សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច RULES ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៤៨ ដោយមានឈ្មោះថាវិទ្យាស្ថានជាតិនីតិសាស្ត្រ នយោបាយ និង សេដ្ឋកិច្ច ហើយត្រូវបានប្តូរឈ្មោះដូចបច្ចុប្បន្ននៅឆ្នាំ២០០៣។

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច
Roayal University of Law and Economics
បង្កើត១៩៤៩
សាកលវិទ្យាធិការលុយ ចណ្ណា
និស្សិត១៧ ៩៩២ (២០១១-២០១២)
ថ្នាក់បរិញ្ញាបត្រ១៦ ២៣៩ (២០១១-២០១២)
ថ្នាក់អនុបណ្ឌិត១ ៧៥៣ (២០១១-២០១២)
ទីតាំងភ្នំពេញ, កម្ពុជា
វិបសាយhttp://www.rule.edu.kh


សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាសាកលវិទ្យាល័យដែលចំណាស់ជាងគេនៅក្នុងគ្រឹះស្ថានឧត្ដមសិក្សានៃព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៨ ក្នុងទំរង់ជា វិទ្យាស្ថាននីតិសាស្ដ្រ នយោបាយ និងសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០០៣ ស្ថាប័ននេះត្រូវបានប្រកាសជាផ្លូវការជា សាកលវិទ្យាល័យ។

ប្រវត្ដិ

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច គឺជាគ្រឹះស្ថានឧត្ដមសិក្សាដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងដំបូងបង្អស់នៅឆ្នាំ ១៩៤៨ ក្នុងនាមជា វិទ្យាស្ថាននីតិសាស្ដ្រ នយោបាយ និងសេដ្ឋកិច្ច។ ឆ្នាំ ១៩៥៧ គឺជាឆ្នាំមួយសម្រាប់ប្រវត្ដិសាស្ដ្រនៃសាកលវិទ្យាល័យ វិទ្យាស្ថានបានប្រែក្លាយជាមហាវិទ្យាល័យដោយព្រះរាជក្រឹត្យ។ ឆ្នាំ ២០០៣ គឺឆ្នាំដ៏សំខាន់មួយសម្រាប់ប្រវត្ដិសាស្ដ្រសាកលវិទ្យាល័យ។ មហវិទ្យាល័យនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យក្រោមនាមជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ ឈ្មោះនៃសាកលវិទ្យាល័យនៅតែភ្ជាប់នូវពាក្យ នីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចដដែល ដើម្បីចង្អុលបង្ហាញថាមុខវិជ្ជាទាំងពីរនេះគឺជា មុខវិជ្ជាគោលសម្រាប់កម្មវិធីសិក្សានៃសាកលវិទ្យាល័យ។ ទោះបីជាយ៉ាងណាក៏ដោយ មុខវិជ្ជាដទៃទៀតនៃផ្នែកវិទ្យាសាស្ដ្រសង្គម និងធម្មជាតិ ដូចជា ភាសា និងវិទ្យាសាស្ដ្រកុំទ្យូទ័រកំពុងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។ ថ្មីៗនេះ សាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួន ៤ ថ្នាក់ក្រោយឧត្ដមសិក្សា ២ និងមជ្ឈមណ្ឌល ១។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅតែរក្សាតំណែងរបស់ខ្លួនជាសាកលវិទ្យាល័យជាតិចំបង និងជាសាកលវិទ្យាល័យឈានមុខគេក្នុងរង្វង់មុខវិជ្ជានីតិសាស្ដ្រ សេដ្ឋកិច្ច និងអប់រំពាណិជ្ជកម្ម។

