន្ធ​។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុងចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។

ជិវិតដ៏វេទនានៅក្នុងគុក

ការធ្វើទារុណកម្មនិងការសំលាប់រង្គាល

ជនបរទេសដែលជាប់ឃុំឃាំងក្នុងគុក

បុគ្គលិកនៃមន្ទីរសន្ដិសុខ ២១​ (ស.២១)

ច្បាប់វិន័យសន្ដិសុខ

ការលាតត្រដាងអំពីគុកទួលស្លែង

សារមន្ទីរទួលស្លែងបចុប្បន្ន

មន្ទីរ​ឃុំ​ឃាំង​ស-២១ មាន​បុគ្គលិក​បម្រើ​ការ​ផ្ទាល់​និង​ប្រយោល​ប្រមាណ​១.៧២០នាក់​។ បុគ្គលិក​ភាគ​ច្រើន ​ជា​កម្មករ​បម្រើ​ការងារ​ទូទៅ​ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដាំ​ស្ល រី​ឯ​បុគ្គលិក​មួយ​ចំនួន​ទៀត បម្រើ​ការ​ផ្ទាល់​នៅ​ផ្នែក​រដ្ឋបាល យាមកាម និង​សួរ​ចម្លើយ​អ្នក​ទោស។

មើលផងដែរ

ឯកសារយោង

អាន-ស្រាវជ្រាវបន្ថែម

តំណភ្ជាប់ខាងក្រៅ

Tags:

សារមន្ទីរទួលស្លែង ប្រវត្តិសារមន្ទីរទួលស្លែង បចុប្បន្នសារមន្ទីរទួលស្លែង មើលផងដែរសារមន្ទីរទួលស្លែង ឯកសារយោងសារមន្ទីរទួលស្លែង អាន-ស្រាវជ្រាវបន្ថែមសារមន្ទីរទួលស្លែង តំណភ្ជាប់ខាងក្រៅសារមន្ទីរទួលស្លែង

🔥 Trending searches on Wiki ភាសាខ្មែរ:

ល្បែងចាប់កូនខ្លែងអ៊ីនធើណេតតេជោយ៉តវណ្ណយុត្តិវើលវ៉ាយវែប​ (World Wide Web)ស្រុកកោះសូទិនប្រ៊ុយណេប្រេស៊ីលStrawberry Princeស្រុកត្បូងឃ្មុំសុន សេនស្រុកស្អាងសណ្ឋានដីកម្ពុជាសម្ព័ន្ធអារ៉ាប់ប្រាសាទប្រែរូបចន ចងគុកព្រះស្កន្ទនាគស្រុកពាមរ​ក៏អង់គ្លេសសុភាសិត​ខ្មែរបញ្ជីព្រះមហាក្សត្រកម្ពុជាអេស្ប៉ាញស្រុកសិរីសោភ័ណប្រាសាទបេងមាលាវារៈឡើងស័កប្រាសាទភ្នំបាសិទ្ធព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិស្រុកអង្គរជ័យអង្គជ័យទិវាពលកម្មអន្ដរជាតិស៊ីសុវត្ថិ សិរីមតៈប្រាសាទភ្នំបាខែងប្រាសាទតាព្រហ្ម (ខេត្តតាកែវ)វិស័យអប់រំនៅកម្ពុជាខេត្តនៃកម្ពុជាបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជានយោបាយហ៊ុន ម៉ានីរឿងកុលាបប៉ៃលិនបំណែងចែករដ្ឋបាលនៃកម្ពុជាវជិរាលង្ករណ៍គុណធម៌ក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ពុទ្ធជ័យមង្គលស្រីជេដ្ឋាអាណាចក្រខ្មែរឃុំធ្លក(ស្រុកស្វាយជ្រំ)ស្រុកព្រៃនប់ប្រវត្តិសាស្ត្រថៃគុណវិបត្តិនៃការជក់បារីព្រះពុទ្ធសាសនា​នៅ​វៀតណាមប្រាសាទអង្គរត្រឹង ងាការសម្រេចកាមដោយខ្លួនឯងប្រាសាទសំបូរព្រៃគុកវត្តភ្នំដូនពេញញ៉ុក ថែមប្រភពនៃផ្កាស្លាបីក្រុងប៉ោយប៉ែតកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាជប៉ុនពិធីបុណ្យឯករាជ្យជាតិកម្ពុជាទង់ព្រះពុទ្ធសាសនាទសជាតកភ្នំបូកគោរឿងមនុស្សលោភទ្វីបអឺរ៉ុបឃុំច្រេស(ស្រុកកំពង់ត្រឡាច)ឆ្នាំ ២០២៣ជំងឺអុតស្វាអ្នកលឿងច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ស្រុកសង្កែ🡆 More