សាធារណរដ្ឋអាហ្វ្រិកកណ្តាល

សាធារណរដ្ឋអាហ្វ្រិកកណ្តាល (ភាសាសង់គោ៖ Ködörösêse tî Bêafrîka, ភាសាបារាំង៖ République centrafricaine, RCA) គឺជាប្រទេសមួយស្ថិតនៅតំបន់កណ្តាលនៃទ្វីបអាហ្វ្រិក។ ប្រទេសនេះមានព្រំដែនជាប់នឹងប្រទេសឆាដនៅភាគខាងជើង ស៊ូដង់នៅភាគឦសាន ស៊ូដង់ខាងត្បូងនៅភាគអាគ្នេយ៍ សាធារណរដ្ឋប្រជាធិបតេយ្យកុងគោនៅភាគខាងត្បូង សាធារណរដ្ឋកុងគោនៅភាគនិរតី និងប្រទេសកាមេរូននៅប៉ែកខាងលិច។

សាធារណរដ្ឋអាហ្វ្រិកកណ្ដាល
Ködörösêse tî Bêafrîka (សង់គោ)
République centrafricaine (បារាំង)
ទង់ជាតិ
ទង់ជាតិ
វរលញ្ឆករ
វរលញ្ឆករ
បាវចនា
"Unité, Dignité, Travail" (បារាំង)
សាមគ្គីភាព កិត្តិយស ការងារ
ភ្លេងជាតិ
La Renaissance (បារាំង)
"បុនសម័យ"
ទីតាំងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (ក្រហម) នៅលើភូគោល
ទីតាំងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
បង់គី
4°22′N 18°35′E / 4.367°N 18.583°E / 4.367; 18.583
ភាសាផ្លូវការភាសាបារាំង
ភាសាសង់គោ
ក្រុមជនជាតិ
បាហ្ការ៉ា • បាកា • បង់ដា • បាយ៉ាកា • ហ្វូឡា • ហ្គូបាយ៉ា • ការ៉ា • ក្រេស • អ៊ិមបាកា • ម៉ង់ឌីយ៉ា • អ៊ិងបានឌី • សារ៉ា • វីឌីរី • វ៉ូដាបេ • យ៉ាកូម៉ា • យូលូ • កានូរី • ហ្សង់ដេ • ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០២០)
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋនិយមប្រធានាធិបតី
- ប្រធានាធិបតី
ហ្វាស្ទីន-អាកកញ ធូអាដេរ៉ា
- នាយករដ្ឋមន្ត្រី
ហ្វីលីកស៍ ម៉ូលូវ៉ា
- ប្រធានរដ្ឋសភា
សាំភ្លីស សារ៉ង់ជី
នីតិបញ្ញត្តិរដ្ឋសភា
ឯករាជ្យភាព
- ប្រកាសជាសាធារណរដ្ឋ
១ ធ្នូ ១៩៥៨
- ទទួលឯករាជ្យពីបារាំង
១៣ សីហា ១៩៦០
- ប្ដូរមករបបរាជានិយម
៤ ធ្នូ ១៩៧៦
- ព្រះរាជាភិសេកនៃបូកាហ្សាទី១
៤ ធ្នូ ១៩៧៧
- ផ្តួលរបបរាជានិយម និងស្តារសាធារណរដ្ឋឡើងវិញ
២១ កញ្ញា ១៩៧៩
[[ |ក្រឡាផ្ទៃ]]
- ផ្ទៃសរុប
៦២២,៩៨៤ គ.ម   (ទី៤៤)
- ផ្ទៃទឹក (%)
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
៥,៤៥៤,៥៣៣ (ទី១១៩)
- ដង់ស៊ីតេ
៧.១ នាក់/គ.ម   (ទី២២១)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
៤.២៦២ ពាន់លានដុល្លារ (ទី១៦២)
- ក្នុងម្នាក់
៨២៣ ដុល្លារ (ទី១៨៤)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
២.៣២១ ពាន់លានដុល្លារ (ទី១៦៣)
- ក្នុងម្នាក់
៤៤៨ ដុល្លារ (ទី១៨១)
ជីនី (២០០៨)៥៦.៣
ខ្ពស់ · ទី២៨
HDI (២០២១)increase ០.៤០៤
ទាប · ទី១៨៨
រូបិយវត្ថុហ្វ្រង់ CFA អាហ្វ្រិកកណ្ដាល (XAF)
ប៊ីតខញ (BTC)
ល្វែងម៉ោងUTC+១ (WAT)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ
dd/mm/yyyy
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+២៣៦
កូដ ISO 3166CF
ដែនកម្រិតខ្ពស់.cf