គោលដៅ និងតួនាទី

ដោយដឹងថាផ្នែកសាធារណៈ និងផ្នែកឯកជនគឺជាសសរស្ដម្ភក្នុងការទ្រទ្រង់ការអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យបានពង្រីកគោលដៅរបស់ខ្លួន។ ជាទម្លាប់ គោលដៅតែមួយគត់របស់សាកលវិទ្យាល័យគឺដើម្បីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យសាធារណៈ។ ប៉ុន្ដែបច្ចុប្បន្ន គោលដៅនេះបានពង្រីកវិសាលភាពដោយបញ្ចូលវិស័យឯកជនផងដែរ។ កម្មវិធីបណ្ដុះបណ្ដាលផ្សេងៗនៃផ្នែកគ្រប់គ្រងពាណិជ្ជកម្មត្រូវបានបង្កើតឡើង និងអភិវឌ្ឍ ទទួលស្គាល់យ៉ាងឆាប់រហ័ស។ ពីមួយឆ្នាំទៅមួយឆ្នាំ សាកលវិទ្យាល័យមានមោទនភាពក្នុងការបញ្ជូនបុគ្គលមានសមត្ថភាពជាច្រើនទៅស្ថាប័នទាំងឯកជន និងសាធារណៈ។ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបច្ចុប្បន្នកំពុងបម្រើការនៅស្ថាប័នរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា ក្រុមហ៊ុនឯកជន និងអង្គការអន្ដរជាតិមួយចំនួន។ ក្រៅពីតួនាទីនៃការផ្គត់ផ្គង់ធនធានមនុស្សសម្រាប់សង្គមកម្ពុជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចបម្រើជាតួនាទីមួយទៀតគឺជាមាគ៌ាពីកម្ពុជាឆ្ពោះទៅពិភពលោក។ តួនាទីនេះត្រូវបានបង្ហាញដោយសហប្រតិបត្ដិការយ៉ាងច្រើនជាមួយស្ថាប័នអន្ដរជាតិ និងសាកលវិទ្យាល័យនានាតាមរយៈការផ្លាស់ប្ដូរនិស្សិត និងសមាជិកដេប៉ាតឹម៉ង់។ បុគ្គលិក និងនិស្សិតនៅសាកលវិទ្យាល័យ នៅក្នុងឆ្នាំ ២០០៣ មានសិស្សនិស្សិតបរិញ្ញាបត្រចំនួន ៤,៨០២ នាក់ដែលសិក្សាលើ ៤ មហាវិទ្យាល័យ។ ក្នុងចំណោមសិស្សទាំងនោះ មាននិស្សិតនារីចំនួន ១,៤៧៨ នាក់។ ចំណុចពិសេសមួយនៃចំណុចសំខាន់នៃសាកលវិទ្យាល័យ គឺការបង្ហាត់បង្រៀនដែលមានគុណភាពនិងបុគ្គលិករដ្ឋបាល។ បច្ចុប្បន្ននេះ ថ្នាក់ក្រោយឧត្ដមសិក្សាដែលទើបបង្កើតមានសិស្ស ៥០៧ នាក់។ មានសាស្ដ្រាចារ្យធ្វើការពេញម៉ោង ៨៤ នាក់ និងគ្រូបង្រៀនក្រៅម៉ោង ១១២ នាក់និង សាស្ដ្រាចារ្យបរទេសចំនួន ៧០ នាក់ដែលផ្ដល់ការបង្រៀនក្រោមកម្មវិធីផ្លាស់ប្ដូរនិស្សិត។

កម្មវិធីសិក្សា

ប្រព័ន្ធអប់រំវគ្គសិក្សាត្រូវបានបែងចែកជា ២ ឆមាស និងជា ៨ ឆមាសសម្រាប់ការសិក្សាបរិញ្ញបត្រទាំងមូល ៤ ឆ្នាំ។​ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចផ្ដល់កម្មវិធីសិក្សាជាមួយនឹងការផ្ដោតជាចំបងទៅលើនីតិសាស្ដ្រ សេដ្ឋកិច្ច និងការអប់រំពាណិជ្ជកម្ម។

កម្មវិធី​សិក្សា​ថ្នាក់​ឧត្តមសិក្សា (Undergraduate Studies)

មហាវិទ្យាល័យនីតិសាស្ត្រ (Faculty of Law)

  • បរិញ្ញាបត្រនីតិសាស្ត្រ​ (ជាភាសាខ្មែរ)
  • បរិញ្ញាបត្រនីតិសាស្ត្រ (ជា​ភាសាអង់គ្លេស)
  • បរិញ្ញាបត្រនីតិសាស្ត្រ​ (ជា​បី​ភាសា៖ ខ្មែរ បារាំង និង​អង់គ្លេស)

មហាវិទ្យាល័យ​រដ្ឋបាល​សាធារណៈ (Faculty of Public Administration)

  • បរិញ្ញាបត្ររដ្ឋបាលសាធារណៈ
  • បរិញ្ញាបត្រទំនាក់​ទំនង​អន្តរជាតិvjbhbu

មហាវិទ្យាល័យវិទ្យាសាស្ត្រ​សេដ្ឋកិច្ច​និង​គ្រប់គ្រង (Faculty of Economics and Management)

  • បរិញ្ញាបត្ររងទេសចរណ៍ និង​បដិសណ្ឋារកិច្ច

មហាវិទ្យាល័យ​​សេដ្ឋកិច្ច​ព័ត៌មានវិទ្យា (Faculty of Information Economics)

  • បរិញ្ញាបត្រ​សេដ្ឋកិច្ចព័ត៌មានវិទ្យា

កម្មវិធី​សិក្សាថ្នាក់​ក្រោយ​ឧត្តមសិក្សា (Postgraduate Studies)

