សម្លៀកបំពាក់ប្រពៃណីខ្មែរ

សម្លៀកបំពាក់ប្រពៃណីខ្មែរ (អង់គ្លេស: Khmer Traditional Costumes) គឺជាសម្លៀកបំពាក់ ដែលបង្ហាញពីអត្តៈសញ្ញាណជាតិខ្មែរ នាគ្រប់សម័យកាល ពីមួយជំនាន់ទៅមួយជំនាន់ ។ សំលៀកបំពាក់ប្រពៃណីខ្មែរដែលផ្ដោតទៅលើ ម៉ូដសម្លៀកបំពាក់ដែលបែងចែកទៅលើ វណ្ណៈ នៃការស្លៀកពាក់ទៅតាមក្រិតក្រមក្នុងកម្មវិធីផ្សេងៗដូចជា ៖ សំលៀកបំពាក់មង្គលការ សំលៀកបំពាក់ទៅវត្តអារ៉ាម សំលៀកបំពាក់ទៅពិធីបុណ្យសព និង សំលៀកបំពាក់រាំរបាំ ផ្សេងៗដែលប្រើប្រាសទៅតាមពេលវេលា និងកម្មវិធីច្បាស់លាស់ ។

សម្លៀកបំពាក់ប្រពៃណីខ្មែរ
សម្លៀកបំពាក់ប្រពៃណីខ្មែរ
Khmer Traditional Costumes

ប្រវត្តិនៃសម្លៀកបំពាក់ខ្មែរ

សម្លៀកបំពាក់ប្រពៃណីខ្មែរ 
កីតម្បាញខ្មែរបុរាណ
សម្លៀកបំពាក់ប្រពៃណីខ្មែរ 
រូបភាពក្រុមស្ត្រីខ្មែរចោមពុង នាស.វទី២០

សំលៀកបំពាក់ខ្មែរ ដែលវិវត្តន៍ទៅតាមការប្រែប្រួលនៃសម័យកាល ដោយផ្ដើមពីក្រណាត់សូត្រ ដែលត្បាញពីសូត្រដង្កូវនាង ជាមួយនិងការជ្រលក់ពណ៌ធម្មជាតិ ដែលប្រើប្រាសពី ឬសឈើ និង ស្លឹករុក្ខជាតិផ្សេងៗ ។ សម្លៀកបំពាក់ខ្មែរមានច្រើនរចនាបថ និង ច្រើនទម្រង់ដែលបែងចែកទៅតាមរស់និយមក្នុងសម័យកាលនិមួយៗ ដែលចែកប្រភេទនៃក្រណាត់សូត្រខ្មែរជាច្រើនប្រភេទដូចជា៖ ក្រណាត់ហូល ក្រណាត់ផាមួង ក្រណាត់សឹង ក្រណាត់ព្រែ ដែលមានការរចនាប្លែកៗពីគ្នា ។ យោងតាមកំណត់ត្រារាជទូតចិន របស់រាជវង្សយ័ន្ត គឺលោក ចូវតាក្វាន់ (អង់គ្លេស: Zhou Daguan) ដែលមកដល់ចក្រភពខ្មែរ នាសម័យអង្គរ ឆ្នាំ១២៩៦ នៃគ.ស បានសរសេរក្នុងកំណត់ហេតុរបស់លោកថា ស្ត្រីខ្មែរវ័យកណ្ដាលនាសម័យអង្គរ ច្រើនបួងសក់ប្រើក្រណាត់ចងពឹងនៅលើដើមទ្រូង និងបញ្ចេញផ្ចិត ចំណែកឯស្ត្រីវ័យចំណាស់ច្រើនចោមពុង នៅពេលដែលពួកគេចេញដំណើរទៅណាមកណា ពួកគេបន្ថែមផ្ទាំងក្រណាត់ធំមួយមកពាត់រំខ្លួនដល់ត្រឹមស្មា រីឯបុរសច្រើនព្រលែងខ្លួនទទេ ដែលស្លៀកតែសំពត់ចងក្បិនប៉ុនណោះ ។

ក្រណាត់ហូល

សម្លៀកបំពាក់ប្រពៃណីខ្មែរ 
ក្រណាត់ហូលខ្មែរ

ក្រណាត់ហូល (អង់គ្លេស: Hol Silk Fabric) គឺជាក្រណាត់ដែលត្បាញពីសូត្រដង្កូវនាង ដែលប្រើពណ៌ធម្មជាតិ ត្បាញបញ្ចូលគ្នាបង្កើតជា រូបភាពផ្សេងៗ នៅលើផ្ទាំងក្រណាត់ហូល ដែលមានភាពរលើបរលោងស្រស់ស្អាត ប្រកបទៅដោយភាពប្រណិត ដែលកាត់ចេញជា អាវ ឬ សំពត់ស្លៀក ដែលមានតម្លៃថ្លៃ យោងតាមកំណត់ត្រារាជទូតចិន របស់រាជវង្សយ័ន្ត គឺលោក ចូវតាក្វាន់ (អង់គ្លេស: Zhou Daguan) ដែលមកដល់ចក្រភពខ្មែរ នាសម័យអង្គរ ឆ្នាំ១២៩៦ នៃគ.ស បានសរសេរក្នុងកំណត់ហេតុរបស់លោកថា ការស្លៀកពាក់របស់ប្រជាជននាសម័យអង្គរ បានប្រើប្រាសការតម្បាញក្រណាត់សូត្រ ដែលមានតម្លៃថ្លៃ និយមប្រើប្រាសលើអ្នកមានឋានៈខ្ពង់ខ្ពស់ ។