សាធារណរដ្ឋមួយនេះបានគ្របដណ្តប់លើផ្ទៃដីប្រមាណ ៦២០,០០០ គីឡូម៉ែត្រការ៉េ ហើយបើគិតត្រឹមឆ្នាំ២០២១ ប្រទេសនេះមានចំនួនប្រជាជនប្រហែល ៥.៥ លាននាក់។ សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល​សព្វថ្ងៃកំពុងទទួលរងនូវភ្លើងសង្រ្គាម​ស៊ីវិល​ដែល​បាន​ឆាបឆេះ​​តាំង​ពី​ឆ្នាំ២០១២ មកម៉្លេះ។ ដែនដីសាធារណរដ្ឋអាហ្រ្វិកកណ្តាលភាគច្រើនគ្របដណ្តប់ដោយតំបន់វាលស្មោងស៊ូដាណូ-គីនេ ហើយនៅភាគខាងជើងជាតំបន់សាអែល–ស៊ូដង់ និងភាគខាងត្បូងស្ថិតក្នុងតំបន់ព្រៃអេក្វាទ័រ។ ពីរភាគបីនៃទឹកដីប្រទេសទាំងមូលគឺស្ថិតនៅក្នុងអាងទន្លេអ៊ូបង់ហ្គី (ដែលបន្តហូរចូលទៅក្នុងទន្លេកុងគោ) ហើយមួយភាគទៀតគឺស្ថិតនៅក្នុងអាងទន្លេឆារី ដែលបន្តហូរទៅចូលបឹងឆាដ។

ទឹកដីសាធារណរដ្ឋអាហ្រ្វិកកណ្តាលបច្ចុប្បន្នត្រូវបានមនុស្សចូលមករស់នៅអស់ជាច្រើនសហស្សវត្សរ៍មកហើយ។ ព្រំដែនប្រទេសនេះសព្វថ្ងៃត្រូវបានបង្កើតឡើងដោយបារាំង ដែលធ្លាប់កាន់កាប់ជាដែនអាណានិគមនៅចុងសតវត្សទី១៩។ បន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៦០ សាធារណរដ្ឋអាហ្រ្វិកកណ្តាលត្រូវធ្លាក់ក្រោមការដឹកនាំរបស់មេផ្តាច់ការជាច្រើនរូប។

គិតដល់ទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីមានការតស៊ូអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យជាច្រើនលើកកន្លងមក ទីបំផុតការបោះឆ្នោតប្រជាធិបតេយ្យសេរីពហុបក្សក៏បានប្រព្រឹត្តិធ្វើឡើងក្នុងឆ្នាំ១៩៩៣។ លោកអង្គ ហ្វេលីក-ប៉ាតាសេបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ប៉ុន្តែ​ក្រោយ​មកក៏​ត្រូវ​បានឧត្តម​សេនីយ៍ហ្វ្រង់ស័រ បូហ្ស៊ីហ្សេធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅ​ឆ្នាំ២០០៣។ មួយឆ្នាំក្រោយរដ្ឋប្រហារ សង្គ្រាមស៊ីវិលមួយបាន​ផ្ទុះឡើង​ ហើយ​ទោះ​ជា​មានការ​ចុះហត្ថលេខាលើសន្ធិសញ្ញា​សន្តិភាព​ក្នុង​ឆ្នាំ២០០៧ និង​ម្តង​ទៀត​ក្នុង​ឆ្នាំ២០១១ ក្តីក៏​សង្រ្គាម​ស៊ីវិលនៅតែ​​បន្ត​រហូតមកដល់សព្វថ្ងៃ។ ជាលទ្ធផលនៃសង្គ្រាម អាហ្វ្រិកកណ្ដាលត្រូវទទួលរងពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដោយបក្សសម្ព័ន្ធប្រដាប់អាវុធគ្រប់ភាគី ហើយសកម្មភាពបំពានសិទ្ធិមនុស្សទាំងនោះរួមមាន ការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការរឹតបន្តឹងលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការធ្វើដំណើរ។ល។

