សន្ធរវោហារម៉ុក: ប្រវត្តិ

ប្រវត្តិរបស់កវីវោហារសន្ធរម៉ុក

ម៉ុក ​(​ម៉ែងក្រង៉ុក ឬ ម៉ុកក្រង៉ែង) ពីព្រោះគាត់មានដៃក្រង៉ែង
កើតកើតខ្ទង់១៨៣០? ​នៅឧដុង្គ
កើតនៅឧដុង្គ ជាកូនអ្នកក្រ កូនកំព្រាឪពុក
ស្លាប់គាត់ស្លាប់ខ្ទង់ឆ្នាំ១៨៩០?
ស្លាប់នៅភ្នំពេញក្រោយពេលស្តេចលើករាជវាំងមកភ្នំពេញឆ្នាំ១៨៧០
អាជីពកវីនិពន្ធ ​ធ្វើការបំរើហ្លួន នរោត្តម ផ្ទាល់
សម័យកាលសម័យឧដុង្គ-សម័យអាណានិគមបារាំង
ពន្ធភាពជំទាវសម
កូនម៉ុក ម៉ិល (ប)
ម៉ុក​ ត្រ​ចាត់ (ប)
ម៉ុក សំឱក (ប)
ម៉ុក​ សំ​អែល (ប)
ម៉ុក​ រំ​ដេញ (ស) កូនស្រីគាត់ម្នាក់ជាប្រពន្ធព្រះអង្គម្ចាស់ដួងចក្រ(កូនស្តេចនរោត្តម)

ឧកញ៉ាសន្ធរវោហារម៉ុក (១៨៣០? - ​១៨៩០?) កវី សន្ធរ ម៉ុក ឬ ឧកញ៉ា​សន្ធរវោហារម៉ុក ឬ អម្រឹត​ក្សត្រីម៉ុក ជា​រាជកវីរបាក្សត្រ​វិទូ ដែល​គេ​ស្គាល់​ជាងគេនា​សតវត្ស​ទី​១៩ មុន​ពេល​លាចាក​លោក​នេះ​ទៅ លោកបានបន្សល់ទុក​នូវ​បុត្រ​ដ៏​ឆ្នើម ​៥ ​រូបហើយ​ក្នុងនោះ​បុត្រ​ទី​៣ ​ជា​អ្នក​ស្នង​តំណែង​របស់​លោកផ្នែក​តែង​និពន្ធ។

ជីវប្បវត្តិ

លោកត្រូវបានទំនុកបំរុងដោយព្រះ​មាតា​របស់​ព្រះបាទនរោត្តម គឺ​អ្នក​ម្នាង​រស់ ក្រោយមកត្រូវបាន​ទ្រង់​តែងតាំង​ជា សម្តេចព្រះ​វរ​រាជិនី​ខ​ត្តិ​យាវ​ង្ស​សិរី​សេដ្ឋោ​វរោត្តម​បរម​វ​រា​តុល្យ​សកល មង្គល​បរមបពិត្រ ដោយសារ​ទ្រង់មាន​គុណបំណាច់​ក្នុងកា​ទំនុកបំរុង​កវីនិពន្ធ​ទាំងឡាយ មាន​កវី​សន្ធរម៉ុកជាដើម។ ព្រះបាទអង្គដួង ទ្រង់​បាន​ចាត់ចែង​ឱ្យ​កវី​ទាំងឡាយ​តែង​និពន្ធ​នូវ​សាស្ត្រាល្បែង​ផ្សេងៗ​ជាពាក្យកាព្យ។​ លោកជា​មន្ត្រី​ក្នុង​ព្រះ​បរម​រាជវាំងខាង​ក្រុម​ព្រះ​អាល័ក្ស ហើយ​ជា​កវី​១រូប​យ៉ាង​ឯក​ខាង​កាព្យ​ឃ្លោង មាន​កិត្តិស័ព្ទ​ល្បីល្បាញ​ក្នុង​ជំនាន់​រាជ្យ​ព្រះកុរណា​សុវណ្ណកោដ្ឋ(ស្តេចនរោត្តម)។

