សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ហៅកាត់ ជាបារាំង: URPP ឬ​ ហៅកាត់ជាអង់គ្លេស: RUPP)​ គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា។​ សាកលវិទ្យាល័យចែកចេញជា មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។ សាកលវិទ្យាល័យមានសាស្ត្រាចារ្យប្រមាណ២៩៤នាក់ ដែលរួមមាន បណ្ឌិត១៥នាក់ និង​ ម៉ាស្ទ័រ ១៣២នាក់។ បុគ្គលិករដ្ឋបាលសរុបជាង ១៤០នាក់។នៅឆ្នាំ ២០០៧ សាកលវិទ្យាល័យមាននិស្សិតសរុបជាង ៩០០០ នាក់។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ឡាតាំង: Royal University of Phnom Penh
បាវចនាជាភាសាអង់គ្លេសកសាងធនធានមនុស្សដើម្បីជាតិ
បង្កើត១៣ មករា ១៩៦០
ប្រភេទគ្រឹះស្ថានសាធារណៈ
សាកលវិទ្យាធិការសាស្ត្រាចារ្យឡៅ-ឈីវអៀវ
និស្សិត១២,០០០ នាក់
ទីតាំងភ្នំពេញ, កម្ពុជា
Campus៣ ៖
ឈ្មោះដើមសាកលវិទ្យាល័យភូមិន្ទខ្មែរ
វិបសាយwww.rupp.edu.kh

ប្រវត្តិ

សកលវិទ្យាល័យភូមិន្ទភ្នំពេញត្រួវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ អំឡុងពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយមានឈ្មោះដើមថា សាកលវិទ្យាល័យភូមិន្ទ។ នៅពេលនោះភាសាដែលត្រូវបានគេប្រើប្រាស់ជាភាសាបារាំង។ នៅសម័យសាធារណរដ្ឋខ្មែរ សាកលវិទ្យាល័យបានត្រូវប្តូរឈ្មោះជាសាកលវិទ្យាល័យភ្នំពេញ។ នៅសម័យខ្មែរក្រហម សាកលវិទ្យាល័យនៅទូទាំងប្រទេស​ត្រូវបានបិទទ្វារ ហើយសាស្ត្រាចារ្យទាំងអស់បានក្លាយជាមុខសញ្ញានៃការសម្លាប់របស់ពួកខ្មែរក្រហម។ នៅឆ្នាំ១៩៨១ វិទ្យាស្ថានភាសាបរទេសIFL ត្រូវបានបើកនិងធ្វើការបណ្តុះបណ្តាលសាស្រ្តាចារ្យ​ ភាសារុស៊ី និង​​ ភាសាវៀតណាម។ ក្រោយមកមានការបញ្ចូលគ្នានូវវិទ្យាស្ថាននេះនិងសាលាគរុវិជ្ជាជាន់ខ្ពស់ដើម្បីបង្កើតជាសាកលវិទ្យាល័យភ្នំពេញ ដែលត្រូវប្តួរឈ្មោះមកដូចបច្ចុប្បន្ននៅឆ្នាំ ១៩៩៦។ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ សាកលវិទ្យាល័យ បានបែងចែកជា៣គ្រឹះស្ថានគឺ មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។ នៅឆ្នាំ ២០០១ សាកលវិទ្យាល័យបានបើកការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រ។

ដំណើរការ

សាកលវិទ្យាល័យត្រូវបានទ្រទ្រង់ដោយរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺក្រសួងអប់រំ​ យុវជន និងកីឡា MOEYS ។ កម្មវិធីសិក្សាត្រូវបានណែនាំនិងទ្រទ្រង់ដោយរាជរដ្ឋាភិបាល។ រដ្ឋឧបត្ថម្ភថ្លៃប្រើប្រាស់ភ្លើងអគ្គីសនី ថ្លៃបំពាក់សំភារៈបរិក្ខារ ដូចជាកុំព្យូទ័រ និង ប្រាក់ខែបុគ្គលិក។


សូមមើលផងដែរ

គេហទំព័រ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

គេហទំព័រផ្លូវការ

Tags:

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រវត្តិសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដំណើរការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមមើលផងដែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គេហទំព័រសាកលវិទ្យាល័យភូមិន្ទភ្នំពេញភាសាបារាំងភាសាអង់គ្លេសវិទ្យាស្ថានភាសាបរទេស

🔥 Trending searches on Wiki ភាសាខ្មែរ:

ធម្មនុញ្ញនៃអង្គការសហប្រជាជាតិភ្នំសុពណ៌កាលីវត្តព្រះកែវមរកតសុជីវធម៌ពិធីបុណ្យឯករាជ្យជាតិកម្ពុជាស្រុកអង្គរជ័យសង្គ្រាមលោកលើកទី២សាលាភូមិន្ទរដ្ឋបាលក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)លេខកូដប្រទេសនៅទ្វីបអាស៊ីបន្ទាត់ (ធរណីមាត្រ)ទិកតុកពុទ្ធសករាជឃុំអភិវឌ្ឍន៍(ស្រុកទឹកផុស)ស្រុកពញាក្រែកខេត្តប៉ៃលិននាងមេខលានមស្ការព្រះពុទ្ធរតនៈល្បែងស្ដេចចង់ភូមិសាស្ត្រម៉ាឡេស៊ីទីក្រុងឌូបៃឈានខណ្ឌទួលគោកសម័យកាលចតុមុខខេត្តកំពតយុគថ្មបំបែកខេត្តបន្ទាយមានជ័យស្រុកកំពង់សៀមសហរាជាណាចក្រអបាយភូមិ៤វត្តនៅក្នុងខេត្តកំពង់ចាមពិធីបុណ្យរឿងអាខ្វាក់អាខ្វិនខេត្តកណ្ដាលក្រមង៉ុយនរោត្តម សីហមុនីរបាំព្រះរាជទ្រព្យនីតិរដ្ឋភ្នំបូកគោសេដ្ឋកិច្ចកម្ពុជាប្រជុំរឿងព្រេងខ្មែរផែនដីជំងឺអេដស៍រៀល (រូបិយវត្ថុ)គុណនាមធម៌ផ្សាយមេត្តារឿងកុលាបប៉ៃលិនរចនាបថអង្គរវត្តបញ្ចក្ខន្ធរបាំគោះអង្រែសារៈប្រយោជន៍ដើមត្នោតសង្គ្រាមឥណ្ឌូចិនលើកទី១អក្សរសាស្រ្តខ្មែរក្រុងកំពង់ចាមសស្សតទិដ្ឋិសាសនាឥស្លាមនៅកម្ពុជាស្រុកស្ទឹងត្រង់នរោត្តម សុរាម្រិតប្រវត្តិភាសាអ៊ីតាលីសណ្ឋានដីកម្ពុជាផ្សារធំថ្មីការផ្សាយពាណិជ្ជកម្មអូស្ត្រាលីMicrosoft word 2007វិទ្យាល័យព្រះស៊ីសុវត្ថិរឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់ភាសាជប៉ុនយូណេស្កូប្រាសាទភិមានអាកាសស្រុកអង្គស្នួលសិក្ខាបទ១០នរោត្តមសុភាសិត​ខ្មែរវិធី​កម្លាយទំនាក់ទំនងវិគីភីឌាភាសាខ្មែរគ្រូបង្រៀន🡆 More