ក្រណាត់ផាមួង

សម្លៀកបំពាក់ប្រពៃណីខ្មែរ 
ក្រណាត់ផាមួង

ក្រណាត់ផាមួង (អង់គ្លេស: Phamuong Silk Fabric) គឺជាក្រណាត់មួយប្រភេទត្បាញពី សរសៃសូត្រដង្កូវនាងដែលប្រើប្រាសពណ៌តិច មានផ្ទៃលាតតែមួយពណ៌ មានក្បាច់ភ្ញី នៅជាយក្រណាត់ សម្រាប់កាត់ចេញជា សំពត់ស្លៀក ឬ យកមក ចងជា សំពត់ក្បិន ។

ឯកសារយោង

Tags:

សម្លៀកបំពាក់ប្រពៃណីខ្មែរ ប្រវត្តិនៃសម្លៀកបំពាក់ខ្មែរសម្លៀកបំពាក់ប្រពៃណីខ្មែរ ក្រណាត់ហូលសម្លៀកបំពាក់ប្រពៃណីខ្មែរ ក្រណាត់ផាមួងសម្លៀកបំពាក់ប្រពៃណីខ្មែរ ឯកសារយោងសម្លៀកបំពាក់ប្រពៃណីខ្មែរអង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

ត្រស្តិសង្ក្រាន្តបញ្ចក្ខន្ធខេមរៈ សិរីមន្តវារៈឡើងស័កក្រុងសំរោងអ្នកលឿងភ្នំប្រុសភ្នំស្រីតៃវ៉ាន់ខែមហាវិភង្គបញ្ជីរាយនាម សមាសភាព រាជរដ្ឋាភិបាល អាណត្តិទី៥ (២០១៣-២០១៨)ចូលឆ្នាំខ្មែរវៀតណាមស៊ីហ្គេមប្រេស៊ីលទង់ជាតិកម្ពុជាឥណ្ឌាជំងឺអុតស្វារាក្យៈសាទេវីតោង៑ងូក្សេត្រប្រាសាទព្រះវិហារត្រឹង ងាល្បែងបោះអង្គញ់បុណ្យកឋិនទិវាមាតាជ័យជេស្ឋាទី៤ខេត្តព្រះសួគ៌ាអត្ថប្រយោជន៍របស់ទឹកឃ្មុំបញ្ជីរាយនាម ប្រាសាទខ្មែរនរោត្ដម សីហនុអរិយអដ្ឋង្គិកមគ្គអំពីពុទ្ធទំនាយសោឡសនិមិត្តហូ ជីមិញផ្ការំដួលប្រាសាទបាពួនប៊ុន រ៉ានីសង្គ្រាមផ្ទៃក្នុងកម្ពុជាលេខកូដប្រទេសនៅទ្វីបអាស៊ីស្រុកព្រែកប្រសព្វបកប្រែភាសាអង់គ្លេសខណ្ឌពោធិ៍សែនជ័យស័កខេត្តប៉ៃលិនកិមិរាទេវីក្រុងច្បារមនស្រុកមង្គលបូរីសេដ្ឋកិច្ចរបបកម្ពុជាប្រជាធិបតេយ្យព្យញ្ជនៈខ្មែរនយោបាយនៅកម្ពុជាបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាស្រីជេដ្ឋាប្រាសាទព្រះខ័នអ៊ីនធើណេតកម្ពុជាក្រោមចុល្លសករាជព្រះព្រហ្មសង្គ្រាមវៀតណាមមេឌាវិគីរឿងកែ្អក១ជាកែ្អក១០ទុំទាវអេឡិចត្រូម៉ាញ៉េទិចនរោត្តម រណឫទ្ធិល្បុក្កតោអក្សរខ្មែរស្រុកក្រឡាញ់ផលិតផលក្នុងស្រុកសរុបស្រុកសំឡូតសិក្ខាបទ៥ខេត្តស្វាយរៀងធម៌សូត្រថ្វាយបង្គំព្រះហ្គូហ្គលភូមិសាស្ត្រកម្ពុជារមណីដ្ឋានភ្នំព្រះរាជទ្រព្យអ៊ីនស្តាក្រាមស្រុកព្រៃកប្បាស🡆 More