គ្រួសារ

​នា​ទីក្រុង​ភ្នំពេញ នៅ​ថៃ្ង​ទី​១៣ ខែកក្កដា ឆ្នាំ​១៨៨០ ភរិយា​របស់ឧកញ៉ា​សន្ធរវោហារម៉ុក គឺ​លោកជំទាវសមបាន​ផ្តល់​កំណើត​ឱ្យ​ទារក​ម្នាក់ ហើយ​ឱ្យឈ្មោះ​ថា សំ​ឱក ដែលក្រោយមក​ត្រូវបាន​គេ​ស្គាល់​ថា ជា​កវីនិពន្ធ នៅ​ដើម​សតវត្ស​ទី​២០ ដែល​មាន​គោត្តនាម និង នាម​ថា ម៉ុក-សំ​ឱក។ ពួក​អ្នក​ស្រាវជ្រាវ​ទាំងឡាយជឿថាលោកមានបុត្រច្រើន តែមានតែប៉ុន្មាននាក់ ដែល​គេ​ស្គាល់​ជា​ផ្លូវការ​គឺ​៖

  • ១. ម៉ុក​ ម៉ិ​ល ប្រុស
  • ២. ម៉ុក ត្រ​ចាត់ ប្រុស

ទាំង​២​នាក់​នេះ បាន​ទៅ​សិក្សា​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង។ លុះ​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ ម៉ិ​ល បាន​ធ្វើ​ជា​ចៅហ្វាយស្រុក។ ចំណែកត្រ​ចាត់បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​លាវហើយ​បាន​ទទួល​មរណភាព​នៅ​ទីនោះ​។​

  • ៣. ម៉ុក សំឱក * ប្រុស ជាកវីស្នងពីលោក
  • ៤. ម៉ុក​ សំ​អែល ប្រុស​
  • ៥. ម៉ុក​ រំ​ដេញ ស្រី (កូនស្រីគាត់នេះ ជាប្រពន្ធព្រះអង្គម្ចាស់ដួងចក្រ (កូនស្តេចនរោត្តម) ដែលត្រូវបារាំងនិរទេសឲ្យទៅរស់នៅប្រទេសអាល់ហ្សេរី ដោយសារប្រឆាំងនឹងបារាំង។

* លោកម៉ុក-សំឱក មាន​ភរិយា​ឈ្មោះ អ្នក​ស្រី​ពុំបាន​កូន​ស្រី​មួយ​ឈ្មោះ សំឱក-ម៉ាលីយ៉ាន។

ស្នាដៃ និង កេរ្តិ៍ដំណែល

  • រឿងទុំទាវនៅឆ្នាំ១៨៥៧ ឧកញ៉ាសន្ធរវោហារម៉ុក បានចារជាកាព្យពាក្យ៧ ប្រកបដោយសិល្ប៍និពន្ធយ៉ាងល្អ គួរឲ្យចាប់អារម្មណ៍ ព្រោះលោកចេះរើសពាក្យដែលមានន័យចំ និងត្រឹមត្រូវ ដូចនេះហើយបានជារឿងរបស់លោកមានទំហំខ្លី ប៉ុន្តែមានន័យគ្រប់គ្រាន់ ទស្សនៈវណ្ណៈ និងប្រជាជនច្បាស់លាស់ ដែលនាំឲ្យលោកបង្ហាញលក្ខណៈតួបានជាក់លាក់និងរូបី។ ប៉ុន្តែគួរឲ្យស្តាយ ព្រោះរឿងទុំទាវស្នាដៃឧកញ៉ាសន្ធរម៉ុក បានត្រូវបាត់ផ្នែកខាងចុង រកមិនឃើញ គឺបាត់ត្រង់វគ្គ «ស្តេចដាក់ទោសលើអរជូន»។ បន្ទាប់មកទៀត ភិក្ខុសោម ក៏លើកយករឿងនេះមកសរសេរឡើងវិញ នៅឆ្នាំ១៩១៥។ ដូចសេចក្តីក្នុងអារម្ភកថានៃរឿងបានបញ្ជាក់ស្រាប់ ហើយនៅឆ្នាំ១៩៤២ ឧកញ៉ានូ-កន ក៏សរសេរបានមួយបែបទៀត ដោយដាក់ចំណងជើងថា «ទាវឯក»។
  • រឿងស្រីទេវន្ទ (១៨៥៩)។
  • ដើម្បីរំលឹកដល់កិត្តិសព្ទវោហារសាស្ត្ររបស់លោកគេក៏បានយកឈ្មោះលោកទៅដាក់ជាឈ្មោះវិទ្យាល័យមួយនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ហៅថា វិទ្យាល័យសន្ធរម៉ុក និងដាក់ឈ្មោះវិថី មួយហៅថា វិថីសន្ធរម៉ុកដូចគ្នាដែលមានលេខផ្លូវ៩៨។