ទោះមានឈ្មោះជាប្រទេសដែលសំបូរទៅដោយកំណប់រ៉ែដ៏មានតម្លៃនិងធនធានផ្សេងៗទៀត ក៏ដូចជាដីដាំដុះកសិកម្មច្រើនពិតមែន ប៉ុន្តែសាធារណរដ្ឋអាហ្រ្វិកកណ្តាលនៅតែជាប់ឈ្មោះជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសក្រីក្របំផុតទាំងដប់នៅលើពិភពលោកដោយមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (យអទ) ទាបបំផុតគិតត្រឹមឆ្នាំ២០១៧។ បើយោងទៅតាមសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) នៅឆ្នាំ២០១៩ បានឱ្យដឹងថាប្រទេសនេះមានកម្រិតអភិវឌ្ឍន៍មនុស្សទាបបំផុតទីពីរ (នាំមុខប្រទេសនីហ្សេ) ដោយជាប់ចំណាត់ថ្នាក់លេខ ១៨៨ ក្នុងចំណោមប្រទេសចំនួន ១៨៩។ ប្រទេសនេះផងដែរមានចំណាត់វិសមភាពសន្ទស្សន៍អភិវឌ្ឍន៍មនុស្សទាបបំផុត (IHDI) ដោយជាប់ចំណាត់ថ្នាក់លេខ ១៥០ ក្នុងចំណោម ១៥០ ប្រទេស។ សាធារណរដ្ឋអាហ្រ្វិកកណ្តាលក៏ត្រូវបានគេប៉ាន់ប្រមាណដែរថាជាប្រទេសមានកំណត់ត្រាសុខភាពមនុស្សអាក្រក់បំផុត ក៏ដូចជាប្រទេសដែលមិនសមរម្យមួយសម្រាប់ជីវិតកុមារ។

សាធារណរដ្ឋអាហ្វ្រិកកណ្តាលគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកកណ្តាល អង្គការអន្តរជាតិដឺឡាហ្វ្រង់កូហ្វូនី និងចលនាមិនចូលបក្សសម្ព័ន្ធ។ល។

ឯកសារយោង

Tags:

ឆាដភាសាបារាំងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោស៊ូដង់ស៊ូដង់ខាងត្បូង

🔥 Trending searches on Wiki ភាសាខ្មែរ:

តេជោយ៉តថៃផ្កាចំបុីម៉ែត្រការ៉េមេឌាវិគីវេយ្យាករណ៍ភាសាខ្មែរគង្គ ប៊ុនឈឿនរុក្ខជាតិរចនាបថអង្គរវត្តបំណែងចែករដ្ឋបាលនៃកម្ពុជាប្រាសាទភ្នំជីសូរប្រវត្តិសាស្ត្រថៃសាសនាឥស្លាមនៅកម្ពុជាហាវ៉ៃគោលនយោបាយសេដ្ឋកិច្ចទិវាពលកម្មអន្ដរជាតិការបោះឆ្នោតនៅកម្ពុជាសតវត្សជ័យវរ្ម័នទី២ផ្លូវជាតិលេខ៣ (កម្ពុជា)សុគតិភព៧ព្រះធម្មចក្កប្បវត្តនសូត្រឥស្លាមសាសនាស៊ុយអែតរឿងកុលាបប៉ៃលិនវគ្គទី១កិរិយាស័ព្ទបារាយណ៍ខាងកើតគណបក្ស​ប្រជាជន​កម្ពុជាធ្នាក់ជយបរិត្តគាថាពហុកោណនិយ័តអូស្ត្រាលីរមណីយដ្ឋានខេត្តបាត់ដំបងខេត្តកំពង់ឆ្នាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញសង្គ្រាមលោកលើកទី២សេដ្ឋកិច្ចនៃប្រទេសថៃមហោទរាទេវីរាជេន្ទ្រវរ្ម័នទី២ស្រុកចុងកាល់អាប្រាហាម លីនខូនធម៌នមស្សការស្រុកជីក្រែងរឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់សម័យសង្គមរាស្ដ្រនិយមប្រវត្តិសាស្ត្របារាំងព្រះគណេសធនាគារកណ្ដាលចូលឆ្នាំខ្មែរទីក្រុងឌូបៃប្រាសាទបន្ទាយស្រីស្រុកមេសាងរូបិយវត្ថុធនាគារជាតិនៃកម្ពុជារឿងតម្លង់៧សន្ដានសាធារណរដ្ឋខ្មែរស្រុកភ្នំក្រវាញបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនខេត្តព្រះវិហារអង្គការសហប្រជាជាតិសុត្តន្តបិដកអុកទសពិធរាជធម៌ឈាមយេនឌ័រសុខភាពឈ្នាប់អាណាចក្រអយុធ្យាទុំទាវព្រះត្រៃបិដក ភាសាខ្មែរសាវ័កព្រះពុទ្ធច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​ប្រាសាទប្រែរូបភ្នំសំពៅកំណត់ហេតុរបស់ ជីវ តាក្វាន់ថ្វាយគ្រឿងសក្ការៈរតនត្រ័យសិទ្ធនារីប្រព័ន្ធរបាប់ខ្មែរទេវតា(ពុទ្ធសាសនា)🡆 More