Postgraduate School of Law

  • អនុបណ្ឌិត​រដ្ឋបាលសាធារណៈ Master in Public Administration (MPA)
  • អនុបណ្ឌិត​ផ្នែក​នីតិឯកជន Master in Private Law (MPL)
  • អនុបណ្ឌិតផ្នែក​នីតិធុរៈកិច្ចអន្តរជាតិ (សហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យ បារីស២) រៀនជាភាសាបារាំង ​
  • អនុបណ្ឌិតផ្នែកនីតិអន្តរជាតិ និងប្រៀបធៀប (សហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យលីយ៉ុង២) រៀនជាភាសាបារាំង
  • អនុបណ្ឌិតផ្នែកនីតិភូមិបាល និងបេតិកភណ្ឌ (សហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យលីយ៉ុង៣) រៀនជាភាសាខ្មែរ
  • អនុបណ្ឌិតផ្នែកនីតិសាធារណៈ និងអន្តរជាតិ (សហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យប៉ារីស៨) រៀនជាភាសាអង់គ្លេស
  • អនុបណ្ឌិតផ្នែកនីតិអន្តរជាតិពាណិជ្ជកម្ម (សហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យ ប្រ៉ុយសែល ប្រទេសបែលស្សីក, ស្វីស និងកាណាដា) រៀនជាភាសាអង់គ្លេស

Postgraduate School of Economics and Management

  • អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម Master of Business Administration (MBA)
  • អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ Master of Business Administration in Finance (MBA-Finance)
  • អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ទីផ្សារMaster of Business Administration in Marketing (MBA-Marketing)
  • អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ទេសចរណ៍ Master in Tourism Management (to start next year)

ឯកសារយោង

Tags:

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រវត្ដិសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច គោលដៅ និងតួនាទីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច កម្មវិធីសិក្សាសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឯកសារយោងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច

🔥 Trending searches on Wiki ភាសាខ្មែរ:

ឧស្សាហកម្មតំបន់ទេសចរណ៍ឆ្នេរសមុទ្រខេត្តបុរីរម្យផ្ការំដួលសង្ឃស័ព្ទខណ្ឌឫស្សីកែវសាសនសុភាសិតខេត្តប៉ៃលិនប្រាសាទស្ដុកកក់ធំឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទសជាតកធម្មរាជាទី២ប្រាសាទព្រះវិហារសិទ្ធិមនុស្សជនជាតិថៃអ៊ីស្រាអែលស្រុករមាសហែកក្រុមប្រឹក្សាខេត្តខណ្ឌបឹងកេងកងពន្ធលើប្រាក់បៀវត្សខេត្តត្បូងឃ្មុំអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំជំងឺអេដស៍សន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ស្រុកក្រចេះទេពមច្ឆាឆ្លងជាតិស្រុកបាណន់អរិយសច្ច៤ISO 3166-1រៀល (រូបិយវត្ថុ)ប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តស្រុកក្រូចឆ្មារបុណ្យភ្ជុំបិណ្ឌកោះត្រល់ជួរភ្នំដងរែកបញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តសៀមរាបរីម គីននរោត្តម មុនីនាថ សីហនុបញ្ជីព្រះមហាក្សត្រកម្ពុជាព្រះពុទ្ធត្រឹង ងាអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)ស្រុកសំរោងទងស្រុកកំពង់ត្រាចវិគីភីឌាប្រាសាទបាគងច្បាប់​ភូមិបាលខេត្តព្រះនគរស្រីអយុធ្យាវប្បធម៌តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរភ្នំឧដុង្គព្រះកែវមរកតក្រុមប្រឹក្សាក្រុង-ស្រុកខណ្ឌសែនសុខទិវាមាតាហ៊ុន ម៉ាណែតប្រជាធិបតេយ្យសង្កាត់ចាក់អង្រែក្រោមបក្សកុម្មុយនីស្តកម្ពុជាភាសាបាលីសំស្ក្រឹតភ្នំពេញសាលាភូមិន្ទរដ្ឋបាលមេត្តាសោមាសារមន្ទីរទួលស្លែងរឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់គណបក្ស​ប្រជាជន​កម្ពុជាខណ្ឌចំការមនអេស្ប៉ាញធនាគារកាណាឌីយ៉ាប្រាសាទបាពួនវិមានឯករាជ្យកប្បឃុំឈើទាល(ស្រុកស្វាយជ្រំ)ស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋរដ្ឋបាលថ្នាក់ក្រោមជាតិអាការៈ ៣២វត្ត🡆 More