ឯកសារយោង

  • វិគីភីឌាខ្មែរ

Tags:

សន្ធរវោហារម៉ុក ជីវប្បវត្តិសន្ធរវោហារម៉ុក ឯកសារយោងសន្ធរវោហារម៉ុក

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រាសាទមេបុណ្យខាងកើតសង្កាត់ចោមចៅភ្នំសំពៅបុរេប្រវត្តិកម្ពុជាភ្នំពេញស្រុកភ្នំក្រវាញឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទពិធីចូលម្លប់ស្រីលង្កាស្រីសុរិយោទ័យខណ្ឌដូនពេញបក្សកុម្មុយនីស្តកម្ពុជាហ៊ុន សែនព្រះវិស្ណុរបាំខ្មែរក្រុងព្រះវិហារចេនឡាទឹកលិចភាសា និង​អក្សរ​ខ្មែរវប្បធម៌ធម្មបទចូលឆ្នាំខ្មែរឧស្សាហកម្មស្ពានអ្នកលឿងសិង្ហបុរីព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិខ្មែរខ្មែរឥស្សរៈជ័យវរ្ម័នទី៤ខេត្តកណ្ដាលព្រះរាជាណាចក្រកម្ពុជាស្វីសទីក្រុងញូវយ៉កវណ្ណយុត្តិខ្មែរក្រហមរឿងបងថ្លៃនិងប្អូនថ្លៃអង់រីកូ ហ្វែរមីសារធាតុគីមីជំងឺអេដស៍វេស្សន្ដរជាតកអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំទង់ព្រះពុទ្ធសាសនាខេត្តកំពង់ធំរបាំព្រះរាជទ្រព្យព្រែកជីក(ព្រែកយួន)សង្គមវិទ្យាសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជាក្រុងបានលុងកូសាំងស៊ីនស្រុកថាឡាបរិវ៉ាត់សហភាពអឺរ៉ុបបរមរាជាទី២យសោធរបុរះគោលនយោបាយសារពើពន្ធខេត្តរតនគិរីប្រាសាទព្រះវិហារខេត្តមណ្ឌលគិរីអង់គ្លេសព្រះរាជសម្ភាររឿងភ្នំនាងកង្រីស្រុកក្រូចឆ្មាររដ្ឋសភាកម្ពុជាសារមន្ទីរជាតិជយបរិត្តគាថាភាសាអង់គ្លេសវត្តព្រះកែវស្រុកបាណន់ប្រាសាទព្រះខ័នរឿងរាមកេរ្តិ៍ជួរភ្នំដងរែកស្រុកក្រឡាញ់បែលហ្ស៊ិកកេង វ៉ាន់សាក់ប្រទេសឥណ្ឌាវត្តព្រះកែវមរកត🡆 More