សម័យអាណានិគមនិយមបារាំង

កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។ នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម ដែលត្រូវបានលើកឱ្យឡើងសោយរាជ្យដោយសៀម បានស្វះស្វែងការការពារពីបារាំងក្រៅពីសៀម និងយួនបន្ទាប់ពីភាពតានតឹងបានរីកធំឡើងរវាងអ្នកទាំងពីរ។ នៅឆ្នាំ១៨៦៧ ស្ដេចសៀមបានចុះហត្ថលេខាសន្ធិសញ្ញាមួយជាមួយបារាំង ដោយការលះបង់អធិរាជភាពលើកម្ពុជាក្នុងការដោះដូរសម្រាប់ការគ្រប់គ្រងខេត្តបាត់ដំបង និងសៀមរាបដែលជាផ្លូវការក្លាយជាប៉ែកនៃប្រទេសសៀម។ ខេត្តទាំងប៉ុន្មាននេះត្រូវបានប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញដោយសន្ធិសញ្ញាព្រំដែនមួយរវាងបារាំងនិងថៃក្នុងឆ្នាំ១៩០៦។ កម្ពុជាបានបន្តជាអាណាព្យបាលបារាំងចាប់ពីឆ្នាំ១៨៦៣ដល់១៩៥៣ ដែលបានត្រួតត្រារដ្ឋបាលជាប៉ែកនៃអាណានិគមនៃសហភាពឥណ្ឌូចិន ទោះបីយ៉ាងណាក៏បានកាន់កាប់ដោយចក្រពត្តិជប៉ុនចាប់ពីឆ្នាំ១៩៤១ដល់១៩៤៥ដែរ។ រវាងឆ្នាំ១៨៧៤ និង១៩៦២ អត្រាប្រជាជនសរុបបានកើនឡើងចាប់ពីប្រហែល៩៤៦០០០ដល់៥,៧ លាននាក់។ បន្ទាប់ពីការសោយទីវង្គតរបស់ព្រះបាទនរោត្តមនៅឆ្នាំ១៩០៤ បារាំងបានរៀបចំការជ្រើសរើសព្រះមហាក្សត្រ និងព្រះស៊ីសុវត្ថិ ព្រះភាតារបស់ព្រះនរោត្តម ត្រូវបានជំនួសលើរាជបល្ល័ង្ក។ រាជបល្ល័ង្កនេះបានប្រែជាទំនេរនៅឆ្នាំ១៩៤១ជាមួយការសោយទីវង្គតនៃព្រះមុនីវង្ស រាជបុត្ររបស់ព្រះស៊ីសុវត្ថិ និងបារាំងបានរំលងព្រះរាជបុត្ររបស់ព្រះមុនីវង្ស គឺព្រះមុនីរ៉េត ដោយដឹងថាទ្រង់មានចិត្តឯករាជ្យពេក។ ជំនួសមកវិញ ព្រះនរោត្តម-សីហនុ គឺព្រះនត្តាខាងមាតានៃព្រះបាទស៊ីសុវត្ថិត្រូវបានលើកឱ្យឡើងសោយរាជ្យ។ ពួកបារាំងបានគិតថាព្រះសីហនុវ័យក្មេងអាចនឹងងាយស្រួលគ្រប់គ្រង។ ពួកគេបានយល់ខុសហើយ យ៉ាងណាមិញ ហើយនិងនៅក្រោមរជ្ជកាលនៃព្រះបាទនរោត្តម-សីហនុ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាបានទទួលបានឯករាជ្យពីបារាំងនៅថ្ងៃ ៩វិច្ឆិកា ១៩៥៣ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

របាំអប្សរាពិធីបុណ្យចូលឆ្នាំខ្មែរប៊ីវ ឆៃលាងវិគីភីឌា​ញេយ្យធម៌រឿងធនញ្ជ័យកិរិណីទេវីវត្តខ្មែរនៅព្រះត្រពាំង កម្ពុជាក្រោមរីម គីនវិសាខបូជាសាធារណរដ្ឋខ្មែរអនុគមន៍ត្រីកោណមាត្រប្រាសាទបន្ទាយស្រីប្រាសាទនាងខ្មៅចូលឆ្នាំខ្មែរស្រុកមេមត់ខេត្តកោះកុងបារាយណ៍ខាងលិចកូរ៉េខាងជើងគង់ ប៊ុនឈឿនបញ្ជីទីក្រុងនិងទីប្រជុំជននៅកម្ពុជាតេមិយជាតកកីឡាអាសុីអាគ្នេយ៍ ២០២៣អល់ឡោះឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំការសម្រេចកាមដោយខ្លួនឯងលន់ នល់ខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមគម្ពីរត្រៃវេទប្រវត្តិសាស្ត្រខ្មែរដំបូងរឿង ដើមកំណើតក្រុងភ្នំពេញប្រជាធិបតេយ្យព្រំដែន កម្ពុជា-ថៃបទនគររាជស្រុកមោងឫស្សីប្រវត្តិសាស្រ្តភ្នំពេញរឿងរាមកេរ្តិ៍របាំព្រះរាជទ្រព្យ៣ (លេខ)ប្រាសាទបាយ័នដើមកំនើតជាតិខ្មែរចន្ទគតិស្រុករតនមណ្ឌលស៊ុន ចាន់ថុលប្រាសាទភ្នំដាមង្គលសូត្រពហូទេវារឿង ភ្នំសែនហានប្រាសាទភ្នំបាយ៉ង់សេដ្ឋកិច្ចកម្ពុជាថ្វាយបង្គំព្រះសារីរិកធាតុស្រុកកំពង់ត្របែកបញ្ជីព្រះមហាក្សត្រកម្ពុជាក្រុងកំពង់ឆ្នាំងប្រាសាទបេងមាលាបូជនីយដ្ឋាន​ដែនកោះ​លង្កាគម្ពីរវិមុត្តិមគ្គអ៊ីស្រាអែលឈានភ្នំសុពណ៌កាលីនិមិត្តសញ្ញាអក្សរថៃប្រាសាទបាយ៉ង់កោរប្រាសាទលលៃទឹកប្រាសាទភ្នំជីសូរយូ ធូបប្រាសាទវត្តភូកេង វ៉ាន់សាក់ព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាអាស៊ីអាគ្នេយ៍រស់ សេរីសុទ្ធាខេត្តកំពង់ឆ្នាំងស្ថានីយ៍បុរេប្រវត្តិខ្មែរក្រុងបាវិតផ្ការំដួលជយបរិត្តគាថា🡆 More